Nisaiy KN
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ប្រកាសច្រានចោលការចោទប្រកាន់របស់ភាគីថៃមកលើកម្ពុជា ពាក់ព័ន្ធនឹងការរងរបួសរបស់ទាហានថៃដោយសារការដើរល្បាតលើតម្រាយផ្លូវថ្មីផ្ទុះគ្រាប់មីន។ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់របស់ភាគីថៃមកលើកម្ពុជា ពាក់ព័ន្ធនឹងការរងគ្រោះថ្នាក់ដោយសារមីនរបស់ទាហានថៃចំនួនបីនាក់ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ នៅក្នុងភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ គួររំលឹកផងដែរថា កម្ពុជាតែងតែបានដាស់តឿនឱ្យភាគីថៃអនុវត្តឱ្យបានម៉ឺងម៉ាត់ នូវការឯកភាពគ្នាលើតម្រាយផ្លូវសម្រាប់ការដើរល្បាត ដោយសារតែតំបន់ទាំងនេះនៅមានគ្រាប់មីនមិនទាន់ផ្ទុះជាច្រើន ដែលសូម្បីតែប្រជាពលរដ្ឋកម្ពុជាក៏ត្រូវបានរងគ្រោះផងដែរ។ ថ្នាក់ដឹកនាំខាងលើ បានបន្តថា

    July 20, 2025
  • ព័ត៌មានជាតិ

    (សៀមរាប)៖ យោងតាមរយៈការបង្ហោះសារនៅក្នុងហ្វេសប៊ុកផ្លូវការរបស់ លោក ឧត្តមសេនីយ៍ត្រី សៀ ទីន នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា យុវជនម្នាក់នៅក្រុងសៀមរាប ពាក់ឯកសណ្ឋានយោធា សម្ដែង និងរាំបង្ហោះក្នុងបណ្តាញសង្គមតិកតុក (TikTok) ធ្វើឲ្យប៉ះពាល់កិត្តិយស សេចក្តីថ្លៃថ្នូរ កងទ័ព ត្រូវអាវុធហត្ថខេត្តសៀមរាប ធ្វើការអប់រំណែនាំ។ កាលពីពេលថ្មីៗនេះ មានយុវជនម្នាក់ បានថតវីដេអូពាក់អាវប៉ារ៉ា​ (យោធា) សម្ដែង និងរាំ បង្ហោះក្នុងបណ្តាញសង្គមតិកតុក (TikTok) ចំនួនពីរឃ្លីប ដោយបានសរសេរខ្លឹមសារ “Make up ចូលជួរបិះមិនទាន់ជីវិតជូនជាតិធាតុជូនម្តាយ រាងកាយជូនបងៗទាហាន”

    July 20, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ យោងតាមការចផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងព័ត៌មាន និងជាប្រធានលេខាធិការដ្ឋាននៃក្រុមការងារចំពោះកិច្ចរៀបចំយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ៖ «យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ បាននិងកំពុងបន្តធ្វើដំណើរទៅដល់គ្រប់ច្រកល្ហកក្នុងរាជធានីខេត្ត ដើម្បីផ្តល់សុវត្ថិភាពព័ត៌មានក្នុងសហគមន៍ និងសង្គមជាតិទាំងមូលនិងការពារពលរដ្ឋពីគ្រោះថ្នាក់ដែលអាចបណ្តាលមកពីព័ត៌មានក្លែងក្លាយ ការប្រឌិត កាឡៃព័ត៌មាន បំភ្លៃការពិត បង្កការភាន់ច្រឡំ និងឆបោកក្នុងសង្គម ដើម្បីកេងចំណេញផ្នែកនយោបាយ ទាញយកប្រយោជន៍សេដ្ឋកិច្ចសម្រាប់តែបុគ្គល ឬក្រុមតូចណាមួយ។ ឯកឧត្តម ទេព អស្នារិទ្ធ បានបញ្ជាក់ថា «យុទ្ធនាការបាននិងកំពុងមានដំណើរការយ៉ាងសកម្ម ដោយទទួលបានការគាំទ្រពីសាធារណៈជនគ្រប់ទិសទី រីឯការអនុវត្តតាមបណ្តារាជធានីខេត្តមានការចូលរួមយ៉ាងផុលផុសពីថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរក្នុងមូលដ្ឋាន

    July 20, 2025
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ បានសេចក្តីជូនដំណឹង ស្តីពីស្ថានភាពកូនរដូវប្រាំង ឆ្នាំ២០២៥ តាមការអង្កេត ពិនិត្យ និងវិភាគលើស្ថានភាពធាតុអាកាស និងអាកាសធាតុនៅក្នុងតំបន់ និង ព្រះរាជាណាចក្រកម្ពុជា ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹងដល់សាធារណជនឱ្យបាន ជ្រាបថាស្ថានភាពភ្លៀងធ្លាក់នឹងមានបរិមាណថយចុះ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ ចាប់ពីថ្ងៃទី២២ ខែកក្កដា ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥៖ ១.តំបន់វាលទំនាប៖ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ចាម ត្បូងឃ្មុំ

    July 20, 2025
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា សម្រេចបង្កើតគណៈកម្មការចំពោះកិច្ច ដើម្បីដោះស្រាយបញ្ហាផ្ទះបណ្តែតទឹក និងបែចិញ្ចឹមត្រីស្ថិតក្នុងភូមិសាស្រ្តខេត្តទាំង៥ ជុំវិញបឹងទន្លេសាប។ ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងនៃសេចក្ដីសម្រេច ស្ដីពីការ បង្កើតគណៈកម្មការចំពោះកិច្ច ដើម្បីដោះស្រាយបញ្ហាផ្ទះបណ្តែតទឹក និងបែចិញ្ចឹមត្រីស្ថិតក្នុងភូមិសាស្រ្តខេត្តទាំង៥ ជុំវិញបឹងទន្លេសាប៖ ប្រភព៖ ក្រសួងព័ត៌មាន

    July 13, 2025
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ ក្រុមប្រឹក្សាវប្បធម៌អាស៊ី បានចេញ សេចក្តីថ្លែងការណ៍ អបអរសាទរ ការចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និង សន្តិភាព ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង។ ក្រុមប្រឹក្សាវប្បធម៌អាស៊ី សូមចូលរួមអបអរសាទរយ៉ាងស្មោះស្ម័គ្រចំពោះរាជរដ្ឋាភិបាល និងប្រជាជននៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏វិសេសវិសាលជាប្រវត្តិសាស្ត្រនៃការចុះ “បូជនីយដា្ឋនចងចាំនកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព” រួមមានទីតាំងឧក្រិដ្ឋកម្មចំនួន៣ គឺអតីតមន្ទីឃុំឃាំងម-១៣ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង (ស-២១) និងមជ្ឈមណ្ឌលប្រល័យពូជសាសន៍ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ក្នុងសម័យប្រជុំលើកទី៤៧ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃសុក្រ ១រោច

    July 13, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ឯកឧត្តម គួច វែងស្រ៊ុន រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី អញ្ជើញជាអធិបតី សន្និសីទសារព័ត៌មាន ស្តីពី «តស់! ទៅច្រៀងចម្រៀងជាតិផ្តល់កម្លាំងចិត្តជូនវីរកងទ័ពជួរមុខ» ដែលនឹង​ធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ ដោយបើកឱ្យចូលរួមដោយសេរីចាប់ពីម៉ោង ៣៖០០រសៀលតទៅ។ សន្និសីទនាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ បានបញ្ជាក់ពីគោលដៅចម្បង គឺដើម្បីបង្ហាញអំពីស្មារតីសាមគ្គីភាពជាតិខ្មែរ ដោយមានប្រជាជនជាខឿនការពារជួរក្រោយដើម្បីជួយដល់កងទ័ពជួរមុខ និងបង្ហាញអំពីស្មារតីជាតិនិយមរបស់ប្រជាជនកម្ពុជា ពោរពេញដោយភាពជឿជាក់លើរាជរដ្ឋាភិបាល និងកងទ័ពជួរមុខក្នុងបុព្វហេតុការពារជាតិ ការពារបូរណភាពទឹកដី និងដែនអធិបតេយ្យភាពជាតិខ្មែរ៕ ប្រភព៖ វិទ្យុជាតិខេត្តកំពង់ធំ

    July 13, 2025
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភានីតិកាលទី៥ នឹងរៀបចំកិច្ចប្រជុំនាព្រឹកថ្ងៃចន្ទ ទី១៤ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង៨៖៣០នាទីព្រឹក នៅវិមានព្រឹទ្ធសភា។ ក្នុងសេចក្ដីជូនដំណឹង កិច្ចប្រជុំនេះ មានរបៀបវារៈដូចខាងក្រោម៖ ១៖ ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃព្រឹទ្ធសភា សុំដាក់សេចក្តីស្នើច្បាប់ធម្មនុញ្ញ ស្ដីពីវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញកម្ពុជា ទៅក្នុងរបៀបវារៈសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥។ ២៖ ពិនិត្យ និងសម្រេចលើសំណើរបស់សមាជិកព្រឹទ្ធសភា ស្នើសុំកោះប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥។ ៣៖ កំណត់កាលបរិច្ឆេទ

    July 13, 2025
  • ព័ត៌មានជាតិ

    (ខេត្តក្រចេះ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា ស្ពានឆ្លងកាត់ទន្លេមេគង្គ ក្នុងខេត្តក្រចេះត្រូវបានរៀបចំពិធីចាក់បេតុង​តំ​ណភ្ជាប់ដ៏សំខាន់ចុងក្រោយ ដែលជាសមិទ្ធផលក្នុងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន​សម្រាប់បម្រើលើវិស័យដឹកជញ្ជូននៅកម្ពុជា។ ស្ពានមិត្តភាពកម្ពុជា-ចិន ទន្លេមេគង្គនេះ ស្ថិតនៅ ភូមិបុសលាវ ឃុំបុសលាវ ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ។​ ស្ពានឆ្លងកាត់ទន្លេមេគង្គ ក្នុងខេត្តក្រចេះ និងផ្លូវតភ្ជាប់ស្ពាននេះ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន និងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិន​ប្រចាំនៅកម្ពុជា។ ស្ពាននេះមានទីតាំងត្រើយខាងកើតស្ថិតនៅត្រង់ភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី និងត្រើយខាងលិច

    July 13, 2025
  • ព័ត៌មានជាតិ

    (ខេត្តបាត់ដំបង)៖ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពគម្រោងធ្វើទំនើបកម្មវិស្វកម្មប្រព័ន្ធធារាសាស្ត្រកំពីងពួយ ស្ថិតក្នុងភូមិសាស្ដ្រខេត្តបាត់ដំបង។ នៅរសៀលថ្ងៃសៅរ៍ ២រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តមជាថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានអញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពគម្រោងធ្វើទំនើបកម្មវិស្វកម្មប្រព័ន្ធធារាសាស្ត្រកំពីងពួយ ស្ថិតក្នុងភូមិសាស្ត្រស្រុកបាណន់

    July 13, 2025