- Nisaiy KN
- ព័ត៌មានជាតិ
(សៀមរាប)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅល្ងាចថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយតំណាងគណៈអភិបាលខេត្តសៀមរាប អញ្ជើញជាអធិបតីក្នុងព្រឹត្តិការណ៍សម្តែងសិល្បៈអន្តរជាតិ សៀមរាប-អង្គរ” នៅសួនច្បារមុខព្រះរាជដំណាក់ ខេត្តសៀមរាប ដើម្បីជាការអបអរសាទរដល់ភាពចម្រុះនៃវប្បធម៌ និងសិល្បៈ ដែលនឹងប្រមូលផ្តុំសិល្បករកម្ពុជា និងសិល្បករមកពីបរទេស និងបណ្តាប្រទេសអាស៊ានក្នុងការបង្កើតជាព្រឹត្តិការណ៍ដ៏សំខាន់មួយគាំទ្រដល់ការបង្កើនចរន្តភ្ញៀវទេសចរអន្តរជាតិមកកាន់កម្ពុជា ពិសេសមកកាន់ខេត្តសៀមរាប។ ក្នុងឱកាសដ៏ឧត្តុង្គឧត្តមនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា តាមរយៈការរៀបចំ «ព្រឹតិ្តការណ៍សម្តែងសិល្បៈអន្តរជាតិ សៀមរាប-អង្គរ» គឺនឹងអាចផ្សព្វផ្សាយកាន់តែទូលំទូលាយនូវវប្បធម៌ អរិយធម៌ ប្រពៃណី និងសក្តានុពលទេសចរណ៍ដ៏សម្បូរបែប ទៅកាន់ប្រជាជនកម្ពុជា និងប្រជាជននៅទូទាំងពិភពលោក
March 16, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា រាជរដ្ឋាភិបាលបានណែនាំដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវផ្តល់កិច្ចសហការដល់ក្រសួងបរិស្ថាន ដើម្បីអនុវត្តវិធានការគ្រប់គ្រងគុណភាពទឹកនៅកម្ពុជាដែលបានធ្វើឡើងតាមរយៈសារាចរស្តីពីវិធានការទប់ស្កាត់និងកាត់បន្ថយការបំពុលតំបន់ទឹកសាធារណៈធ្វើឡើងកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥។ វិធានការនេះ ធ្វើឡើងតាមរយៈជំរុញម្ចាស់កម្មសិទ្ធិឬអ្នកទទួលខុសត្រូវនៃរោងចក្រ សហគ្រាស ផលិតកម្ម អាជីវកម្ម ត្រូវបំពាក់និងដំណើរការប្រព័ន្ធប្រព្រឹត្តកម្មសំណល់រាវ ។ ជំរុញម្ចាស់កម្មសិទ្ធិឬអ្នកទទួលខុសត្រូវនៃអគារអាជីវកម្ម បុរីលំនៅឋាន រមណីយដ្ឋាន សណ្ឋាគារ ភោជនីយដ្ឋាន ផ្សារ ផ្សារទំនើប ឬមណ្ឌលកម្សាន្តជាដើម ត្រូវបំពាក់ ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់មុននឹងបង្ហូរទៅតំបន់ទឹក សាធារណៈ ឬបង្ហូរចូលបណ្តាញលូសាធារណៈ ។ ទន្ទឹមនេះ
March 16, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា ក្នុងថ្ងៃទី១៥-១៦ ខែមីនានេះ ស្ថិតក្នុងកំរិតល្អណាស់។ ក្រសួងបរិស្ថាន ជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ ល្ងាច ដល់ម៉ោង ៦ ព្រឹក ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង២២.៨៦ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index)
March 16, 2025 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគម បានឱ្យដឹងថា ក្រសួង មានកិត្តិយសសូមជម្រាបជូនដល់អ្នកផលិតមាតិកា វិស័យឯកជន និងសាធារណជនទាំងអស់ឱ្យបានជ្រាបថា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) នឹងសហការជាមួយក្រុមហ៊ុន TikTok រៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពី សិក្ខាសាលាផ្សព្វផ្សាយអំពីសុវត្ថិភាពលើប្រព័ន្ធអនឡាញ និងគោលការណ៍ណែនាំរបស់ក្រុមហ៊ុន TikTok។ តាមការបញ្ចាក់ខាងលើគោលការណ៍ណែនាំរបស់ក្រុមហ៊ុន TikTok នេះ ក្នុងគោលបំណងចែករំលែកព័ត៌មាន ឱកាសរកប្រាក់ចំណូល (TikTok Monetization) សម្រាប់អ្នកផលិតមាតិកា ឧត្តមានុវត្តន៍នៃការការពារសុវត្ថិភាពលើប្រព័ន្ធអនឡាញ គោលការណ៍ណែនាំសហគមន៍ និងការប្រើប្រាស់បណ្តាញសង្គម TikTok ប្រកបដោយប្រសិទ្ធភាព ដល់ក្រសួង ស្ថាប័ន អ្នកសារព័ត៌មាន
March 16, 2025 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ នៅវេលាម៉ោង១៩:៤០នាទីយប់ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា មានករណីអគ្គិភ័យឆេះនៅចំណុច ឃ្លាំងស្តុក និងកែច្នៃជ័រស្វិត ស្ថិតនៅ ភូមិកប់អំបិល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ អគ្គិភ័យនេះធ្វើឱ្យឆេះខូចខាតឃ្លាំងទំហំ ៣០០០ម៉ែត្រការ៉េ ប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញចំនួន ២០គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ១២០ឡាន ស្មើនឹង ៥៥០ម៉ែត្រគូប។ ហេតុការណ៍អគ្គិភ័យឆាបឆេះនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវ។ អគ្គិភ័យនេះធ្វើឱ្យឆេះខូចខាតឃ្លាំងទំហំ ៣០០០ម៉ែត្រការ៉េចំនួន ០១ឃ្លាំង រួមទាំងសម្ភារក្នុងឃ្លាំងអស់ទាំងស្រុង។ នៅវេលាម៉ោង០១:៤០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែ ឆ្នាំដដែល
March 16, 2025 - ព័ត៌មានជាតិ
(ពោធិ៍សាត់)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា ធឹ្នមបណ្តោយស្ពានទាំង៩ប្រឡោះ(មួយប្រឡោះចំនួន ៤ធ្នឹម) នៃគម្រោងស្ពានលេខ២៨ តាមបណ្តោយផ្លូវជាតិលេខ១០ ដែលបច្ចុប្បន្នជាស្ពានខ្ពស់ជាងគេនៅកម្ពុជា បានដំឡើងរួចរាល់ហើយ។ គម្រោងសមិទ្ធផលស្ពានគួរជាទីមោទកភាពនេះ មានកម្ពស់ ៩០ម៉ែត្រ ប្រវែងសរុប ៥៣៧ម៉ែត្រ ទទឹង១០ម៉ែត្រ បានសណ្តូកខ្លួនឆ្លងកាត់ស្ទឹងឫស្សីជ្រុំ ស្ថិតនៅភូមិឆាយលូក ឃុំអូសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។ កិច្ចការបន្ទាប់ គឺជាដំណើរការរុះរើរន្ទា ( Erection Marchine )រៀបចំចាក់បេតុងធ្នឹមកាត់ទទឹង, ចាក់បេតុងកម្រាល, រៀបចំបង្កាន់ដៃ និងចាក់AC(Asphalt concrete)បំពាក់ស្លាកសញ្ញាសុវត្ថភាព
March 9, 2025 - ព័ត៌មានជាតិ
(សៀមរាប)៖ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជាអធិបតី ពិធីប្រុងពលី បើកការដ្ឋានសាងសង់សំណង់នានានៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៥។ បានបន្ថែមផងដែរថា ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) អញ្ជើញជាអធិបតីពិធីប្រុងពលី បើកការដ្ឋានសាងសង់សំណង់នានានៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥ ក្រោមប្រធានបទ «ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី» ខណៈពិធីនេះបានធ្វើឡើងនៅទីតាំងនៅស្ពានហាលខាងលិចប្រាសាទអង្គរវត្ត៕ ប្រភព៖ ក្រសួងព័ត៌មាន
March 9, 2025 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥នេះ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បាន្យដឹងថា ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម បានលើកឡើងថា បើប្រៀបធៀបតម្លៃគ្រាប់ស្វាយចន្ទីឆៅ សម្រាប់ខែមីនា ឆ្នាំ២០២៤ ទៅនឹងខែដដែលនាឆ្នាំនេះ តម្លៃល្អជាងកាលពីឆ្នាំមុន ហើយក៏ស្ថិតនៅក្នុងកម្រិតមួយ ដែលអាចផ្ដល់ប្រាក់ចំណេញសមរម្យដល់បងប្អូនកសិករផងដែរ។ អ្នកនាំពាក្យក្រសួងកសិកម្ម បានបញ្ជាក់ថា យោងតាមការកត់ត្រាចាប់ពីឆ្នាំ២០២០ដល់ឆ្នាំ២០២៤ គឺគ្រាប់ស្វាយចន្ទីឆៅមានតម្លៃចន្លោះពី៤០០០ ទៅ៥០០០រៀលក្នុង១គីឡូក្រាម។ ជាមួយគ្នានោះ អ្នកនាំពាក្យក្រសួងកសិកម្ម បានលើក២ចំណុច ដែលមានការភាន់ច្រឡំជុំវិញការផ្សាយព័ត៌មានតម្លៃគ្រាប់ស្វាយចន្ទី។ ១.ការសន្និដ្ឋានថាថ្លៃគ្រាប់ស្វាយចន្ទីឆៅ បានធ្លាក់ចុះយ៉ាងគំហុកនោះ មិនបានឆ្លុះបញ្ចាំងពីស្ថានភាពពិតប្រាកដទីផ្សារគ្រាប់ស្វាយចន្ទីឡើយ។ ជាក់ស្តែងថ្លៃគ្រាប់ស្វាយចន្ទីតែងតែមានភាពខុសគ្នារវាងថ្លៃនៅដើមរដូវ និងថ្លៃពេលរដូវប្រមូលផលធំឈានមកដល់។ អ្នកដែលស្ថិតនៅក្នុងវិស័យនេះ
March 9, 2025 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បាន្យដឹងថា នៅវេលាម៉ោង១:០០នាទីរសៀល ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៥ មានករណីអគ្គិភ័យមួយកន្លែងកើតឡើងនៅចំណុចផ្ទះលេខ ៤៣២-៤៣៤ ផ្លូវលេខ១២៨ សង្កាត់មិត្តភាព ខណ្ឌ៧មករា។ ហេតុការណ៍អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីអុជទៀនក្រអូបបង្កជាអគ្គិភ័យ។ អគ្គិភ័យនេះធ្វើឱ្យឆេះផ្ទះទំហំ (៨ម៉ែត្រ x ១២ម៉ែត្រ) និងខូចខាតគ្រឿងអេឡិត្រូនិចអស់មួយចំនួន និងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡេីយ និងរបួស ចំនួន០៣នាក់។ នៅវេលាម៉ោង១:៤៥នាទីរសៀល ថ្ងៃទីខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន០៧គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន០៤ឡាន ស្មើនឹង២៤ម៉ែត្រគូប, រថយន្តអគ្គិភ័យកងពលតូចលេខ៧០ ចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់០១ឡាន
March 2, 2025 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ មន្ទីរពេទ្យ ហ្លួង ម៉ែ បានចេញសេចក្តីជូនដំណឹងស្តីពីការជ្រេីសរេីសបុគ្គលិកជាប់កិច្ចសន្យាចំនួន ៥១នាក់។ តាមមុខជំនាញ/ឯកទេស ដូចខាងក្រោម៖ ១. វេជ្ជ.ឯកទេសសណ្ដំ និងប្រពោធនកម្ម …..១១នាក់ ២. វេជ្ជ.ឯកទេសក្រពះ ពោះវៀន និងថ្លើម ….៤នាក់ ៣. វេជ្ជ.ឯកទេសរោគស្ដ្រី ………………២នាក់ ៤. គិលានុបដ្ឋាកជំនាញសណ្ដំ និងប្រពោធនកម្ម..១៨នាក់ ៥. វេជ្ជ.ឯកទេស វះកាត់ប្រព័ន្ធរំលាយអាហារ ….២នាក់ ៦. វេជ្ជ.ឯកទេសវេជ្ជសាស្ដ្រទូទៅ ………….៣នាក់ ៧.
March 2, 2025









