Nisaiy KN
  • ព័ត៌មានជាតិ

    (ព្រះវិហារ)៖ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ យោងតាមចុះផ្សាយរបស់ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានឱ្យដឹងថា អាកាសធាតុត្រជាក់ខ្លាំងនៅខេត្តព្រះវិហារ សីតុណ្ហភាពអាចធ្លាក់ចុះដល់ ១២ ⁰C។ លោក ក៏បានបន្ថែមផងដែរថា “សប្តាហ៍នេះ ខេត្តព្រះវិហារកំពុងជួបប្រទះនឹងអាកាសធាតុត្រជាក់ខ្លាំង សីតុណ្ហភាពអាចធ្លាក់ចុះដល់ ១២ អង្សាសេ។ សូមបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះសុខភាព ជាពិសេសអ្នកចាស់ជរា កុមារ និងអ្នកមានជំងឺប្រចាំកាយ។ ការប្រុងប្រយ័ត្ន៖ – ពាក់សម្លៀកបំពាក់ក្រាស់ៗ ការពារខ្លួនពីខ្យល់ត្រជាក់ ជាពិសេសនៅពេលព្រឹកព្រលឹម និងយប់ – ផឹកទឹកក្តៅឱ្យបានច្រើន –

    January 12, 2025
  • ព័ត៌មានជាតិ

    (កោះកុង)៖ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រុមការងារការដ្ឋានគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨(ស្រែអំបិល-កោះកុង) បានសម្រុកខ្លាំង ដើម្បីធានាវឌ្ឍនភាពកាន់តែប្រសើរនៅដើមខែមករា នៃដើមឆ្នាំ២០២៥នេះ។ នៅមិនយូរប៉ុន្មានទេការងារអ៊ុត AC នឹងបញ្ចប់ ខណៈដែលតាមគម្រោងការងារអ៊ុត AC គ្រោងបញ្ចប់នៅចុងរដូវប្រាំង ឆ្នាំ២០២៥ ខាងមុខនេះហើយ។ ទន្ទឹមនឹងនេះ កំណាត់ខ្លះនៃគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ក៏បានស្ថាបនារួចរាល់ហើយដែរ។ ឯកឧត្តម សូរ វ៉ិចទ័រ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ តែងចុះជាប់ផ្ទាល់ប្រចាំ ដើម្បីពិនិត្យ ដានការងារបច្ចេកទេសសាងសង់ក្រុមហ៊ុន សំដៅឱ្យការសាងសង់ប្រព្រឹត្តទៅស្របតាមបទដ្ឋានបច្ចេកទេស និងតាមកិច្ចសន្យា

    January 5, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា នារដូវប្រាំងឆ្នាំនេះ កាមេរ៉ាស្វ័យប្រវត្តិរបស់អង្គការ WWF ថតបានខ្លាឃ្មុំតូច ឬខ្លាឃ្មុំព្រះអាទិត្យ នៅក្នុងដែនជម្រកសត្វព្រៃភ្នំព្រិច នៅពេលងងឹត។ នេះបើតាមការបញ្ជាក់ពីអង្គការ WWFនាពេលថ្មីៗនេះ។ ខ្លាឃ្មុំតូច ឬខ្លាឃ្មុំព្រះអាទិត្យ គឺជាសត្វខ្លាឃ្មុំមួយប្រភេទក្នុងចំណោមខ្លាឃ្មុំដែលមានជីវិតទាំងប្រាំបីរបស់ពិភពលោក។ ពួកគេគឺជាអ្នកឡើងភ្នំដ៏ប្រសើរហើយចំណាយពេលគួរឱ្យគិតគូរនៅក្នុងដើមឈើដែលពួកគេចិញ្ចឹមលើផ្លែឈើផ្អែម ទឹកឃ្មុំ ដងតូចៗ បក្សី សត្វកណ្ដៀរ និងសត្វល្អិតផ្សេងៗទៀត។ ខ្លាឃុំតូច ឬ ខ្លាឃ្មុំព្រះអាទិត្យ បានបាត់ខ្លួនពីជួរភាគច្រើនរបស់ពួកគេនៅទូទាំងអាស៊ីអាគ្នេយ៍ដែលត្រូវបានគំរាមកំហែងដោយការបន្តប្រើប្រាស់ឱសថបុរាណ។ ការពារសត្វខ្លាឃ្មុំព្រះអាទិត្យថ្ងៃនេះដោយនិយាយថាទេចំពោះការបំពាន និងការជួញដូរសត្វព្រៃខុសច្បាប់៕ ប្រភព៖ ក្រសួងព័ត៌មាន

    January 5, 2025
  • ព័ត៌មានជាតិ

    (កំពង់ចាម)៖ យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មាន ខេត្តកំពង់ចាម បានឱ្យដឹងថា ខណ្ឌរដ្ឋបាលជលផលកំពង់ចាម នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥ នេះ បានបន្តបង្ក្រាបបទល្មើសនេសាទនៅចំណុចតាមដងទន្លេសាប ស្រុកបាធាយ ខេត្តកំពង់ចាម។ មន្ត្រីរដ្ឋបាលជលផលបានឲ្យដឹងបន្ថែមទៀតថា ខណ្ឌរដ្ឋបាលជលផលកំពង់ចាម ចុះប្រតិបត្តិការ សហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ អធិការដ្ឋានរដ្ឋបាលជលផលចតុមុខ ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង អាជ្ញាធរស្រុកបាធាយ និងកម្លាំងកងរាជអាវុធហត្ថស្រុកបាធាយ ដោយមានការសម្របសម្រួលពីឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផលបានចំនួន ១ករណី រូបអវត្ថុតាងរួមមាន៖ ឧករណ៍លបប្រឺស ១០០ចំនួន ៤២គ្រឿង,កានចំនួន ៥៥កាន នៅចំណុចតាមដងទន្លេសាប

    January 5, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាកម្លាំងស្រាវជ្រាវ និងឃាត់ខ្លួនស្ដ្រីពីរនាក់ ដែលបង្ហោះវីដេអូកាន់ដា.វតាមបណ្ដាញសង្គម TikTok។ ដោយអនុវត្តតាមបទបញ្ជានេះ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌកំបូល បានឃាត់ខ្លួនស្ត្រី ២រូប ដែលមានតាំងស្ថិតនៅបុរីពិពភថ្មីកំបូលបី ភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូល ដែលបានថតវីដេអូ កាន់ដា.វបង្ហោះនៅលើបណ្ដាញសង្គម តិចតុក មកអប់រំណែនាំ ធ្វើកិច្ចសន្យា និងសុំទោសជាសាធារណៈចំពោះកំហុសឆ្គង នាថ្ងៃទី០៤ ខែមករា

    January 5, 2025
  • PR

    (ភ្នំពេញ)៖ ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី ប្រជាប្រុសស្រីទូទាំងពិភពលោក ត្រៀមអបអរសាទនូវមហាព្រឹត្តិការណ៍ចូលឆ្នាំសកល២០២៤-២០២៥ ឈោងចាប់លាភជ័យ សិរីមង្គល ឆ្នាំ២០២៥ ឆ្នាំដ៏មានតេជះរិទ្ធិអំណាច។ ឆ្នាំថ្មីប្រជាប្រុសស្រីរីករាយអឺងកង រាំលេងសប្បាយជាមួយចង្វាក់រាំវង់ លាំលាវ រាំក្បាច់ សារ៉ាវ៉ាន់ កន្ត្រឹម និងតាមបែបសម័យទំនើប EDM (DJ) នៅ៣ទីតាំងតំណាលគ្នា ចាប់ពីម៉ោង ៦ ល្ងាចរហូតដល់ម៉ោង១២ យប់។ មួយឆ្នាំមានតែម្តង ជាពេលវេលាដែលមិនអាចខកខានបាន។ ក្នុងនោះផងដែរ GANZBERG ក៏បានរៀបចំការប្រគំតន្ត្រីដ៏អស្ចារ្យទំនើប លំដាប់ស្តង់ដារខ្ពស់ ប្រមូលសុទ្ធតែជាកំពូលតារាចម្រៀងលំដាប់ប្រទេសមកពីគ្រប់ផលិតកម្ម និងកំពូលតារាចម្រៀង Rapper និង DJ ល្បីៗ

    December 29, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤នេះ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋ​លេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំគណៈប្រតិភូតំណាងទីភ្នាក់ងារឧតុនិយមអន្តរជាតិបារាំង(MFI) ថ្នាក់ដឹកនាំ និងក្រុមការងារបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយម ចុះពិនិត្យលើប្រព័ន្ធរំដោះទឹក ពង្វាងទឹកស្ទឹងព្រែកត្នោតចេញពីខេត្តកំពង់ស្ពឺ រាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តតាកែវ។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ គណៈប្រតិភូ និងក្រុមការងារបច្ចេកទេសក៏បានចុះពិនិត្យស្ថានីយឧតុនិយមចាស់ៗ និងស្ថានីយជលសាស្រ្តមួយចំនួននៅតាមដងស្ទឹងព្រែកត្នោតមានដូចជា ស្ថានីយបូមទឹកស្វាយប្រវត្តិអន្លង់គង ស្ថានីយបូមទឹកសាក់សំពៅ

    December 29, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ នៅមណ្ឌលកំណែសាលាភូមិន្ទរដ្ឋបាល ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង បានអញ្ជើញពិនិត្យដោយផ្ទាល់ទៅលើដំណើរការ និងនីតិវិធីកែសន្លឹកកិច្ចការនៃការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការនៃអគ្គនាយកដ្ឋានពន្ធដារឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ សូមជម្រាបជូនថា ការប្រឡងប្រជែងជ្រើសរើសមន្ត្រីនៃអគ្គនាយកដ្ឋានពន្ធដារ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបញ្ចប់ទៅដោយជោគជ័យកាលពីថ្ងៃទី២៨ម្សិលមិញនេះ ដោយក្នុងនោះមានបេក្ខជនចំនួន ៥,៦៩៤នាក់ (ស្រី ៣,៣៧៤នាក់) បានចូលរួមការប្រឡងប្រជែង។ រាល់ដំណើរការប្រឡង និងការកែសន្លឹកកិច្ចការបេក្ខជន ក្រសួងមុខងារសាធារណៈ តែងតែអនុវត្តតាមគោលការច្បាប់នៃនិយាមនីតិវិធីប្រតិបត្តិ ស្តីពីការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ដែលបានកំណត់ថា បន្ទាប់ពីការប្រឡងចប់បានមួយថ្ងៃ ដំណើរការកែសន្លឹកកិច្ចនឹងចាប់ផ្តើមនៅថ្ងៃបន្ទាប់។ សន្លឹកកិច្ចការរបស់បេក្ខជនចូលរួមការប្រឡងប្រជែងជ្រើសរើសមន្ត្រីនៃអគ្គនាយកដ្ឋានពន្ធដារ

    December 29, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំមន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមរាជធានីភ្នំពេញ ចុះពិនិត្យជាក់ស្តែងលើវឌ្ឍនភាពនៃប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារបច្ចេកទេស បានចុះពិនិត្យផ្ទាល់ប្រព័ន្ធរំដោះទឹក និងពង្វាងទឹកតាមច្រកតំបន់រលាំងជ្រៃខាងជើង តាមតំបន់អង្គស្នួល តាមតំបន់អូរខ្សាច់ តំបន់ពាមសត្ថា និងតាមតំបន់ព្រែកព្នៅ ធ្លាក់ចូលអាងទន្លេសាប

    December 22, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤នេះ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពី​ ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២៥​ ដល់ថ្ងៃទី២៨ ខែ​ធ្នូ​ ឆ្នាំ​២០២៤។ យោងតាមការអង្កេត ពិនិត្យ និងវិភាគលើស្ថានភាពអាកាសធាតុ និងអាកាសធាតុនៅក្នុងតំបន់ និងនៅព្រះរាជាណាចក្រកម្ពុជា​ ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ ប្រទេសកម្ពុជាទទួលរងឥទ្ធិពលសម្ពាធទាបដែលកំពុងកើតមាន និងគ្របដណ្ដប់លើសមុទ្រចិនខាងត្បូង ហើយក៏ធ្វើឱ្យមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុង‌ឦសាន ឈូងសមុទ្រថៃ ភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤៖ ១.តំបន់វាលទំនាប៖ ខេត្តពោធិ៍សាត់ កំពង់ឆ្នាំង

    December 22, 2024