- Nisaiy KN
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានលេខាធិការដ្ឋាន ដឹកនាំ និងសម្របសម្រួលការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញចុះទស្សនកិច្ចសិក្សា។ ទៅកាន់ក្រុមហ៊ុនក្នុងវិស័យយានយន្ត និងអេឡិចត្រូនិក ចំនួន ៣រួមមាន៖ (1)-ក្រុមហ៊ុន DENSO (Cambodia) Co., Ltd. (ផលិតគ្រឿងបង្គុំរថយន្ត),២)-ក្រុមហ៊ុន SVI (AEC) Company Limited (ផលិតបរិក្ខារអេឡិចត្រូនិក),
March 30, 2025 - ព័ត៌មានជាតិ
(តាកែវ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ នៅព្រឹកថ្ងៃសុក្រ ទី២៨ ខែមីនា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារ និងមន្រ្តីជំនាញ ចុះពិនិត្យមើលការប្រមូលផលដំណាំ ពោត របស់បងប្អូនប្រជាកសិករ នៅក្នុងឃុំកំពង់រាប ស្រុកព្រៃកប្បាស ខេត្តតាកែវ។ បើតាមលោក សៅ សំរុង មេឃុំកំពង់រាប បានថ្លែងអោយដឹងថា នៅក្នុងឃុំកំពង់រាប មានបងប្អូនប្រជាកសិករដាំដំណាំពោត សម្រាប់ធ្វើចំណីសត្វជិត១រយគ្រូសារ លើផ្ទៃដីប្រមាណ ៧៧ហិកតា ហើយបងប្អូនប្រជាកសិករអាចដាំបាន២ដងក្នុងមួយឆ្នាំ និងទទួលបានទិន្នផលខ្ពស់ ដោយ១ហិកតា ទទួលបានទិន្នផល
March 30, 2025 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ២០២៥នេះ បានឱ្យដឹងថា ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និង ឧតុនិយម បានអញ្ជើញ ដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសឧតុនិយម ដើម្បីពង្រឹងការរៀបចំយន្តការ និងដាក់ចេញនូវយុទ្ធសាស្ត្រ នានា ក្នុងការព្យាករគ្រោះមហន្តរាយធម្មជាតិដែលអាចកើតមានឡើង ជាពិសេសគ្រោះរញ្ជួយដីដែលបានកើតឡើងថ្មីៗនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បាន មានប្រសាសន៍បញ្ជាក់ថា បច្ចុប្បន្ន ប្រទេសកម្ពុជានៅពុំទាន់មានអ្នកជំនាញ និងឧបករណ៍វាស់ស្ទង់លើវិស័យរញ្ជួយផែនដីនៅឡើយទេ និងបានណែនាំដល់ក្រុមការងារឧតុនិយម ត្រូវពង្រឹងការងារ អង្កេតតាមដាន ភូគព្ភសាស្ត្រ
March 30, 2025 - ព័ត៌មានជាតិ
(សៀមរាប)៖ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២១-២៣ ខែមីនា ឆ្នាំ២០២៥ នៃព្រឹត្តិការណ៍សមរាត្រី ឬព្រះអាទិត្យរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត បានទាក់ទាញអ្នកទេសចរជាតិ និងអន្តរជាតិបានចំនួនប្រមាណ ៨០ ៤៦០នាក់ ខណៈសម្រាប់ថ្ងៃទី២៣នេះ មានចំនួនជាង ២មុឺននាក់។ តាមផេកផ្លូវការរបស់រដ្ឋបាលខេត្ត បានឱ្យដឹងថា ក្នុងចំណោមភ្ញៀវទេសចរទាំងជាង ៨មុឺននាក់នេះ មានភ្ញៀវបរទេសចំនួន ៩ ២៣៣នាក់ និងភ្ញៀវជាតិចំនួន ៧១ ២២០នាក់ ដែលចំនួននេះគឺមានការកើនឡើងជាងឆ្នាំ២០២៤។ ជាមួយនឹងព្រឹត្តិការណ៍សម្រាប់ថ្ងៃទី២៣ ដែលជាថ្ងៃចុងក្រោយនេះដែរ ភ្ញៀវទេសចរកាន់តែបង្ហាញភាពភ្ញាក់ផ្អើល
March 23, 2025 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ យោងតាមការចុះផ្សាយរបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថាករណីបុករត់នៅបុរីពិភពថ្មីចំការដូង ខណ្ឌដង្កោ សមត្ថកិច្ចជំនាញស្រាវជ្រាវរកឃើញរថយន្តរបស់ជនបង្ក ចំណែកជនបង្កសមត្ថកិច្ចបន្តស្រាវជ្រាវឃាត់ខ្លួន។ ដើម្បីចាត់ការតាមនីតិវិធី នៅថ្ងៃទី ២១ ខែ មីនា ឆ្នាំ ២០២៥ វេលាម៉ោង១៤:២០នាទី ត្រង់ចំណុចក្នុងបុរីពិភពថ្មីចំការដូង លើផ្លូវ១០៤A ស្ថិតក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តម៉ាក HIGHLANDER ពណ៌ ស ពាក់ផ្លាកលេខ កំពង់ធំ 2B-5236 និងម៉ូតូម៉ាកហុងដា សេ១២៥
March 23, 2025 - PR
រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃសៅរ៏ ទី២២ ខែមីនា នេះក្រុមហ៊ុន D Smart Gaz គឺជាក្រុមហ៊ុនកូនខ្មែរដំបូងគេបំផុតដែលបានបង្កើត App សម្រាប់កុម្ម៉ង់ហ្គាសមុនគេបង្អស់នៅព្រះរាជាណាចក្រកម្ពុជាដែរមានឈ្មោះថា D Smart Gaz។ នៅក្នុងថ្ងៃនេះដែលក្រុមហ៊ុនបានចាប់ផ្តើមនូវយុទ្ធនាការថ្មីមួយគឺការលុបបំបាត់សំបកធុងហ្គាសចាស់ៗ ដែលហួសកាលកំណត់ប្រើប្រាស់ និងគ្មានស្តង់ដារដែលជាកត្តាងាយបង្កហានិភ័យដល់យើងទាំងអស់គ្នាព្រមទាំងសហគមយើងរស់នៅផងដែរ។ នៅក្នុងកម្មវិធីនេះ លោក ចែម ចាន់រ៉ា ហៅ នាយ ពាក់មី ដែលជាទូតសុឆន្ទៈរបស់ក្រុមហ៊ុន D Smart Gaz បានលើកឡើងថា លោកមានការគាំទ្រយ៉ាងពេញទំហឹងលើយុទ្ធនាការមួយនេះ ព្រោះថាប្រជាពលរដ្ឋរបស់យើងស្ទើរទាំងអស់គ្នាទៅហើយដែលប្រើប្រាស់ហ្គាសប្រចាំថ្ងៃ ហើយយើងគ្រប់គ្នាតែងតែបារម្ភពីសុវត្ថិភាពរបស់យើង និងគ្រួសារ ព្រោះថាពេលខ្លះការទិញហ្គាសទូទៅមិនបានត្រួតពិនិត្យលើសំបកធុងហ្គាសនោះទេ
March 23, 2025 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា សម្រាប់សប្តាហ៍ទី៣ ក្នុងខែមីនាឆ្នាំ២០២៥ ផ្លូវថ្មើរជើង (Walk Street) ភ្នំពេញ មានទិវាបុណ្យអាហារ ក្រោមកិច្ចសហប្រតិបត្តិការទន្លេមេគង្គ-គង្គា Mekong Ganga Cooperation Food Festival 2025 ដែលរៀបចំដោយស្ថានទូតសាធារណរដ្ឋឥណ្ឌានៅខាងមុខវត្តឧណ្ណាលោម ប្រព្រឹត្តទៅចាប់ពីម៉ោង១៧៖០០នាទី ដោយមានស្តង់លក់អាហាររបស់ប្រទេសជាប់ទន្លេមេគង្គចំនួន៦ប្រទេស ដែលមានដូចជាប្រទេស កម្ពុជា ឥណ្ឌា ថៃ មីយ៉ាន់ម៉ា ឡាវ វៀតណាម ចំនួន១៨ ស្តង់។ បន្ថែមពីនេះ
March 23, 2025 - ព័ត៌មានជាតិ
(ព្រះសីហនុ)៖ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានណែនាំឱ្យអភិរក្ស «ឆ្នេរថ្មរៀង» និង«ឆ្នេរអណ្ដូង រឺឆ្នេរតាបារាំង» ឱ្យទៅជាឆ្នេរសាធារណៈ។ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានណែនាំដល់មន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋាន ត្រូវរួមសហការគ្នាថែរក្សាការពារអភិរក្សឆ្នេរចំនួន២ ដែលរួមមាន៖ «ឆ្នេរថ្មរៀង» ស្ថិតនៅភូមិឬទ្ធី ១ ចាប់ពីព្រំប្រទល់កំពង់ផែកែវផុស រហូតដល់ឆ្នេរព្រំប្រទល់ខេត្តកោះកុង និង«ឆ្នេរអណ្ដូង រឺឆ្នេរតាបារាំង» ស្ថិតនៅភូមិឬទ្ធី២
March 23, 2025 - PR
ក្រុមហ៊ុន Panasonic Cambodia បានរៀបចំកម្មវិធីប្រកួតផលិតវីឌីអូខ្លី Kid Witness News ឆ្នាំ2025 លំដាប់ថ្នាក់ជាតិបានដោយជោគជ័យ កាលពីថ្ងៃទី១៤ ខែមីនាកន្លងទៅ ហើយបានរកឃើញជ័យលាភីចំនួន២ក្រុម សម្រាប់ថ្នាក់បឋមសិក្សានិងមធ្យមសិក្សា ដែលនឹងត្រូវតំណាងអោយប្រទេសកម្ពុជា ទៅប្រកួតជាមួយនឹងប្រទេសចំនួន១៤ផ្សេងទៀតជុំវិញពិភពលោក។ នៅឆ្នាំនេះមានការចូលរួមពីសិស្សចំនួន12ក្រុម មកពីសាលាល្បីៗចំនួន៣នៅប្រទេសកម្ពុជា គឺសាលាអន្តរជាតិ ប៊ែលធី សាលា Singapore Cambodia International Academy (SCIA) និង សាលាបញ្ញាសាស្រ្តអន្តរជាតិ(PSIS) ដែលបានបង្ហាញភាពច្នៃប្រឌិតរបស់ពួកគេ ដោយការផលិតខ្សែភាពយន្តខ្លីដែលនិយាយអំពីបញ្ហាសកលសំខាន់ៗ ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ (SDGs)។ កម្មវិធី KWN មានគោលបំណងជួយអោយកុមារ
March 16, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ នេះ បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ ដំឡើងឋានន្តរស័ក្តិ ថ្នាក់ «នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥» ជូន សម្តចពិជ័យសេនា ទៀ បាញ់ និង សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន។ ខាងក្រោមនេះជាខ្លឹមសារព្រះរាជក្រឹត្យ ទាំងស្រុង៖ ប្រភព៖ ក្រសួងព័ត៌មាន
March 16, 2025









