Nisaiy KN
  • ព័ត៌មានជាតិ

    (ព្រៃវែង)៖ ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ តាមការបង្ហោះសាររបស់លោកបណ្ឌិត អាំង សិរីពិសិដ្ឋ នាយករងខុទ្ទកាល័យ បានឱ្យដឹងថា លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងលោកស្រី កែ សួនសុភី បានផ្ដល់អំណោយជូនយុវតីសិស្សថ្នាក់ទី១២ ដែលប្រឡងជាប់និទ្ទេស A មានជីវភាពខ្វះខាត ព្រមទាំងបានផ្តល់ជូនអាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញដើម្បីបំពេញក្តីស្រមៃប្អូនស្រីដែលចង់ក្លាយជាគ្រូបង្រៀនផ្នែកគណិតវិទ្យាទៀតផង។ លោកបណ្ឌិត អាំង សិរីពិសិដ្ឋ នាយករងខុទ្ទកាល័យ និងជាប្រធានអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា និងលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង

    November 3, 2024
  • ព័ត៌មានជាតិ

    (បាត់ដំបង)៖ នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ សាខាកាកបាទក្រហមក​ម្ពុជា ខេត្តបាត់ដំបង ឯកឧត្តម សុខ លូ ចាត់តំណាងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបងផ្តល់ ជូនយុវសិស្សក្នុងគ្រួសារក្រីក្រ ១រូប មានម្តាយជាអ្នកស៊ីឈ្នួលលាងចានឱ្យគេ និងឪពុករត់ម៉ូតូឌុប នៅសង្កាត់អូចារ ក្រុងបាត់ដំបង និងសម្រេចផ្តល់ផ្ទះ១ខ្នងដើម្បីជួយសម្រាលការលំបាក។ ដោយសេចក្តីអាណិតស្រលាញ់ ចំពោះការខិតខំប្រឹងប្រែង តស៊ូ រហូតទទួលបានលទ្ធផលល្អ នៅរសៀលថ្ងៃសៅរ៍ ទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ សាខាកាកបាទក្រហមក​ម្ពុជា ខេត្តបាត់ដំបង ដែលមាន ឯកឧត្តម សុខ លូ ជាប្រធានគណៈកម្មាធិការសាខា បានចាត់អោយក្រុមការងារសាខាដឹកនាំដោយឯកឧត្តម

    November 3, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា សាធារណរដ្ឋកូរ៉េ លើកទឹកចិត្តដល់ពលករកម្ពុជារៀនភាសាកូរ៉េបន្ថែមទៀត ដើម្បីបង្កលក្ខណៈងាយស្រួលបំពេញការងារ និងទទួលប្រាក់ខែកាន់ខ្ពស់។ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូសាធារណរដ្ឋកូរ៉េ ដឹកនាំដោយឯកឧត្តម គីម ហានគីល (Kim Han-Gil) ប្រធានគណៈកម្មាធិការរួបរួមជាតិនៃការិយាល័យប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ នារសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤។ ជំនួបដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាពេលនេះផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការបញ្ជូន និងទទួលពលករកម្ពុជាទៅធ្វើការនៅក្នុងប្រទេសកូរ៉េ រួមនឹងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យ TVET

    November 3, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ដើម្បីរួមចំណែកសម្រួលការលំបាករបស់ប្រជាពលរដ្ឋ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើសុំគ្រឹះស្ថានសិក្សានៅកម្ពុជា កុំដំឡើងថ្លៃសិក្សានៅក្នុងឆ្នាំ​សិក្សា​២០២៤-២០២៥នេះ។ តាមរយៈបណ្តាញសង្គមនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ដើម្បីសម្រាលបន្ទុកឪពុក​ម្តាយ អ្នកអាណាព្យាបាល និងសិស្ស-និស្សិត ក្នុងការ​បង់​ថ្លៃសិក្សានៅតាមគ្រឹះស្ថានសិក្សា សម្តេចបានប្រគល់ភារកិច្ចជូនលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា សមាគមគ្រឹះស្ថានឧត្តម​សិក្សាកម្ពុជាដែលមានសមាជិក១៤១ និងសហព័ន្ធសេវាអប់រំនៃកម្ពុជាដែលមានសមាជិក១២០

    November 3, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់ និង នេសាទបានបញ្ជាក់ថា ក្រសួងកំពុងធ្វើការចរចាជាមួយប្រទេសចិនក្នុង​ដំណាក់​សំខាន់​ដើម្បីនាំផលិតផលសំបុកទឹកមាត់ត្រចៀកកាំទៅទីផ្សារប្រទេសចិន។ការចរចានេះលើបច្ចេកទេស។ មន្រ្តីដដែលរំពឹងថា​កម្ពុជាអាចនាំចេញ​លក់ផលិតផលមួយនេះបន្ថែមទៀតទៅកាន់ទីផ្សារប្រទេសចិននាពេលឆាប់ៗ។ ប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីបញ្ចប់ពិធីប្រកាសដាក់ឱ្យប្រើប្រាស់នូវឯកសារស្តីពីតំបន់ដាំដុះដំណាំស្វាយចន្ទីនៅកម្ពុជានាសណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញនៅសប្តាហ៍នេះ ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋា​ភិបាល​ទទួលបន្ទុក​អគ្គនាយកនៃអគ្គ​នាយកដ្ឋានកសិកម្ម​នៃក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​បានឱ្យដឹង​ថា ​ពេលនេះការចរចាដើម្បី​ទិញសំបុកទឹកមាត់​ត្រចៀកកាំក៏ដូចជា​ដំឡូងមី​គឺស្ថិតនៅក្នុងពិធីសារ​បច្ចេក​ទេស។ មានន័យថាស្ថិតនៅក្នុងដំណាក់កាលចុងក្រោយ ពោល​គឺក្រោយពីការចុះពិធីសារ រួចមក​ភាគី​ចិននឹងចុះមកពិនិត្យដល់ទីតាំង ទាំងចម្ការទុរេន ផ្ទះត្រចៀកកាំ និងទីតាំងវេចខ្ចប់។ ចំណែកលោក ស៊ុយ កុកធាន ប្រធានសមាគមត្រចៀកកាំខ្មែរបាន​ប្រាប់ថា​ប្រទេសចិនក៏បានជំរុញឱ្យពន្លឿនការនាំចូលសំបុក​ត្រចៀក​កាំពីប្រទេសកម្ពុជា។លោករំលឹកថា​ប្រមាណ៣ទៅ៤សប្តាហ៍កន្លង​មកសមាគមត្រចៀកកាំខ្មែរក៏បាន​ចុះអនុស្សរណៈ​នៃ​ការយោគយល់​គ្នាជាមួយនឹងគយនៃប្រទេសចិននៅខេត្តគ័ងស៊ីរួចមកហើយដែរ។​ដោយឡែកកាលពីសប្តាហ៍មុន​សមាគម​ក៏បាន​ចុះកិច្ចព្រមព្រៀង​ជាមួយវិទ្យាស្ថានស្រាវជ្រាវនៅខេត្តហៃណាម ប្រទេសចិនដើម្បី​សម្របសម្រួល​នាំចេញទៅ​ខេត្តមួយ​នេះ​ដូចគ្នា។ លោកប្រធានសមាគមត្រចៀកកាំខ្មែរបន្តថា

    October 27, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា អធិការដ្ឋាននគរបាលខណ្ឌចំការមន ចុះទប់ស្កាត់ និងណែនាំយុវជន២ក្រុម មានគ្នារហូតដល់ទៅជាង ៤០នាក់ ជាមួយនឹងម៉ូតូ ១៩គ្រឿងដើរលេងមិនចូលផ្ទះផ្តុំគ្នាយប់អធ្រាត្រ ក្រោយពីបានត្រួតពិនិត្យរួចធ្វើការអប់រំណែនាំនិងឲ្យត្រឡប់ទៅលំនៅដ្ឋានវិញ៕ ខ្លឹមសារទាំងស្រុងបានឱ្យដឹងបន្ថែមថា ចាប់ពីម៉ោង១៨:០០នាទី ដល់ម៉ោង០០:០០នាទី កម្លាំងល្បាតនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន បានសហការជាមួយកម្លាំងសន្តិសុខកោះពេជ្រ ដឹកនាំដោយ លោក វរ.ទោ នូ ធី និងលោកវរ.ត្រី លៀង សៀវឃាង អធិការរង បានធ្វើការចុះត្រួតពិនិត្យនិងទប់ស្កាត់យុវជន២ក្រុមដែលដើរលេងមិនចូលផ្ទះ ប្រមូលផ្តុំគ្នាយប់អធ្រាត្រ : -ក្រុមទី១ មានគ្នាចំនួន៤នាក់

    October 27, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានអោយដឹង ការវាស់កំពស់ទឹកនៅទន្លេមេគង្គខេត្តក្រចេះឃើញមានការថយចុះចំនួន ០,៣០ម៉ែត្រ។ ការថយកំពស់នេះបានធ្វើអោយកំពស់ទឹកខេត្តក្រចេះនៅសល់ ១២,៥៤ម៉ែត្រ។ ដោយឡែកនៅស្ថាននីយជលសាស្ត្រ ផ្សេងៗទៀតក៏មានការថយចុះកំពស់ទឹកដែរ។ ដូចជា នៅស្ថាននីយជលសាស្ត្រ ទន្លេមេគង្គខេត្តកំពង់ចាម បានថយកំពស់ចំនួន ០,១៨ម៉ែត្រ ធ្វើអោយកំពស់ទឹកនៅសល់ ៧,៩៤ម៉ែត្រ ខណៈដែលនៅស្ថាននីយជលសាស្ត្រ ទន្លេបាសាក់ ចតុមុខ បានថយកំពស់ចំនួន ០,១៤ម៉ែត្រ ធ្វើអោយកំពស់ទឹកនៅសល់ ៦,៥៣ម៉ែត្រ៕ ប្រភព៖ ក្រសួងព័ត៌មាន

    October 27, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤នេះ នៅក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបើកដំណើរការ ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៤ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានប្រកាសដាក់ឱ្យដំណើរការប្រើប្រាស់សាកល្បង បញ្ជរផ្តល់សេវាសាធារណៈតាមប្រព័ន្ធអេឡិចត្រូនិក ដែលផ្តល់ភាពងាយស្រួលក្នុងការផ្តល់សេវាសាធារណៈនានារបស់ក្រសួង ដែលបង្កើតឡើងដោយស្នាដៃសិស្ស-និស្សិតរបស់ TVET សម្រាប់សាធារណជនប្រើប្រាស់ នៅអគារពិព័រណ៍កោះពេជ្រ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៦-២៧ ខែតុលា ឆ្នាំ២០២៤។ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថា បញ្ជរផ្តល់សេវាសាធារណៈតាមប្រព័ន្ធអេឡិចត្រូនិកនេះ មានមុខងារលើ សេវាសាធារណៈតាមបែបឌីជីថលចំនួន ៦ ដូចជា៖ ១. សេវាចុះឈ្មោះស្វែងរកការងារ ២.

    October 27, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នារសៀលថ្ងៃសៅរ៍ ទី១៩ ខែតុលា ឆ្នាំ២០២៤នេះ ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងក្រុមកីឡាករគុនល្បុក្កតោកម្ពុជា ចូលរួមកម្មវិធី «ការសម្តែងក្បាច់គុនរួមគ្នា ល្បុក្កតោ-សៅលីញ ហឺណាន-កម្ពុជា» ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រលើកទី១ ដែលក្បាច់គុនល្បុក្កតោរបស់កម្ពុជា បានសម្តែងនៅមុខព្រះវិហារសៅលីញដ៏ល្បីល្បាញ។ ពិធីនេះ បានធ្វើឡើងនៅទីក្រុងតឹងហ្វឹង ក្នុងខេត្តហឺណាន នាឱកាសព្រឹត្តការណ៍ពិធីបុណ្យក្បាច់គុនសៅលីញវូស៊ូអន្តរជាតិ លើកទី១៣ (The 13th China Zhengzhou International Shaolin Wushu

    October 20, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា បានឃាត់ខ្លួនជនសង្ស័យ ៣នាក់ ពាក់ព័ន្ធករណីបើកទ្វាររថយន្តលួចយកកាបូប និងទូរស័ព្ទដៃ ចំនួន ២ករណី នៅខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ។ ដោយអនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្ដម​ ឧត្តមសេនីយ៍​ឯក​ ជួន​ ណារិន្ទ​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវបង្ក្រាបករណីបើកទ្វាររថយន្តលួចយកកាបូប និងទូរស័ព្ទដៃ ចំនួន០២ករណី និងឃាត់ខ្លួនជនសង្ស័យ០៣នាក់។ ករណីទី១៖ លួចយកកាបូប

    October 20, 2024