- Nisaiy KN
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ តាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ស្អែកនេះ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យ ស្តេចនឹងយាងទៅទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិនិត្យព្រះរាជសុខភាព។ ក្នុងឱកាសអវត្តមានរបស់ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ ខាងលើនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងទទួលជួយក្នុងព្រះបរមនាមទូលបង្គំ ខ្ញុំព្រះករុណា ខ្ញុំ ជាប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា។ សូមអានខ្លឹមសារនៃ ព្រះរាជសារទាំងស្រុងនៅខាងក្រោម៖ ប្រភព៖
March 2, 2025 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រសួងព័ត៌មានបំពេញការងារលើមុខព្រួញរក្សាសណ្ដាប់ធ្នាប់និងក្រមសីលធម៌វិជ្ជាជីវៈវិស័យសារព័ត៌មាននៅកម្ពុជា។ កន្លងមកនេះក្រសួងព័ត៌មានបានចេញលិខិតជាលាយលក្ខណ៍អក្សរនិងដោយមាត់ផ្ទាល់តាមរយៈលិខិតរដ្ឋបាលនិងបណ្តាញសង្គម ក្នុងគោលដៅតម្រង់ទិសក្នុងកិច្ចប្រឹងប្រែងរក្សាសណ្តាប់ធ្នាប់របៀបរៀបរយនិងធានាបានក្រមសីលធម៌វិជ្ជាជីវៈក្នុងវិស័យសារព័ត៌មាននៅកម្ពុជា។ ដូចជាកាលពីថ្ងៃទី២៨កុម្ភ:ថ្មីៗនេះ ក្រសួងព័ត៌មានបានចេញលិខិតមួយដោយបានធ្វើការណែនាំដល់អ្នកផលិតមាតិកា ផ្សព្វផ្សាយតាមបណ្តាញសង្គម និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ត្រូវបញ្ឈប់ជាបន្ទាន់នូវការប្រើ វិធីសាស្រ្តលេងសើច (Prank) មកផលិតមាតិការបស់ខ្លួន។ ក្រសួងព័ត៌មានកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ បានព្រមានដោយមាត់ទទេរចំពោះអង្គភាពសារព័ត៌មានដែលនៅតែបន្តសម្ភាសន៍អ្នកមានសតិមិនគ្រប់គ្រាន់ថាអាចប្រឈមនឹងការដកអាជ្ញាប័ណ្ណ។ ហើយកាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ ក្រសួងព័ត៌មាន បានចេញលិខិតមួយជម្រាបជូន ម្ចាស់ស្ថានីយវិទ្យុ ទូរទស្សន៍គ្រប់ប្រភេទ កាសែត ទស្សនាវដ្តី គ្រប់ប្រភេទដោយហាមផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងផ្តល់រង្វាន់ ដែលប្រើសកម្មភាពជំរុញ លើកទឹកចិត្ត
March 2, 2025 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានគូសបញ្ជាក់ថា កម្ពុជាមានទឹកជិត ៤ពាន់លានម៉ែត្រត្រីគុណត្រូវបានសន្សំទុកសម្រាប់ប្រើប្រាស់ក្នុងរដូវប្រាំង។ ដែលនេះគឺជាការបន្សល់ទុកដោយស្នាដៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អតីតនាយករដ្ឋមន្ត្រី ហើយរាជរដ្ឋាភិបាលថ្មី ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលជាអ្នកបន្តវេននៅតែបន្តគិតគូចំពោះបញ្ហាទឹក តាមរយៈការកសាងអាងទឹកថ្មីៗបន្ថែម រក្សា និងជួសជុល ធ្វើទំនើបកម្មប្រព័ន្ធធារាសាស្ត្រដែលមានស្រាប់ជាដើម។ ការបញ្ជាក់របស់រដ្ឋមន្ត្រីធនធានទឹកដូច្នេះក្នុងវេទិកាពិភាក្សាសារព័ត៌មាន លើប្រធានបទ ការគ្រប់គ្រងសក្តានុពលទឹក និងស្ថានភាពប្រព័ន្ធធារាសាស្ត្រនៅកម្ពុជា ក្រោមការសហការរៀបចំដោយក្លិបអ្នកកាសែតកម្ពុជា
March 2, 2025 - ព័ត៌មានជាតិ
(សៀមរាប)៖ យោងតាមការចុះផ្សាយរបស់ អង្គភាពនគបាលទេសចរណ៍ប្រចាំខេត្តសៀមរាប ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា បុរសជនជាតិកូរ៉េ ដែលបានបត់ជើងតូចដាក់ដប ហើយចាក់ចោលនៅ បរិវេណប្រាសាទអង្គរវត្ត បានទទួលស្គាល់កំហុស និងចេញលិខិតសុំទោសប្រជាជន និងប្រទេសកម្ពុជា ចំពោះទង្វើអសីលធម៌ និងមិនសមរម្យរបស់ខ្លួន។ ក្នុងករណី ខាងលើនេះ អង្គភាពនគរបាលទេចរណ៍ប្រចាំខេត្តសៀមរាប សហការជាមួយមន្ទីរទេសចរណ៍ខេត្ត បានកោះអញ្ជើញអ្នកបកប្រែភាសាបន្ត ពីមគ្គុទេ្ទសក៏ទេសចរណ៍សម្រាប់ទេសចរកូរ៉េ មកធ្វើការអប់រំណែនាំ ធ្វេីកិច្ចសន្យា និងលិខិតសុំទោសជាសាធារណៈ លើករណីដែលគាត់បានបន្ទោបង់ (នោមដាក់ដប) នៅបរិវេណផ្លូវចូលខាងលិចឈៀងខាងជើងនៃប្រាសាទអង្គរវត្ត ដោយមូលហេតុគាត់មានជំងឺខ្សោយតម្រងនោមរ៊ាំរ៉ៃ មិនអាចគ្រប់គ្រងការបន្ទោបង់របស់គាត់បានទាន់ពេលវេលា។ ជាចុងក្រោយគាត់បានធ្វើកិច្ចសន្យា ហើយចេញវីដេអូសុំទោសថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងប្រជាជនកម្ពុជា ដេីម្បីកុំឱ្យមានការប៉ះពាល់ដល់កិត្តិយស
February 23, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ យោងតាមការចុះផ្សាយនៅក្នុងបណ្ដាញសង្គមផ្លូវការរបស់សម្ដេចនាយករដ្ឋមន្រ្តី នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានឱ្យដឹងថា មានជនខិលខូច បានបង្កើត Telegram Account ដោយប្រើប្រាស់ឈ្មោះ និងរូបភាពរបស់សម្ដេចធិបតី នេះបើតាមការប្រកាសលើបណ្ដាញសង្គម ហ្វេសប៊ុក និង Channel Telegram ផ្លូវការរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ នៅក្នុងបណ្ដាញសង្គមផ្លូវការរបស់សម្ដេចនាយករដ្ឋមន្រ្តី បានលើកឡើងដូច្នេះថា៖ “សូមជម្រាបជូន អ៊ុំ ពូ មីង តា យាយ និងបងប្អូនទាំងអស់ មេត្តាជ្រាបថា គណនីតេឡេក្រាម (Telegram Account)
February 23, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា តបតាមការអញ្ជើញរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ឯកឧត្តម នាយឧត្ដមសេនីយ៍ រ៉ូណាល់ ខ្លាក (RONALD P.CLARK) មេបញ្ជាការកងទ័ពជើងគោកសហរដ្ឋអាមេរិក ប្រចាំប៉ាស៊ីហ្វិក (USARPAC) នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៍មានរបស់ក្រសួងការពារជាតិ។ ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ ឯកឧត្តម នាយឧត្ដមសេនីយ៍ រ៉ូណាល់ ខ្លាក នឹងអញ្ជើញចូល ជួបសម្តែងការគួរសមជាមួយ សម្តេចមហាបវរធិបតី
February 23, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ កម្ពុជា និងចិន បានរួមគ្នារៀបចំព្រឹត្តិការណ៍ផ្លាស់ប្ដូរវប្បធម៌និងការរៀបចំ ពិព័ណ៍រូបភាពនិងការភ្លក្សម្ហូបអាហាររបស់ទីក្រុងប៉េកាំងក្រោមប្រធានបទ”សួស្ដីប៉េកាំង“នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដោយមានការចូលរួមពី ឯកឧត្តម យិន លី សមាជិកការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនីស្ដចិន លោកជំទាវ ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា ឯកឧត្តម វ៉ាង វិនពិន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ថ្នាក់ដឹកនាំ និងប្រតិភូប្រទេសទាំង២ ជាច្រើនរូប។ ក្នុងពិធីឯកឧត្តម វ៉ាង វិនពិន លើកឡើងថា រយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះក្រោមកិច្ចទំនាក់ទំនងល្អរវាងប្រមុខថ្នាក់
February 23, 2025 - ព័ត៌មានជាតិ
(សៀមរាប)៖ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ភ្ញៀវទេសចរជាតិ និងអន្តរជាតិ រួមជាមួយប្រជាពលរដ្ឋ នៅខេត្តសៀមរាប រាប់ពាន់នាក់ បានចូលរួមដង្ហែ និងទស្សនាព្រឹត្តិការណ៍ដង្ហែតុក្កតាយក្សដ៏ធំមួយ នៅក្នុងក្រុងសៀមរាប ដែលមានចំនួន ០៩ ប្រភេទ រួមមាន ១-ទេពមច្ឆា ២-គ្រុឌ ៣-ហនុមាន (រចនាបទ បន្ទាយស្រី) ៤-នាគ (រចនាបទ បាយ័ន) ៥-តោ (រចនាបទ សំបូរព្រៃគុ) ៦-ព្រះគណេស ៧-នាងកន្ទរី ៨-សត្វមករ ៩-
February 23, 2025 - ព័ត៌មានជាតិ
(កំពង់ធំ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានអញ្ជើញចុះពិនិត្យការច្រូតស្រូវសែនក្រអូប០១ និងជួបសំណេះសំណាលជាមួយសហគមន៍កសិកម្មទំនើបអភិវឌ្ឍន៍ដំណាំស្រូវកំពង់ធំ នៅភូមិរលស់ សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ ក្នុងដំណើរបេសកកម្មនេះ ឯកឧត្តមរដ្ឋមន្រ្តី បានចុះត្រួតពិនិត្យមើលការប្រមូលផលស្រូវសែនក្រអូប០១ និងទទួលស្តាប់នូវស្ថានភាពជាក់ស្តែងរបស់សហគមន៍។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តក្នុងការសហការជាមួយមន្ត្រីជំនាញ ដើម្បីពិនិត្យលើទីតាំងដីដើម្បីត្រៀមដាំនូវពូជស្រូវចំប៉ីស៧០។ ស្របពេលជាមួយគ្នានេះ លោក ឆេង បូរ៉ា ប្រធានសហគមន៍កសិកម្មទំនើបអភិវឌ្ឍន៍ដំណាំស្រូវកំពង់ធំ បានបង្ហាញក្តីសប្បាយរីករាយ
February 23, 2025 - ព័ត៌មានជាតិ
រោងចក្រផលិតសំបកកង់រថយន្ត double star ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសស្រុកស្នួល ខេត្តក្រចេះ បានស្រូបទាញជ័រកៅស៊ូក្នុងស្រុកប្រមាណពី៥ ទៅ៦ម៉ឺនតោន ក្នុង១ឆ្នាំៗ ដើម្បីផ្គត់ផ្គង់ខ្សែច្រវ៉ាក់ផលិត កម្មសំបកកង់រថយន្តនៅក្នុងរោងចក្រនេះផ្ទាល់ និងបានផ្តល់ឱកាសការងារជូនពលរដ្ឋខ្មែរប្រមាណជាង ៨០ភាគ ក្នុងចំណោមកម្មករនិយោជិតដែលបម្រើការងារនៅក្នុងរោងចក្រមួយនេះ។ នេះបើតាមការឱ្យដឹងពីអ្នកគ្រប់គ្រងរោងចក្រផលិតសំបកកង់រថយន្ត double star ជាជនជាតិចិន ក្នុងឱកាសដែលក្រុម អ្នកសារព័ត៌មានជាង៥០នាក់មកពីជាង២០ស្ថាប័នដឹកនាំដោយលោក ពុយ គា ប្រធានក្លិបអ្នកកាសែត កម្ពុជាចុះធ្វើទស្សនកិច្ចស្វែងយល់អំពីដំណើរការនៃការផលិតរបស់រោងចក្រ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥។ សូមជម្រាបជូនថា រោងចក្រផលិតសំបកកង់រថយន្ត double star គឺជារោងចក្ររបស់ក្រុមហ៊ុនមកពីប្រទេសចិនមានឈ្មោះថា Newbustar ដែលជាអ្នកផលិតសំបកកង់ដ៏ធំលំដាប់ទី២នៅប្រទេសចិនបានសម្រេចចិត្តមកបណ្តាក់ទុនវិនិយោគនៅប្រទេសកម្ពុជា ក្នុងការបង្កើតរោងចក្រផលិតសំបកកង់រថយន្តនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនៃស្រុកស្នួល
February 16, 2025









