- Nisaiy KN
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅណាហ្គាវើលដ៏ រាជធានីភ្នំពេញ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធី “ពិសាភោជនាហារសាមគ្គីប្រចាំឆ្នាំរបស់សមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា” ដែលមានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក-លោកស្រី ថា្នក់ដឹកនាំក្រសួងពាណិជ្ជកម្ម ថ្នាក់ដឹកនាំនិងសមាជិកសមាជិកានៃសមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជាព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិ ជាច្រើនរូប។ ថ្លែងក្នុងអង្គពិធី លោកជំទាវរដ្ឋមន្ត្រី បានអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះ កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារសមាគមនិងអ្នកពាក់ព័ន្ធទាំងអស់ ដែលជានិច្ចកាលចូលរួមយ៉ាងសកម្មជាមួយក្រសួងពាណិជ្ជកម្ម ក្នុងកិច្ចពិគ្រោះយោបល់នៅពេលចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី សិក្ខាសាលា ព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មក្នុងនិងក្រៅប្រទេស និងវេទិកាធុរកិច្ចនានា
December 1, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ១១:១៥នាទី បើយោងតាមព័ត៌មានក្នុងស្រុក បានឱ្យដឹងថា មានករណីអគ្គិភ័យឆេះផ្ទះនៅចំណុចផ្លូវលេខ៥៥៨ ភូមិ១២ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក បណ្ដាលឱ្យបាត់បង់ជីវិតមនុស្ស ០២នាក់ ជាការដុតភ្លេីងធ្វេីអត្តឃា.ត មិនមែនជាករណីអគ្គិភ័យនោះទេ។ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យបណ្តាញព័ត៌មាន ដឹងថា ក្រោយពីបានទទួលព័ត៌មាន ពីប្រជាពលរដ្ឋរាយការណ៍មកកាន់មន្ត្រីជំនាញថា មានករណីអគ្គិភ័យកំពុងឆាបឆេះផ្ទះមួយកន្លែង ដោយមានមនុស្សជាប់នៅខាងក្នុងផ្ទះ ភ្លាមៗនោះលោកបានបញ្ជាទៅរថយន្តពន្លត់អគ្គិភ័យគ្រប់បណ្តាលគោលដៅទាំងអស់ ធ្វើការចេញរថយន្តពន្លត់អគ្គិភ័យជួយអន្តរាគមន៍។ បានបន្តថា ដោយនៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន
December 1, 2024 - ព័ត៌មានជាតិ
(សៀមរាប)៖ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ តាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី និងរត់ក្នុងព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្ត លើកទី២៩ នៅបរិវេណរមណីយដ្ឋានអង្គរ៕ ប្រភព៖ ក្រសួងព័ត៌មាន
December 1, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែធ្នូ នេះ កម្ពុជា នឹងចុះត្រជាក់ខ្លាំងរហូតដល់ ១៩°C ដោយខ្យល់មូសុងឦសាននៅតែមានឥទ្ធិពលខ្លាំង ខណៈសម្ពាធទាបដែលគ្របដណ្ដប់លើសមុទ្រចិនខាងត្បូង ឈូងសមុទ្រថៃ ភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជាបានថយឥទ្ធិពល។ ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤៖ ១-តំបន់វាលទំនាប៖ -សីតុណ្ហភាពមធ្យមអប្បបរមា ២០°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣០°C។ ខ្យល់បក់មកពីទិសឦសាន និងបូព៌មានល្បឿនមធ្យម ៣ម៉ែត្រ/វិនាទី។ ២-តំបន់ខ្ពង់រាប៖ -សីតុណ្ហភាពមធ្យមអប្បបរមា
December 1, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រសួងមុខងារសាធារណៈ បានរៀបចំការប្រឡងប្រជែងជ្រើសរើស សិស្សមន្រ្តីក្រមការ និងសិស្សមន្រ្តីជាន់ខ្ពស់ ដែលបានរៀបចំឡើងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ក្នុងនោះបេក្ខជនចំនួន ២,៧២៥នាក់ (ស្រី ១,០៧៦នាក់) បានចូលរួមប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១៣ ឱ្យចូលរៀននៅសាលាភូមិន្ទរដ្ឋបាល។ ដើម្បីជាសក្ខីភាពនៃការចាប់ផ្តើមនេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកវិញ្ញាសាជានិមិត្តរូប ដោយមានការចូលរួមពីក្រុមប្រឹក្សាភិបាលសាលាភូមិន្ទរដ្ឋបាល តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងអង្គភាពប្រឆាំងអំពើពុករលួយ តំណាងសាកលវិទ្យាល័យនានា រួមទាំងអ្នកសង្កេត ការណ៍មហាជន និងសហភាពសហព័ន្ធយុវជនកម្ពុជា។
November 24, 2024 - ព័ត៌មានជាតិ
(សៀមរាប)៖ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ ប្រមាណជាង ៣ ០០០នាក់ បានចូលរួមដើរដង្ហែក្បួន ដើម្បីពិភពលោកមួយដែលគ្មានមីន ដែលរយៈចម្ងាយ ៤គីឡូមែត្រ ចាប់ពីមុខប្រាសាទអង្គរវត្ត រហូតដល់ព្រះលានជល់ដំរី ដើម្បីបង្ហាញជានិមិត្តរូប នៃការប្តេជ្ញាចិត្តរួមគ្នា ឆ្ពោះទៅការសម្រេចបានអនាគតមួយ ដែលគ្មានការគំរាមកំហែងដោយសារគ្រាប់មីន និងជាសក្ខីភាពពីមិត្តគ្រប់មជ្ឈដ្ឋាន និងគ្រប់ទិសទី ដើម្បីអំពាវនាវរួមគ្នាសម្រេចគោលដៅ ការលុបបំបាត់ការរងគ្រោះ និងទុកវេទនា ដែលបង្កឡើងដោយគ្រាប់មីនប្រឆាំងមនុស្ស។ ក្បួនដង្ហែរនេះ ក៏មានការចូលរួមជាអធិបតីពីសំណាក់ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១
November 24, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា តំបន់វាលទំនាប អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី ៥%។ តំបន់ខ្ពង់រាប គ្របដណ្ដប់លើផ្ទៃដី ៥% និងតំបន់មាត់សមុទ្រ គ្របដណ្ដប់លើផ្ទៃដី ១០%។ ការប្រែប្រួលអាកាសធាតុដែលអាចមានភ្លៀងធ្លាក់នេះគឺអាស្រ័យដោយ ខ្យល់មូសុងឦសាននៅតែមានឥទ្ធិពលខ្លាំងខណៈសម្ពាធទាបគ្របដណ្ដប់លើសមុទ្រចិនខាងត្បូង ឈូងសមុទ្រថៃ ភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤៖ ទន្ទឹងនេះទៀត កម្ពុជាត្រូវបានគេព្យាករណ៍ថា ទទួលរងការប្រែប្រួលអាកាសធាតុ ដែលតំបន់វាលទំនាប នឹងមានសីតុណ្ហភាពអប្បបរមា២០°C និងសីតុណ្ហភាពអតិបរមា៣១°C។ដោយឡែក សម្រាប់តំបន់ខ្ពង់រាប
November 24, 2024 - ព័ត៌មានជាតិ
(មណ្ឌលគិរី)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា កូនដំរីព្រៃញីមួយក្បាលត្រូវបានជួយសង្គ្រោះដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និងក្រសួងបរិស្ថាន ដោយមានកិច្ចសហការជាមួយដៃគូមានអង្គការWCS អង្គការWWF អង្គការWA និងប្រជាសហគមន៍មូលដ្ឋានក្រោយប្រទះឃើញបែកពីហ្វូងរស់នៅក្នុងព្រៃតែឯងជាងមួយសប្តាហ៍ក្បែរចម្ការរបស់ប្រជាពលរដ្ឋស្ថិតនៅភូមិពូត្រុំ សង្កាត់រមនាក្រុង សែនមនោរម្យ ខេត្តមណ្ឌលគិរីកាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤។ សូមបញ្ជាក់ជូនជ្រាបថាក្រោយទទួលព័ត៌មានពីប្រជាសហគមន៍ អំពីវត្តមានកូនដំរីមួយក្បាលមានអាយុប្រហែលពី០៦-០៨ខែ ទម្ងន់ប្រមាណ៣០០គីឡូក្រាមរស់នៅដាច់ពីហ្វូងជាច្រើនថ្ងៃ មន្ត្រី និងអង្គការពាក់ព័ន្ធបានចុះទៅពិនិត្យ និងជួយអន្តរាគមន៍ផ្តល់ចំណី ដើម្បីរងចាំបញ្ជូនទៅក្នុងហ្វូងមេបាវិញ។ ប៉ុន្តែក្រោយការរង់ចាំជាងមួយសប្តាហ៍ពុំឃើញមានហ្វូងមេបាឆ្លងកាត់អាចឲ្យកូនដំរីនេះវិលត្រលប់ទៅរួមរស់ក្នុងសង្គមគ្រួសារវិញបាន និងម្យ៉ាងទៀតដោយស្ថានភាពសុខភាព កូនដំរីកាន់តែទ្រុឌទ្រោមស្គមខ្លាំងផងជម្រើសល្អបំផុតមួយក្រោមការសម្រេចចិត្តរួមរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ
November 10, 2024 - ព័ត៌មានជាតិ
(កំពង់ចាម)៖ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ការវាស់កំពស់ទឹកនៅទន្លេមេគង្គខេត្តកំពង់ចាម ឃើញមានការថយចុះកំពស់ចំនួន ០,១៤ម៉ែត្រ។ ការថយចុះកំពស់នេះបានធ្វើអោយកំពស់ទឹកទន្លេមេគង្គខេត្តកំពង់ចាមនៅសល់ ៦,៥៤ម៉ែត្រ។ ដោយឡែកនៅស្ថាននីយជលសាស្ត្រផ្សេងៗទៀតក៏មានការថយចុះកំពស់ទឹកដែរ។ ដូចជា នៅស្ថាននីយជលសាស្ត្រ ទន្លេបាសាក់ចតុមុខ បានថយកំពស់ចំនួន ០,១៣ម៉ែត្រ ធ្វើអោយកំពស់ទឹកនៅសល់ ៥,៤២ម៉ែត្រ ខណៈទន្លេបាសាក់កោះខែលបានថយកំពស់ចំនួន ០,១២ម៉ែត្រ ធ្វើអោយកំពស់ទឹកនៅសល់ ៥,០៨ម៉ែត្រ៕ ប្រភព៖ ក្រសួងព័ត៌មាន
November 10, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ គ្រឹះស្ថានអប់រំឯកជនទាំងអស់ ជាសមាជិកសហព័ន្ធសេវាអប់រំនៅកម្ពុជា សម្រចមិនដំឡើងតម្លៃសិក្សាសម្រាប់ឆ្នាំសិក្សាថ្មី នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបានបង្ហោះនៅក្នុងផេកផ្លូវការរបស់ សហព័ន្ធសេវាអប់រំនៅកម្ពុជា នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤។ សូមជម្រាបថា ដើម្បីរួមចំណែកសម្រួលការលំបាករបស់ប្រជាពលរដ្ឋ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើសុំគ្រឹះស្ថានសិក្សានៅកម្ពុជា កុំដំឡើងថ្លៃសិក្សានៅក្នុងឆ្នាំ សិក្សា ២០២៤-២០២៥នេះ។ សហព័ន្ធសេវាអប់រំនៅកម្ពុជា សូមសម្តែងការដឹងគុណ ដល់រាជរដ្ឋាភិបាលដែលតែងតែយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍវិស័យអប់រំទាំងសាធារណៈ និងឯកជន ដើម្បីឱ្យបានសម្រេចនូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ ដើម្បីចូលរួមគាំទ្ររាជរដ្ឋាភិបាលក្នុងការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ទៅលើការអភិវឌ្ឍមូលធនមនុស្ស សហព័ន្ធសេវាអប់រំនៅកម្ពុជា បានរៀបចំការប្រជុំវិសាមញ្ញតាមអនឡាញ នាល្ងាចថ្ងៃទី ៣០ ខែ តុលា ឆ្នាំ២០២៤
November 3, 2024









