- Nisaiy KN
- ព័ត៌មានជាតិ
នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតីក្នុងព្រឹត្តិការណ៍មហោស្រពទេសចរណ៍ “បុណ្យភ្នំ” នៅឧទ្យានជាតិ គីរីរម្យ ចាប់ពីរង្វង់មូលនាគព័ន្ធ ដល់អតីតព្រះរាជដំណាក់ ដែលធ្វើឡើងចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ (រយៈពេល២ថ្ងៃ២យប់)។ សូមជម្រាបជូនថា ព្រឹត្តិការណ៍ដ៏កម្រនេះ នាំមកនូវកម្មវិធីជាច្រើនដូចជា ឆៃយ៊ាំស្វាគមន៍
February 16, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៥ ខែកុម្ភ៖ ឆ្នាំ២០២៥នេះ បានឱ្យដឹងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រសួងបរិស្ថានបានកត់សម្គាល់ ឃើញមានការផ្សព្វផ្សាយ និងចែករំលែកនូវព័ត៌មានអំពីករណីភ្លើងឆេះ hotspot ដោយយកផែនទីដែលបង្ហាញនូវមាត្រាដ្ឋានតូច ថតចម្លងតគ្នា ធ្វើអោយមានការភាន់ច្រលំ ឃើញថាហាក់បីដូចជាប្រទេសកម្ពុជាទាំងមូលត្រូវបានឆាបឆេះក្រហមឆ្អៅ។ ក្រសួងបរិស្ថានសូមជម្រាបជូនសាធារណជនអោយបានជ្រាបថា ក្រសួងបរិស្ថានមានអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិដែលជាអង្គភាពជំនាញបានតាមដានជាប្រចាំនូវករណីភ្លើងឆេះនេះ ដោយមានកិច្ចសហការយ៉ាងជិតស្និទជាមួយស្ថាប័នជំនាញក្នុងតំបន់ ពិសេសមជ្ឈមណ្ឌលជំនាញឧត្តុនិយមអាស៊ាន និងបានធ្វើការផ្ទៀងផ្ទាត់ជាក់ស្ដែងនៅទីវាលផងដែរ។ ជាលទ្ធផលដូចសេចក្ដីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានបានបញ្ជាក់ស្រាប់ហើយគឺ ពុំមានការឆេះព្រៃធ្ងន់ធ្ងរទេ ប៉ុន្តែគ្រាន់តែជាការឆេះស្មៅ សំរាម ស្បូវ និងជញ្ជាំងស្រូវតែប៉ុណ្ណោះ។ ឆ្លៀតក្នុងឱកាសនេះ ក្រសួងបរិស្ថានសូមអំពាវនាវដល់ប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្ននិងត្រូវបញ្ឈប់ការដុតស្មៅ សំរាម ជញ្ជ្រាំងស្រូវ។ល។ សូមស្នើដល់ អង្គភាពថ្នាក់ក្រោមជាតិទាំងអស់សូមយកចិត្តទុកដាក់និងធ្វើការអប់រំដល់ប្រជាពលរដ្ឋអំពីករណីនេះ។ អាស្រ័យហេតុនេះ សូមសាធារណៈជន
February 16, 2025 - បច្ចេកវិទ្យា
បន្ទាប់ពី OPPO ប្រកាសដាក់សម្ពោធនូវស្មាតហ្វូនស៊េរីថ្មី OPPO Reno13 Series 5G ជាផ្លូវការ កាលពីប៉ុន្មានថ្ងៃមុននេះ សង្កេតឃើញថាសន្ទុះនៃចំនួនអតិថិជនដែលបាន Pre-Order មានចំនួនច្រើនលើសពីការរំពឹងទុក។ សម្រាប់ OPPO Reno13 Series 5G គឺជាស្មាតហ្វូនដែលកំពុងពេញនិយមខ្លាំង នាដើមឆ្នាំ 2025 ជាមួយសមត្ថភាពថតនៅក្នុងទឹកដំបូងគេនៅកម្ពុជា។ OPPO Reno13 Series 5G បានបង្ហាញខ្លួនរហូតដល់ 3 ម៉ូដែល Reno13 F | Reno13 5G |
February 16, 2025 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា ក្រសួង បានចេញប្រកាសអន្តរក្រសួង ស្តីពីការគ្រប់គ្រងអាកាសយាន គ្មានមនុស្សបើក (ដ្រូន)។ ករណីនេះ ក្រសួងមហាផ្ទៃ បានចេញប្រកាសអន្តរក្រសួង ស្តីពីការគ្រប់គ្រងអាកាសយាន គ្មានមនុស្សបើក(ដ្រូន) ដើម្បីកំណត់អំពីការគ្រប់គ្រងទិន្នន័យ តំបន់ហាមឃាត់ និងការប្រើប្រាស់អាកាសយានគ្មាន មនុស្សបើក(ដ្រូន) ព្រមទាំងកំណត់អំពីវិធានការសន្តិសុខក្នុងការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក(ដ្រូន) ដើម្បីធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕ ប្រភព៖ ក្រសួងមហាផ្ទៃ
February 16, 2025 - សិល្បៈ
(ភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ សមាគមសិល្បករខ្មែរ នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា តារាកំប្លែងជើងចាស់លោក ជូង ជី ហៅនាយកុយ បានធ្លាក់ខ្លួនឈឺ និងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដែលធ្វើឱ្យប៉ះពាល់ដល់ការប្រកបអាជីពសិល្បៈរបស់លោក។ បានឱ្យដឹងថាបន្ថែមថា ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ទាំងអស់នៃសមាគមសិល្បករខ្មែរ ពិតជាមានការសោកស្តាយយ៉ាងខ្លាំង បន្ទាប់ពីទទួលដំណឹងថា តារាកំប្លែងជើងចាស់លោក ជូង ជី ហៅនាយកុយ បានធ្លាក់ខ្លួនឈឺ និងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដែលធ្វើឱ្យប៉ះពាល់ដល់ការប្រកបអាជីពសិល្បៈរបស់លោក។ ដូច្នេះដើម្បីសម្រាលបន្ទុកចំណាយក្នុងសម្រាកព្យាបាល ក្រុមការងារបានប្រគល់ជូនថវិកាឧបត្ថម្ភពីសមាគមសិល្បករខ្មែរចំនួន ១ ០០០ ០០០ រៀល
February 9, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងបរិស្ថាន សូមជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ ល្ងាច ដល់ម៉ោង ៦ ព្រឹក ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ២៦.៧៩ µg/m3 ធៀបនឹងស្តង់ដា ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index)គឺ “ល្អ”។ ពណ៌ខៀវៈ គុណភាពខ្យល់ល្អណាស់មានខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តកែប ខេត្តកំពត
February 9, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ផន រឹម ថាគិតត្រឹមដើមខែកុម្ភៈ ឆ្នាំ២០២៥នេះ គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចបាន១៩ %ហើយ បន្ទាប់ពីសម្ពោធបើកការដ្ឋានសាងសង់នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា។ ស្ថានភាពបច្ចុប្បន្នការងារសម្រេចបាន៖ ១/ផ្នែកគ្រឺះស្ពាន សម្រេចបានប្រមាណ ៤៦,៦៦%
February 9, 2025 - ព័ត៌មានជាតិ
(ខេត្តបាត់ដំបង)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តបាត់ដំបង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំឱ្យរដ្ឋបាលខេត្តបាត់ដំបង សិក្សាអំពីការចាប់ផ្តើមដំណើរការផ្លូវថ្មើរជើង រៀងរាល់ល្ងាចថ្ងៃសៅរ៍ និងថ្ងៃអាទិត្យដូចនៅរាជធានីភ្នំពេញ។ បើតាមឯកឧត្តមអភិសន្តិបណ្ឌិត ការសាកល្បងផ្លូវថ្មើរជើងនៅរាជធានីភ្នំពេញ ទទួលបានការគាំទ្រពីសាធារណជន ទាំងអ្នកហាត់ប្រាណកម្សាន្ត និងអ្នកថ្មើរជើង មិនថាមនុស្សចាស់ វ័យកណ្ដាល យុវជន និងកុមារ ដ្បិតពួកគាត់ មិនព្រួយបារម្ភអំពីបញ្ហាចរាចរណ៍ និងក្លិនផ្សែងចេញពីយាន្ដយន្ត ខណៈអ្នកលក់ដូរ បែបចល័តក៏ទទួលបានឱកាសលក់អាហារ និងវត្ថុអនុស្សាវរីយ៍ដាច់ជាងមុនដែរ។ ឯកឧត្តម
February 9, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងនូវការអបអរសាទរប្រាសាទអង្គរវត្តរបស់ប្រទេសកម្ពុជា ដែលឈរលើកំពូលតារាងជាគោលដៅទស្សនាដ៏ល្បីបំផុតលើពិភពលោក ក្នុងចំណោមគោលដៅល្បីៗបំផុតទាំង៣២ ដែលត្រូវបានចាត់ថ្នាក់ដោយសារព័ត៌មានអាមេរិក U.S. News & World Report។ ចាប់ពីឆ្នាំ១៩៩២មក ប្រាសាទអង្គរវត្ត និងតំបន់រមណីយដ្ឋានអង្គរបានក្លាយជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ព្រមទាំងបានជំរុញឱ្យពិភពលោកចូលរួមបង្កើនការការពារ និងផ្សព្វផ្សាយកាន់តែទូលំទូលាយ។ ក្នុងមួយឆ្នាំៗ តំបន់រមណីយដ្ឋានទេសចរណ៍វប្បធម៌និងធម្មជាតិមួយនេះបានទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិរាប់លាននាក់ ដោយបាននាំចំណូលចាក់បញ្ចូលក្នុងសេដ្ឋកិច្ចជាតិ និងលើកស្ទួយសេដ្ឋកិច្ចមូលដ្ឋានយ៉ាងសំខាន់៕ ប្រភព៖ ក្រសួងព័ត៌មាន
February 2, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងធម្មការ និងសាសនា នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា ក្រសួងធម្មការឱ្យស្ត្រីដែលតាំងខ្លួនជាអ្នកមានបុណ្យជាព្រះនាងឥន្ទ្រទេវី ធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព និងឱ្យចេញវីដេអូសុំទោសជាសាធារណៈ។ ក្រសួងធម្មការ បានឱ្យលោកស្រី អេន ចរិយា ហៅអ្នកគ្រូលី ធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពដែលតាំងខ្លួនជាអ្នកមានបុណ្យ ជាព្រះនាងឥន្ទ្រទេវី វីរៈក្សត្រីនាសម័យអង្គរ និងតាំងខ្លួនថា មានបារមី ចូលសណ្ឋិត។ កិច្ចសន្យាមានដូចខាងក្រោម៖ ១.បញ្ឈប់សកម្មភាពប្រតិបត្តិសាសនាដែលមិនត្រឹមត្រូវ នៅតាមបណ្តាញសង្គមនិងទីសាធារណ: ២.យល់ព្រមលុបរូបភាពនិងវីដេអូដែលខ្លួនបានបង្ហោះកន្លងមក ដែលតាំងខ្លួនជាអ្នកមានបុណ្យ និងព្រះនាងឥន្ទ្រទេវី ៣.ឈប់ធ្វើសកម្មភាពតាមប្រាសាទ និងសកម្មភាពតាំងខ្លួនជាអ្នកមានបុណ្យ ដែលលោកតាលោកយាយថ្វាយបង្គំថ្មីៗនេះ ៤.ឈប់ប្រើប្រាស់ភាសាគ្មានក្បួនច្បាប់ ៥.ធ្វើវីដេអូសូមទោសជាសាធារណ: និងសន្យាមិនឱ្យសកម្មភាពបែបនេះបន្តទៀតឡើយ៕ ប្រភព៖
February 2, 2025








