- Nisaiy KN
- ព័ត៌មានជាតិ
(ក្រុងអាឌឺឡែត)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា រដ្ឋអូស្រ្តាលីខាងត្បូង ប្រទេសអូស្ត្រាលី នៅថ្ងៃអាទិត្យ ទី១៧ ខែសីហា ឆ្នាំ២០២៥ ព្រះសង្ឃ និងប្រជាពលរដ្ឋខ្មែរ រួមមានប្រមាណជាង ១ ០០០អង្គ/នាក់ បានជួបជុំគ្នាធ្វើបាតុកម្មប្រឆាំងនឹងទង្វើរំលោភកិច្ចព្រមព្រៀងបទឈប់បាញ់របស់ប្រទេសថៃ។ ជាមួយគ្នានេះ ប្រជាពលរដ្ឋកម្ពុជានៅទីក្រុងអាឌឺឡែត បានស្នើសុំឱ្យសហគមន៍អន្តរជាតិ ធ្វើអន្តរាគមន៍ឱ្យប្រទេសថៃគោរពបទឈប់បាញ់ និងដោះលែងកងទ័ពកម្ពុជាដោយឥតលក្ខខណ្ឌ។ ជាមួយគ្នានេះដែរ បងប្អូនសហគមន៍ខ្មែរ ក៏បានថ្លែងអំណរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកប្រធានាធិបតី DONALD TRUMP ដែលបានជួយដឹកនាំសម្របសម្រួល ដើម្បីឱ្យមានបទឈប់បាញ់ភ្លាមៗ និងគ្មានលក្ខខណ្ឌរវាងកងកម្លាំងយោធាកម្ពុជា និងថៃដើម្បីសន្តិភាព និងស្នើដល់លោកប្រធានាធិបតី បន្តតាមដានសភាពការណ៍ នៃបទឈប់បាញ់
August 17, 2025 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សេចក្តីជូនដំណឹង ស្តីពី ការបន្តផ្តល់អាហារូបករណ៍ចំនួន ៥០០កន្លែង សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល នៅតាមគ្រឹះស្ថានឧត្តមសិក្សាចំនួន ៦ ជាដៃគូរបស់ក្រសួង ក្នុងឆ្នាំសិក្សា ២០២៥-២០២៦។ ក្រោមការយកចិត្តទុកដាក់ជាប្រចាំលើអនាគតយុវជន យុវនារី ក្នុងយុគសម័យឌីជីថលរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កម្មវិធី អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ត្រូវបានបង្កើតឡើង ក្នុងគោលដៅរួមចំណែកបង្កើនធនធានមនុស្សជំនាញឌីជីថល ដែលនឹងក្លាយទៅជាមូលធនមនុស្សឌីជីថល ក្នុងការជំរុញការប្រែក្លាយសេដ្ឋកិច្ចកម្ពុជា ទៅជាសេដ្ឋកិច្ចឌីជីថល។ ក្នុងឆ្នាំសិក្សា ២០២៥-២០២៦ នេះ កម្មវិធី អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ តាមរយៈក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.)
August 17, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថា សភាពការជួរមុខ តាមបន្ទាត់ព្រំដែនក្នុងយោធភូមិភាគទី៤ និងទី៥ ក្នុងទិសខេត្តព្រះវិហារ ឧត្តរមានជ័យ និងបន្ទាយមានជ័យ គិតចាប់ពីម៉ោង៦៖០០នាទី ដល់ម៉ោង ១០៖០០នាទី ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥នេះ មានសភាពស្ងប់ស្ងាត់។ លោកជំទាវ បានបន្តថា កងកម្លាំងរបស់កម្ពុជាយើង ស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ជានិច្ចក្នុងការបំពេញភារកិច្ចការពារបូរណភាពទឹកដី។ ជាមួយគ្នានេះកងកម្លាំងរបស់យើងបាននិងកំពុងគោរពយ៉ាងម៉ឺងម៉ាត់បំផុត និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់ដែលបានសម្រេចនៅម៉ោង២៤៖០០ ថ្ងៃទី២៨
August 17, 2025 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក ហេង រតនា អគ្គនាយកអង្គភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) មានការហួសចិត្តរឿងថៃយកគ្រាប់មីន PMN-2 មិនទាន់ដកគន្លឹះឳ្យផ្ទុះទៅសម្តែងបោកប្រាស់អ្នកការទូតបរទេស។ លោក ហេង រតនា អគ្គនាយកអង្គភាពកំចាត់មីនកម្ពុជា បានសរសេរលើបណ្ដាញសង្គមថា គ្រាប់មីន PMN-2 សម្ដែង និងគ្រាប់មីន PMN-2 ដាក់ សម្រាប់ជាន់ផ្ទុះវាខុសគ្នាទាំងស្រុង។ លោកបានឲ្យដឹងថា៖ “គ្រាប់មីន PMN-2 ដែលសៀមដាក់បង្ហាញនៅលេីតុដែលពន្យល់ថា រកឃេីញពីក្នុងដី និងចោទថាកងទ័ពកម្ពុជា ដាក់ក្នុងដីសៀមនោះ ជាគ្រាប់មីនទាំងអស់ មិនទាន់ដកគន្លឹះសុវត្ថិភាព
August 17, 2025 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថា ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងនូវការអបអរសាទរចំពោះលទ្ធផលកិច្ចប្រជុំវិសាមញ្ញ នៃក្រុមលេខាគណៈកម្មាធិការព្រំដេនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) នៅខេត្តត្រាត ប្រទេសថៃ កាលពីពេលថ្មីៗកន្លងទៅនេះដោយបានហៅវាថាគឺជាលទ្ធផលដែលប្រកបដោយវិជ្ជមាន។ ការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការពារជាតិយ៉ាងដូច្នេះ ធ្វើឡើងក្នុងឱកាសនៃការផ្តល់សេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃស្តីពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
August 17, 2025 - ព័ត៌មានជាតិ
(ឧត្តរមានជ័យ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នាថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ តំណាង ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត បាននាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកជូនគ្រួសារកងទ័ពចំនួនជាង ២០០គ្រួសារ នៅកងពលតូចអន្តរាគមន៍លេខ៤ ចំណុះកងពលធំលេខ២។ ដោយមើលឃើញពីការលះបង់របស់វីរកងទ័ពកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី តែងតែគិតគូរ និងយកចិត្តទុកដាក់ដល់ការតស៊ូរបស់កងទ័ព, ដូចនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន
August 2, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានគូសបញ្ជាក់ថា កម្ពុជាបានស្នើឱ្យអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ឱ្យជួយអន្តរាគមន៍ដើម្បីជំរុញឱ្យភាគីថៃ ឆាប់ប្រគល់កងកម្លាំងកម្ពុជាទាំង១៨រូប បញ្ជូនមកឱ្យកម្ពុជាវិញ។ ការគូសបញ្ជាក់របស់លោកជំទាវឧត្ដមសេនីយ៍ឯកបែបនេះ ក្នុងសន្និសីទសារព័ត៌មានស្ដីពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នាព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។ លោកជំទាវឧត្ដមសេនីយ៍ឯក ម៉ាលី សុជាតា បានលើកឡើងថា កម្ពុជាក៏បានស្នើសុំយ៉ាងទទួចឱ្យភាគីថៃ ឆាប់ប្រគល់កងកម្លាំងកម្ពុជាទាំង១៨នាក់ ត្រឡប់មកកម្ពុជាវិញឱ្យបានឆាប់រហ័សផងដែរ ហើយក្រសួងការពារជាតិក៏មិនទុកសមាជិករបស់យើងចោលនោះទេ ទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។ លោកជំទាវឧត្ដមសេនីយ៍ឯកបានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «នាងខ្ញុំបញ្ជាក់សាជាថ្មីថាចំពោះកងកម្លាំងកម្ពុជាយើងចំនួន១៨រូបដែលស្ថិតក្រោមការគ្រប់គ្រងរបស់យោធាថៃ ចាប់តាំងពីម៉ោង៧ និង៥០នាទី កាលពីថ្ងៃទី២៩
August 2, 2025 - ព័ត៌មានជាតិ
(ខេត្តសៀមរាប)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយបណ្តាអង្គទូតបរទេសប្រចាំនៅព្រះរាជាណាចក្រកម្ពុជា អញ្ជើញទៅពិនិត្យមើលការស្ថានភាពជនភៀសសឹកជាង ១០០០គ្រួសារ ដែលកំពុងស្នាក់នៅបណ្តោះអាសន្ននៅវត្តប្រាសាទបន្ទាយស្រី ភូមិបន្ទាយស្រី ឃុំដំដែក ស្រុកសូត្រនិគម ខេត្តសៀមរាប នាព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៥៕ ប្រភព៖ ក្រសួងព័ត៌មាន
August 2, 2025 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា លោកជំទាវ ឧត្តមសេនីយឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានបន្តអះអាងថា ខាងភាគីកម្ពុជា បានអនុវត្តដោយស្មោះត្រង់នូវបទឈប់បាញ់ដែលបានចូលជាធរមានកាលពីវេលាម៉ោង១២យប់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដោយសម្រេចបាននូវផ្លែផ្កាជាជំហានៗ ជាពិសេកាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅកម្ពុជាបានបោះជំហានមួយកម្រិតថែមទៀតនៅក្នុងកិច្ចខិតខំប្រឹងប្រែងអនុវត្តន៍បទឈប់បាញ់ នោះគឺក្រុមសង្កេតការណ៍អាស៊ានអន្តរកាលបានចុះពិនិត្យនៅតំបន់រងផលប៉ះពាល់នៃការប៉ះទង្គិចប្រដាប់អាវុធរវាងកងទ័ពកម្ពុជា-ថៃ ដែលក្រុមសង្កេតការណ៍អាស៊ានអន្តរកាលនេះមានចំនួន៣ប្រទេស រួមមាន អនុព័ន្ធយោធាម៉ាឡេស៊ីជាប្រធាន ជំនួយការអនុព័ន្ធយោធាវៀតណាម និងជំនួយការអនុព័ន្ធយោធាហ្វីលីពីន ជាសមាជិក។ ការអះអាងរបស់អ្នកនាំពាក្យក្រសួងការពារជាតិយ៉ាងដូច្នេះ ក្នុងឱកាសនៃការធ្វើសេចក្តីសង្ខេបព័ត៌មានស្តីពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នៅទីស្តីការគណៈរដ្ឋមន្ត្រី
August 2, 2025 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា មានព្យុះទី៩ ឈ្មោះក្រសារ (Krosa)T2509 ក្នុងឆ្នាំ២០២៥ នៅបន្តមានឥទ្ធិពលលើសមុទ អានដាមប៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ លើរបបខ្យល់មូសុងនិរតី និង ព្រះរាជាណាចក្រកម្ពុជា។ ព្យុះក្រសារ នេះពុំមានឥទ្ធិពលខ្លាំងមកលើព្រះរាជាណាចក្រកម្ពុជានោះទេ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥៖ ១-តំបន់វាលទំនាប៖ សីតុណ្ហភាពមធ្យមអប្បបរមា ២៤°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៤°C។ ខ្យល់បក់មកពីទិសនិរតីនិងបស្ចិមមានល្បឿនមធ្យម ៦ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ
August 2, 2025









