Nisaiy KN
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ នេះ បានឱ្យដឹងថា ខ្យល់មូសុងនិរតីជាមួយសម្ពាធទាបដែលគ្របដណ្តប់ លើឈូងសមុទ្រថៃ អាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង មានឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជា ដែលកម្ពុជាអាចនឹងមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ខ្លាំង នៅតាមតំបន់មាត់សមុទ្រ ៣៥%។ ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥៖ ១-តំបន់វាលទំនាប៖ សីតុណ្ហភាពមធ្យមអប្បបរមា ២៤°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៦°C។ ខ្យល់បក់មកពីទិសនិរតី និងអាគ្នេយ៍មានល្បឿនមធ្យម ៤ម៉ែត្រ វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង

    June 8, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជាបានបន្តឧបត្ថម្ភថវិកាជាលើកទី៨ ដល់មន្ទីរពេទ្យ​កុមារអង្គរ ខេត្តសៀមរាប ចំនួន ៥ម៉ឺនដុល្លារ រួមជាមួយស្បៀង-សម្ភារប្រើប្រាស់មួយចំនួនទៀត ដើម្បីចូលរួម​ចំណែកក្នុង​ការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក ប្រមាណ ៣៥០-៤០០នាក់ ក្នុងមួយថ្ងៃដោយឥតគិតថ្លៃ ។ មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប គឺជាមន្ទីរពេទ្យមួយដែល ផ្តល់សេវាថែទាំសុខភាពកុមារឈានមុខមួយប្រកប ដោយ គុណភាពខ្ពស់​ ក្តីមេត្តាករុណា និងមិនគិតកម្រៃ ដែលក្នុងមួយ ថ្ងៃៗ

    June 8, 2025
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានព័ត៌មាន នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា សម្តេចធិបតីនាយករដ្ឋមន្ត្រី ចូលបុណ្យចំនួន ២០លានរៀលដល់គ្រួសារស.ពស្រ្តីមានផ្ទៃពោះ៧ខែ ដែលមានស្វាមីជាកងទ័ពប្រចាំការនៅតំបន់មុំបី។ ឯកឧត្តម សេង ទៀង រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ដ្រី និងជានាយករងខុទ្ទកាល័យសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីរនៃព្រះរាជាណាចក្រកម្ពុជា ចំនួន២០លានរៀល(ម្ភៃលានរៀល) និងគ្រឿងឧបភោគបរិភោគមួយចំនួន ឧបត្ថម្ភដល់គ្រួសារសព ប្អូនស្រី អាំ រត្តនាង ដែលបានទទួលមរណភាពទាំងម្ដាយនិងកូនក្នុងផ្ទៃ៧ខែ នៅភូមិកន្សោមអក ឃុំកន្សោមអក ស្រុកកំពង់ត្របែក

    June 1, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ តាមរយៈការចុះផ្សាយរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ១៣នាក់ ខណៈជាអ្នកជាសះស្បើយ ៦នាក់។ សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន ១៣៩,៤៦៦នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៦,៣២៨នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕ ប្រភព៖ ក្រសួងសុខាភិបាល

    June 1, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ តាមរយៈការចេញផ្សាយរបស់ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងពី តម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ នេះ ៖ – ប្រេងសាំងធម្មតា = ៣ ៧៥០ រៀល/លីត្រ (តម្លៃថេរ) – ប្រេងម៉ាស៊ូត = ៣ ៥០០ រៀល/លីត្រ (តម្លៃថេរ)៕ ប្រភព៖ ក្រសួងពាណិជ្ជកម្ម

    June 1, 2025
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា អធិការដ្ឋាននគរបាលខណ្ឌកំបូល ឃាត់ម៉ូតូបានចំនួន ៣០គ្រឿង ក្នុងនោះម៉ូតូប្រីប្រាស់បំពងសំឡេងខុសបច្ចេកទេស ២២គ្រឿង បានធ្វើការណែនាំអប់រំ​ និងប្រគល់ម៉ូតូឱ្យត្រឡប់ទៅផ្ទះវិញ។ ដោយមានការអនុវត្តតាមបទបញ្ជាផ្ទាល់ពី ឯកឧត្ដម​ ឧត្តមសេនីយ៍​ឯក អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌកំបូល បានឃាត់បានម៉ូតូ ចំនួន៣០គ្រឿង ក្នុងនោះម៉ូតូប្រីប្រាស់សុីម៉ាំងបំពងសំឡេងខុសលក្ខណៈបច្ចេកទេស (បំពង់សុីមុាំងបំពងសំឡេងឮខ្លាំង) ចំនួន២២គ្រឿង និងម៉ូតូគ្មានផ្លាកលេខចំនួន០៨គ្រឿង។ បច្ចុប្បន្នកម្លាំងនៃធិការដ្ឋាននគរបាលខណ្ឌកំបូល បានណែនាំអប់រំ​ និងធ្វេីកិច្ចសន្យា​ដល់អ្នកបេីកបរម៉ូតូ

    June 1, 2025
  • ព័ត៌មានជាតិ

    (កំពង់ស្ពឺ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ អញ្ជើញចូលទស្សនាសិក្សាឈ្វេងយល់ពីកសិកម្មបែបសរីរាង្គកសិដ្ឋាន គៀត ហ្វាម បានត្រៀមរង់ចាំទទួលស្វាគមន៍ទេសចរ អញ្ជើញមកបទពិសោធថ្មីនារដូវកាលបៃតង (Green Season)។ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ អញ្ជើញចូលទស្សនាសិក្សាឈ្វេងយល់ពីកសិដ្ឋានគៀត ហ្វាម Keat-Farm ដែលជាគម្រូកសិទេសចរណ៍ថ្មី មួយ ភ្ជាប់ដោយទេសភាពជើងភ្នំដ៏ស្រស់ស្អាតប្រៀបដូចគំនូរ និងបរិកាសត្រជាក់ស្ងប់ស្ងាត់ជាមួយធម្មជាតិដ៏ស្រស់បំព្រងនារដូវកាលបៃតង ដើម្បីទេសចរមកទស្សនាកម្សាន្ត និងទទួលបានបទពិសោធជាក់ស្តែង ព្រមទាំងចំណេះដឹងល្អៗទាក់ទងនឹងវិស័យកសិកម្ម។

    June 1, 2025
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា​ សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញចាកចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៦ នៅម៉ាឡេស៊ី។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដឹកនាំគណៈប្រតិភូកម្ពុជា ចាកចេញពីអាកាស យានដ្ឋានអន្តរជាតិភ្នំពេញ នារសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ ដើម្បីអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលរៀបចំឡើងនៅប្រទេសម៉ាស៊ី ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥។ ដំណើរអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន

    May 25, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា ចិនមានគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសចំនួនពីរទៀតនៅកម្ពុជា។ តាមការបញ្ជាក់បានឱ្យដឹងថា លោក ចាវ ជានជីន អភិបាលក្រុងអ៊ូស៊ី ខេត្តជាំងស៊ូ សាធារណរដ្ឋប្រជាមានិតចិនបានអោយដឹងថា ភាគីចិនបានមានគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសចំនួនពីរទៀតនៅកម្ពុជា គឺទី១-តំបន់សេដ្ឋកិច្ចពិសេសសម្រាប់ឧស្សាហកម្មដែលប្រើបច្ចេកវិទ្យាទំនើប និងទី២-តំបន់សេដ្ឋកិច្ចពិសេសសម្រាប់វិស័យកសិ-ឧស្សាហកម្ម។ យោងតាមប្រភពក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអោយដឹងថា គម្រោងនេះបានលើកឡើងនៅក្នុងឱកាសដែលលោកអភិបាលក្រុងអ៊ូស៊ី បានដឹកនាំគណៈប្រតិភូមកទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជាហើយបានចូលជួប ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅចុងសប្តាហ៍នេះ។ លោកអភិបាលក្រុងអ៊ូស៊ី បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា ក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលតែងតែបានផ្តល់ការគាំទ្រដល់កិច្ចដំណើរការនៃគម្រោងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលបានធ្វើឱ្យតំបន់សេដ្ចកិច្ចពិសេសនេះមានការរីកចម្រើនជាបន្តបន្ទាប់។ លោក

    May 25, 2025
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ នេះ ចេញនូវសេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៥នាក់ ខណៈអ្នកជាសះស្បើយ ៤នាក់ និងអ្នកបាត់បង់ជីវិត គ្មាន។ សេចក្តីជូនព័ត៌មាន ស្តីពីការសរុបស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥៖ សរុបចំនួន ១៣៩,៣៨៩នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៦,២៩៥នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕ ប្រភព៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា

    May 25, 2025