- Nisaiy KN
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ តាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងថា អគ្គនាយកដ្ឋានពន្ធដារ សម្រេចពន្យារពេលបង់ពន្ធលើអចលនទ្រព្យ សម្រាប់ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។ អគ្គនាយកដ្ឋានពន្ធដារ មានកិត្តិយសសូមជម្រាបជូនម្ចាស់អចលនទ្រព្យទាំងអស់ ដែលមានអចលនទ្រព្យ ស្ថិតនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តទាំងអស់ មេត្តាជ្រាបថា អគ្គនាយកដ្ឋានពន្ធដារបានពិនិត្យឃើញថា រហូតមកទល់ពេលនេះ មានម្ចាស់អចលនទ្រព្យជាច្រើនបានមកប្រកាសបង់ប្រាក់ពន្ធលើអចលនទ្រព្យ សម្រាប់ឆ្នាំ២០២៥ ហើយក៏នៅមានម្ចាស់អចលនទ្រព្យមួយចំនួនទៀត នៅមិនទាន់បានបំពេញកាតព្វកិច្ចប្រកាសបង់ប្រាក់ពន្ធនេះនៅឡើយ។ អនុវត្តតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន ម្ចាស់អចលនទ្រព្យត្រូវមានកាតព្វកិច្ចប្រកាសបង់ពន្ធលើអចលនទ្រព្យយ៉ាងយឺត បំផុតត្រឹមថ្ងៃទី៣០ ខែកញ្ញា នៃឆ្នាំជាប់ពន្ធនីមួយៗ ផុតរយៈពេលនេះ ម្ចាស់អចលនទ្រព្យនឹងត្រូវទទួលរងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់) ស្របតាមច្បាប់ស្តីពីសារពើពន្ធជាធរមាន។ ដើម្បីផ្ដល់លទ្ធភាពជូនម្ចាស់អចលនទ្រព្យដែលមានឆន្ទៈក្នុងការបំពេញកាតព្វកិច្ចប្រកាសបង់ពន្ធលើអចលនទ្រព្យ រាជរដ្ឋាភិបាលបានសម្រេចបន្តការលើកលែងទណ្ឌកម្មរដ្ឋបាល
October 11, 2025 - ព័ត៌មានជាតិ
(ខេត្តកំពង់ស្ពឺ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅក្នុងឱកាសអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ ជាមួយថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន អគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ អគ្គនាយកដ្ឋានគាំពារបរិស្ថាន និងអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន នៅទីស្តីការក្រសួងបរិស្ថាន នារសៀលថ្ងៃសុក្រទី១០ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត អ៊ាងសុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងពីគម្រោងអភិវឌ្ឍជីវភាព សហគមន៍តំបន់ការពារធម្មជាតិក្នុងភូមិសាស្រ្តតំបន់ទេទឹកពុះ ក្នុងឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ឯកឧត្តមបានថ្លែងថា ផែនការសកម្មភាពអភិវឌ្ឍគោលដៅលំហែបៃតងនៅតំបន់ទេទឹកពុះ នឹងរៀបចំឡើង ស្របតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងបម្រើផលប្រយោជន៍ដល់ប្រជាសហគមន៍
October 11, 2025 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត កម្ពុជា (ន.ម.ក.) បានគូសរំលេចថា “ការជួញដូរឧបករណ៍និស្សន្ទ ផ្តល់នូវជម្រើសវិនិយោគបន្ថែមទៀតដល់វិនិយោគិន ដែលអាចនឹងទទួលបាននូវផលចំណេញ។ តែទោះបីជាមានផល់ល្អយ៉ាងណាក៏ដោយ ឯកឧត្តម អគ្គនាយក បានបន្ថែមថា ការជួញដូរឧបករណ៍និស្សន្ទខាងលើ ក៏អាចភ្ជាប់មកជាមួយនូវហានិភ័យផងដែរ ដែលវិនិយោគិនគ្រប់រូប ត្រូវតែស្វែងយល់ និងមានចំណេះដឹងគ្រប់គ្រាន់ មុននឹងធ្វើការជួញដូរឧបករណ៍នេះ ជាពិសេសត្រូវស្វែងយល់ពីបទប្បញ្ញត្តិពាក់ព័ន្ធនឹងយន្តការ សុវត្ថិភាពនៃការដាក់សាច់ប្រាក់ជួញដូរឧបករណ៍និស្សន្ទ ព្រមទាំងត្រូវធ្វើការជួញដូរតែជាមួយក្រុមហ៊ុន ឈ្មួញជើងសាឧបករណ៍ដែលទទួលបានអាជ្ញាបណ្ណ ឬការអនុញ្ញាតពី ន.ម.ក.”។ ការថ្លែងរបស់មន្ត្រីជាន់ខ្ពស់ខាងលើ
October 11, 2025 - PR
(ភ្នំពេញ)៖ ជីប ម៉ុង បើកសម្ពោធផ្សារទេសចរណ៍បែបខ្មែរ «ភូមិខ្មែរអ្នកធ្វើ» ដំបូងគេនៅកម្ពុជា ដែលបង្ហាញពីទីតាំងទេសចរណ៍ថ្មីមួយ បណ្តុំទៅដោយសិល្បៈវប្បធម៌ខ្មែរ ក្រោមវត្តមានចូលរួមពីលោកអ្នកឧកញ៉ាភាព ហៀក, លោកជំទាវ តែ សុវណ្ណី, ព្រមទាំងសមាជិកក្រុមប្រឹក្សាភិបាល ជីប ម៉ុង នាថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៥ នៅខាងក្នុងផ្សារទំនើបជីប ម៉ុង ២៧១ មេហ្គា ម៉ល។ ជីប ម៉ុង បានបង្កើតផ្សារទេសចរណ៍ «ភូមិខ្មែរអ្នកធ្វើ» ក្នុងគោលបំណងផ្សារភ្ជាប់ផលិតផលខ្មែរទៅនឹងវិស័យទេសចរណ៍ ដើម្បីបង្ហាញដល់ភ្ញៀវជាតិ និងអន្តរជាតិពីភាពសម្បូរបែបនៃផ្សារទំនើប ក្រោមភាពច្នៃប្រឌិតនៃសហគ្រិនខ្មែរ។
October 11, 2025 - ព័ត៌មានជាតិ
(ខេត្តកណ្ដាល)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តមជាថ្នាក់ដឹកនាំ លោកអគ្គនាយករង ប្រធាន និងអនុប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម និងនាយកដ្ឋានវិស្វកម្ម ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប បានអញ្ជើញចុះពិនិត្យមើលជាក់ស្តែងគ្រឿងចក្រ និងម៉ាស៊ីនបូមទឹកចល័ត នៅមូលដ្ឋានជម្រកគ្រឿងចក្រ ស្ថិតក្នុងភូមិគោករមៀត ឃុំកណ្ដោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ សូមជម្រាបថា នៅក្នុងមូលដ្ឋានជម្រកគ្រឿងចក្រនេះ មានអគារការិយាល័យ និងសំណង់ជម្រកគ្រឿងចក្ររបស់នាយកដ្ឋានចំនួនពីរគឺ នាយកដ្ឋានធារាសាស្ត្រកសិកម្ម និងនាយកដ្ឋានវិស្វកម្ម។
October 11, 2025 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ១០និង៣០នាទី កងកម្លាំងសមត្ថកិច្ចថៃប្រដាប់ដោយដំបង និងខែល ព្រមទាំងឧបករណ៍ផ្សេងៗជាច្រើនទៀត បានធ្វើសកម្មភាពរាវមីន និងប្រើគ្រឿងចក្រឈូសឆាយដីដែលពួកគេបានព័ទ្ធរបងលួស កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលជាអំពើឈ្លានពានលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជាយ៉ាងកំរោលនិង យ៉ាងគឃ្លីនបំផុត តាមរយៈការអនុវត្តច្បាប់ថៃមកលើដែនអធិបតេយ្យរបស់កម្ពុជា។ សូមបញ្ជាក់ថា សកម្មភាពរាវមីននេះត្រូវបានកងពលតូចថ្មើរជើងនៃយោធភូមិភាគទី៥កម្ពុជា ស្នើឱ្យផ្អាកដើម្បីរង់ចាំការបង្កើតនីតិវិធីប្រតិបត្តិ SOP រវាងភាគីទាំងពីរ
October 11, 2025 - ព័ត៌មានជាតិ
(កំពង់ចាម)៖ តាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥ នេះ បានឱ្យដឹងថា ខេត្តកំពង់ចាម បានធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍ «ដើរពិភពលោក World Walking Day» ក្រោមប្រធានបទ៖ «ដើរដើម្បីសន្តិភាព Walk For Peace» នៅក្រុងកំពង់ចាម។ ពិធីនេះធ្វើឡើងក្រោមវត្តមាន ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍, ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោកជំទាវ និងឯកឧត្តម ខ្លូត ផន
October 5, 2025 - ព័ត៌មានជាតិ
(ខេត្តប៉ៃលិន)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងមហាផ្ទៃ នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន អមដំណើរដោយថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត និងក្រុមការងារ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយទៅឧបត្ថម្ភ ដល់នាយទាហាន និងពលទាហាន នៃកងរាជអាវុធហត្ថនៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តប៉ៃលិន។ លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍នាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ប្រធានកាកបាទក្រមកម្ពុជា និងសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី
October 5, 2025 - ព័ត៌មានជាតិ
(ខេត្តកែប)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា កសិផល និងផលិតផលខ្មែរ ជាច្រើនមុខដូចជា អង្ករ សាច់មាន់ បន្លែគ្រប់មុខ ជី ស្លឹកគ្រៃ ទឹកត្រីកែប ម្រេច ម្ហូបអាហារសមុទ្រ។ ត្រូវបានដាក់លក់នៅផ្សារផលិតផលខ្មែរខេត្តកែប នៅរៀងរាល់ថ្ងៃសៅរ៍-អាទិត្យ ចាប់ពីម៉ោង ៧ព្រឹក – ១២ថ្ងៃត្រង់ ចំនួន ០២ទីតាំង ៖ ទីតាំងទី១ ៖ នៅជិតរង្វង់មូលជ្រូកទឹក (ទល់មុខមន្ទីរទេសចរណ៍ខេត្ត) ស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប
October 5, 2025 - ព័ត៌មានជាតិ
(កំពង់ឆ្នាំង)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញពិនិត្យការជួសជុលព្រះវិហារបុរាណនៅក្នុងវត្តពោធិ៍រុក្ខារាម។ លោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អមដំណើរដោយ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អ្នកតំណាងរាស្ត្រខេត្តកំពង់ឆ្នាំ ព្រមទាំងឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយកបេតិកភណ្ឌ អាជ្ញាធរស្រុកកំពង់ត្រឡាច ប្រធាននិងមន្ទីរនៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត បានចុះពិនិត្យការជួសជុលដំបូលព្រះវិហារបុរាណនៅក្នុងវត្តពោធិ៍រុក្ខារាម ដែលស្ថិតក្នុង ភូមិអ្នកតាហាង ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ដោយមានការយកចិត្តទុកដាក់ អភិរក្ស ថែរក្សានូវសម្បត្តិវប្បធម៌ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានចាប់ផ្ដើមសិក្សាលម្អិតលើការសង្គ្រោះបន្ទាន់នូវព្រះវិហារបុរាណនេះ
October 5, 2025









