Naren
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ កម្មវិធីពិព័រណ៍សៀវភៅកម្ពុជា បានត្រលប់មកវិញជាផ្លូវការ នឹងធ្វើឡើងជាបន្តបន្ទាប់ប្រកបដោយជោគជ័យទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ស្ថាប័នរដ្ឋ ស្ថាប័នឯកជន អង្គការ វិទ្យាស្ថាន យុវជន និងប្រជាពលរដ្ឋខ្មែជាច្រើនកុះករ។ ហើយនៅឆ្នាំ២០២៣នេះ ជាឆ្នាំទី១០នៃពិព័រណ៍សៀវភៅកម្ពុជាក្រោមប្រធានបទ «សរសេរចំណាន អានចំណាប់ ចាប់យកចំណេះ»។ យោងតាមការបង្ហោះរបស់គេហទំព័រផ្លូវការរបស់ cambodiabookfair ពិព័រណ៍សៀវភៅកម្ពុជាលេីកទី១០ ធ្វើឡើងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី ១៤-១៥-១៦-១៧ ពីម៉ោង ៨:០០​ ព្រឹក រហូតដល់ម៉ោង ៨:០០ យប់ ទីតាំង សួនច្បារខាងមុខសាលាបុរីកោះពេជ្រ ហើយចូលរួមដោយសេរី។ ពិព័រណ៍សៀវភៅកម្ពុជានាឆ្នាំនេះ នឹងមានការចូលរួមពីគ្រឹះស្ថានបោះពុម្ពផ្សាយ និងអ្នកនិពន្ធល្បីៗជាច្រើន រួមទាំងសកម្មភាពកំសាន្តសប្បាយផ្សេងទៀតដូចជា ការលេងល្បែងកំសាន្តដើម្បីឈ្នះរង្វាន់

    December 14, 2023
  • PR

    ថ្នាក់ដឹកនាំកំពូលក្រុមហ៊ុន ជីប ម៉ុង ចាត់ទុកបុគ្គលិកជាទ្រព្យសម្បត្តិដ៏មានតម្លៃ និងតែងតែគិតគូពីការរីកចម្រើនទាំងចំណេះ និងជំនាញបុគ្គលិកដោយបានបញ្ជូនបុគ្គលិកទៅបណ្តុះបណ្តាលបន្ថែមនៅក្រៅប្រទេស ក្រោមគោលបំណងផ្តល់ឱ្យបុគ្គលិកនូវចំណេះដឹង បទពិសោធន៍ថ្មីៗ និងក្លាយជាធនធានដ៏ល្អសម្រាប់ខ្លួនឯង និងសង្គមជាតិកម្ពុជា។ ជីប ម៉ុង ជាក្រុមហ៊ុនដំបូងបំផុតនៅប្រទេសកម្ពុជា ក្រៅពីក្រុមហ៊ុនអាកាសចរណ៍ ដែលបានរ៉ាប់រងចំណាយ និងបញ្ជូនបុគ្គលិកទៅបណ្តុះបណ្តាលបន្ថែមក្នុងផ្នែកវិស្វកម្មយន្តហោះនៅប្រទេសថៃ។ ក្រៅពីជំនាញផ្នែកវិស្វកម្ម ក្រោមគោលបំណងពង្រឹងចំណេះដឹង និងជំនាញឱ្យកាន់តែច្បាស់លាស់ដល់បុគ្គលិក ក្រុមហ៊ុន ជីប ម៉ុង ក៏បានផ្តល់ឱកាសដល់បុគ្គលិកទៅសិក្សានៅក្រៅប្រទេសលើផ្នែកជាច្រើនទៀត។ ក្នុងនោះ បុគ្គលិកជាច្រើននាក់ជារៀងរាល់ឆ្នាំ ក្រុមហ៊ុន បានបញ្ជូនទៅសិក្សាផ្នែកវិស្វកម្មអំពីប្រព័ន្ធបច្ចេកវិទ្យានៃម៉ាស៊ីន Krones ដើម្បីស្វែងយល់បន្ថែម និងទទួលយកបទពិសោធថ្មីៗ សម្រាប់ការអភិវឌ្ឍទៅលើរាល់ផលិតផលរបស់ ខ្មែរ ប៊ែវើរីជីស ឱ្យកាន់តែមានគុណភាពខ្ពស់ស្របតាមស្តង់ដារអន្តរជាតិ។

    December 14, 2023
  • PR

    (ភ្នំពេញ)៖ ការបំពុលបរិយាកាសមិនត្រឹមតែជាបញ្ហាក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែជាបញ្ហាដែលទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីក្នុងសកលលោក។ ក្នុងនាមជាក្រុមហ៊ុនខ្មែរក្នុងស្រុក ប៉ុន្តែអនុលោមតាមស្តង់ដារពិភពលោក ខ្មែរ ប៊ែវើរីជីស ប្រកាន់ខ្ជាប់ស្មារតីគាំពារបរិស្ថាន និងចូលរួមជាចំណែកជាមួយនឹងផែនការរបស់រដ្ឋាភិបាល ដោយបានបំពាក់បច្ចេកវិទ្យាសម្អាតផ្សែង ដើម្បីសម្អាតសារធាតុពុលក្នុងផ្សែងដូចជា ឧស្ម័នស្ពាន់ធ័រឌីអុកស៊ីត កាបូនឌីអុកស៊ីតជាដើម ដើម្បីជៀសវាង និងកាត់បន្ថយការបំភាយឱស្ម័នពុលទៅបរិយាកាស។ បច្ចេកវិទ្យាសម្អាតផ្សែង ឬ Wet Scrubber នេះជាបច្ចេកវិទ្យាពីប្រទេសអាល្លឺម៉ង់ មានមុខងារសម្អាតផ្សែងដែលចេញពីឡចំហេះ មុននឹងបំភាយទៅក្នុងបរិយាកាស។ ចំណែកសំណល់ទឹកដែលបានពីការសម្អាតផ្សែងនេះនឹងត្រូវឆ្លងកាត់ប្រព័ន្ធសម្អាតទឹកកខ្វក់ឱ្យបានស្អាតទៅតាមស្តង់ដារបស់ក្រសួងបរិស្ថានទៀត មុននឹងបញ្ចេញទៅមជ្ឈដ្ឋានខាងក្រៅ។ គួរបញ្ជាក់ផងដែរថា ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនផលិតស្រាបៀរ និងភេសជ្ជៈឈានមុខគេក្នុងស្រុកដែលមានទំនួលខុសត្រូវខ្ពស់លើសង្គម និងបរិស្ថាន ដែលធ្វើឱ្យ ខ្មែរ ប៊ែវើរីជីស ទទួលបានវិញ្ញាបនបត្រ

    December 13, 2023
  • PR

    (ភ្នំពេញ)៖ ចែកឡានអស់ស្ទះពី CAMBODIA BEER ដើម្បីបង្កើនភាពស្និទ្ធស្នាលរវាងអតិថិជនជាមួយនឹងគ្រួសារ ដែលជាការបើកទំព័រសករាជថ្មី ឆ្នាំ២០២៤។ អតិថិជនកំពូលសំណាងឈ្នះរង្វាន់រថយន្តថ្មីបកកេស FORD RANGER ស៊េរីថ្មី មានចំនួន ៣នាក់ ពី CAMBODIA BEER រួមមាន៖១) ប៊ុត ឡូញ រស់នៅខេត្តត្បូងឃ្មុំ, ២) ឆាយ លីប៊ូច រស់នៅខេត្តព្រះវិហារ, និង ៣) ធឿន រស្មី រស់នៅខេត្តឧត្តរមានជ័យ។ គួរបញ្ជាក់ផងដែរថា ការប្រគល់រង្វាន់រថយន្តទំនើបស៊េរីថ្មីទាំង ៣គ្រឿង ត្រូវបានផ្តល់ជូនអតិថិជនផ្ទាល់ដៃដល់ខេត្តរបស់អតិថិជននីមួយៗ ដោយមានការហែក្បួនថយន្ត

    December 13, 2023
  • PR

    ក្រុមហ៊ុន ជីប ម៉ុង បានយកចិត្តទុកដាក់ និងគិតគូរពីសុខុមាលភាពរបស់បុគ្គលិក ជាមួយនឹងការរចនាការិយាល័យដ៏ទាន់សម័យ ដោយមានស្ថាបត្យករអន្តរជាតិដែលមានជំនាញច្បាស់លាស់ រចនា និងត្រួតពិនិត្យយ៉ាងល្អិតល្អន់ ដើម្បីផ្តល់ជូនបុគ្គលិកនូវភាពងាយស្រួល បង្កើនប្រសិទ្ធភាពការងារ និងភាពច្នៃប្រឌិត។ ជាពិសេស ការរចនារបស់ទីតាំងនីមួយៗនៃការិយាល័យ ផ្តោតសំខាន់បំផុតលើតម្រូវការ បរិយាកាសការងារ និងផាកសុខភាពរបស់បុគ្គលិក។ ជាមួយនឹងការិយាល័យដែលមានភាពធំទូលាយបែបបើកចំហ ប្រកបដោយផាសុកភាពរបស់ ក្រុមហ៊ុន ជីប ម៉ុង បានផ្តល់នូវភាពងាយស្រួលក្នុងការទំនាក់ទំនងរវាងបុគ្គលិក តាមរយៈការបំពាក់ដោយបច្ចេកវិទ្យាទាន់សម័យ និងបែបច្នៃប្រឌិត ដើម្បីបន្ថែមនូវបទពិសោធន៍ថ្មីៗ អំឡុងពេលប្រជុំ និងការពិភាក្សាការងារផ្សេងៗឲ្យបានកាន់តែរលូន និងមានប្រសិទ្ធភាពបំផុត។ ក្រៅពីបន្ទប់ប្រជុំ ក្រុមហ៊ុន ជីប ម៉ុង ក៏មានកន្លែងប្រជុំបែបច្នៃប្រឌិត

    December 13, 2023
  • PR

    រាជធានីភ្នំពេញ ខែធ្នូ ឆ្នាំ 2023 – Coach អបអរសាទររដូវកាលវិស្សមកាលឆ្នាំនេះនៅហាង Coach ផ្សារទំនើប អ៉ីអន ម៉ល មានជ័យ ជាមួយនឹងដើម Christmas របស់ Coach ដ៏ធំសម្បើម។ បទពិសោធភាពអស្ចារ្យជាមួយការបំភ្លឺដើម Christmas នៅថ្ងៃទី 9 ខែធ្នូ វេលាម៉ោង 3:30 រសៀល អមដោយការការសម្ដែងដ៏ពិសេស រួមជាមួយនឹងវត្តមានរបស់ Coach Cambodia Family របស់យើង ដូចជា កញ្ញា ហ៊ិន

    December 13, 2023
  • PR

    រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី៧ រហូតដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣ ថ្មីៗកន្លងទៅនេះ ត្រឹមរយៈពេលតែ៣ថ្ងៃតែប៉ុណ្ណោះថ្នាក់ដឹកនាំនៃក្រុមហ៊ុន ជីប ម៉ុង រីថែល និង មជ្ឈមណ្ឌលកម្សាន្ត Doozii បានចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រុមហ៊ុនដល់ទៅប្រាំដូចជា ក្រុមហ៊ុន NTC Group, Westline Education Group, TIA International School ,Harrods International Academy និង Paragon Education Company ដែលសុទ្ធសឹងតែជា ស្ថាប័នអប់រំដែលមានគុណភាព និងប្រព័ន្ធអប់រំល្អនៅ ប្រទេសកម្ពុជា។

    December 11, 2023
  • PR

    (ភ្នំពេញ)៖ យោងតាមយុទ្ធនាការចែកបង់អង្គុយ ចំនួន ១ម៉ឺនបង់ ដែលគិតជាទឹកប្រាក់មានចំនួន ២លានដុល្លារ ជូនដល់សាធារណជនទូទាំងប្រទេសកម្ពុជា នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ ខ្មែរ ប៊ែវើរីជីស បានដឹកជញ្ជូនបង់អង្គុយចំនួន ៥៥បង់ ទៅកាន់ទីតាំងចំនួន ៨ ក្នុងខេត្តកំពត ដើម្បីដាក់ជូនឱ្យបងប្អូនក្នុងខេត្តកំពតប្រើប្រាស់តាមតម្រូវការ។ ទីតាំងទាំង៨ដែល ខ្មែរ ប៊ែវើរីជីស បានដាក់បង់អង្គុយ៥៥បង់ជូនក្នុងខេត្តកំពតរួមមាន៖ ១) វិទ្យាល័យសម្តេច ជា ស៊ីម អង្គរជ័យ ១០បង់ ២) វិទ្យាល័យ សម្តេចហ៊ុនសែនអង្គសុរភី ១៥បង់ ៣) វត្ត

    December 11, 2023
  • PR

    (ភ្នំពេញ)៖ ក្រោយពីការប្រកាស់ជាផ្លូវការពី ខ្មែរ ប៊ែវើរីជីស ក្នុងការឧបត្ថម្ភបង់អង្គុយចំនួន ១ម៉ឺនបង់ ដែលមានតម្លៃសរុប ២លានដុល្លារ ជូនទៅដល់សាលារៀន មន្ទីរពេទ្យ ស្ថាប័នរដ្ឋ ឬឯកជន និងទីតាំងសាធារណៈផ្សេងៗទូទាំងប្រទេសកម្ពុជា ពេលនេះ បង់អង្គុយចំនួន ៥០បង់ ត្រូវបានដឹកជញ្ជូនទៅខេត្តកំពង់ឆ្នាំងដើម្បីដាក់ជូនបងប្អូនឱ្យប្រើប្រាស់។ បង់អង្គុយទាំង ៥០បង់ ត្រូវបានដាក់ឱ្យសាធារណជនប្រើប្រាស់ជាស្ថាពរនៅ ៦ទីតាំង ក្នុងខេត្តកំពង់ឆ្នាំងរួមមាន៖ ១) អធិការដ្ឋាននគរបាល ស្រុកកំពង់ត្រឡាច ៥បង់ ២) សាលាស្រុកកំពង់ត្រឡាច ១០បង់ ៣) សាលាស្រុកទឹកផុស ៥បង់ ៤) អធិការដ្ឋាននគរបាលស្រុក

    December 8, 2023
  • PR

    (ភ្នំពេញ)៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នឹងធ្វើការឧបត្ថម្ភបង់អង្គុយដោយឥតគិតថ្លៃ ចំនួន ១០,០០០បង់ ដែលគិតជាទឹកប្រាក់សរុបមានចំនួន២លានដុល្លារ ជូនដល់ សាលារៀន មន្ទីរពេទ្យ ស្ថាប័ន និងទីតាំងសាធារណៈផ្សេងៗទូទាំងប្រទេសកម្ពុជា ក្នុងគោលបំណងរួមចំណែកលើកកម្ពស់សណ្តាប់ធ្នាប់សាធារណៈ លើកកម្ពស់សោភណ្ឌ័ភាពនៅទីប្រជុំជន និងផ្តល់ភាពងាយស្រួលក្នុងការស្វែងរកកន្លែងអង្គុយជូនដល់ប្រជាពលរដ្ឋ។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ធ្លាប់ធ្វើការឧបត្ថម្ភបង់អង្គុយរាប់ពាន់បង់មកហើយនាពេលកន្លងមកជូនដល់ស្ថាប័នផ្សេងៗ ទូទាំងប្រទេសកម្ពុជា។ ដើម្បីស្នើសុំបង់អង្គុយ សាលារៀន មន្ទីរពេទ្យ គ្រប់ស្ថាប័នរដ្ឋនិងឯកជន អាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ 061/067/069 902 902 ៕

    December 7, 2023