Nisaiy KN
  • ព័ត៌មានជាតិ

    (ប៉ៃលិន)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា កិច្ចប្រជុំលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) បានប្រព្រឹត្តទៅប្រកបដោយភាពរីកចម្រើនគួរឲ្យកត់សម្គាល់ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥។ កិច្ចប្រជុំនេះ ធ្វើឡើងនៅខេត្តប៉ៃលិន ដោយកម្ពុជាជាម្ចាស់ផ្ទះ។ កិច្ចប្រជុំនេះដឹកនាំដោយ ឧត្តមសេនីយ៍ទោ សរ គឹមប៉ាក់ ប្រធានក្រុមលេខាភាគីកម្ពុជា និងវរនាវីឯក គិទិផុន គុណសិរិប៉នញ៉ូ ប្រធានក្រុមលេខាភាគីថៃ។ ភាគីទាំងពីរបានពិនិត្យ និងពិភាក្សាលម្អិតទៅលើកំណត់ហេតុព្រមព្រៀង ដើម្បីត្រៀមសម្រាប់កិច្ចប្រជុំវិសាមញ្ញរបស់ RBC ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃស្អែក គឺថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥។

    August 24, 2025
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយប្អូនៗ ជាជ័យលាភីអាហារូបករណ៍ទៅសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន សរុបចំនួន ១៧រូប នៅទីស្តីការក្រសួងទេសចរណ៍។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្រ្តី បានស្វាគមន៍ប្អូនៗ ជ័យលាភីអាហារូបករណ៍ទៅសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន​ មកកាន់ក្រសួងទេសចរណ៍ និងបានកោតសរសើរ អបអរសារទរ និងវាយតម្លៃខ្ពស់ចំពោះសមត្ថភាព និងការខិតខំប្រឹងប្រែងរបស់បេក្ខជន និងបេក្ខនារីជ័យលាភី ព្រមទាំងអរគុណចំពោះចំណាប់អារម្មណ៍ចង់ស្វែងយល់អំពីក្រសួងទេសចរណ៍។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានស្នើដល់ប្អូនៗនិស្សិតឱ្យជួយផ្សព្វផ្សាយពីព័ត៌មានពិតរបស់ប្រទេសកម្ពុជា និងជួយលុបបំបាត់រាល់ព័ត៌មានក្លែងក្លាយតាមរយៈការផលិតមាតិការូបភាព និងវីដេអូល្អៗ ជាពិសេសការចូលរួមសហការផ្សព្វផ្សាយអំពីកម្ពុជាទៅកាន់ប្រជាជនចិន ក្នុងអំឡុងសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន

    August 24, 2025
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា តាមរយៈកិច្ចប្រជុំលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC)ដែលនឹងប្រព្រឹត្តិទៅនាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥នេះត្រូវបានក្រសួងការជាតិកម្ពុជារំពឹងថានឹងទទួលបាននូវលទ្ធផលល្អប្រសើរបន្ថែមទៀត ដែលនោះនឹងនាំមកនូវស្ថិរភាព និងសន្តិភាពរវាងប្រទេសទាំងពីរគឺកម្ពុជា-ថៃ។ ថ្លែងនាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ ២០២៥ ក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅទីស្តីការគណៈរដ្ឋមន្ត្រី លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាឱ្យដឹងថា កិច្ចប្រជុំលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥ របស់កម្ពុជា និងបញ្ជាការដ្ឋានការពារព្រំដែនខេត្ត ចាន់បុរី និងត្រាត របស់ថៃ

    August 24, 2025
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥នេះ កិច្ចប្រជុំលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥របស់កម្ពុជា និងបញ្ជាការដ្ឋានការពារព្រំដែនចន្ទបុរី-ត្រាតរបស់ថៃ ដែលដឹកនាំដោយ ឧត្តមសេនីយ៍ទោ សរ គឹមប៉ាក់ ប្រធានក្រុមលេខាភាគីកម្ពុជា និងវរនាវីឯក គិទិផុន គុណសិរិប៉នញ៉ូ ប្រធានក្រុមលេខាភាគីថៃ។ គណៈប្រតិភូភាគីថៃបានមកដល់ ខេត្តប៉ៃលិន ព្រះរាជាណាចក្រកម្ពុជាហើយ នៅវេលាម៉ោង៨:២៥នាទីព្រឹកនេះ៕ ប្រភព៖ ក្រសួងព័ត៌មាន

    August 24, 2025
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា លេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាហៅកាត់ថា(គ.ប.ឆ.ប.) នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ នេះ បានផ្តល់បច្ចុប្បន្នស្តីពីការអនុវត្តវិធានការបន្ត ពិសេសក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការ ដោយបាន បង្ហាញថាលេខាធិការដ្ឋានគ.ប.ឆ.ប. បាននិងកំពុងរួមគ្នាជាមួយ ក្រសួងសន្តិសុខសាធារណ: នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីស្រាវជ្រាវ សើបអង្កេតលើភ័ស្តុតាងទាំងអស់ ដែលបានរឹបអូសពីជនប្រព្រឹត្តបទល្មើស ក្នុងអំឡុងពេលនៃប្រតិបត្តិការបង្រ្កាបនាពេលកន្លងមក។ សម្ភារៈដែលរឹបអូសទាំងអស់រួមមានទូរសព្ទដៃ កុំព្យូទ័រ លិខិតឆ្លងដែន ឧបករណ៍អេឡិកត្រូនិចជាច្រើនប្រភេទ និងច្រើនពាន់គ្រឿង សុទ្ធសឹងជា ភ័ស្តុតាង ដែលអាចផ្តល់ជាតម្រុយសម្រាប់ស្វែងរកក្រុមមេខ្លោង និងវែកមុខបណ្តាញអង្គការចាត់តាំង ពាក់ព័ន្ធនឹងអំពើឆបោកទាំងនៅក្នុង និងក្រៅប្រទេស កម្ពុជា។ ទាំងនេះជាវិធានការជាបន្តបន្ទាប់

    August 24, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ និងឯកឧត្តម សោម វិសាល ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប ប្រទេសអារ៉ាប៊ីសាអូឌីត ព្រះរាជាណាចក្រម៉ារ៉ុក សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតអាល់ហ្សេរី សាធារណរដ្ឋប្រជាធិបតេយ្យសហព័ន្ធអេត្យូពី សហភាពអាហ្វ្រិក និងប្រទេសអូម៉ង់ ដែលមាននិវេសនដ្ឋាននៅរដ្ឋធានីគែរ នៃសាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប ចូលជួបសម្តែងការគួរសម និងស្នើសុំអនុសាសន៍ដ៏ខ្ពង់ខ្ពស់លើការជំរុញផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគក្នុងវិស័យទេសចរណ៍របស់ប្រទេសកម្ពុជា ព្រមទាំងទទួលបាននូវព័ត៌មានសំខាន់ៗ ទាក់ទងនឹងផែនការជាតិទេសចរណ៍ និងស្ថិតិទេសចរណ៍

    August 24, 2025
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ បានចេញសេចក្តីជូនដំណឹងអំពីការវិវត្តនៃព្យុះទី១៣ ដែលមានឈ្មោះថា កាជិគី (Kajiki) T2513 ក្នុងឆ្នាំ២០២៥ មានឥទ្ធិពលខ្លាំងលើ របបខ្យល់មូសុងនិរតី និងបោកបក់លើសមុទ្រអានដាម ម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ សមុទ្រចិនខាងត្បូង និងលើព្រះរាជាណាចក្រកម្ពុជា។ យោងតាមការអង្កេត ពិនិត្យ និងវិភាគលើស្ថានភាពធាតុអាកាស និងអាកាសធាតុនៅក្នុងតំបន់ និង ព្រះរាជាណាចក្រកម្ពុជា ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹងដល់សាធារណជនឱ្យបាន ជ្រាបថា ការវិវត្តនៃព្យុះទី១៣ ដែលមានឈ្មោះថា កាជិគី

    August 24, 2025
  • ព័ត៌មានជាតិ

    (បាត់ដំបង)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នាថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញចុះពិនិត្យ កន្លែងឧបទ្ទវហេតុលេចធ្លាយប្រេងម៉ាស៊ូត ចេញពីស៊ីទែនផ្ទុកប្រេង ដឹកតាមទូររថភ្លើង និងបានធ្លាក់ចេញពីផ្លូវរត់ នៅក្នុងភូមិទួលតាឯក សង្កាតទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីជំនាញក្រសូងបរិស្ថាន មន្ទីរបរិស្ថានខេត្ត ឯកឧត្តមអភិបាលរងខេត្ត តំណាងរដ្ឋបាលក្រុងបាត់ដំបង អាជ្ញាធរមូលដ្ឋាន តំណាងក្រុមហ៊ុនដឹកជញ្ជូនផ្លូវដែក ផងដែរ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានដឹកនាំឱ្យក្រុមការងារជំនាញក្រសួងបរិស្ថាន សហការជាមួយអាជ្ញាធរ

    August 17, 2025
  • អន្តរជាតិ

    (បាងកក)៖ យោងតាមការចុះផ្សាយរបស់ The Nation Thailand បានឱ្យដឹងថា នាយករដ្ឋមន្ត្រីស្តីទីប្រទេសថៃ លោក Phumtham Wechayachai បានប្រឆាំងសំណើ ដែលចង់ឱ្យមានការបន្តអាណត្តិដល់មេបញ្ជាការភូមិភាគទី២ ដោយរូបលោក បានសង្កត់ធ្ងន់ថា “ប្រព័ន្ធច្បាប់មិនគួរត្រូវបានកែប្រែឡើយ”។ គួរបញ្ចាក់ផងដែរថា លោក Boonsin ភូមិភាគទី២ គ្រោងនឹងចូលនិវត្តន៍នៅថ្ងៃទី ៣០ ខែកញ្ញា ខាងមុខនេះ។ ខណៈមានការអំពាវនាវឱ្យបន្តអាណត្តិ ឬពន្យារពេលចូលនិវត្តន៍ របស់មេបញ្ជាការយោធភូមិភាគទី២ លោក Boonsin ដោយយកហេតុផលភាពតានតឹងតាមព្រំដែនថៃ-កម្ពុជា។ លោក Phumtham នាយករដ្ឋមន្ដ្រីស្ដីទី បានលើកឡើងថា បញ្ហានេះកំពុងតែត្រូវបាននិយាយគ្នា និងមិនទាន់មានការសម្រេចណាមួយនៅឡើយទេ

    August 17, 2025
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ វិស័យឯកជន មគ្គុទ្ទេសក៍ទេសចរណ៍ និងក្រុមអ្នកផលិតមាតិកាទេសចរណ៍ប្រមាណ ៣០០នាក់ អញ្ជើញធ្វើដំណើរទស្សនកិច្ចនៅអាកាសយានដ្ឋានអន្តរជាតិតេជោ។ នៅក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ លោកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រងនៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) បានផ្តល់បទបង្ហាញអំពីទិដ្ឋភាពទូទៅដ៏ល្អប្រណិតរបស់ព្រលានយន្តហោះអន្តរជាតិតេជោ និងការត្រៀមខ្លួនរួចរាល់ក្នុងការទទួលជើងហោះហើរជាតិនិងអន្តរជាតិគ្រប់កម្រិត និង គ្រប់ប្រភេទពីគ្រប់ទិសទីនៅលើពិភពលោកមកកាន់ព្រះរាជាណាចក្រកម្ពុជា។

    August 17, 2025