Naren
  • សិល្បៈ

    ថ្មីៗនេះតារាចម្រៀង Jessi, Hyuna និងលោក Dawn បានសម្រេចចិត្តមិនបន្តកុងត្រាជាមួយ P Nation ឡើយ។ ដូច្នេះហើយ ក្រុមហ៊ុន P Nation បានបាត់បង់តារាល្បីៗពីររូបរបស់ក្រុមហ៊ុន។ យោងតាមប្រព័ន្ធផ្សព្វផ្សាយពួកគេអាចចាកចេញដោយសារតែជម្លោះផលប្រយោជន៍។ ក្រុមហ៊ុនរបស់ PSY ក៏ជាប់ពាក់ព័ន្ធនឹងរឿងចម្រូងចម្រាសជាច្រើនដែរ។ ថ្មីៗនេះ PSY បានរៀបចំកម្មវិធីតន្ត្រីតាមតំបន់នានាក្នុងប្រទេសកូរ៉េ។ ទោះជាយ៉ាងណាក៏ដោយ ព្រឹត្តិការណ៍នេះគឺមានភាពចម្រូងចម្រាស ដោយសារតែវាបានខ្ជះខ្ជាយទឹកច្រើនហួសហេតុ ចំពេលមានគ្រោះរាំងស្ងួតធ្ងន់ធ្ងរនៅក្នុងប្រទេសកូរ៉េ។ នៅមិនទាន់អស់នោះទេថ្មីៗនេះក្រុមហ៊ុន P Nation ត្រូវបានស៊ើបអង្កេតបន្ទាប់ពីបុគ្គលិកម្នាក់បានស្លាប់ ខណៈពេលដែលរុះរើឧបករណ៍នៅក្នុងការប្រគុំតន្ត្រី។ ដោយមានការលើកឡើងថានិយោជិតមានគ្រោះថ្នាក់ដោយសារការធ្វើការក្នុងលក្ខខណ្ឌអាកាសធាតុមិនល្អ ប៉ុន្តែមិនត្រូវបានបំពាក់ដោយឧបករណ៍ការពារ និងវិធានការសុវត្ថិភាព។ បញ្ហាជាបន្តបន្ទាប់បានបង្ហាញពីជំនាញគ្រប់គ្រងវិបត្តិមិនល្អរបស់

    September 7, 2022
  • សិល្បៈ

    (ភ្នំពេញ)៖ បន្ទាប់ពីជោគជ័យការប្រគំតន្រ្ដី SKULL TOUR នៅតាមបណ្តាខេត្តក្នុងប្រទេសកម្ពុជា ពេលនេះ តារាចម្រៀងប្រចាំផលិតកម្ម Baramey គឺ លោក វណ្ណដា កញ្ញា កៅ សុភា និងលោក វណ្ណថាន ក៏នឹងត្រូវតំណាងកម្ពុជា ចូលរួមសម្តែងក្នុងមហោស្រពតន្ត្រីអាស៊ាន (ASEAN Music Showcase Festival) ដែលនឹងធ្វើឡើងនៅក្នុងប្រទេសសឹង្ហបុរី។ យោងតាមការបង្ហោះពីហ្វេសប៊ុកផ្លូវការរបស់ផលិតកម្ម baramey បានបង្ហោះរូបភាព លោក វណ្ណដា កញ្ញា កៅ សុភា និងលោក វណ្ណថាន ដោយបានភ្ជាប់ជាមួយនឹងសំណេរថា

    September 7, 2022
  • អន្តរជាតិ

    (សេអ៊ូល)៖ ក្រុមមន្ត្រីបាននិយាយថា ប៉ូលិសកំពុងស៊ើបអង្កេតបុរសម្នាក់ដែលបើកម៉ូតូដោយគ្មានអាវ និងស្ត្រីម្នាក់ដែលអង្គុយនៅពីក្រោយស្ថិតក្នុងឈុតប៊ីគីនី នៅភាគខាងត្បូងទីក្រុងសេអ៊ូល។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន yonhap news កាលបីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២។ ការបើកការសង្កេតរបស់ប៉ូលិសបានកើតឡើងបន្ទាប់ពីវីដេអូមួយដែលបានចែកចាយនៅលើអ៊ីនធើណែត ជាមួយនឹងសាក្សីដែលឃើញផ្ទាល់ភ្នែកថាគូស្នេហ៍មួយគូជិះឌុបគ្នាខាងប្រុសគ្មានអាវ និងខាងស្រីស្លៀកឈុតប៊ីគីនីជិះកាត់ភ្លៀងនៅភាគខាងត្បូងទីក្រុងសេអ៊ូល និងតំបន់ជាប់គ្នា ដោយអ្នកទាំងពីរពាក់មួកសុវត្ថិភាព។ បុរសក្នុងវីដេអូត្រូវបានគេស្គាល់ថាជា Youtuber មួយរូបដែលមានអ្នក Subscribe ចំនួន ១៩,០០០នាក់ បានប្រាប់សារព័ត៌មានក្នុងស្រុកថា លោកគ្រាន់តែចង់បង្ហាញពីរបៀបដែលគាត់ចូលចិត្តជិះម៉ូតូដោយសេរី ដោយពុំមានបំណងធ្វើឱ្យប៉ះពាល់ដល់ជនណាឡើយហើយពួកគេព្រមទាំងគោរពច្បាប់ត្រឹមត្រូវទៀតផងតាមរយ:ការពាក់មួកសុវត្ថិភាព និងបើកបរមិនហួសល្បឿនកំណត់៕ ប្រភព៖ YONHAP News / KFactCambodia

    September 7, 2022
  • សិល្បៈ

    យោងតាមគេហទំព័រ AllKpop ថ្មីៗនេះ Jowon C&I ដែលជាក្រុមហ៊ុនជំនាញក្នុងការស្ទង់មតិសាធារណៈ បានធ្វើការស្ទង់មតិមួយថាតើ BTS គួរតែត្រូវបានលើកលែងពីការបម្រើយោធាដែរឬទេ។ ក្នុងចំណោមអ្នកឆ្លើយការស្ទង់មតិសរុបចំនួន១,០០១នាក់ ៤០.១% បានឆ្លើយតបចំពោះការពេញចិត្តចំពោះការលើកលែងផ្នែកយោធាពិសេស នៅសល់ ៥៤.១% បានជំទាស់។ កាលពីថ្ងៃទី៣១ ខែសីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ Lee Jong Seop បានលើកឡើងពីការបើកការស្ទង់មតិសាធារណៈលើបញ្ហានៃការបម្រើយោធារបស់ BTS ។ នៅពេលដែលភាពចម្រូងចម្រាសកាន់តែធ្ងន់ធ្ងរ លោកបានពន្យល់ថា ក្រសួងការពារជាតិនឹងមិនធ្វើការស្ទង់មតិសាធារណៈណាមួយលើបញ្ហាសេវាយោធាទេ។ ក្រុម BTS ដែលបានបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ២០១៣ ទទួលបានសមិទ្ធិផលជាច្រើនរាប់មិនអស់ បានក្លាយជាក្រុមល្បីបំផុតនៅលើពិភពលោក។ បញ្ហានៃការលើកលែងយោធាសម្រាប់ BTS

    September 7, 2022
  • សិល្បៈ

    (ភ្នំពេញ)៖ តារាចម្រៀង Hiphop ឯករាជ្យ គឺលោក ច័ន្ទ អ៊ីតាន ជាទូទៅតែតែងបង្ហាញចម្រៀងភ្ជាប់ជាមួយ Music video ក្រោយពីទទួលបានការគាំទ្រនូវបទចម្រៀងនាពេលកន្លងមក។ នៅដើមខែកញ្ញានេះ លោក ច័ន្ទ អ៊ីតាន ក៏បានសហការជាមួយនឹងតារាចម្រៀង ណាណាក់ នៅក្នុងបទ «ចិត្តសេសសល់» ដែលជាប្រភេទបទមនោសញ្ចេតនា មានការគាំទ្រខ្លាំងពីទស្សនិកជន។ ជាមួយនឹងការគាំទ្រក៏មានការបញ្ចេញមតិពីមហាជនមួយចំនួនថាបទចម្រៀងចំណងជើង «ចិត្តសេសសល់» បានចម្លងបទចម្រៀងវៀតណាម ចំណងជើង CHÚNG TA CỦA HIỆN TẠI  របស់លោក SƠN TÙNG M-TP។

    September 6, 2022
  • អន្តរជាតិ

    បើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន Politico កាលពីពេលថ្មីៗនេះបានឱ្យដឹងថា គណៈកម្មការការពារទិន្នន័យរបស់ប្រទេសអៀរឡង់ បានធ្វើការផាកពិន័យក្រុមហ៊ុន Meta ជាទឹកប្រាក់ចំនួន ៤០២លានដុល្លារ ទាក់ទងទៅនឹងការកំណត់ឯកជនភាពរបស់កុមារនៅលើកម្មវិធីទំនាក់ទំនងសង្គម Instagram។ ពួកគេបានចោទប្រកាន់ក្រុមហ៊ុនថា មិនបានអនុវត្តទៅតាមបទប្បញ្ញត្តិការពារទិន្នន័យទូទៅរបស់អឺរ៉ុប ដែលហៅកាត់ថា GDPR។ ក្រុមហ៊ុនក៏ត្រូវរងការចោទប្រកាន់ថាមិនបានធ្វើការកំណត់ឱ្យបានត្រឹមត្រូវក្នុងការការពារទិន្នន័យឯកជនភាពរបស់កុមារមានដូចជា ការចែកចាយរូបភាពរបស់កុមារ និងបានបង្ហាញអាសយដ្ឋានអុីមែល និងលេខទូរសព្ទរបស់កុមារជាសាធារណៈ។ អាជ្ញាធរក៏កំពុងតែធ្វើការស៊ើបអង្កេតទាក់ទងទៅនឹងគោលការណ៍របស់ Instagram ដែលកំណត់ឱ្យគណនីថ្មីទាំងអស់ រួមទាំងគណនីរបស់មនុស្សវ័យជំទង់អាចមើលឃើញបានជាសាធារណៈ ប៉ុន្តែក្រុមហ៊ុនបានបញ្ជាក់ថា ពួកគេបានធ្វើការកែសម្រួលការកំណត់នេះរួចមកហើយកាលពីឆ្នាំកន្លងទៅ។ ទោះបីជាការប្រើប្រាស់កម្មវិធីទំនាក់ទំនងសង្គមធ្វើឱ្យមានការងាយស្រួលក្នុងការទំនាក់ទំនងក្ដី ប៉ុន្តែអាណាព្យាបាលគួរតែមានការប្រុងប្រយ័ត្នជាមួយនឹងកុមារដែលកំពុងតែប្រើប្រាស់កម្មវិធីនេះ ព្រោះជនខិលខូចតែងតែឆ្លៀតឱកាស ដើម្បីលួងលោមនិងអូសទាញពួកគេឱ្យដើរចូលទៅផ្លូវមិនល្អ ដែលនាំឱ្យខាតបង់ប្រាក់កាស និងការរៀនសូត្រទៅវិញ៕ ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

    September 6, 2022
  • សង្គម

    (ភ្នំពេញ)៖ ថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមនូវករណីមួយដែលបងស្រីដែលមានគណនីហ្វេសប៊ុកឈ្មោះ ចន្ថា យឹម បានបង្ហោះរឿងរ៉ាវមួយដោយមានមនុស្សមួយក្រុម ថាជាការបញ្ជារបស់លោកចៅសង្កាត់ ច្រាំងចំរេះទី២ បានមកបិទគំរបលូ នៅមុខផ្ទះរបស់គាត់ ដែលជាលើកទីមួយហើយដែលមានករណីបែបនេះ។ យោងតាមវីដេអូដែលបានបង្ហោះរឿងរ៉ាវនេះបានកើតឡើងនៅ ក្រោយផ្សារគីឡូម៉ែត្រលេខ៧ ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ ភ្នំពេញ ដោយបងស្រីម្ចាស់គណនីខាងលើបាននិយាយរៀបរាប់ថា ផ្លូវប្រព័ន្ធបង្ហូរលូខាងលើនេះ មានលក្ខណៈស្រុតជាយូរណាស់មកហើយ ក៏ប៉ុន្តែក៏មានការហាមស្ត្រីជាម្ចាស់ផ្ទះខាងលើមិនឱ្យចាក់ទឹកពីលើឡើយ រហូតឈានដល់ចាត់មនុស្សឱ្យមកចាក់ស៊ីម៉ង់ត៍បិទគំរបលូនេះតែម្តង។ ក្រោយពីវីដេអូត្រូវបានចែកចាយ មានមហាជនជាច្រើនសម្តែងការងឿងឆ្ងល់ និងហួសចិត្តជាខ្លាំងចំពោះសកម្មភាពបែបនេះ និងសំណូមពរឱ្យអជ្ញាធរពាក់ព័ន្ធនិងមន្ត្រីមូលដ្ឋានចុះមកពិនិត្យផងដែរ៕ សូមទស្សនាវីដេអូនៅខាងក្រោមនេះ៖

    September 6, 2022
  • សិល្បៈ

    (កូរ៉េខាងត្បូង)៖ បទចម្រៀងចុងក្រោយរបស់ BlackPink ទទួលបានសមិទ្ធិផលគួរឱ្យកោតសរសើរជាច្រើន ប៉ុន្តែក៏ត្រូវបានហាមឃាត់មិនឱ្យចាក់ផ្សាយព្រោះវាបំពានបទប្បញ្ញត្តិរបស់ស្ថានីយ៍ទូរទស្សន៍។ កាលពីថ្ងៃទី០៥ ខែកញ្ញា Kpopstarz News បានរាយការណ៍ថាបទចម្រៀង Pink Venom របស់ BlackPink ត្រូវបានហាមឃាត់ជាផ្លូវការដោយ KBS ។ KBS (ប្រព័ន្ធផ្សព្វផ្សាយកូរ៉េ) គឺជាស្ថានីយ៍ទូរទស្សន៍ដ៏មានឥទ្ធិពលបំផុតនៅក្នុងទឹកដីកូរ៉េ គឺជាស្ថានីយ៍ទូរទស្សន៍ដែលគ្រប់គ្រងដោយរដ្ឋាភិបាល។ តំណាងរបស់ស្ថានីយ៍នេះបានចេញសេចក្តីជូនដំណឹងអំពីការមិនចាក់ផ្សាយបទចម្រៀងរបស់ BlackPink ដោយសារតែអត្ថបទចម្រៀងបានបំពានលើមាត្រា ៤៦ (ដែនកំណត់នៃការផ្សាយពាណិជ្ជកម្ម) អត្ថន័យចម្រៀងក្នុង Pink Venom បានរៀបរាប់ពីម៉ាកប្រេនល្បីពីរគឺ Chanel ( Kich in

    September 6, 2022
  • សិល្បៈ

    (សៀមរាប)៖ ព្រះនាងតូច នរោត្តម ជេណា ថ្មីៗនេះបានបង្ហាញនូវរូបថតជាច្រើនសន្លឹក ដែលព្រះនាងបានគ្រងឈុតយ៉ាងស្រស់ស្អាតថតនៅមុខប្រាសាទអង្គរវត្ត។ ព្រះនាងតូច នរោត្តម ជេណា បានសរសេររៀបរាប់ថា៖ «ពិសេសណាស់! ខ្ញុំបានមកថតនៅប្រាសាទអង្គរវត្ត អច្ឆរិយវត្ថុដ៏មហិមានៃកម្ពុជាដោយ ផ្ទាល់ជាមួយម៉ូតសម្លៀកបំពាក់ច្នៃថ្មី ដ៏ស្រស់សោភារំលេចដោយផ្ការំដួល ផ្កាតំណាងជាតិខ្មែរ។ រំដួលអង្គរសែនល្អសោភា ទ្រង់សាយក្លិនភ្ងាពាសពេញបូរី ក្រអូបពិដោរដោយរូបប្រពៃ ចរិយាថ្លាថ្លៃនៃស្រីកម្ពុជា»។ ព្រះនាងតូច ជេនណា គឺជាបុត្រីទី ២ របស់អ្នកអង្គម្ចាស់ នរោត្តម បុប្ផា និងជាចៅលួតរបស់ព្រះករុណា ព្រះបាទសម្តេចព្រះ នោរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។ ក្នុងព្រះជន្ម ១០វស្សា

    September 6, 2022
  • សិល្បៈ

    (ហុងកុង)៖ កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២ សារព័ត៌មាន HK01 បានរាយការណ៍ថា វេជ្ជបណ្ឌិតបានធ្វើរោគវិនិច្ឆ័យឃើញនូវថា ៩៥% ដែល Li Kaiyan ខ្វិន និងមិនអាចជាសះស្បើយបាន។ ឪពុករបស់ Li Kaiyan ជនរងគ្រោះក្នុងឧបទ្ទវហេតុធ្លាក់អេក្រង់ LED ៦០០គីឡូក្រាម បានសរសេរសំបុត្ររៀបរាប់ពីស្ថានភាពកូនប្រុសថា ភាគរយខ្ពស់ដែល Li Kaiyan នឹងខ្វិនពីកចុះមកក្រោម និងមិនអាចដូចពីមុនបាន។ ត្បិតតែគ្មានសង្ឃឹម ប៉ុន្តែក្រុមគ្រួសាររបស់ Li Kaiyan បាននិយាយថា ពួកគេនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីឱ្យកូនរបស់ខ្លួនជាសះស្បើយ។ ជាដំបូងនៅចាប់ផ្តើមសប្តាហ៍ក្រោយ ក្រុមគ្រួសារនឹងសាកល្បងចាក់ម្ជុលវិទ្យាសាស្ត្រ។

    September 5, 2022