សូមបង្កើនការប្រុងប្រយ័ត្ន! វីដេអូបង្ហាញសកម្មភាពចោរគាស់ផ្ទះលួចយកទ្រព្យសម្បត្តិ ខណៈដែលម្ចាស់ផ្ទះកំពុងសម្រាន្តលង់លក់ (មានវីដេអូ)
- BY
- Naren
- September 14, 2022
(ភ្នំពេញ)៖ ថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមហ្វេសប៊ុកនូវវីដេអូបង្ហាញសកម្មភាពចោរម្នាក់ដែលចូលគាស់ផ្ទះលួចយកទ្រព្យសម្បត្តិ ទាំងម្ចាស់ផ្ទះកំពុងសម្រាន្តលង់លក់។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោង ៣ទាបភ្លឺ ឈានចូលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ នៅផ្ទះលេខ១១E ភូមិដំណាក់១ មណ្ឌល៦ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

យោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុកឈ្មោះ Sok Heng ដែលជាម្ចាស់ផ្ទះរងគ្រោះបានឱ្យដឹងថា ទ្រព្យសម្បត្តិដែលបាត់មាន macbook pro 2017, iphone 12 pro max, ipad pro 2021, iphone 7 plus 2 គ្រឿង, ipad mini, ipad ធម្មតា ១ និង Andriod 2។ ជនរងគ្រោះដែលជាម្ចាស់ផ្ទះ ក៏បានសំណូមពរដល់បងប្អូនហាងលក់គ្រឿងអេឡិចត្រូនិច ទាំងប្រសិនបើប្រទះសម្ភារៈ ទាំងនេះជួយទំនាក់ទំនង មកគណនីហ្វេសប៊ុក និង លេខ ទូរស័ព្ទ ខាងក្រោម 016729220, 016844197, 012269864៕





- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






