Nisaiy KN
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចមួយ បង្កើតក្រុមការងារសម្របសម្រួលជាមួយក្រុមអ្នកសង្កេតការណ៍ មកត្រួតពិនិត្យការអនុវត្តបទឈប់បាញ់គ្នា ដឹកនាំដោយប្រទេសម៉ាឡេស៊ី។ ក្រុមការងារសម្របសម្រួលជាមួយក្រុមអ្នកអង្កេតការណ៍ មកត្រួតពិនិត្យការអនុវត្តន៍បទឈប់បាញ់គ្នា ដែលមានសមាសភាព១២រូប ដែលដឹកនាំដោយ នាយឧត្តមសេនីសេនីយ៍ ទៀ សីហា ជាប្រធាន, លោក គង់ ភោគ អនុប្រធាន, ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន អនុប្រធាន ព្រមទាំងមានសមាជិកជា អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ, អគ្គស្នងការនគរបាលជាតិ ក៏ដូចជាថ្នាក់ដឹកនាំផ្សេងៗទៀតផងដែរ។ ក្រុមការងារនេះ មានភារកិច្ចដូចខាងក្រោម

    August 2, 2025
  • ព័ត៌មានជាតិ

    នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ធនាគារជាតិ បានចេញ សេចក្តីជូនដំណឹង ស្តីពី “ការប្ដូរប្រាក់បាតថៃ នៅគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងអាជីវករប្តូរប្រាក់”។ ធនាគារជាតិនៃកម្ពុជា សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា ដើម្បីសម្រួលដល់ការប្តូរ ប្រាក់បាតថៃ សម្រាប់បងប្អូនប្រជាពលរដ្ឋដែលមកពីប្រទេសថៃ ធនាគារជាតិនៃកម្ពុជា បានផ្តល់ការណែនាំ ដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងអាជីវករប្តូរប្រាក់ ក្នុងការផ្តល់សេវាប្តូរប្រាក់បាតក្នុងអត្រាទីផ្សារ។ បច្ចុប្បន្ន សាខាធនាគារ អេស៊ីលីដា បានអនុវត្តតាមការជូនដំណឹងនេះ ហើយគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងអាជីវករប្តូរប្រាក់ផ្សេងៗទៀតនឹងបន្តអនុវត្តការប្តូរប្រាក់នេះ ដើម្បីការពារផលប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋ។ ធនាគារជាតិនៃកម្ពុជា សូមអំពាវនាវឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងអាជីវករប្តូរប្រាក់ទាំងអស់ ចូលរួមសហការទទួលប្តូរប្រាក់បាតថៃទៅប្រាក់រៀលក្នុងអត្រាទីផ្សារ

    July 27, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា​ នៃព្រះរាជាណាចក្រកម្ពុជា​ នាថ្ងៃទី២៧​ ខែកក្កដា​ ឆ្នាំ២០២៥​ នេះ​ តាមបណ្តាញសង្គមផ្លូវការ​ បានមានប្រសាសន៍ថា​៖ «ក្នុងសភាពការណ៍ប្រទេសប្រទេសជាតិ និងប្រជាជនកំពុងរងគ្រោះបែបនេះយើងគ្មានសិទ្ធិឈឺ និងគ្មានសិទ្ធិសម្រាកនោះឡើយ។ យើងមិនមានទម្លាប់ចាកចោលប្រជាជននៅពេលពួកគាត់កំពុងជួបការលំបាកនោះទេ។ ពេញមួយជីវិតរបស់ខ្ញុំមិនខុសជាមួយ យុទ្ធជនផ្សេងទៀតនោះទេគឺ (ជីវិតជូនជាតិអដ្ឋិធាតុជូនគ្រួសារ)»៕ ប្រភព៖ ក្រសួងព័ត៌មាន

    July 27, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាថ្លែងបញ្ជាក់ថា កម្ពុជា ប្រកាសបដិសេធព័ត៌មានបំភ្លៃរបស់ភាគីឈ្លានពានថៃ ដែលថាកម្ពុជាបានបាញ់ផ្លោង BM 21 ទៅទីតាំងប្រសាទតាមាន់ ហើយតាមពិតប្រសាទតាមាន់គឺជាប្រាសាទរបស់ដូនតាខ្មែរជាអ្នកកសាង និងជាកម្មសិទ្ធិស្របច្បាប់នៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជាដោយផ្អែកលើផែនទីស្របច្បាប់។ នេះគឺជាការថ្លែងបញ្ជាក់របស់លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ ក្នុងសន្និសីទសារព័ត៌មានស្ដីពី បច្ចុប្បន្នភាពស្ថានការណ៍នៃការឈ្លានពានរបស់ភាគីថៃមកលើដែនអធិបតេយ្យភាពកម្ពុជា នៅទីស្ដីការគណៈរដ្ឋមន្ត្រី ព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥។ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានលើកឡើងថា ប្រាសាទតាមាន់ស្ថិតនៅក្នុងទឹកដីនៃខេត្ដឧត្ដរមានជ័យ របស់ប្រទេសកម្ពុជា ដូច្នេះ គ្មានហេតុផលណាមួយដែលកម្ពុជាត្រូវបំផ្លិចបំផ្លាញកម្ទេចនូវទ្រព្យសម្បត្ដិរបស់ខ្លួននេះទេ។ ប៉ុន្ដែមានតែភាគីថៃនោះទេ

    July 27, 2025
  • PR

    (ភ្នំពេញ)៖ តបតាមការអំពាវនាវរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក្រុមហ៊ុន «ហ្គេនស៍បឺគ» បានប្រកាសឧបត្ថម្ភថវិកា ១,០០០,០០០ដុល្លារ (១លានដុល្លារ) ដល់កងទ័ពជួរមុខកម្ពុជា ដែលឈរជើងនៅបណ្តោយព្រំដែនកម្ពុជា-ថៃ។ ការចូលរួមឧបត្ថម្ភថវិការបស់ ក្រុមហ៊ុន «ហ្គេនស៍បឺគ» គឺជាការចូលរួមចំណែកលើកទឹកចិត្តដល់កងទ័ពកម្ពុជាដ៏អង់អាចក្លាហានរបស់កម្ពុជា ដែលកំពុងឈរជើងជាប់ជាប្រចាំដើម្បីការពារបូរណភាពទឹកដី នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ សម្តេចតេជោ ហ៊ុន សែន តាមរយៈថ្លែងការណ៍ចេញពីព្រឹទ្ធសភា បានអំពាវនាវប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមឧបត្ថម្ភតាមការស្ម័គ្រចិត្តដល់កងទ័ព ដើម្បីបង្ហាញពីភាពរួបរួមគ្នាជាធ្លង់មួយនៃខឿនការពារជាតិរបស់កម្ពុជា។ ឆ្លៀតឱកាសនេះ យើងខ្ញុំសូមបួងសួងដល់ ទេវតារក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា បុព្វបុរសខ្មែរគ្រប់ព្រះអង្គ និងវត្ថុសក្តិសិទ្ធិក្នុងលោក សូមតាមថែរក្សាការពារកងទ័ពកម្ពុជារបស់យើង ឱ្យជួបប្រទះតែសេចក្តីសុខ ជៀសផុតពីជំងឺដង្កាត់ទាំងឡាយ

    July 27, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី៖ “ចំពោះការវិលត្រឡប់ក្នុងទ្រង់ទ្រាយធំរបស់បងប្អូនពលករខ្មែរយើងពីប្រទេសថៃ និងជនភៀសសឹកដោយសារការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃ រាជរដ្ឋាភិបាលបានចាត់វិធានការចាំបាច់ជាបន្តបន្ទាប់ចាប់តាំងពីថ្ងៃផ្ទុះអាវុធ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។ ដើម្បីសម្របសម្រួល÷ ក្រសួង-ស្ថាប័នពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងរដ្ឋបាលខេត្តជាប់ព្រំដែនថៃទាំង៧ បានសម្របសម្រួលការឆ្លងកាត់ព្រំដែន និងសុំចតបណ្ដោះអាសន្នរបស់បងប្អូននៅតំបន់ព្រំដែនតាមការចាំបាច់។ ក្រសួងការពារជាតិ កងទ័ពជើងគោក សាលារាជធានីភ្នំពេញ សហការជាមួយបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ បានរៀបរថយន្តដើម្បីដឹកជញ្ជូនបងប្អូនពីព្រំដែន ត្រឡប់ទៅស្រុកកំណើត។ រដ្ឋបាលរាជធានី-ខេត្ត ក្រុមការងារថ្នាក់ជាតិចុះជួយបណ្ដាលរាជធានី-ខេត្ត សហការដើម្បីជួយសម្របសម្រួលក្នុងការទទួលបងប្អូនប្រជាពលរដ្ឋដែលវិលត្រឡប់មកពីប្រទេសថៃនៅតាមភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន។ ដោយឡែកចំពោះប្រជាពលរដ្ឋជាជនភៀសសឹក ដែលត្រូវជន្លាសចេញពីតំបន់ប្រយុទ្ធគ្នា គណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តពាក់ព័ន្ធ រៀបចំទួលសុវត្ថិភាព ក៏ដូចជាដោះស្រាយស្នាក់នៅ

    July 27, 2025
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ យោងតាមការចុះផ្សាយរបស់ ក្រសួងការពារជាតិ បានឱ្យដឹងថា លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ប្រកាសច្រានចោល និងថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងគ្មានការទទួលខុសត្រូវរបស់ប្រទេសថៃ ដែលថាកម្ពុជា ផ្តើមធ្វើអរិភាពមុន។ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមប្រកាសច្រានចោល និងថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងគ្មានការទទួលខុសត្រូវរបស់ប្រទេសថៃ ដែលថាកម្ពុជា ផ្តើមធ្វើអរិភាពមុន។ ការអះអាងមិនពិតនេះ គ្មានអ្វីក្រៅតែពីការប៉ុនប៉ងដោយអស់សង្ឃឹម ដើម្បីបង្វែរស្ថានការណ៍ចេញពីភាពជាក់ស្តែងដែលប្រទេសថៃរំលោភម្តងហើយម្តងទៀតមកលើអធិបតេយ្យភាពកម្ពុជា និងច្បាប់អន្តរជាតិនោះទេ។ ការពិតមិនអាចប្រកែកបាន៖ ប្រទេសថៃគឺជាអ្នកដែលបានបើកការវាយប្រហារយ៉ាងឃោរឃៅមុនមកលើទឹកដីកម្ពុជា។

    July 27, 2025
  • ព័ត៌មានជាតិ

    នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញនូវ កម្មវិធីថ្នាក់បឋម PLP ជាកម្មវិធីស្វ័យសិក្សាដែលលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស អាណាព្យាបាល កម្រិតបឋមសិក្សាអាចអនុវត្តសកម្មភាពសំខាន់ៗជាច្រើនដើម្បីជំនួយដល់ការសិក្សាជាប់ជាប្រចាំទោះក្នុងកាលៈទេសៈណាក៏ដោយ។ ចំណុចសំខាន់ដែលអ្នកពាក់ព័ន្ធអាចប្រើប្រាស់ថ្នាលបឋម PLP បាននោះរួមមាន៖ ១. បង្រៀន និងរៀនជាមួយនឹងសម្ភារសិក្សាសម្បូរបែប ច្រើនទម្រង់ និងស្របតាមកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា។ ២. ធ្វើតេស្ដដើមគ្រានិងចុងគ្រាតាមមេរៀននីមួយៗ និងការប្រឡងប្រចាំខែ ឆមាស និងដំណាច់ឆ្នាំ។ ៣. តាមដានការសិក្សារបស់សិស្សម្នាក់ៗ និងបុត្រធីតាដើម្បីជួយសិស្សឱ្យរៀនសម្របតាមសមត្ថភាពរបស់ពួកគេ។ ៤. ស្វែងរកវីដេអូបង្រៀន

    July 27, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា ខណៈពលករខ្មែរសម្រុកត្រឡប់ចូលប្រទេសវិញនេះ ឃើញវត្តមាន សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបងអញ្ជើញចុះត្រួតពិនិត្យស្ថានភាពពលករកម្ពុជាវិលត្រឡប់ចូលប្រទេសវិញតាមច្រកទ្វារព្រំដែនអន្តរជាតិដូង ក្នុងស្រុកកំរៀងផងដែរ។ លោក សឿម ប៊ុនរិទ្ធ អភិបាលរងខេត្តនិងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបងបានឱ្យដឹងថាពលករខ្មែរប្រមាណជាង៦ម៉ឺននាក់ បានសម្រុក ត្រឡប់មកពី ប្រទេសថៃ ចូលមកប្រទេសកម្ពុជាវិញតាមច្រកទ្វារព្រំដែនចំនួន៣ ក្នុងភូមិសាស្រ្ត ខេត្តបាត់ដំបង កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ គឺកើនឡើងជាង១០ដងបើធៀបនឹងថ្ងៃទី២៥ ខែកក្កដា២០២៥ ប្រជាពលរដ្ឋនិងពលករខ្មែរត្រឡប់មកតែជាង៥ពាន់ប៉ុណ្ណោះ។ លោក សឿម ប៊ុនរិទ្ធ បានផ្តល់

    July 27, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) ឯកឧត្តម António Guterres បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងអំពីជម្លោះប្រដាប់អាវុធ នៅតំបន់ព្រំដែនរវាង កម្ពុជា និងថៃ និងអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់មួយភ្លាម។ ឯកឧត្តម António Guterres បានបញ្ជាក់ថា៖ «ខ្ញុំជំរុញឱ្យភាគីទាំងសងខាងយល់ព្រមទទួលយកបទឈប់បាញ់ជាបន្ទាន់ និងដោះស្រាយរាល់បញ្ហាតាមរយៈកិច្ចសន្ទនា។ UN នៅរង់ចាំជួយជានិច្ចដល់កិច្ចប្រឹងប្រែងឆ្ពោះទៅរកដំណោះស្រាយ ដោយសន្តិវិធីដើម្បីបិទបញ្ចប់ជម្លោះ»៕ ប្រភព៖ ក្រសួងព័ត៌មាន

    July 27, 2025