Nisaiy KN
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥នេះ អញ្ជើញជាអធិបតី ក្នុងពិធីសំណេះ សំណា លជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគម បុគ្គលិកសិក្សា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៥ ក្រោមប្រធានបទ “រួមគ្នាដើម្បីការងារសមរម្យ និងកំណើនប្រកប ដោយចីរភាពនិងភាពធន់” នៅមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC)។ ពិធីនាថ្ងៃនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់កម្មករនិយោជិតដែលត្រូវបានរាជរដ្ឋាភិបាល កម្ពុជាប្រារព្ធឡើងជារៀងរាល់ឆ្នាំ ចាប់តាំងពីក្រោយថ្ងៃរំដោះ

    April 27, 2025
  • PR

    កាលពីព្រឹកថ្ងៃសៅរ៍ ទី២៦ ខែមេសា ឆ្នាំ២០២៥  ផ្សារទំនើប Noro Lane បានប្រកាសពីការបើកដំណើរការជាផ្លូវការ ដែលមានទីតាំងស្ថិតនៅចំកណ្តាល បេះដូងទីក្រុងភ្នំពេញ និងជាកន្លែងថ្មីមួយដ៏សម្បូរបែបសម្រាប់ការទិញទំនិញ ការកម្សាន្ត និងរបៀបរស់នៅយ៉ាងថ្មីស្រឡាងសម្រាប់យុវជនដែលកំពុងរស់នៅទីក្រុងភ្នំពេញផងដែរ ផ្សារទំនើបនេះក៏កំពុងតែទាក់ទាញភ្ញៀវរាប់ពាន់នាក់ផងដែរ។ នៅក្នុងកម្មវិធី បើកដំណើរការជាផ្លូវការរបស់ផ្សារទំនើប Noro Lane ក៏មានការអញ្ចើញចូលរួមយ៉ាងខ្ពង់ខ្ពស់ពីវត្តមានរបស់លោកអ្នកឧកញ៉ា ភាព ហៀក ស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង លោកអ្នកឧកញ៉ា លាង ឃុនសហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនជីប ម៉ុង អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងប្រធានក្រុមអគ្គនាយកក្រុមហ៊ុន

    April 27, 2025
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ នេះ បានឱ្យដឹងថា ស្ថានភាពធាតុអាកាសនៅកម្ពុជា រងសម្ពាធទាបគ្របដណ្តប់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ ឈូងសមុទ្រថៃ និងលើព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥៖ ១-តំបន់វាលទំនាប៖ -សីតុណ្ហភាពមធ្យមអប្បបរមា ២៤°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៦°C។ ខ្យល់បក់មកពីទិសនិរតី និងអគ្នេយ៍មានល្បឿនមធ្យម ៤ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង

    April 27, 2025
  • ព័ត៌មានជាតិ

    (ខេត្តកំពត)៖ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ស្អែកនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត ដែលមានទីតាំងស្ថិតក្នុងភូមិជុំក្រៀល ឃុំជុំក្រៀល ស្រុកទឹកឈូ ខេត្តកំពត។ ការបញ្ជាក់នេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំកាលពីរសៀលថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០២៥ ក្រោមការដឹកនាំរបស់ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ដើម្បីត្រៀមរៀបចំទទួលបដិសណ្ឋារកិច្ចដំណើរអញ្ជើញមកដល់របស់ សម្ដេចនាយករដ្ឋមន្រ្ដី ហ៊ុន ម៉ាណែត

    April 20, 2025
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឱ្យក្រសួងការពារជាតិ ជ្រើសរើសទាហាន ៣០០នាក់។ សម្រាប់បំពេញក្របខ័ណ្ឌឱ្យកងឯកភាពចំនួន៤៖ – បញ្ជាការដ្ឋានទ័ពអាកាស ចំនួន ១០០នាក់ – កងឯកភាព ចំណុះឱ្យបញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការដ្ឋាន ចំនួន ១៥០នាក់ – មជ្ឈមណ្ឌលហ្វឹកហ្វឺនពហុសាសន៍ ចំណុះមូលដ្ឋានសមុទ្ររាម កងទ័ពជើងទឹក ចំនួន ៣០នាក់ – វិទ្យាស្ថានបញ្ជាការសេនាធិការ ចំនួន ២០នាក់៕ ប្រភព៖ ក្រសួងព័ត៌មាន

    April 20, 2025
  • ព័ត៌មានជាតិ

    (ខេត្តត្បូងឃ្មុំ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតី ក្នុងព្រឹត្តិការណ៍ចាក់បាញ់ឆែវ ប្រមាណជាង ២២ ០០០បន្ទះ ចែកជូនបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរពិសាដោយឥតគិតថ្លៃ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្ដសក្ដិ ព.ស២៥៦៩ គ.ស២០២៥ នៅក្នុងបរិវេណវត្តអង្គក្រៅ ស្ថិតនៅភូមិអង្គក្រៅ ឃុំដូនតី ស្រុកពញក្រែក ខេត្តត្បូងឃ្មុំ នារសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥។ មានប្រសាសន៍សំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនាឱកាសនោះ ឯកឧត្តម ប៉ែន កុសល្យ បានលើកឡើងថា៖ “ព្រឹត្តិការណ៍ចាក់បាញ់ឆែវនេះ

    April 20, 2025
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងបរិស្ថាន Ministry of Environment បានចេញសេចក្ដីជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង១៥.៥២ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”។ ពណ៌ខៀវៈ គុណភាពខ្យល់ល្អណាស់មាន ខេត្តបន្ទាយមានជ័យ ខេត្តកំពង់ធំ

    April 20, 2025
  • PR

    នារសៀលថ្ងៃសៅរ៍ ទី១៩ ខែមេសា ឆ្នាំ២០២៥ ធនាគារ ជីប ម៉ុង បានប្រារព្ធនូវ ពិធីប្រកាសជាផ្លូវការ ស្តីពីការបង្កើត ដៃគូភ្នាក់ងារ Master Agent ទូទាំង 25 រាជធានីខេត្ត ក្រោមក្រោមអធិបតីភាពអ្នកឧកញ៉ា លាង ម៉េង អគ្គនាយក ធនាគារ ជីប ម៉ុង រួមជាមួយសមាជិកក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំជាន់ខ្ពស់ និងសហការីគ្រប់ជាន់ថ្នាក់របស់ធនាគារ ជីប ម៉ុង ព្រមទាំងភ្ញៀវកិតិ្តយសជាច្រើនរូបផ្សេងទៀត នៅទីតាំងផ្សារទំនើប ជីប ម៉ុង 271 មេហ្គា ម៉ល

    April 20, 2025
  • PR

    (ភ្នំពេញ)៖ ទម្រាំតែវិស័យប្រដាល់គុនខ្មែរ ឈានមកដល់ចំនុចនេះ កីឡាករជាច្រើនបានប្រឈមមុខនឹងបញ្ហាជីវភាព ខ្វះជំនួយ យុវជនមានទេពកោសល្យមិនមានឱកាសគ្រប់គ្រាន់ក្នុងការបង្ហាញសមត្ថភាព មិនមានថវិកាផ្សព្វផ្សាយគ្រប់គ្រាន់ ប្រជាជនមិនយល់ដឹង គាំទ្រយ៉ាងទូលំទូលាយ  តែឥឡូវផ្លាស់ប្តូរពីមួយប្រកួត ១០ ទៅ ២០ដុល្លារ ទៅមួយប្រកួតរាប់ពាន់ដុល្លារ ដោយសារតែមានការចូលរួមយ៉ាងសកម្ម ក្នុងនោះក៏ក្រោមការជំរុញ ជ្រោមជ្រែងខ្លាំងក្លាពីក្រុមហ៊ុនកូនខ្មែរ ខ្មែរ ប៊ែវើរីជីស។ ការប្រកួតដណ្តើមខ្សែក្រវាត់ IPCC គុនខ្មែរ របស់កម្មវិធី Mas Fight នឹងមានការចូលរួមប្រកួតពីបេក្ខភាពជើងខ្លាំងវ័យក្មេង ដៃឯក រហូតដល់ទៅ ៨រូបនៅ។ ក្រៅពីនេះ ខ្មែរ ប៊ែវើរីជីស មិនមែនគ្រាន់តែជាដៃគូឧបត្ថម្ភកម្មវិធី MAS

    April 20, 2025
  • ព័ត៌មានជាតិ

    (ខេត្តបាត់ដំបង)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកងកម្លាំងចម្រុះចំណុះគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង នារសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងក៏ជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានផ្ដាំផ្ញើសេចក្ដីថ្លែងអំណរគុណទៅកាន់ក្រុមគ្រួសារ ភរិយា ឪពុកម្ដាយ ឬក៏ស្វាមី នៃកងកម្លាំងដែលបានលះបង់សេចក្ដីសុខ និងភាពរីករាយនៃការជួបជុំក្រុមគ្រួសារ ដើម្បីទទួលភារកិច្ចថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ នាឱកាសពិធីបុណ្យចូលឆ្នាំ គ្រប់មូលដ្ឋាន រាប់ទាំងខេត្តបាត់ដំបង។ ឯកឧត្តមអភិសន្តិបណ្ឌិត បានមានប្រសាសន៍ថា ជាការពិតនេះ ជាកាតព្វកិច្ចរបស់កងកម្លាំងដែលជាធម្មតាទៅហើយនៃថ្ងៃបុណ្យឈប់សម្រាក គឺក្រុមគ្រួសារនីមួយៗត្រូវជួបជុំនូវសាច់ញាតិ ដើម្បីលេងកម្សាន្តសប្បាយរីករាយ ប៉ុន្តែកងកម្លាំងតែងនៅជួរមុខជានិច្ច មិនថាថ្ងៃ ឬយប់

    April 20, 2025