សង្គម

សូមបង្កើនការប្រុងប្រយ័ត្ន! តារាសម្តែង សាឡាត់ ស្រីឡាង បង្ហាញពីវិធីឆបោកតាមអនឡាញដែលខ្លួនបានជួបប្រទះ (មានវីដេអូ)

BY
Naren
September 16, 2022

(ភ្នំពេញ)៖ ករណីឆបោកតាមអនឡាញ តែងតែកើតមានជាញឹកញាប់ ទោះបីជាមានប្រជាពលរដ្ឋជាច្រើនបានជ្រាបពីបញ្ហានេះ ក៏នៅតែមានបងប្អូនមួយចំនួនទៀតត្រូវបានគេឆបោកជាបន្តបន្ទាប់។ យ៉ាងណាមិញថ្មីៗនេះតារាសម្តែង កញ្ញា សាឡាត់ ស្រីឡាង បានបង្ហោះវីដេអូរៀបរាប់ពីវិធីឆបោកតាមអនឡាញ ដែលសាច់ញាតិរបស់កញ្ញាបានជួបប្រទះ និងបានចាញ់បោកជនឆបោកចំនួន៣០ដុល្លារ។

កញ្ញា សាឡាត់ ស្រីឡាង បានរៀបរាប់ពីល្បិចជនបោកប្រាស់ម្នាក់ដែលមានគណនីហ្វេសប៊ុកក្លែងក្លាយយករូបរបស់អ្នកដទៃមកតាំង ឈ្មោះ Pisith Tatto ដាក់ថាខ្លួនជាអ្នកលក់អនឡាញនៅតាមខេត្ត លក់ផលិតផលនានាដូចជា ទូរក្លាសេ និងឧបករណ៍ផ្សេងទៀត ក្នុងតម្លៃថោកជាងទីផ្សារ។ នៅពេលដែលឆាតសាកសួរជនឆបោករូបនេះប៉ិនប្រសព្វក្នុងការនិយាយបញ្ជុះបញ្ជូលឱ្យទិញ និងផ្ញើលុយមកឱ្យខ្លួនជាមុន ជាពិសេសពេលសាកសួរចង់ទៅរកដល់ទីតាំងជនឆបោកនេះ ព្យាយាមបង្ហាញថាខ្លួនមានទីតាំង ប៉ុន្តែនៅពេលមកដល់ក៏ទាក់ទងលែងបានតែម្តង។ សាឡាត់ ស្រីឡាង ថា «ម្សិលមិញបងរបស់ខ្លួនបានចាញ់បោកអស់ ៣០$ នេះកុំកាក់ទាន់ ហើយប្រុងបោកខ្ញុំ ៣៥០$ ទៀតតែមិនបានសម្រេច»។ កញ្ញាក៏បានសំណូមពរឱ្យបងប្អូនមុននឹងទិញអ្វីមួយនៅលើអនឡាញសូមមានការប្រុងប្រយ័ត្ន ត្រួតពិនិត្យព័ត៌មានអ្នកលក់ឱ្យបានច្បាស់ មុនធ្វើការជាវ៕ សូមស្តាប់វីដេអូនៅខាងក្រោម៖

Share This Post: