Nisaiy KN
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្នុងឱកាសអញ្ជើញដឹកនាំគណៈប្រតិភូវិស័យទេសចរណ៍កម្ពុជាចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិទីក្រុងហូជីមិញលើកទី១៩ និងបន្ទាប់ពីជំនួបជាន់ខ្ពស់ជាមួយ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម, ឯកឧត្តមប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ និងលោក-លោកស្រីជាប្រធានក្រុមហ៊ុនទេសចរណ៍ធំៗ របស់ទីក្រុងហូជីមិញ និងប្រទេសវៀតណាម ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងគណៈប្រតិភូវិស័យទេសចរណ៍កម្ពុជា បានទទួលជួបពិភាក្សាការងារចង្អៀត និងជាន់ខ្ពស់ជាមួយក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Saigontourist Group ដែលមានលោក Truong Duc Hung និងសហការីជាអ្នកគ្រប់គ្រងជាន់ខ្ពស់របស់ក្រុមហ៊ុន នៅសណ្ឋាគារដ៏សំខាន់ និងមានអាយុកាលជាង១០០ឆ្នាំរបស់ក្រុមហ៊ុនឈ្មោះ Majestic Saigon។

    October 5, 2025
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា យោធភូមិភាគទី៥ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បានផ្ញើលិខិតឆ្លើយតបនឹងលិខិតរបស់កងទ័ពភូមភាគទី១ នៃកងទ័ពជើងគោកភូមិន្ទថៃ ចុះថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥។ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដល់សាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ កាលពីថ្ងៃសៅរ៍ ទី៤ ខែតុលា ឆ្នាំ២០២៥ម្សិលមិញនេះ យោធភូមិភាគទី៥ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បានផ្ញើលិខិតឆ្លើយតបនឹងលិខិតរបស់កងទ័ពភូមភាគទី១ នៃកងទ័ពជើងគោកភូមិន្ទថៃ ចុះថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ ជាការឆ្លើយតបនឹងករណីនេះ យោធភូមិភាគទី៥

    October 5, 2025
  • ព័ត៌មានជាតិ

    (អាល្លឺម៉ង់)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ នៅសាលពិព័រណ៍ទី៤.១ – ផ្នែកម្ហូបអាហារល្អឯក (Fine Food Section) នៃមជ្ឈមណ្ឌលពិព័រណ៍ Koelnmesse ទីក្រុងខឹឡូញ សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការ បានដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញចូលរួមក្នុង ពិធីសម្ពោធពន្លាជាតិកម្ពុជា (Cambodian National Pavilion) ជាផ្លូវការលើកដំបូង ក្នុងពិព័រណ៍ម្ហូបអាហារ និងភេសជ្ជៈដ៏ធំលំដាប់ពិភពលោក ANUGA 2025។ ពិធីសម្ពោធនេះគឺជាកម្មវិធីដ៏សំខាន់ជាប្រវត្តិសាស្ត្រមួយ ដែលកម្ពុជាបានរៀបចំជាពន្លាជាតិជាលើកដំបូងដែលមានដាក់តាំងបង្ហាញផលិតផលសក្ដានុពលកម្ពុជា

    October 5, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្ដម ឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន រដ្ឋមន្រ្ដីក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិបានថ្លែងថា កម្ពុជាគួរឱ្យសោកស្តាយ ចំពោះការបន្តសកម្មភាពឯកតោភាគី ដើម្បីយកអធិបតេយ្យទឹកដីពីសំណាក់ប្រទេសជិតខាងរបស់កម្ពុជា ដោយប្រើកងកម្លាំងជំនួសឱ្យយន្តការ ដែលបានព្រមព្រៀងគ្នា ផែនទីឯកតោភាគីជំនួសឱ្យផែនទីដែលមានការទទួលស្គាល់ជាអន្តរជាតិស្របតាមសន្ធិសញ្ញាដែលបានចងជាកាតព្វកិច្ចសម្រាប់ប្រទេសទាំងពីរ និងសកម្មភាពរាប់មិនអស់ដែលបំផ្លាញដល់កិច្ចខិតខំប្រឹងប្រែងកសាងទំនុកចិត្ត និងសន្តិភាព។ ការថ្លែងរបស់ឯកឧត្ដមប្រមុខការទូតកម្ពុជាបែបនេះ ក្នុងឱកាសសម័យប្រជុំលើកទី៨០ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ក្រោមមូលបទ “រួមគ្នាដើម្បីភាពប្រសើរឡើង៖ ៨០ឆ្នាំ និងច្រើនឆ្នាំទៀត ដើម្បីសន្ដិភាព ការអភិវឌ្ឍ និងសិទ្ធិមនុស្ស” នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ ឯកឧត្ដម ឧបនាយករដ្ឋមន្រ្ដី

    September 28, 2025
  • PR

    យវុជនគ-ថ្លង់ ៥ រូបទទួលបានឱកាសកាងារ និងបំពេញតួនាទីប្រកបដោយភាពកក់ក្តៅ នៅធនាគារ វីង នៅក្នុងទីក្រុងភ្នំពេញដ៏អ៊ូអរ សំឡេងមនុស្សជជែកគ្នាលាន់ឮគ្រប់ទីកន្លែង។ នៅក្នុងចំណោមការទំនាក់ទំនងប្រចាំថ្ងៃប្រកប ដោយសូរសព្ទសន្ទនាដ៏រស់រវើកទាំងនោះ ក៏មានរឿងរ៉ាវ មួយត្រូវបានលាតត្រដាង តាមរយៈកាយវិការនៃភាសាសញ្ញា និងការតាំងចិត្តដ៏មោះមុតនៃអ្នកប្រើប្រាស់ភាសាសញ្ញាទាំងនោះពិតជាគួរឱ្យស្ងើចសរសើរ។ ចំពោះ លោកគឺម ទៀង មានអាយុ ៣៧ ឆ្នាំ ជីវិតរបស់គាត់ បានផ្លាស់ប្តូរទាំងស្រុងនៅក្នុងខែធ្នូ ឆ្នាំ ២០២៤ ក្រោយពេលដែលគាត់ បានប្តូរការងារពីហាងកាហ្វេមួយ មកកាន់តួនាទីថ្មីនៅធនាគារ វីង។ មិត្តភក្តិម្នាក់បានណែនាំឱកាសការងារនេះទៅគាត់ ប៉ុន្តែការផ្លាស់ប្តូរនេះពិតជាមិនងាយស្រួលនោះទេ។ លោក គឺម ទៀង បានរំឭកដោយស្នាមញញឹមថា៖

    September 28, 2025
  • ព័ត៌មានជាតិ

    ទីក្រុងណាហ្គូយ៉ា៖ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តមរដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា និងឯកឧត្តមរដ្ឋមន្រ្តីក្រសួងអេកូឡូស៊ី កិច្ចការពារបរិស្ថាន និងបម្រែបម្រួលអាកាសធាតុអ៊ូសបេគីស្ថាន។ ក្នុងដំណើរទស្សនកិច្ចដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងវិស័យឯកជនកម្ពុជា ចូលរួមពិពរណ៍ទេសចរណ៍អន្តរជាតិជប៉ុន (Tourism EXPO Japan) និងកិច្ចប្រជុំតុមូលថ្នាក់រដ្ឋមន្រ្តីទេសចរណ៍លើកទី៨។ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា បានជួបពិភាក្សាការងារថ្នាក់ខ្ពស់ជាមួយឯកឧត្តម Aziz Abdukhakimov រដ្ឋមន្រ្តីក្រសួងអេកូឡូស៊ី កិច្ចការពារបរិស្ថាន និងបម្រែបម្រួលអាកាសធាតុអ៊ូសបេគីស្ថាន លើការបង្កើន កិច្ចសហប្រតិបត្តិក្នុងវិស័យទេសចរណ៍រវាងកម្ពុជា និងអ៊ូសបេគីស្ថាន ដែលត្រូវបានគាំទ្រដោយរដ្ឋាភិបាលនៃប្រទេសទាំងពីរតាមរយៈគម្រោងចុះកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលកម្ពុជា និងអ៊ូសបេគីស្ថានស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍៕ ប្រភព៖

    September 28, 2025
  • ព័ត៌មានជាតិ

    ទីក្រុងណាហ្គូយ៉ា៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នាថ្ងៃទី២៥​ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្នុងដំណើរទស្សនកិច្ចការងារចូលរួមពិព័រណ៍ទេសចរណ៍ជប៉ុន ២០២៥ និងកិច្ចប្រជុំតុមូលថ្នាក់រដ្ឋមន្ត្រីទេសចរណ៍ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងវិស័យឯកជន បានជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុនអាកាសចរណ៍ជប៉ុន Japan Airlines (JAL) នៅពន្លាទេ​សចរណ៍របស់ក្រសួងទេសចរណ៍កម្ពុជា។ ក្នុងឱកាសនៃជំនួបនោះ​ ឯកឧត្តម​រដ្ឋមន្ត្រី បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមដ៏សំខាន់ក្នុងវិស័យទេសចរណ៍កម្ពុជា របស់ក្រុមហ៊ុនអាកាសចរណ៍ជប៉ុនដ៏ធំមួយនេះដែលបានហោះហើរចំនួន ២២០គោលដៅនៅប្រទេស ចំនួន៣៥ ជុំវិញពិភពលោករហូតមក តាមរយៈការជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា និងការដឹកជញ្ជូនអ្នកដំណើរ និងភ្ញៀវទេសចរទាំងជប៉ុន និងអន្តរជាតិមកកាន់រាជធានីភ្នំពេញ

    September 28, 2025
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃអាទិត្យ ទី២៨ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយប្រទេសម៉ាឡេស៊ី រួមនិងសមាជិក បានអញ្ជើញចុះពិនិត្យទីតាំងជាក់ស្តែងដែលរងផលប៉ះពាល់ពីការវាយប្រហារចំនួន ២លើក ដោយយោធាថៃតាមរយៈការបាញ់កាំភ្លើងត្បាល់ និងកាំភ្លើងដៃជាច្រើនគ្រាប់មកលើមូលដ្ឋានកងទ័ពកម្ពុជា នៅតំបន់អានសេះ ខេត្តព្រះវិហារ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ ដើម្បីធ្វើការសង្កេត ផ្ទៀងផ្ទាត់ និងរាយការណ៍ ក្រោយបទឈប់បាញ់ចូលជាធរមាន។ ការចុះទៅពិនិត្យទីតាំងជាក់ស្តែងនេះធ្វើឡើងមួយថ្ងៃ ក្រោយពីយោធាថៃបានចាប់ផ្តើមធ្វើការបាញ់ប្រហារមុនមកលើទីតាំងកងកម្លាំងកម្ពុជា នៅតំបន់អានសេះ ស្ថិតក្នុងភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

    September 28, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា ព័ត៌មានដែលថាមានការចាប់ខ្លួនអ្នកសារព័ត៌មាន ដែលផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងភូមិព្រៃចាន់ និងភូមិជោគជ័យ គឺជាព័ត៌មានក្លែងក្លាយ ក្នុងគោលបំណងបង្កចលាចល និងបង្កើតការភាន់ច្រឡំ។ កាលពីពេលថ្មីៗនេះ ក្រសួងព័ត៌មានបានសង្កេតឃើញមានការចែករំលែកព័ត៌មានអំពីការចាប់ខ្លួន អ្នកសារព័ត៌មាន ដែលផ្សាយពាក់ព័ន្ធនឹងភូមិព្រៃចាន់ និងភូមិជោគជ័យ។ ក្រសួងព័ត៌មានសូមប្រកាសបដិសេធ ព័ត៌មានបែបនេះ និងសូមជម្រាបជូនដល់សាធារណជនមេត្តាជ្រាបថា វាជាព័ត៌មានមិនពិតនោះទេ ហើយជាការផ្សាយក្នុងចេតនាបង្កចលាចល និងបង្កើតការភាន់ច្រឡំក្នុងចំណោមសាធារណជនអំពីស្ថានភាពពិតប្រាកដ នៅក្នុងភូមិទាំងពីរនេះ។ ក្រសួងព័ត៌មាន សូមបញ្ជាក់ជូនថា ពុំមានការចាប់ខ្លួនអ្នកសារព័ត៌មាន ឬប្រជាពលរដ្ឋខ្មែរ ដែលផ្សាយព័ត៌មានពីភូមិព្រៃចាន់ និងភូមិជោគជ័យ ដូចពាក្យចចាមអារ៉ាមដែលបានលើកឡើងនោះទេ។ សូមប្រជាពលរដ្ឋទាំងអស់តាមដានស្ថានភាពជុំវិញជម្លោះព្រំដែនកម្ពុជា-ថៃ តាមរយៈប្រភពព័ត៌មានផ្លូវការ

    September 28, 2025
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា មានព្យុះទី២០ឈ្មោះ ប៊ូឡូយ (Bualoi)T2520 និង ព្យុះទី១៩ឈ្មោះ នេហ្គោរី (Neoguri)T2519 នៅតែមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងនិរតីដែលបក់លើសមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ សមុទ្រចិនខាងត្បូង និងលើព្រះរាជាណាចក្រកម្ពុជា។ គន្លងផ្លូវដើររបស់ព្យុះទាំង២នេះ ពុំមានឥទ្ធិពលខ្លាំងមកលើព្រះរាជាណាចក្រកម្ពុជានោះទេ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥៖ ១-តំបន់វាលទំនាប៖ -សីតុណ្ហភាពមធ្យមអប្បបរមា ២២°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣១°C។ ខ្យល់បក់មកពីទិសបូព៌ នឹងទិសអាគ្នេយ៍មានល្បឿនមធ្យម ៥ម៉ែត្រ/វិនាទី។

    September 28, 2025