- Nisaiy KN
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ស្ថានភាពធាតុអាកាសនៅកម្ពុជា រងសម្ពាធទាបគ្របដណ្ដប់លើព្រះរាជាណាចក្រកម្ពុជា សមុទ្រចិនខាងត្បូង និងលើអាងទន្លេមេគង្គ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាសចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥៖ ១-តំបន់វាលទំនាប៖ -សីតុណ្ហភាពមធ្យមអប្បបរមា ២៦°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៧°C។ ខ្យល់បក់មកពីទិសនិរតី និងអគ្នេយ៍មានល្បឿនមធ្យម ២ម៉ែត្រ/វិនាទី។ ខេត្តពោធិ៍សាត់ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងស្យល់កន្ដ្រាក់គ្របដណ្ដប់លើផ្ទៃដី ១០%។ ២-តំបន់ខ្ពង់រាប៖ -សីតុណ្ហភាពមធ្យមអប្បបរមា ២៥°C និងសីតុណ្ហភាពមធ្យមអតិបរមា
April 20, 2025 - ព័ត៌មានជាតិ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់អំពីមហិច្ឆតាក្នុងការពង្រាយសេវាក្រោមសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ ឱ្យកាន់តែកៀក និងមានគុណភាពជូនប្រជាពលរដ្ឋ ក្នុងនោះក៏មានទាំងសេវាអត្តសញ្ញាណប័ណ្ណ និងលិខិតឆ្លងដែនផងដែរ។ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការទីស្នាក់ការផ្ដល់សេវាអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងសេវាលិខិតឆ្លងដែន នៅផ្សារទំនើបអ៊ីអនម៉លមានជ័យ( អ៊ីអន៣) ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ថា ការបើកស្នាក់ការថ្មីនេះគឺ ផ្ដោតលើសេវា៣ រួមមាន៖ ទី១សេវាដំបូង មានន័យថាប្រជាពលរដ្ឋគ្រប់អាយុស្នើសុំឬកាន់កាប់អត្តសញ្ញាណបណ្ណអាចមកស្នើសុំសេវានេះបាន, ទី២ សេវាទុតិយតា (ធ្វើឡើងវិញ) និងទី៣ពាក់ព័ន្ធការខូច ឬលើសសុពលភាព ក៏ដូចជាកែទិន្នន័យមួយចំនួនដែលមានលក្ខណៈមិនសមស្របក្នុងគោលដៅ
April 6, 2025 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មានបានក្រើនរម្លឹកសូមឱ្យបងប្អូនអ្នកសារព័ត៌មាន អ្នកបង្កើតមាតិកាតាមបណ្តាញសង្គមផ្ទៀងផ្ទាត់ប្រភពព័ត៌មានឱ្យបានច្បាស់ មុននឹងចេញផ្សាយ។ តាមរយៈបណ្តាញសង្គមនាព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្តម រដ្ឋមន្ត្រី បានគូសរំលេចថា ប្រភពព័ត៌មានខ្លះ មិនមានភាពស្មោះត្រង់ជាមួយអ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិកានោះទេ ព្រោះប្រភពព័ត៌មានខ្លះអាចប្រឌិតរឿងឡើងដើម្បីបំពេញ មហិច្ចតារបស់ខ្លួន ឬប្រឌិតរឿងផ្សេងៗដើម្បីផល ប្រយោជន៍ផ្ទាល់ខ្លួន។ ឯកឧត្តមរដ្ឋមន្រ្តីលើកឡើងថា ពេលប្រភពព័ត៌មានមិនច្បាស់ ឬផ្តល់ព័ត៌មានបែបភូតកុហក ហើយអ្នកសារព័ត៌មាន និងអ្នកផលិតមាតិកាយកទៅផលិតនិងផ្សព្វផ្សាយព័ត៌មាននោះដោយគ្មានការផ្ទៀងផ្ទាត់ច្បាស់លាស់ថាជាព័ត៌មានពិត រឿងរ៉ាវពិត នោះនឹងនាំឱ្យមានការភ័ន្តច្រឡំ ឬបង្កើតឱ្យមានការសង្ស័យ។ សូមផ្ទៀងផ្ទាត់ មុននឹងផ្សព្វផ្សាយ ។
April 6, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥។ របបខ្យល់មូសុងឦសានជាមួយសម្ពាធទាបគ្របដណ្តប់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គក្រោម និងលើព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥។ ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក៖ ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources and Meteorology
April 6, 2025 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥ យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានឱ្យដឹងថា អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ បានចេញសេចក្ដីជូនដំណឹង ស្តីពីការដាក់ឱ្យដំណើរការទីស្នាក់ការផ្តល់សេវាអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងទីស្នាក់ការផ្តល់សេវាលិខិតឆ្លងដែន នៅផ្សារទំនើបអុីអនម៉ល មានជ័យ (អ៉ីអន៣) ចាប់ពីថ្ងៃផ្សាយជូនដំណឹងនេះតទៅ។ សូមជូនព័ត៌មានអំពីពេលវេលា និងទីតាំងផ្តល់សេវាមានដូចក្នុងសេចក្តីជូនដំណឹង៖ -ពេលវេលាផ្ដល់សេវា៖ ពីម៉ោង ៩ៈ០០ព្រឹក ដល់ម៉ោង ៤ៈ០០ល្ងាច -ពីថ្ងៃពុធ ដល់ថ្ងៃអាទិត្យ (ឈប់សម្រាកថ្ងៃចន្ទ និងថ្ងៃអង្គារ ព្រមទាំងថ្ងៃឈប់សម្រាកផ្លូវការ)។ -ទីតាំងផ្ដល់សេវា៖ ទីស្នាក់ការផ្ដល់សេវាអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងផ្ដល់សេវាលិខិតឆ្លងដែន ជាន់ទី៣ ផ្សារទំនើបអ៊ីអនម៉ល មានជ័យ
April 6, 2025 - ព័ត៌មានជាតិ
(ខេត្តក្រចេះ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា មានកូនផ្សោតកើតថ្មីមួយក្បាល ដែលមានអាយុប្រមាណ ៤ថ្ងៃ ត្រូវបានប្រទះឃើញនៅអន្លង់កាំពី ភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ខណៈក្រុមការងារស្រាវជ្រាវនៃរដ្ឋបាលជលផល និងអង្គការ WWF ថតបានកូនផ្សោតថ្មីនេះ នៅវេលាម៉ោង ១និង២៥នាទីរសៀល ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥។ កូនផ្សោតនេះអាចកើតពីមេផ្សោតដែលមានលេខកូដ ១៣៥ និងស្ថិតនៅក្នុងក្រុមសត្វផ្សោតធំៗចំនួន ៥ក្បាលផ្សេងទៀត។ គិតត្រឹមដើមខែមេសា ឆ្នាំ២០២៥នេះ កម្ពុជាទទួលបានកូនផ្សោតកើតថ្មីចំនួន ៦ក្បាល ក្នុងនោះ៤ក្បាល កើតនៅខេត្តក្រចេះ និង២ក្បាលនៅខេត្តស្ទឹងត្រែង ដែលធ្វើឲ្យចំនួនសត្វផ្សោតទន្លេមេគង្គនៅកម្ពុជាសរុប កើនឡើងដល់ចំនួន
April 6, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងការបរទេស បានឱ្យដឹងថា កម្ពុជានឹងផ្តល់ជំនួយ ១០ម៉ឺនដុល្លារដល់មីយ៉ាន់ម៉ា ដែលបានជួបគ្រោះឧបទ្ទវហេតុរញ្ជួយដី ដែលបង្កឲ្យមានការបាត់បង់អាយុជីវិតមនុស្ស និងរងបួស ព្រមទាំងបង្កការខូចខាតជាច្រេីនអនេក។ តាមការបញ្ជាក់ខាងលើ ឱ្យដឹងថា ប្រមុខការទូតកម្ពុជា លោក ប្រាក់ សុខុន ក្នុងកិច្ចប្រជុំបន្ទាន់នៅព្រឹកថ្ងៃអាទិត្យនេះបានសម្រេចថា កម្ពុជានឹងផ្តល់ជំនួយ ១០ម៉ឺនដុល្លារដល់ប្រទេសមីយ៉ាន់ម៉ា។ គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ប្រទេសមីយ៉ាន់ម៉ា បានជួបគ្រោះរញ្ជួយដីកម្រិត ៧.៧រ៉ិចទ័រ ជម្រៅត្រឹម១០គីឡូម៉ែត្រ បានវាយប្រហារនៅ ភាគពាយព្យពីទីក្រុង Sagaing កណ្តាលប្រទេសមីយ៉ាន់ម៉ា៕ ប្រភព៖ ក្រសួងការបរទេស –
March 30, 2025 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ ព្រះករុណា ព្រះមហាក្សត្រ ថ្វាយព្រះរាជសារចំពោះ ព្រះមហាក្សត្រថៃ និងជូន មេដឹកនាំមីយ៉ាន់ម៉ា ចំពោះគ្រោះធម្មជាតិរញ្ជួយដីដ៏រន្ធត់។ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជសារលិខិតថ្វាយ ព្រះករុណា MAHA VAJIRALONGKORN ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រថៃ និងជូនចំពោះ ឯកឧត្តម MIN AUNG HLAING ប្រធានក្រុមប្រឹក្សារដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ចំពោះគ្រោះឧបទ្ទវហេតុរញ្ជួយដី ដែលបង្កឲ្យមានការបាត់បង់អាយុជីវិតមនុស្ស និងរងបួស ព្រមទាំងបង្កការខូចខាតជាច្រេីនអនេក ដល់ប្រជាជាតិនៃប្រទេសជាមិត្តទាំង២
March 30, 2025 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ ថ្មីៗនេះ មានការចែករំលែកព័ត៌មានជាច្រើនទាក់ទងនឹងអតីតផ្សារទំនើបសុវណ្ណា ដែលបានផ្អាកដំណើរការកាលពីឆ្នាំ២០១៩ នាពេលនេះបានប្រែក្លាយទៅជាអគារសិក្សាថ្មីសាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា-ចិន។ យោងតាមការបង្ហោះរបស់ វិទ្យាស្ថាន ខុងជឺ នៃសាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា-ចិន បានឱ្យដឹងថា អតីតផ្សារសុវណ្ណាដែលត្រូវប្រែក្លាយខ្លួន ជាអគារសិក្សាថ្មី នៃសាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា-ចិន ទើបតែបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី ២៦មីនា ឆ្នាំ២០២៥ ថ្មីៗនេះទេ។ ប្រភពដដែលបានឲ្យដឹងបន្ថែមថា អគារសិក្សាថ្មីនេះ នឹងផ្តល់បរិយាកាសសិក្សា ដោយមានបន្ទប់ថ្នាក់រៀន និងបន្ទប់ពិសោធន៍ តាមតម្រូវការវិជ្ជាជីវៈ និងបំពាក់ឧបករណ៍ទំនើបៗ សម្រាប់សិស្សអនុវត្តជាក់ស្តែង និងស្របតាមស្តង់ដារឧស្សាហកម្មអន្តរជាតិ ផងដែរ។ គួរបញ្ជាក់ផងដែរថា ផ្សារទំនើបសុវណ្ណា ដែលត្រូវបានផ្អាកដំណើរការ
March 30, 2025 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការបង្ហោះនៅលើផេកផ្លូវការរបស់ ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា ឥឡូវនេះ អ្នកដែលកំពុងបម្រើការងារក្នុងផ្ទះទាំងអស់ ក៏អាចស្នើសុំចុះឈ្មោះចូលជាសមាជិក ប.ស.ស. និងមានសិទ្ធិទទួលបានការគាំពារពី ប.ស.ស. ទាំងផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធន ផងដែរ។ តាមការបញ្ជាក់ បានឱ្យដឹងថា ឥឡូវនេះ អ្នកដែលកំពុងបម្រើការងារក្នុងផ្ទះទាំងអស់ ក៏អាចស្នើសុំចុះឈ្មោះចូលជាសមាជិក ប.ស.ស. និងមានសិទ្ធិទទួលបានការគាំពារពី ប.ស.ស. ទាំងផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធន។ ដើម្បីស្នើសុំចូលជាសមាជិក ប.ស.ស. ម្ចាស់ផ្ទះត្រូវមកស្នើសុំចុះបញ្ជីជាមួយ
March 30, 2025









