Nisaiy KN
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈ នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា រដ្ឋាករស្វ័យតដឹកជញ្ជូនសាធារណៈ រថយន្តក្រុង (City Bus) រាជធានីភ្នំពេញ ជូនដំណឹង​ ស្ដីពីការបើកប្រតិបត្តិការខ្សែរត់រថយន្តក្រុងសាធារណៈអាកាសយានដ្ឋានអន្តរជាតិតេជោ – AIRPORT EXPRESS BUS ចាប់ពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥នេះ។ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ ហៅកាត់ថា (រ.ជ.ស) មានកិត្តិយស សូមជម្រាបជូនដំណឹងដល់សាធារណជនជាតិ-អន្តរជាតិទាំងអស់មេត្តាជ្រាបថា ដើម្បីរួមចំណែកលើវិស័យដឹកជញ្ជូន ទេសចរណ៍ សេដ្ឋកិច្ច ក៏ដូចជាការបង្កលក្ខណៈជាជម្រើសងាយស្រួលមួយ ដល់ការធ្វើដំណើរតភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិតជោ

    September 6, 2025
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានចាត់ ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ នាយកខុទ្ទកាល័យ និងជាអគ្គលេខាធិការរងប្រចាំការនៃរដ្ឋសភា និងឯកឧត្តម ឃួន ដាវិត អគ្គលេខាធិការរងរដ្ឋសភា នាំយកអំណោយជាថវិកានិងសម្ភារៈប្រើប្រាស់ គ្រឿងឧបភោគបរិភោគ ប្រគល់ជូនឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ ដើម្បីយកទៅចែកជូនបន្តដល់វីរកងទ័ពជួរមុខ ក៏ដូចជាវីរកងទ័ពដែលកំពុងសម្រាកព្យាបាលជំងឺ ព្រមទំាងពលរដ្ឋដែលបានភៀសសឹក នៅក្នុងខេត្តឧត្តរមានជ័យ។ ពិធីប្រគល់និងទទួលអំណោយនេះបានប្រារព្ធធ្វើឡើងសាលាខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី៦ ខែកញ្ញា

    September 6, 2025
  • ព័ត៌មានជាតិ

    ទីក្រុងហូជីមិញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្នុងឱកាសអញ្ជើញដឹកនាំគណៈប្រតិភូវិស័យទេសចរណ៍កម្ពុជាចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិទីក្រុងហូជីមិញលើកទី១៩ និងបន្ទាប់ពីជំនួបជាន់ខ្ពស់ជាមួយ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម, ឯកឧត្តមប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ និងលោក-លោកស្រីជាប្រធានក្រុមហ៊ុនទេសចរណ៍ធំៗ របស់ទីក្រុងហូជីមិញ និងប្រទេសវៀតណាម ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងគណៈប្រតិភូវិស័យទេសចរណ៍កម្ពុជា បានទទួលជួបពិភាក្សាការងារចង្អៀត និងជាន់ខ្ពស់ជាមួយក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Saigontourist Group ដែលមានលោក Truong Duc Hung និងសហការីជាអ្នកគ្រប់គ្រងជាន់ខ្ពស់របស់ក្រុមហ៊ុន នៅសណ្ឋាគារដ៏សំខាន់ និងមានអាយុកាលជាង១០០ឆ្នាំរបស់ក្រុមហ៊ុនឈ្មោះ Majestic Saigon។

    September 6, 2025
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា រដ្ឋបាលខេត្តក្រចេះ បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុញ្ញាតឱ្យធ្វើដំណើរឆ្លងកាត់ជាបណ្តោះអាសន្ន ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ឆ្នាំ២០២៥។ រដ្ឋបាលខេត្តក្រចេះ សូមជម្រាបជូនដំណឹងដល់សាធារណជន និងប្រជាពលរដ្ឋក្នុងខេត្តក្រចេះ ជ្រាបថា៖ ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នឹងបើកឱ្យឆ្លងកាត់ជាបណ្តោះអាសន្ន ចំពោះមធ្យោបាយធ្វើដំណើរ ដូចជា៖ ថ្មើរជើង ទោចក្រយានយន្ត រថយន្តធុនតូច និងរថយន្តទេសចរណ៍ចាប់ពី១២កៅអីចុះ ក្នុងរយៈពេលចំនួន ២១ថ្ងៃ ចាប់ពីថ្ងៃទី៨ ខែកញ្ញា ដល់ថ្ងៃទី២៨ ខែកញ្ញា

    September 6, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា ឱកាសការងារនៅរាជធានីភ្នំពេញ មានឱកាសការងារ ចំនួន ៣១,៥០២ កន្លែង ជូនបងប្អូនពលករ ដែលទើបវិលត្រឡប់មកពីប្រទេសថៃ៕ ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

    September 6, 2025
  • PR

    (ភ្នំពេញ)៖ ក្រោមការឧបត្ថម្ភគាំទ្រពីក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស កម្មវិធីសិន្និសីទសារព័ត៌មានចាប់ឆ្នោតចែកពូល A ពូល B ដើម្បីប្រកួតដណ្តើមខ្សែក្រវាត់ IPCC KUN KHMER CHAMPIONSHIP បានប្រព្រឹត្តិឡើងកាលពីថ្ងៃទី ០៣ ខែកញ្ញា កន្លងទៅ ដោយម្ចាស់ជ័យលាភីខ្សែក្រវាត់នឹងទទួលបានប្រាក់រង្វាន់ចំនួន ១ ម៉ឺនដុល្លារ។ ថ្លែងក្នុងកម្មវិធីនេះ អ្នកឧកញ៉ា លាង ម៉េង បញ្ជាក់យ៉ាងច្បាស់ថាក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស និង ក្រុមហ៊ុនមេ ជីប ម៉ុង នឹងនៅតែរក្សាឆន្ទៈ ក្នុងនាមជាក្រុមហ៊ុនឯកជនវិនិយោគដោយកូនខ្មែរ ដែលបន្តដើរតួនាទីជាឆ្អឹងខ្នងដ៏សំខាន់ ដឹកមុខលើការជួយគាំទ្រវិស័យកីឡាគុនខ្មែរ

    September 6, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ទទួលជួប ឯកឧត្តម Wang Huning ប្រធានសភា ប្រឹក្សានយោបាយប្រជាជនចិន ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ។ ជំនួបនេះ បានធ្វើឡើងនៅសាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃអាទិត្យ ទី៣១ ខែសីហា ឆ្នាំ២០២៥នេះ។ តាមរយៈជំនួបនេះ ឯកឧត្តម វ៉ាង ហ៊ូនឹង បានបង្ហាញអារម្មណ៍សប្បាយរីករាយពាក់ព័ន្ធនឹងការរីកចម្រើននៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យ។ ពាក់ព័ន្ធនឹងជម្លោះព្រំដែនរវាងកម្ពុជានិងថៃ ប្រទេសចិនគាំទ្រដល់បទឈប់បាញ់រវាងកងទ័ពកម្ពុជានិងថៃ ក៏ដូចជាគាំទ្រដល់តួនាទីរបស់ម៉ាឡេស៊ីក្នុងការសម្របសម្រួលបទឈប់បាញ់ និងជំរុញឱ្យទំនាក់ទំនងរវាងប្រទេសកម្ពុជានិងថៃឆាប់វិលត្រឡប់ទៅរកប្រក្រតីភាពនាពេលឆាប់ៗខាងមុខ។ សម្តេចបវរធិបតី

    August 31, 2025
  • ព័ត៌មានជាតិ

    (ប្រទេសហ្វីលីពីន)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា បេក្ខជនមកពីព្រះរាជាណាចក្រកម្ពុជា ដណ្ដើមបានមេដាយចំនួន៤ ពីកម្មវិធីប្រកួតប្រជែងជំនាញអាស៊ាន លើកទី១៤ ឆ្នាំ២០២៥ (World Skills ASEAN, Manila 2025) រួមមាន មេដាយសំរឹទ្ធិ (Bronze Medal) ចំនួន១, មេដាយឧត្តមភាព (Medallion for Excellence) ចំនួន ២, និងទទួលបានពានរង្វាន់ល្អឆ្នើម (Best of Nation Award)

    August 31, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានគូសបញ្ជាក់ថា ក្នុងនាមជាប្រទេសដែលមានទំនួលខុសត្រូវខ្ពស់ និងស្រឡាញ់សន្តិភាព កម្ពុជាបានប្រកាន់ខ្ជាប់នូវលក្ខខណ្ឌនៃបទឈប់បាញ់ដោយជ្រើសយកការសន្ទនា និងកិច្ចសហប្រតិបត្តិការ ដោយមិនទទួលយកការប្រឈមមុខដាក់គ្នា និងជម្លោះឡើយ។ ការថ្លែងយ៉ាងដូច្នេះពីអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាធ្វើឡើងក្នុងការធ្វើសេចក្តីសង្ខេបព័ត៌មាន ស្តីពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។ លោកជំទាវអ្នកនាំពាក្យបានបន្ថែមថា កម្ពុជាសូមគូសបញ្ជាក់សាជាថ្មីចំពោះគោលជំហរក្នុងការដោះ ស្រាយដោយសន្តិវិធី ស្មោះត្រង់ ស្របតាមច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញ អាស៊ាន

    August 31, 2025
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា កម្ពុជានៅបន្ដរងសម្ពាធទាប ដែលកើតនៅសមុទ្រចិនខាងត្បូងបានវិវត្តទៅព្យុះទី១៤ឈ្មោះ ណងហ្វា (Nongka) T2514 ក្នុងឆ្នាំ២០២៥ មានឥទ្ធិពលលើសំមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ រអាងទន្លេមេគង្គ លើរបបខ្យល់មូសុងនិរតី និងព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥៖ ១-តំបន់វាលទំនាប៖ -សីតុណ្ហភាពមធ្យមអប្បបរមា ២៤°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៥°C។ ខ្យល់បក់មកពីទិសនិរតី និងទិសបស្ចិមមានល្បឿនមធ្យម ៤ម៉ែត្រ វិនាទី។

    August 31, 2025