- Nisaiy KN
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការរដ្ឋបាលរាជធានីភ្នំពេញ រៀបចំពិធីទូងស្គរ អបអរសាទរការចុះបញ្ជី “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព” ទៅក្នុងបញ្ជីសម្បត្តិវប្បធម៌ពិភពលោករបស់អង្គការ UNESCO កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសបារាំង ខណៈពិធីអបអរនេះត្រូវបានរៀបចំនៅសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥។ សូមបញ្ជាក់ថា “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព” មានចំនួន
July 13, 2025 - ព័ត៌មានជាតិ
ភ្នំពេញ៖ យោងតាមបញ្ជាដឹកនាំរបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ ក្រោមការសម្របសម្រួលពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួន ជនសង្ស័យចំនួន០២នាក់ ឈ្មោះ យ.ទ.ព និងឈ្មោះ ប.ល.ស ភេទប្រុស អាយុ ៣០ឆ្នាំ ជាបុគ្គលិកផ្នែកលក់និងចែកចាយស៊ីមកាត។ ជនសង្ស័យទាំង០២បានសារភាពថា ពួកគេពិតជាលក់ និងចែកចាយស៊ីមកាតទូរសព្ទ ដោយធ្វើការក្លែងបន្លំកាត់តរូបភាព និងអត្តសញ្ញាណដើម្បីបញ្ចូលទៅក្នុងទិន្នន័យព័ត៌មានស៊ីមកាតទូរសព្ទ ដែលសរុបកន្លងមកពួកគេបានក្លែងអត្តសញ្ញាណលើស៊ីមកាតបានជាង ៦០០លេខ
July 6, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ ក្រសួងទេសចរណ៍ ចេញសេចក្ដីជូនដំណឹងស្តីពី ការចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិ International Travel Expo Ho Chi Minh City (ITE-HCMC) លើកទី១៩ រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម។ ពិព័រណ៍អន្តរជាតិ ITE-HCMC រៀបចំឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយបដិសណ្ឋារកិច្ច ជំរុញខ្សែ ទស្សនកិច្ច Caravan Tour, Self-Drive Tour និង Mekong
July 6, 2025 - ព័ត៌មានជាតិ
(ខេត្តកណ្ដាល)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា ស្ពានជ្រៃធំ ដែលជាស្ពានមិត្តភាពដ៏សំខាន់ឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាម កំពុងដើរតួនាទីយ៉ាងស្នូលក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍនៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរ។ ស្ថិតនៅក្នុងស្រុកកោះធំ ខេត្តកណ្ដាល ស្ពានដែលមានប្រវែង ៤២៨ម៉ែត្រនេះ បានក្លាយជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ សម្រួលដល់ការដឹកជញ្ជូន និងចរាចរណ៍គ្រប់ប្រភេទ។ ជាពិសេស ស្ពាននេះបានបើកផ្លូវយ៉ាងទូលំទូលាយសម្រាប់ការដោះដូរទំនិញ និងកសិផល ដែលជាកត្តាជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែមានសន្ទុះខ្លាំងឡើង។ លើសពីអត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ច ស្ពានជ្រៃធំក៏បានក្លាយជាតំណភ្ជាប់ដ៏រឹងមាំផ្នែកសង្គម និងវប្បធម៌ផងដែរ ដោយបានបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើររបស់ប្រជាជននៃប្រទេសទាំងពីរ ជួយពង្រឹងការយល់ដឹង និងទំនាក់ទំនងរវាងគ្នាទៅវិញទៅមក។ ជាសក្ខីភាពនៃកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសជិតខាងទាំងពីរ ស្ពានជ្រៃធំត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ និងបានប្រែក្លាយតំបន់ព្រំដែនដែលធ្លាប់តែស្ងប់ស្ងាត់ ឱ្យក្លាយជាតំបន់ពាណិជ្ជកម្ម
July 6, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ យោងតាមការបង្ហោះសាររបស់ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB) នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ប្រកាសបដិសេធ និងចាត់វិធានការណ៍តាមផ្លូវច្បាប់ចំពោះបុគ្គលដែលយកឈ្មោះ ស្លាកសញ្ញា Logo របស់ធនាគារទៅក្លែងបន្លំជាផេករបស់ខ្លួននៅលើបណ្តាញសង្គម។ ធនាគារARDB មានផេកផ្លូវការរបស់ខ្លួនចំនួន៧ និងគេហទំព័រចំនួន១គត់។ ខាងក្រោមជាសេចក្តីប្រកាសព័ត៌មានធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)៖ ប្រភព៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)
July 6, 2025 - ព័ត៌មានជាតិ
(ខេត្តពោធិ៍សាត់)៖ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ តាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តពោធិ៍សាត់ បានថ្លែងថា ត្រី នៅតំបន់បឹងទន្លេសាបកំពុងចាប់ផ្តើមសម្បូរឡើងវិញ ក្រោយពីកម្លាំងយោធាភូមិទី៥ បើកប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទជារៀងរាល់ថ្ងៃ ដូចភ្លៀងរលឹម ក្នុងភូមិសាស្គ្រខេត្តបឹងទន្លេសាប។ ឯកឧត្តម ខូយ រីដា បានថ្លែងកត់សម្គាល់ឃើញបែបនេះ ក្នុងឱកាសអ្នកដឹកនាំកម្លាំងចម្រុះចុះធ្វើប្រតិបត្តិការ បង្ក្រាបទល្មើសនេសាទត្រី ព្រមបានផ្តល់ស្បៀងនិងភេសជ្ជៈជូនដល់កម្លាំងចម្រុះដែលបាននឹងកំពុងបំពេញបេសកកម្មក្នុងបឹងទន្លេសាបស្ថិតក្នុង ឃុំកំពុងលួង ស្រុកក្រគរ នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ ។ ការសម្បូរត្រីឡើងវិញនៅតំបន់បឹងទន្លេសាបនេះគឺក្រោយពីកម្លាំងយោធភូមិភាគទី៥
June 29, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា សហព័ន្ធស្រូវអង្ករកម្ពុជា បានចេញសេចក្ដីជូនដំណឹង បញ្ចាក់ថា កញ្ចប់អង្ករដែលមានរូបភាពស្រដៀងទៅនឹងទង់ជាតិប្រទេសថៃខាងលើ មិនត្រូវបានបោះពុម្ពក្នុងប្រទេសកម្ពុជាឡើយ។ សហព័ន្ធស្រូវអង្ករកម្ពុជា ជម្រាបជូនសាធារណជនទាំងអស់ មេត្តាជ្រាបថា៖ ថ្មីៗ នេះមានការបង្ហោះព័ត៌មានស្តីអំពីអង្ករកម្ពុជា ដែលបានដាក់លក់រាយនៅតាមបណ្តាញអនឡាញនៅទីផ្សារប្រទេសចិន ជាប្រភេទនៃការវេចខ្ចប់ ៥គីឡូក្រាម ដែលបានសរសេរជាភាសាថៃ និងបោះពុម្ពនៅលើកញ្ចប់ដោយមានសញ្ញាស្រដៀងទៅនឹងទង់ជាតិប្រទេសថៃ ព្រមទាំងបង្ហាញអំពីប្រភពដើមថា ជាអង្កររបស់កម្ពុជា។ ក្រោយពីបានធ្វើការសិក្សាស្រាវជ្រាវ និងស៊ើបអង្កេតលើសមាជិកសហព័ន្ធស្រូវអង្ករកម្ពុជាទាំងអស់ដែលបាននាំចេញអង្ករទៅប្រទេសចិន និងបានសហការជាមួយក្រុមហ៊ុនត្រួតពិនិត្យគុណភាពនាំចេញរបស់ប្រទេសចិន CCIC (Cambodia) Co., Ltd. សហព័ន្ធស្រូវអង្ករកម្ពុជា សូមបញ្ចាក់ថា កញ្ចប់អង្ករដែលមានរូបភាពស្រដៀងទៅនឹងទង់ជាតិប្រទេសថៃខាងលើ
June 29, 2025 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកព្រឹត្តិការណ៍ប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី២ នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក ដែលកម្ពុជារៀបចំ ក្នុងនាមជាម្ចាស់ផ្ទះ។ ពិធីបើកផ្លូវការនៃព្រឹត្តិការណ៍នេះ មានការអញ្ជើញចូលរួមពីឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូអាស៊ីអាគ្នេយ៏ និងជាប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា, លោក Ri Yong Son ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF អន្តរជាតិ ព្រមទាំងគណៈប្រតិបត្តិសហព័ន្ធកីឡាតេក្វាន់ដូ
June 29, 2025 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌកំបូល បានឃាត់ម៉ូតូប្រើប្រាស់សុីម៉ាំងបំពង់សំឡេងខុសលក្ខណបច្ចេកទេស ចំនួន ៧គ្រឿង និងម៉ូតូគ្មានផ្លាកលេខ ចំនួន ២គ្រឿង។ ដោយអនុវត្តតាមបទបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ គិតត្រឹមម៉ោង៧:០០នាទីព្រឹក ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌកំបូល បានឃាត់ម៉ូតូប្រើប្រាស់សុីម៉ាំងបំពង់សំឡេងខុសលក្ខណបច្ចេកទេស ចំនួន០៧គ្រឿង និងម៉ូតូគ្មានផ្លាកលេខ ចំនួន០២គ្រឿង។ បច្ចុប្បន្នកម្លាំងនៃធិការដ្ឋាននគរបាលខណ្ឌកំបូល បានណែនាំអប់រំ
June 29, 2025 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ៤នាក់បន្ថែមទៀត ខណៈជាអ្នកជាសះស្បើយ ២នាក់។ សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៩,៥៧០នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៦,៤៧៥នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕ ប្រភព៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
June 22, 2025









