- Naren
- សិល្បៈ
(ភ្នំពេញ)៖ ទោះបីជា កម្មវិធី Cambodian Idol រដូវកាលទី៤ បានបញ្ចប់និងរកឃើញអ្នកលើកពានហើយក្តី ប៉ុន្តែបេក្ខជន៤រូបដែលបានឈានដល់វគ្គផ្តាច់ព្រ័ត្រ មាន តិច ម៉េង, ដាវីន, ភិទិ និងពន្លឺ តែងតែត្រូវបានមហាជនតាមដានមិនចេះដាច់។ តួយ៉ាងអ្នកស្រី ចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរ និងជាតារាសម្តែងមួយរូប ក្រោយពីបានជួបបេក្ខភាព Cambodian Idol ស៊ឹម ច័ន្ទពន្លឺ ក៏ពោលពាក្យកោតសរសើរថា «ក្មួយប្រុសពន្លឺជា Idol អ្នកណាខ្លះ ? តែមីងបោះឆ្នោតអោយទាំង ៤នាក់ ពេញចិត្តទាំងអស់ តែអាណិតក្មួយពេទ្យ
September 3, 2022 - សិល្បៈ
បន្ទាប់ពីបែកគ្នាជាមួយតារាម៉ូដែល Camila Morrone មានព័ត៌មាន និងរូបភាពជាច្រើនបង្ហាញថា តារាសម្តែង Leonardo DiCaprio អាយុ៤៧ឆ្នាំ មានទំនាក់ទំនងស្នេហាជាមួយនារីអាយុ ២២ឆ្នាំ ឈ្មោះ Maria Beregova ។ កាសែត Daily Mail បានរាយការណ៍ថា ថ្មីៗនេះ Leonardo DiCaprio បានណាត់ជួបជាមួយតារាម៉ូដែលដើមកំណើតអ៊ុយក្រែន Maria Beregova នៅលើទូកកម្សាន្តដ៏ប្រណិតមួយក្នុងទីក្រុង St Tropez ប្រទេសបារាំង ខណៈដែលតារាសម្ដែងរឿង Titanic រូបនេះទើបតែបែកគ្នាជាមួយមិត្តស្រីវ័យ២៤ឆ្នាំ Camila Morrone។
September 3, 2022 - សិល្បៈ
(ភ្នំពេញ)៖ នៅចាំក្មេងប្រុសចេះ១៥ភាសាក្នុងទឹកដីខេត្តសៀមរាបដែលមានឈ្មោះល្បីល្បាញដែលឬទេ? កាលពីថ្មីៗនេះ ធុច សាលិក បានសម្តែងការព្រួយបារម្ភជាខ្លាំងដែលឪពុករបស់ខ្លួនត្រូវវះកាត់ជាបន្ទាន់ក៏ព្រោះតែមានជំងឺការបង្ករោគពីធ្មេញ Dental Infection។ ទោះបីជាយ៉ាងណាកាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ ធុច សាលិក បានប្រាប់ពីស្ថានភាពរបស់ឪពុករបស់ខ្លួនក្រោយពេលវះកាត់រួច ដោយបានសរសេររៀបរាប់ថា៖ «លោកតា ឃិត ឈឿន និងក្រុមគ្រួសារតែងតែជួយជ្រោមជ្រែងគ្រួសារចៅតែងតែមានគុណដល់ចៅរហូតដល់ចៅមានអារម្មណ៍ថាក្រែងក្នុងចិត្តជាខ្លាំង តែទោះបីជាយ៉ាងណាលោកនិងកូនចៅតែងតែមានទឹកចិត្តអាណិតស្រលាញ់តែងតែយល់សុខទុកកូនចៅ ពេលមានអាសន្នអន់ក្រយ៉ាងណាលោកតែងជួយចែករំលែកសម្រាលបន្ទុកទោះបីតាតាក៏កំពុងជួបការលំបាកដូចចៅដែរ។ ជាក់ស្តែងពេលនេះពុកបង្កើតរបស់ចៅបានមានជំងឺក្នុងស្ថានភាពធ្ងន់រហូតត្រូវវះកាត់ជាបន្ទាន់ ភ្លាមៗដែរលោកតាក៏បានជួយសង្គ្រោះចៅក្នុងស្ថានភាពទីទាល់នេះចៅសែនរំភើបរហូតដល់ស្រក់ទឹកភ្នែក ព្រោះនេះពិតជាពាក់ព័ន្ធដល់រឿងអាយុជីវិតរបស់ពុក។ ពេលនេះពុកបានរួចផុតមានសុវត្ថិភាព ចៅនិងបងប្អូនពិតអគុណតា។ នៅមានពូមីងបងប្អូនមួយចំនួនទៀតដែលមានទឹកចិត្តចូលរួមគ្នាបន្តិចម្នាក់ៗបាននាំអោយខ្ញុំនិងបងប្អូនបានដោះទាល់»៕
September 3, 2022 - សិល្បៈ
(ភ្នំពេញ)៖ ថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គម ដោយផ្ទុះប្រតិកម្មរបស់មហាជន ទាក់ទងនឹងវីដេអូផុសវីដេអូនៅលើផេក Pzfilm ដែលមានរូបភាពមិនសមរម្យ ប៉ះពាល់សីលធម៌ ប្រពៃណី ទំនៀមទំលាប់ និងតម្លៃរបស់ស្ត្រីខ្មែរ។ យោងតាមការបង្ហោះរបស់ នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៅរសៀលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ នេះ ក្រសួងក៏បានបានធ្វើការស្រាវជ្រាវ និងបានកោះអញ្ជើញ ក្រុមផលិតករដែលបានផលិតវីដេអូនោះ មកធ្វើការអប់រំ និងណែនាំ លើគោលការណ៍នៃការផលិតវីដេអូ ដើម្បីចៀសវាងផលប៉ះពាល់នានាដល់វប្បធម៌ ប្រពៃណី អត្តសញ្ញាណជាតិ ពិសេសគុណតម្លៃនៃស្រ្តីខ្មែរ។ តាមរយៈការអប់រំ និងណែនាំនេះ ក្រុមផលិតករបានទទួលស្គាល់នូវកំហុស និងធ្វើការលុបចោល នូវវីដេអូដែលបានផ្សព្វផ្សាយលើបណ្តាញសង្គម ព្រមទាំងបានធ្វើការសុំទោសជាសាធារណៈ ចំពោះកំហុសឆ្គងដែលបានកើតមានឡើង
September 2, 2022 - សិល្បៈ
(ភ្នំពេញ)៖ នៅថ្ងៃនេះ ម្ចាស់ពាន Cambodia Idol រដូវកាលទី៤ លោក លីម តិចម៉េង បានទៅដល់គេហដ្ឋានសម្តែងការដឹងគុណ អ្នកដែលជួយអប់រំ បង្ហាត់បង្រៀនខ្លួនក្នុងវិស័យសិល្បៈ ទោះបីជាគាត់លែងមានវត្តមាននៅលើលោកនេះទៀតក្តី។ យោងតាមការបង្ហោះរបស់ តិច ម៉េង បានសរសេររៀបរាប់ភ្ជាប់ជាមួយនឹងរូបថតយ៉ាងដូច្នេះថា «បន្ទាប់ពីបញ្ចប់ការងារ ហើយក៏មកបំពេញពាក្យសន្យាមកផ្ទះបងប្រុស ReNo Chhim Phi Ruk ដើម្បីអរគុណដល់គាត់»។ សូមរំលឹកថា អ្នកលេងភ្លេងដ៏ជំនាញម្នាក់ឈ្មោះ ReNo Chhim Phi Ruk ដែលធ្លាប់បានអប់រំ បង្ហាត់បង្រៀន ដល់ តិចម៉េង
September 2, 2022 - សិល្បៈ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន New York Post បានឱ្យដឹងថាលោក Ari Emanuel នាយកប្រតិបត្តិនៃក្រុមហ៊ុន Endeavor Group (ម្ចាស់ក្រុមហ៊ុន IMG) កំពុងតស៊ូស្វែងរកវិធីលក់ Miss Universe Organization ទៅឱ្យម្ចាស់ថ្មី។ សូមបញ្ជាក់ថា IMG បានទិញកម្មវិធីបវរកញ្ញាចក្រវាឡ (Miss Universe) ពីលោក Donald Trump ក្នុងឆ្នាំ២០១៥។ តាមប្រភពព័ត៌មានបានឱ្យដឹងថា IMG ចង់លក់ Miss Universe Organization ក្នុងតម្លៃ ២០លានដុល្លារ។
September 2, 2022 - សិល្បៈ
(ភ្នំពេញ)៖ តារាសម្តែង អ្នកនាង សេង សុខឃីម ដែលប្រិយមិត្តអ្នកអាន បានដឹងថាជាសង្សាររបស់តារាចម្រៀង នាយ ចឺម អ្នកទាំង២តែងតែបង្ហាញភាពស្និទ្ធស្នាលផ្អែមល្ហែមជាមួយគ្នានៅលើបណ្តាញសង្គម។ ប៉ុន្តែនៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២នេះ តារាសម្តែង សេង សុខឃីម បានប្រកាសបញ្ចប់ទំនាក់ទំនងស្នេហារយៈពេល១ឆ្នាំជាមួយនឹងនាយចឺម ដោយសារតែមានវត្តមានជនទី៣។ តារាស្រីរូបនេះបានបង្ហោះសារនៅលើបណ្តាញសង្គមយ៉ាងដូច្នេះថា ៖ «នាងខ្ញុំសុំប្រកាសជាសធារណៈ ថានាងខ្ញុំ សេង សុខឃីម ជាមួយលោកចឺម បានបែកគ្នាហើយ។ ចឹងសុំបងប្អូនដែលជួបនាងខ្ញុំនៅខាងក្រៅ ឬក្នុងFBទាំងអស់សូមកុំសួរ អំពីលោកចឺមពីនាងខ្ញុំទៀតខ្ញុំពិតជាមិនដឹង»។ អ្នកនាងបានបន្តថា «សុំចិត្ត ពុកម៉ែបងប្អូនទាំងអស់គ្នា កុំថាអីឱ្យនាងខ្ញុំ បែកគ្នាក៏ប្រកាសដែរ
September 2, 2022 - សិល្បៈ
(ភ្នំពេញ)៖ តារាចម្រៀងលោក លីម តិចម៉េង ដែលជាម្ចាស់ពាន Cambodia Idol រដូវកាលទី៤ កំពុងតែមានប្រជាប្រិយភាពខ្លាំង និងទទួលបានការស្រលាញ់ពេញចិត្តពីសំណាក់ប្រជាជនខ្មែរស្ទើរតែទូទាំងប្រទេស ក៏ព្រោះតែក្រៅពីមានទឹកដមសម្លេងពីរោះ តារាប្រុសរូបនេះមានភាពលេចធ្លោជាងគេ មានចរិតគួរឱ្យស្រលាញ់ សុភាពរាបសា និងចេះគោរពចាស់ទុំ អ្នកនៅជុំវិញខ្លួន។ ជាការពិតទម្រាំតែជោគជ័យដូចសព្វថ្ងៃ តិចម៉េង ក៏មិនមែនដើរលើផ្លូវសិល្បៈនេះដោយមិនមានការណែនាំពីរៀមច្បងឡើយ។ ដោយនៅថ្ងៃនេះ ម្ចាស់ពាន Cambodia Idol រដូវកាលទី៤ បានបង្ហោះសារ ថានឹងទៅសម្តែងការអរគុណអ្នកលេងភ្លេងដ៏ជំនាញម្នាក់ឈ្មោះ ReNo Chhim Phi Ruk ដែលធ្លាប់បានអប់រំ បង្ហាត់បង្រៀន ដល់ តិចម៉េង
September 2, 2022 - សិល្បៈ
(ភ្នំពេញ)៖ មុននេះបន្តិច តារាសម្តែង និងពិធីករលោក ប៉ែន ចំរ៉ុង បានបង្ហោះសារសុំការជួយពីបងប្អូនដែលមានឈាមប្រភេទ o+ ឱ្យជួយទៅបរិច្ចាគឈាម ដល់សិល្បករលោក ខាត់ ចំរើន ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ លោក ប៉ែន ចំរ៉ុង បានសរសេររៀបរាប់ថា ៖ «ដោយសារបងខាត់ ចំរើន គាត់ត្រូវដូរឈាម ដូច្នេះខ្ញុំសុំជំនួយបន្ទាន់ ពីបងប្អូនដែលមានឈាមប្រភេទo+ សូមជួយទៅបរិច្ចាគនៅមន្ទីរពេទ្យរុស្សី ម៉ោង១០ និង ៣០នាទី។ សូមអរគុណទុកជាមុនទឹកចិត្តខ្មែរស្រលាញ់ខ្មែរ។ សូមទំនាក់ទំនង 0968028818»។ សូមរំលឹកថា តារាកំប្លែងនាយ ខាត់ ចំរើន
September 2, 2022 - សង្គម
ជនជាតិអាមេរិកម្នាក់ឈ្មោះលោក យូរ៉ាយ (Uriah Lyford) កាលពីថ្មីៗនេះលោកត្រូវបានរាជរដ្ឋាភិបាលផ្តល់សញ្ជាតិខ្មែរជាផ្លូវការ។ នៅក្នុងវីដេអូដែលលោកបានថតបង្ហោះជាមួយនឹងក្រុមគ្រួសារ លោក យូរ៉ាយ បាននិយាយភាសាខ្មែរយ៉ាងច្បាស់ លោកបានសម្តែងក្តីរំភើបដែលទទួលសញ្ជាតិខ្មែរ ក៏ព្រោះតែលោករង់ចាំថ្ងៃនេះអស់២០ឆ្នាំគឺមកដល់ហើយ ខណៈដែលភរិយារបស់លោកអាចនឹងត្រូវចំណាយពេល៤ទៅ៥ឆ្នាំទៀតដើម្បីចូលជាសញ្ជាតិខ្មែរ។ លោកក៏បាននិយាយថា «ខ្ញុំសូមសន្យាថានឹងចំណាយជីវិតលើកតម្កើងអ្វីដែលជារបស់ខ្មែរពេញមួយជីវិត។ សូមអរគុណសម្តេច និងព្រះមហាក្សត្រ ដែលបានអនុញ្ញាតឱ្យខ្ញុំក្លាយជាជនជាតិខ្មែរ»។សូមរំលឹកថា លោក យូរ៉ាយ ជាគ្រូបង្រៀនស្ម័គ្រចិត្តនៅក្រុងប៉ោយប៉ែត ស្នាក់នៅកម្ពុជារយៈពេល២០ឆ្នាំ នៅក្នុងបណ្តាញសង្គមរបស់ខ្លួន ជនជាតិអាមេរិកាំងរូបនេះតែងតែបង្ហាញក្តីស្រលាញ់ពេញចិត្តនូវវប្បធម៌របស់កម្ពុជា៕ សូមទស្សនាវីដេអូនៅខាងក្រោមនេះ៖
September 2, 2022









