សង្គម

Update៖ មនុស្ស៧នាក់រងរបួសធ្ងន់ ក្នុងហេតុការណ៍ផ្ទុះធ្លាយហ្គាសបង្កជាអគ្គីភ័យ

BY
Naren
September 3, 2022

រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២ មានករណីអគ្គីភ័យមួយកន្លែងបានកើតឡើងនៅចំណុចទីតាំងលក់ហ្គាស ដែលសិ្ថតនៅនៅតាមបណ្តោយផ្លូវសម្តេច ជា ស៉ីម ភូមិក្រុងថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ម្ចាស់ទីតាំងឈ្មោះ ប៉ែន ធារិទ្ធ ភេទ ប្រុស អាយុ ៦៩ ឆ្នាំ ជនជាតិខែ្មរ មុខរបរ ម្ចាស់ទីតាំង។ មូលហេតុឆាបឆេះបណ្តាលមកពីការធ្លាយហ្គាសបង្កជាអគ្គីភ័យតែម្តង។

អគ្គិភ័យនេះធ្វើឱ្យមនុស្សរងរបួសធ្ងន់ចំនួន៧នាក់ ខូចខាតសម្ភារៈ ឆេះឃ្លាំងហ្គាសចំនួន០១ទំហំ ១៥ X ៣០ ម៉ែត្រ ឆេះអស់ទាំងស្រុង និងឆេះរាលដាលដល់ឃ្លាំងចំនួន ០៣ (២តូបឆេះអស់ចំនួន ៥០%) និង រថយន្តចំនួន ០៤ គ្រឿង, ម៉ូតូចំនួន ០៨ គ្រឿង និងកង់ចំនួន០១គ្រឿង។ កងកម្លាំងអន្តរាគមន៍បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ ចំនួន ១២ គ្រឿងពន្លត់ចប់ នៅវេលាម៉ោង ០៣:០០ នាទីរសៀល ថ្ងៃខែឆ្នាំដដែល៕

ប្រភព៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ

Share This Post: