Naren
  • សង្គម

    (កំពត)៖ ក្រោមការចង្អុលបង្ហាញផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកទឹកឈូ សហការជាមួយកម្លាំងនៃអធិការដ្ឋានក្រុងបូកគោ ឃាត់ខ្លួនជនសង្ស័យ បាន៣នាក់ ដែលធ្វើសកម្មភាព ឆក់ខ្សែក កើតឡើងនៅចំណុចភូមិកំពង់គ្រែង ឃុំកំពង់ក្រែង ស្រុកទឹកឈូ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២។ ជនសង្ស័យទាំង៣នាក់មានឈ្មោះដូចតទៅនេះ ១. ឈ្មោះ សុប យូសុះ ភេទប្រុស អាយុ ១៨ឆ្នាំ, ២. ឈ្មោះ សាក់ ឌុលសារីម ភេទប្រុសអាយុ ២១ឆ្នាំ អ្នកទាំង២រស់នៅភូមិត្រពាំងរពៅ សង្កាត់ព្រែកត្នោត

    September 14, 2022
  • សង្គម

    (ភ្នំពេញ)៖ ថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមហ្វេសប៊ុកនូវវីដេអូបង្ហាញសកម្មភាពចោរម្នាក់ដែលចូលគាស់ផ្ទះលួចយកទ្រព្យសម្បត្តិ ទាំងម្ចាស់ផ្ទះកំពុងសម្រាន្តលង់លក់។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោង ៣ទាបភ្លឺ ឈានចូលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ នៅផ្ទះលេខ១១E ភូមិដំណាក់១ មណ្ឌល៦ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ យោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុកឈ្មោះ Sok Heng ដែលជាម្ចាស់ផ្ទះរងគ្រោះបានឱ្យដឹងថា ទ្រព្យសម្បត្តិដែលបាត់មាន macbook pro 2017, iphone 12 pro max, ipad pro 2021, iphone 7 plus 2 គ្រឿង,

    September 14, 2022
  • អន្តរជាតិ

    មនុស្សរហូតដល់ ១០០នាក់នៃបុគ្គលិក ក្រោមការដឹកនាំរបស់ស្តេច Charles ដែលស្ថិតនៅវាំង Clarence House ត្រូវបានគេរាយការណ៍ថាអាចនឹងបាត់បង់ការងារ ក្រោយស្តេចអង់គ្លេសថ្មី បានឡើងគ្រងរាជ្យ នឹងត្រង់ផ្លាស់ទៅវាំងBuckingham។ នេះ បើយោងតាមសេចក្តីរាយការណ៍របស់ The Guardian នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២។ ក្នុងចំណោមបុគ្គលិកជិត ១០០នាក់ អ្នកខ្លះបាននៅធ្វើការក្នុងវាំង Clarence House អស់ជាច្រើនទសវត្សរ៍មកហើយ។ នៅក្នុងលិខិតនោះបានសរសេរថា «ការផ្លាស់ប្តូរតួនាទីរបស់ស្តេចក៏នឹងធ្វើឱ្យមានការផ្លាស់ប្តូរបុគ្គលិកផងដែរ។ ការងារពីមុនដើម្បីគាំទ្រផលប្រយោជន៍ផ្ទាល់ខ្លួន សកម្មភាពចាស់ៗនឹងលែងត្រូវបានអនុវត្ត ហើយបុគ្គលិកនៅវាំង Clarence House នឹងត្រូវរំសាយ»។ បុគ្គលលិកដែលបាត់បង់ការងារ នឹងត្រូវបានជួយក្នុងការស្វែងរកការងារថ្មី

    September 14, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន អញ្ជើញជាអធិបតីភាពប្រកាសបើកកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ (Opening Ceremony of the 54th ASEAN Economic Ministers’ (AEM) Meeting and Related Meetings) ដែលរៀបចំឡើងដោយក្រសួងពាណិជ្ជកម្មកម្ពុជា នៅសណ្ឋាគារសុខា ខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២។ កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ គឺជាកិច្ចប្រជុំដ៏មានសារៈសំខាន់សម្រាប់អាស៊ាន និងប្រទេសជាដៃគូរបស់អាស៊ាន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងឆ្លើយតបនឹងវិបត្តិដែលកំពុងកើតមានលើសាកលលោកនាពេលបច្ចុប្បន្នបណ្តាលមកពីការប្រកួតប្រជែងឥទ្ធិពលនយោបាយ ការរាតត្បាតជំងឺកូវីដ១៩

    September 14, 2022
  • សិល្បៈ

    លោក Lee Jung Jae បានក្លាយជាតារាសម្ដែងអាស៊ីដំបូងគេដែលឈ្នះពានតារាសម្ដែងល្អបំផុតនៅក្នុងកម្មវិធី Emmy 2022។ យោងតាម Variety ពិធីប្រគល់ពានរង្វាន់ Emmy លើកទី៧៤ បានប្រព្រឹត្តទៅដោយជោគជ័យនៅទីក្រុង Los Angeles សហរដ្ឋអាមេរិក នាព្រឹកថ្ងៃទី ១៣ កញ្ញា (ម៉ោងនៅភ្នំពេញ)។ តួឯកប្រុសក្នុងរឿង Squid Game លោក Lee Jung Jae បានក្លាយជាតារាសម្តែងអាស៊ីដំបូងគេដែលឈ្នះពានរង្វាន់ជាតួសម្តែងល្អបំផុតក្នុងរឿងភាគ និងជារឿងដែលមិននិយាយជាភាសាអង់គ្លេស។ អ្នកដឹកនាំរឿង Squid Game លោក Hwang

    September 13, 2022
  • សិល្បៈ

    នៅថ្ងៃទី១២ ខែកញ្ញា សារព័ត៌មានហុងកុង HK01 បានរាយការណ៍ថាមហាសេដ្ឋីលោក Ly Trach Giai នឹងចេញថ្លៃព្យាបាលទាំងអស់ឱ្យអ្នករាំម្នាក់ដែលត្រូវ LED ទម្ងន់៦០០គីឡូក្រាម ធ្លាក់សង្កត់លើ ក្រោយពីបានទៅមន្ទីរពេទ្យដើម្បីពិនិត្យមើលស្ថានភាពសុខភាពរបស់អ្នករាំខាងលើ។ មហាសេដ្ឋីហុងកុងរូបនេះបាននិយាយថា លោកនឹងរួមដំណើរជាមួយជនរងគ្រោះ និងក្រុមគ្រួសារ ក្នុងដំណើរការសង្គ្រោះពីគ្រោះថ្នាក់។ លើសពីនេះ មហាសេដ្ឋីហុងកុងរូបនេះក៏បានប្រកាសចេញថ្លៃព្យាបាលទាំងអស់ជូនជនរងគ្រោះ និងជួយឧបត្ថម្ភ ១០លានដុល្លារហុងកុង ( ១,២ លានដុល្លារអាមេរិក ) សម្រាប់គ្រួសារតារាប្រុសរូបនេះផងដែរ។ មហាសេដ្ឋីហុងកុងលោក Ly Trach Giai បាននិយាយថា «ខ្ញុំមានការសោកស្ដាយជាខ្លាំងចំពោះឧបទ្ទវហេតុនេះ ខ្ញុំយល់ថាជំនួយផ្នែកហិរញ្ញវត្ថុមិនអាចសម្រាលការឈឺចាប់របស់ Li

    September 13, 2022
  • សិល្បៈ

    (ភ្នំពេញ)៖ កញ្ញាសារី សុវត្តី ជាបរវកញ្ញាពិភពលោកកម្ពុជាឆ្នាំ២០២១ ត្រូវអ្នកច្នៃម៉ូតល្បីនៅប្រទេសវៀតណាមលោក NTK MINH TUAN Nguyen អញ្ចើញកញ្ញាជាភ្ញៀវកិត្តិយសនឹងជាModel ដើរម៉ូតក្នុងកម្មវិធីខូឡិកសិនដ៏ពិសេសដែលមានឈ្មោះថា «INSIDE» ដែលត្រូវធ្វើឡើងនៅដើមខែតុលានេះ។ Miss World Cambodia បានសរសេររៀបរាប់ថា៖ «នាងខ្ញុំសារី សុវត្តី ជាបរវកញ្ញាពិភពលោកកម្ពុជាឆ្នាំ២០២១ មានសេចក្ដីសោមនស្សរីករាយក្នុងការជូនដំណឹងទៅកាន់អ្នកទាំងអស់គ្នាថា នាងខ្ញុំត្រូវបានអញ្ញើញជា ភ្ញៀវកិត្តិយសដើរបង្ហាញម៉ូតរួមជាមួយបវរកញ្ញាវៀតណាមជាច្រើនរូបផងដែរ ពីខាងប្រទេសវៀតណាមនៅដើមខែតុលានេះ ហើយជាខូឡិកសិនដ៏ពិសេសដែលមានឈ្មោះថា «INSIDE» ច្នៃម៉ូតដោយអ្នកឌីហ្សាញម៉ូតសំលៀកបំពាក់បវរកញ្ញាដ៏ល្បីប្រចាំប្រទេសវៀតណាម គឺលោក NTK MINH TUAN Nguyen»។ គួរបញ្ជាក់ផងដែលថាកញ្ញានឹងតំណាងអោយកម្ពុជាចូលរួមប្រកួត Miss

    September 13, 2022
  • ព័ត៌មានជាតិ

    (សៀមរាប)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថាដើម្បីឱ្យប្រាសាទអង្គរវត្តចូលជា សម្បត្តិបេតិកភណ្ឌពិភពលោក កម្ពុជា ត្រូវគោរពទទួលលក្ខខណ្ឌទាំងឡាយដែលយូនេស្កូតម្រូវ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះក្នុងឱកាស អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ដែលពិធីនេះ ធ្វើឡើងភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលជាទីតាំងដែលរាជរដ្ឋាភិបាលផ្តល់ដីជូនពលរដ្ឋជាថ្នូរនឹងការរុះរើសំណង់ចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២។ សម្តេចតេជោ ហ៊ុន សែន ក៏បានបន្តថា បើមិនដោះស្រាយបញ្ហាលំនៅឋាន និងសំណង់ដែលនៅតំបន់រមណីយដ្ឋានអង្គរទេនោះនៅពេលក្រោយនេះ អង្គរវត្តនឹងត្រូវដកចេញពីសម្បត្តិបេតិកភណ្ឌពិភពលោក

    September 13, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ រាជរដ្ឋាភិបាលកម្ពុជា ចូលគោរពព្រះវិញ្ញាណក្ខន្ធ ព្រះមហាក្សត្រីយ៍ អេលីហ្សាប៊ែតទី២ (Elizabeth II) ដែលបានសោយព្រះទិវង្គត កាលពីថ្ងៃព្រហស្បតិ៍ ទី៨ ខែកញ្ញា ឆ្នាំ២០២២ ក្នុងព្រះជន្ម៩៦ព្រះវស្សា។ សារលិខិតរំលែកមរណទុក្ខរបស់សម្តេចតេជោ ដែលចុះហត្ថលេខា ក្នុងឱកាសអញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ មានខ្លឹមសារយ៉ាងដូច្នេះថា «ខ្ញុំពិតជាមានក្ដីក្រៀមក្រំយ៉ាងខ្លាំង នៅពេលបានទទួលដំណឹង នៃការយាងសោយទិវដង្គត របស់ព្រះមហាក្សត្រីយ៍ អេលីហ្សាបែត ទី២ នៃចក្រភពអង់គ្លេស ដែលបានសោយទិវង្គត នៅថ្ងៃទី០៨

    September 12, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងអប់រំ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកដំណើរការទាំងសាលារដ្ឋ និងឯកជនជាបណ្ដោះអាសន្ននៅភ្នំពេញ។ ក្នុងសេចក្តីជូនដំណឹងបានបញ្ចាក់ថា ការផ្អាកនេះ ដើម្បីកាត់បន្ថយនូវការស្ទះចរាចរណ៍ កាត់បន្ថយការរំខានដល់ប្រជាជននៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាសម្រួលដល់ក្បួនរថយន្តរបស់គណៈប្រតិភូ ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០-១៣ ខែវិច្ឆិកា ឆ្នាំ២០២២។ ដូច្នេះក្រសួងអប់រំ នឹងផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន គ្រប់កម្រិតក្នុងរាជធានីភ្នំពេញ ជាបណ្តោះអាសន្នចំនួន៣ថ្ងៃ គឺនៅថ្ងៃព្រហស្បត៍ ទី១០, ថ្ងៃសុក្រ ទី១១ និងថ្ងៃសៅរ៍ទី១២ ខែវិច្ឆិកា៕

    September 12, 2022