- Nisaiy KN
- ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា លោកជំទាវ ចម និម្មល អញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានលើកទី២៥ នៅទីក្រុងគូឡាឡាំពួ។ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានលើកទី២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥៕ ប្រភព៖ ក្រសួងព័ត៌មាន
May 25, 2025 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែឧសភា ស្ថានភាពធាតុអាកាសនៅកម្ពុជា នៅតែបន្ដមានភ្លៀងធ្លាក់ ដោយសារខ្យល់មូសុងនិរតីជាមួយសម្ពាធទាបដែលគ្របដណ្តប់ លើឈូងសមុទ្រថៃ អាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង មានឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥៖ ១-តំបន់វាលទំនាប៖ -សីតុណ្ហភាពមធ្យមអប្បបរមា ២៥°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៧°C។ ខ្យល់បក់មកពីទិសនិរតី និងអាគ្នេយ៍មានល្បឿនមធ្យម ៣ម៉ែត្រ វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់
May 25, 2025 - ព័ត៌មានជាតិ
(សៀមរាប)៖ តាមរយៈការចុះផ្សាយផេកផ្លូវការរបស់ មន្ទីរពេទ្យកុមារអង្គរ បានឱ្យដឹងថា សម្តេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ នឹងធ្វើពិធីបុណ្យផ្កាប្រាក់មហាសាមគ្គីឆ្នាំទី១២ ដើម្បីរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរ ប្រារព្ធនៅពេលរសៀល ថ្ងៃអាទិត្យ ១៣កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹង ថ្ងៃទី៨ ខែមិថុនា គ.ស ២០២៥ នៅក្នុងឧបដ្ឋានសាលាវត្តរាជបូណ៌ ក្រុង/ខេត្ត សៀមរាបនេះ។ បន្ថែមផងដែរថា សូមជម្រាបប្រគេន និងជូនដំណឹងអំពីពិធីបុណ្យផ្កាប្រាក់មហាសាមគ្គីឆ្នាំទី១២ ដើម្បីរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរ ដែលនឹងប្រារព្ធនៅពេលរសៀល ថ្ងៃអាទិត្យ ១៣កើត ខែជេស្ឋ ឆ្នាំម្សាញ់
May 18, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ នេះ ចេញនូវសេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៦នាក់ ខណៈអ្នកជាសះស្បើយ និងអ្នកបាត់បង់ជីវិត គ្មាន។ សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៩,៣៥៣នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៦,២៨៥នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕ ប្រភព៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
May 18, 2025 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នាព្រលប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់អង្គការសុខភាពពិភពលោក ព្រមទាំងទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំគណៈប្រតិភូក្រសួងសុខាភិបាល អញ្ជើញចូលរួមមហាសន្និបាតអង្គការសុខភាពពិភពលោក លើកទី៧៨ ក្រោមប្រធានបទ «ពិភពលោករួមគ្នាតែមួយ ដើម្បីសុខភាព» “One World for Health” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងហ្សឺណែវ សហព័ន្ធស្វីស។
May 18, 2025 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយផេកផ្លូវការរបស់ កាកបាទក្រហមកម្ពុជា នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចូលរួមរំលែកមរណទុក្ខក្រុមគ្រួសារសពដែលបាត់បង់ជីវិតដោយរថយន្តបុករះនៅខណ្ឌចំការមន ដោយនាំយកថវិកាចំនួន ៥ លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួន។ បន្ថែមផងដែរថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់លោកវេជ្ជ. អ៊ុយ សំអុន នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ និងសហការី ដោយមានការចូលរួមពីអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌពោធិ៍សែនជ័យ ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសពឈ្មោះ រៀន សុភឿន អាយុ ៤៩ឆ្នាំ
May 18, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល តាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥នេះ បានលើកឡើងថា «ដោយសារស្ថានភាពកើតមានការឆ្លងឡើងវិញនូវវីរុសកូវីដ-១៩ បំប្លែងថ្មី ពិសេសពួក ជេអ៉ិន.១ (JN.1) ដែលកំពុងតែចរាចរនៅតាមបណ្តាប្រទេសជិតខាងកម្ពុជា និងនៅតាមតំបន់នៅលើពិភពលោក ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៍មានរួចហើយ ស្តីពី “ការបង្កើនការការពារខ្លួន ពីការឆ្លងវីរុសកូវីដ-១៩” ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ (ជូនភ្ជាប់មកជាមួយខាងក្រោមនេះស្រាប់)។ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ បង្កើនការយកចិត្តទុកដាក់
May 18, 2025 - ព័ត៌មានជាតិ
(ខេត្តកំពង់ធំ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ អញ្ជើញចូលរួមក្នុងពិធីប្រគល់-ទទួលឱសថព្យាបាលជំងឺទឹកនោមផ្អែម ចំនួន ២៥០០ប្រអប់ សម្រាប់ចែកជូនដល់មន្ទីរពេទ្យបង្អែកទាំង៣ ក្នុងខេត្តកំពង់ធំ រួមមាន មន្ទីរពេទ្យខេត្តកំពង់ធំ មន្ទីរពេទ្យបង្អែកស្ទោង និងមន្ទីរពេទ្យបង្អែក បារាយណ៍-សន្ទុក នៅរសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ នៅសាលប្រជុំមន្ទីរសុខាភិបាលខេត្តកំពង់ធំ។ ក្នុងពិធីប្រគល់-ទទួលនោះដែរ ឯកឧត្តម នួន ផារ័ត្ន បានក្រើនរំលឹកដល់ប្រធានមន្ទីរពេទ្យខេត្តកំពង់ធំ សហការជាមួយមន្ទីរពាក់ព័ន្ធ ចូលរួមចុះត្រួតពិនិត្យនៅគ្រប់សាលារៀនទាំងអស់ ហាមមិនឲ្យមានការលក់ភេជ្ជៈផ្អែមជាដាច់ខាត ដើម្បីចូលរួមទប់ស្កាត់នៃការកកើតជំងឺផ្សេងៗដល់កុមារ
May 11, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា តម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ នេះ៖ – ប្រេងសាំងធម្មតា = ៣ ៧០០ រៀល/លីត្រ (ចុះថ្លៃ ៥០៛) – ប្រេងម៉ាស៊ូត = ៣ ៤៥០ រៀល/លីត្រ (ចុះថ្លៃ ១០០៛)៕ ប្រភព៖ ក្រសួពាណិជ្ជកម្ម
May 11, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា ទីលំហែបៃតងរបស់សហគមនាគមន៍ ចំនួន១០កន្លែង បានបញ្ចប់ការសាងសង់ជាស្ថាពរ និងកំពុងរង់ចាំទទួលភ្ញៀវទេសចរ ដែលនិយមការសម្រាកលំហែកម្សាន្តជាមួយធម្មជាតិបៃតង នៅលើខ្នងភ្នំនៃឧទ្យានជាតិព្រះជ័យវរ្ម័ន នរោត្តម«ភ្នំគូលែន» ក្នុងខេត្តសៀមរាប។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានមានប្រសាសន៍ថាពេលនេះ គោលដៅលំហែបៃតង ចាប់ផ្តើមចេញជារូបរាងហើយនៅលើភ្នំគូលែន បន្ទាប់គម្រោងរបស់ក្រសួងបរិស្ថាន បានជួយសាងសង់ទីលំហែបៃតងរបស់សហគមនាគមន៍ តាមរចនាបទខ្មែរ និងមានលក្ខណៈទំនើប ហើយរួចរាល់និងគ្រោងប្រគល់ជូនទៅសហគមន៍តំបន់ការពារធម្មជាតិ ព្រៃធំអន្លង់ ដើម្បីផ្តល់ជូនសេវាកម្ម ការលំហែកម្សាន្តប្រកបដោយសុខុដុមរមនា ជាមួយធម្មជាតិ ដល់ភ្ញៀវជាតិនិងអន្តរជាតិ ដែលមកសម្រាកលំហែ បោះតង់ និងទស្សនាជុំវិញតំបន់ភ្នំគូលែន។
May 11, 2025









