- Nisaiy KN
- ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានបន្តសំណូមពរដល់អាជ្ញាធរឃុំ ស្រុក មន្ទីរធនធានទឹក និងមន្ទីរកសិកម្មខេត្ត មន្ទីរសាធារណការនិងដឹកជញ្ជូន ត្រូវយកចិត្តទុកដាក់ចុះពិនិត្យស្រែប្រាំងប្រជាពលរដ្ឋនៅតាមបណ្ដាមូលដ្ឋានដទៃទៀត ធ្វើយ៉ាងណាប្រើឱ្យអស់លទ្ធភាពដើម្បីធានាឱ្យបាននូវការជួយសង្គ្រោះស្រូវប្រាំងរបស់ប្រជាពលរដ្ឋដែល កំពុងខ្វះខាតទឹកឱ្យបានទាន់ពេលវេលា ទៅតាមភូមិសាស្រ្តជាក់ស្ដែងដែលមានប្រភពទឹកអាចជួយសង្គ្រោះបាន។ ការអំពាវនាវរបស់ ឯកឧត្តមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានធ្វើឡើងចុះពិនិត្យស្ថានភាពនៃការអន្តរាគមន៍បូមទឹកស្រោចស្រពស្រែប្រាំងរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះនារសៀលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ។ តាមឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់ថា តាមការរំពឹងទុក ស្រូវរបស់ប្រជាពលរដ្ឋនៅឃុំព្រែកសាម៉ាន់នឹងត្រូវទទួលផលនៅអំឡុងដើមខែមីនា
February 2, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ រដ្ឋបាលស្រុកទឹកឈូ បានចេញប្រកាសព័ត៌មានបំភ្លឺជូនសាធារណ:ជនបានជ្រាប ពាក់ព័ន្ធការបង្ហោះព័ត៌មានរបស់ហ្វេសបុកផេក (C Plus) ករណីបង្ហូរទឹកកខ្វក់ចូលព្រែកទឹកឈូ កាលពីព្រឹកថ្ងៃទី១ ខែកុម្ភ: ឆ្នាំ២០២៥។ រដ្ឋបាលទឹកឈូ សូមគោរពជម្រាបជូន ឯកឧត្ដម លោកជំទាវ លោក លោកស្រី ភ្ញៀវទេសចរណ៍ជាតិ និងអន្ដរជាតិ ព្រមទាំងសាធារណៈជន ទាំងអស់មេត្ដាជ្រាបថា៖ បន្ទាប់ពីបានទទួលព័ត៌មានតាមរយៈហ្វេសបុកផេក (C Plus) ដែលបានបង្ហោះព័ត៌មានពាក់ព័ន្ធការបង្ហូរទឹកកខ្វក់ចូលក្នុងព្រែកទឹកឈូ កាលពីព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ (នៅទីតាំងរមណីយដ្ឋានទឹកឈូ) ស្ថិតនៅភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត រួចមកក្រុមការងាររដ្ឋបាលស្រុក ឃុំ
February 2, 2025 - ព័ត៌មានជាតិ
តាមរយៈចុះផ្សាយរបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ ២០២៥ បានឱ្យដឹងថា បុរសម្នាក់ដែលធ្លាប់សុំទោសជាសាធារណៈ រឿងប្រើសម្ដីមិនសមរម្យលើសមត្ថកិច្ច ពេលនេះត្រូវបានសមត្ថកិច្ចឃាត់ខ្លួនចាត់ការតាមច្បាប់ ដោយសារដុតផ្ទះម្តាយក្មេក។ ដោយអធិការដ្ឋាននគរបាលខណ្ឌសែនសុខ នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ នៅវេលាម៉ោង០៦ និង៣០នាទីព្រឹក បានឃាត់ខ្លួនជនសង្ស័យ ០១នាក់ ករណី ដុតផ្ទះបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ នៅចំណុចផ្ទះគ្មានលេខ ផ្លូវលំ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី សែនសុខ បណ្តាលឲ្យខូចខាតសម្ភារៈមួយចំនួន។ ជនសង្សយ័ឈ្មោះ មី រស្មី បច្ចប្បន្នកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។ គួររំលឹកផងដែរថា
February 2, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន គិតត្រឹមល្ងាច ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ បានឱ្យដឹងថា ការសម្អាតប្រេងដែលអណ្តែតមកលើឆ្នេរព្រែកត្រែង និងតាមទីតាំងមួយចំនួនទៀតដែលមានកក់កំណកប្រេង ស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ និងឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ទទួលលទ្ធផលជិត ១០០ភាគរយហើយ។ បន្ថែមផងដែរថា ការសម្អាតប្រេងដែលអណ្តែតមកលើឆ្នេរព្រែកត្រែងនេះដែរ ក្រោមការដឹកនាំរបស់ឯកឧត្តម ម៉ាង ស៊ីណេតអភិបាលខេត្តព្រះសីហនុ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តមរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ព្រមទាំងមានការចូលរួមពីអាជ្ញាធរដែនដី និងមន្ទីរអង្គភាពពាក់ព័ន្ធ ទទួលបានលទ្ធផលប្រមាណ ៩០ភាគរយហើយ ដោយឡែកចំពោះកាកសំណល់ប្រេងដែលនៅសេសសល់ក្រុមការងារនឹងបន្ដសម្អាតបន្ថែមទៀតឱ្យបានឆាប់រួចរាល់។ ចំពោះមុខ រដ្ឋបាលខេត្ត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ
February 2, 2025 - ព័ត៌មានជាតិ
(ព្រះសីហនុ)៖ យោងតាមការចុះផ្សាយរបស់ អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ ចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីការផ្តន្ទាទោសបុរសជនជាតិចិនមួយរូប ដែលបើកបររថយន្តបង្កជាគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យបុរសអ្នកបើកម៉ូតូរុឺម៉កបាត់បង់ជីវិត នៅម្តុំស្តុបផ្សារពាណិជ្ជកម្មក្នុងក្រុងព្រះសីហនុ។ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជនមេត្តាជ្រាបថាៈ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានទទួល និងចាត់ការសំណុំរឿងព្រហ្មទណ្ឌ ពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍ បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន និងមិនគោរពកាតព្វកិច្ចបណ្តាលឱ្យស្លាប់អ្នកដទៃ កើតហេតុនៅលើវិថីឯករាជ្យ ចំណុចស្តុបពាណិជ្ជកម្ម ស្ថិតក្នុងភូមិពាសង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ៥ និង
January 26, 2025 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅវេលាម៉ោង១០:៤៥នាទីព្រឹក ថ្ងៃអាទិត្យ ១៣រោច ខែ បុស្ស ឆ្នាំ រោង ពស ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ មានករណីអគ្គិភ័យឆាបឆេះផ្ទះលក់គ្រឿងបន្លាស់រថយន្តមួយកន្លែងបានកើតឡើងនៅចំណុច ផ្សារដេប៉ូ បណ្ដាលមកឆ្លងចរន្តអគ្គិសនី។ បានបន្ថែមទៀតថា មានករណីអគ្គិភ័យឆាបឆេះផ្ទះលក់គ្រឿងបន្លាស់រថយន្តមួយកន្លែងបានកើតឡើងនៅចំណុចផ្ទះលេខ១៧អាបេ ផ្លូវ១៦២ ភូមិ៥ សង្កាត់ ផ្សារដេប៉ូ១ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ ម្ចាស់ទីតាំងឈ្មោះ តាំង សុភ័ណ ភេទ ស្រី អាយុ
January 26, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា អាជ្ញាធរជាតិអប្សរារយៈពេលមួយខែនេះ បានផ្គត់ផ្គង់ទឹកសង្រ្គោះស្រូវប្រាំងប្រជាពលរដ្ឋចំនួនជិត២ពាន់ហិកតានាដើមរដូវប្រាំងក្នុងខែមករា ឆ្នាំ២០២៥នេះ ។ អាជ្ញាធរជាតិអប្សរាបានឱ្យដឹងនៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥នេះថា ការផ្គត់ផ្គង់ទឹកជូនដល់ប្រជាកសិករ ដែលត្រូវការទឹកជាចាំបាច់ សម្រាប់ស្រោចស្រពស្រែប្រាំងបានធ្វើឡើងនៅតាមភូមិសាស្រ្តឃុំ-សង្កាត់នានា ដែលស្ថិតនៅខាងក្រៅប្រព័ន្ធស្រោចស្រពបារាយណ៍ខាងលិចលើទំហំផ្ទៃដីសរុបចំនួន១.៩៦៩ហិកតា។ ក្នុងនេះមាន៖បានផ្គត់ផ្គង់ទឹកសម្រាប់ស្រោចស្រពស្រែប្រាំង នៅក្នុងភូមិសាស្រ្តសង្កាត់សៀមរាប ក្រុងសៀមរាប លើផ្ទៃដីស្រែប្រាំងចំនួន១ ៣៥៤ហិកតា តាមស្ទឹងសៀមរាប,បានផ្គត់ផ្គង់ទឹកសម្រាប់ស្រោចស្រពស្រែប្រាំង នៅក្នុងភូមិសាស្រ្តតំបន់កូនក្អែក និងថ្នល់តាអេង ឃុំខ្នាត ស្រុកពួក លើផ្ទៃដីស្រែប្រាំងចំនួន៣០០ហិកតា តាមប្រព័ន្ធស្រោចស្រពបារាយណ៍ខាងលិច, បានផ្គត់ផ្គង់ទឹកសម្រាប់ស្រោចស្រពស្រែប្រាំង នៅក្នុងភូមិសាស្រ្តភូមិស្ទឹងព្រះស្រុក ឃុំល្វា ស្រុកពួកចំនួន៣១៥ហិកតា តាមទ្វារទឹកភូមិគោកត្នោតលើប្រឡាយអូរដំរីស្លាប់
January 26, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា គ្រាន់តែនៅក្នុងខែមករា ដើមឆ្នាំ២០២៥នេះ កម្ពុជាទទួលបានកូនផ្សោតកើតថ្មីចំនួន ២ក្បាល ដែលកូនផ្សោតកើតថ្មីទាំង២ក្បាលនេះ ប្រទះឃើញនៅអន្លង់ត្បូងខ្លា ខេត្តស្ទឹងត្រែង ដោយក្រុមការងារស្រាវជ្រាវនៃរដ្ឋបាលជលផល និងអង្គការ WWF។ ក្រុមការងារស្រាវជ្រាវកំណត់អត្តសញ្ញាណកូនផ្សោតកើតថ្មីទី២ នាវេលាម៉ោង២:១៥នាទីរសៀល នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ នៅត្រង់ចំណុចអន្លង់ត្បូងខ្លា ក្នុងភូមិសាស្ត្រភូមិត្បូងខ្លា ឃុំអូម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ កូនផ្សោតនេះស្ថិតនៅក្នុងក្រុមសត្វផ្សោតពេញវ័យចំនួន៨ក្បាលផ្សេងទៀត និងបណ្តើរដោយផ្សោតមេដែលមានលេខកូដ៨៩។ សូមជម្រាបថា នេះជាកូនផ្សោតទី២ ដែលបានកើតនៅដើមឆ្នាំ២០២៥នេះ ដោយកូនផ្សោតកើតថ្មីទី១ក្នុងឆ្នាំ២០២៥ ត្រូវក្រុមអ្នកស្រាវជ្រាវប្រទះឃើញនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ពោលគឺតែមួយថ្ងៃប៉ុណ្ណោះ មុនពេលប្រទះឃើញកូនផ្សោតកើតថ្មីទី២។
January 26, 2025 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា ស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៥ ល្ងាច ដល់ម៉ោង ៧ព្រឹក ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៥៣.៦១ µg/m3 ធៀបនឹងស្តង់ដា ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់គឺ “មធ្យម”។ តាមដានគុណភាពខ្យល់ជាប្រចាំ តាមរយៈឧបករណ៍ និងស្ថានីយតាមដានត្រួតពិនិត្យ គុណភាពខ្យល់ចំនួន ៦០ នៅទូទាំងប្រទេស បានបង្ហាញថា នៅអំឡុងពេលប៉ុន្មានថ្ងៃនេះមានការកើនឡើង
January 26, 2025 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ យោងតាមការចុះផ្សាយរបស់ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានឱ្យដឹងថា ឃាត់ខ្លួនក្មេងទំនើង០៩នាក់ បញ្ជូនទៅតុលាការនិងកោសក់ហាត់កីឡា ព្រមទាំងដកហូតម៉ូតូរក្សាទុក ០៣ខែ។ បន្ថែមផងដែរថា ក្មេងទំនើង ០៩នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញបង្ក្រាបជាបន្តបន្ទាប់ ព្រមទាំងបានអនុវត្តវិធានការច្បាប់បញ្ជូនទៅតុលាការលើក្រុមដែលមានបទល្មើស និងអនុវត្តវិធានការរដ្ឋបាលចំពោះក្រុមមិនមានបទល្មើស ប្រកបដោយភាពម៉ឹងម៉ាត់បំផុត ក្នុងនោះរួមមាន៖ ឈ្មោះ វង់ ចំរើន ភេទប្រុស អាយុ២៥ឆ្នាំ, ឈ្មោះ ខន រិទ្ធិ ភេទប្រុស អាយុ១៨ឆ្នាំ, ឈ្មោៈ វង្ស ចំរើន
January 26, 2025









