- Nisaiy KN
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ ឆ្លៀតក្នុងឱកាសចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន (AIPA)លើកទី៤៥ នៅប្រទេសឡាវ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម តាន់ស្រ៊ី ដាតូ ហ្សូហារី អាប់ឌុល (Tan Sri Dato (Dr.) Johari Abdul)ប្រធានរដ្ឋសភានៃប្រទេសម៉ាឡេស៊ី នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤។ ឯកឧត្តម ហ្សូហារី អាប់ឌុល បានសម្តែងការអបអរសារទរនិងកោតសរសើរពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា នៅក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនីតិកាលទី៧នៃរដ្ឋសភា។
October 20, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានអោយដឹងនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ នេះ ការវាស់កំពស់ទឹកនៅទន្លេមេគង្គខេត្តស្ទឹងត្រែងឃើញមានការឡើងកំពស់ចំនួន ០,១៨ម៉ែត្រ។ ការឡើងកំពស់នេះបានធ្វើអោយកំពស់ទឹកខេត្តស្ទឹងត្រែង ឡើងដល់ ៥,៩៧ម៉ែត្រ ។ ដោយឡែកនៅស្ថាននីយជលសាស្ត្រ ផ្សេងៗទៀតមិនមានការថយចុះកំពស់ទឹកនោះទេ។ ដូចជា នៅស្ថាននីយជលសាស្ត្រ ទន្លេមេគង្គខេត្តក្រចេះ បានឡើងកំពស់ចំនួន ០,០១ម៉ែត្រ ធ្វើអោយកំពស់ទឹកឡើងដល់ ១៤,១២ម៉ែត្រ៕ ប្រភព៖ ក្រសួងព័ត៌មាន
October 20, 2024 - PR
រាជធានីភ្នំពេញ ៖ GANZBERG តែងតែយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋខ្មែរ គ្រប់កាលៈទេសៈ តាមរយៈសកម្ម ភាពសប្បុរសធម៌ផ្សេងៗគ្រប់២៥ រាជធានីខេត្តទូទាំងប្រទេស។ អតិថិជន GANZBERG ទាំងក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តជឿថា GANZBERG ពិតជាក្រុមហ៊ុនធំ និងមានចិត្តទូលាយតាមរយៈសកម្មភាពមនុស្សធម៌ជាច្រើនដូចជា៖ ការចាក់សាំងម៉ូតូហ្រ្វីជូនប្រជាពលរដ្ឋកាលពីថ្ងៃទី ២៨ – ២៩ – ៣០ ខែកញ្ញា ឆ្នាំ២០២៤ GANZBERG ពួកម៉ាកល្អ ចាក់សាំងម៉ូតូហ្រ្វីជូនប្រជាពលរដ្ឋទៅលេងស្រុកកំណើតរាប់ម៉ឺនគ្រឿង ដើម្បីអបអរឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ។ បើទោះពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរចប់ទៅហើយក្តី GANZBERG ពួកម៉ាកល្អ នៅតែបន្តសកម្មភាពចាក់សាំងម៉ូតូហ្វ្រីជូនប្រជាពលរដ្ឋនៅខេត្តពោធិ៍សាត់ កាលពី ថ្ងៃទី ០៩
October 14, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ តាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ដើម្បីលើកកម្ពស់សុវត្ថិភាពចរាចរណ៍ ពោលគឺកាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុនាឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិនេះ បណ្ឌិត ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ អំពាវតាមស្មារតីណែនាំរបស់ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកន្លងទៅ ដោយ ទទូចដល់បណ្ដាក្រុមហ៊ុនដឹកជញ្ជូន ជាពិសេសរថយន្តដឹកទំនិញធំៗ គប្បីអប់រំអ្នកបើកបរឱ្យយកចិត្តទុកដាក់ក្នុងការប្រើល្បឿន និងប្រុងប្រយ័ត្នបំផុត។ កាន់តែជាពិសេសជាងនេះ រថយន្តដឹកទំនិញធំៗ បើអាចទេ គប្បីសម្រាកមួយរយៈពេលនេះសិនជាការប្រសើរ ដើម្បីបញ្ចៀសការកកស្ទះ និងគ្រោះថ្នាក់ជាយថាហេតុកើតឡើង។ អ្នកនាំពាក្យ បានបន្តលើកទឹកចិត្តដល់អាជ្ញាធរដែនដី
September 29, 2024 - PR
(ភ្នំពេញ)៖ សំណាង លើសំណាង! បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមរថយន្តក្រុងសាធារណៈ ដោយឥតគិតថ្លៃទាំង ៦ ទីតាំងចេញពីរាជធានីភ្នំពេញ ទៅកាន់ស្រុកកំណើត ឆ្នាំនេះ នឹងទទួលបាន ទឹកពិសាកម្ពុជា ចំណុះ 1.5L ឥតគិតថ្លៃ ពីក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស សរុបរហូតដល់ជាង ៤០,០០០ដប ដើម្បីជាការចូលរួមអបអរសាទរពិធីកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ។ យុទ្ធនាការចុះចែកជូនទឹកពិសាកម្ពុជា ចំណុះ 1.5L ពីសំណាក់ថ្នាក់ដឹកនាំកំពូល លោកអ្នកឧញ៉ា លាង ឃុន និង អ្នកឧញ៉ា លាង ម៉េង សហស្ថាបនិកក្រុមហ៊ុន
September 29, 2024 - ព័ត៌មានជាតិ
(កំពង់ចាម)៖ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ការិយាល័យទីភ្នាក់ងារសារព័ត៌មានកម្ពុជាAKP នៃមន្ទីរព័ត៌មានខេត្តកំពង់ចាម បានឱ្យដឹងថា ទឹកទន្លេខេត្តកំពង់ចាមបានស្រកចុះជិតកន្លះម៉ែត្រ ខណៈពិធីបុណ្យភ្ជុំបិណ្ឌកាន់តែខិតជិតមកដល់។ ខណៈដែលពិធីបុណ្យភ្ជុំបិណ្ឌកាន់តែខិតជិតមកដល់ ស្ថានភាពទឹកទន្លេ មេគង្គខេត្តកំពង់ចាមបានចាប់ផ្តើមស្រកចុះមកវិញជាបណ្តើរៗស្ថិតនៅក្រោមកម្ពស់ ១៤ម៉ែត្រ។ បើយោងតាមលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និង ឧតុនិយមខេត្តកំពង់ចាម បានបញ្ជាក់ថាទឹកទន្លេបានស្រកនៅកម្ពស់ ១៣.៨៨ម៉ែត្រ ធៀប ថ្ងៃម្សិលមិញទឹកស្រក ០,៤០ម៉ែត្រ។ ដោយឡែក កម្ពស់ទឹកនាពេលនេះធៀបទៅឆ្នាំ២០២៣ ទឹកទន្លេមានកម្ពស់ ១១,៨០ម៉ែត្រ ខណៈដែលចំណុចប្រកាសប្រុងប្រយ័ត្នមានកម្ពស់ ១៥,២០ម៉ែត្រ។ដោយឡែកស្ថានភាពទឹកទន្លេមេគង្គឡើងដល់កម្ពស់ជិតចំណុចប្រកាសប្រុងប្រយ័ត្ននេះធ្វើឲ្យព្រែកចំនួន ៣៦ក្នុងចំណោម ៤១ព្រែកទទួលបាននូវរបបទឹកទន្លេមេគង្គ។ ទន្ទឹមនេះដែរ
September 29, 2024 - ព័ត៌មានជាតិ
(ព្រះសីហនុ)៖ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ តាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ នៅតែបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការជួសជុល ថែទាំប្រចាំកំណាត់ផ្លូវជាតិលេខ៣ (ត្រពាំងរពៅ-វាលវេញ) ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនៅរដូវភ្លៀងជាពិសេសនៅរដូវបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ។ គួរបញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ៣ (ត្រពាំងរពៅ-វាលរេញ) ត្រូវបានជួលជុល កែលម្អ ភ្ជួរ កៀរ កិន បង្ហាប់ តួផ្លូវ ដែលមានការខូចខាតប្រវែង ២០,៦២គម ត្រង់ចំណុច (PK 181+100 – PK 201+720) ដើម្បីធានាចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋដោយល្បឿនមធ្យម
September 29, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ យោងតាមការព្យាករណ៍របស់ ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា តំបន់ខ្ពង់រាប អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី ៣០%, តំបន់ខ្ពង់រាប គ្របដណ្ដប់លើផ្ទៃដី២០% និង តំបន់មាត់សមុទ្រ គ្របដណ្ដប់លើផ្ទៃដី១៥%។ ការប្រែប្រួលអាកាសធាតុដែលអាចមានភ្លៀងធ្លាក់នេះគឺអាស្រ័យដោយ ព្យុះទី១៧ឈ្មោះ ជីប៊ី (Jebi) ជាមួយនិងព្យុះទី១៨ឈ្មោះ ក្រាតធន (Krathon) បានកើតនៅសមុទ្រចិនខាងត្បូង មានឥទ្ធិពលលើខ្យល់មូសុងនិរតី ដែលបក់លើសមុទ្រអានដាមម៉ែន (Andaman Sea) ឈូងសមុទ្រថៃ ខណៈសម្ពាធទាប នៅបន្តគ្របដណ្តប់លើភាគកណ្តាលនៃអាងទន្លេមេគង្គនិងលើព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះចាប់ពីថ្ងៃទី២៩
September 29, 2024 - ព័ត៌មានជាតិ
(កំពង់ចាម)៖ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា ស្ថានភាពទឹកទន្លេខេត្តកំពង់ចាមនៅតែបន្តហក់ឡើងកម្ពស់ជាង ១៣ម៉ែត្រ ខណៈ ចំណុចប្រកាសប្រុងប្រយ័ត្នមានកម្ពស់ ១៥,២០ម៉ែត្រ។ បានបន្ថែមទៀតដែរថា ស្ថានភាពទឹកទន្លេមេគង្គខេត្តកំពង់ចាមនៅថ្ងៃទី២២ខែកញ្ញាឆ្នាំ២០២៤នេះ បានបន្តឡើងថែមទៀតដល់កម្ពស់ ១៣.៥៨ម៉ែត្រ ធៀបថ្ងៃម្សិលមិញទឹកឡើង ០,១២ម៉ែត្រ។ ដោយឡែក កម្ពស់ទឹកនាពេលនេះធៀបទៅឆ្នាំ ២០២៣ទឹកទន្លេមានកម្ពស់ ១២,៧០ម៉ែត្រ ខណៈដែលចំណុចប្រកាសប្រុងប្រយ័ត្នមានកម្ពស់ ១៥,២០ម៉ែត្រ។ នេះបើយោងតាមការបញ្ជាក់ពីលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ចាម។ លោកប្រធានមន្ទីរ បានបញ្ជាក់ថបន្តថាដោយយឡែកខណៈស្ថានភាពទឹកទន្លេ កំពុងបានសម្រុកឡើងគិតត្រឹមថ្ងៃទី២២
September 22, 2024 - ព័ត៌មានជាតិ
(សៀមរាប)៖ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ទិដ្ឋភាពថ្ងៃទី២នៃព្រឹត្តិការណ៍សមរាត្រី (Autumnal Equinox) នៅប្រាសាទអង្គរវត្ត ដែលមានបងប្អូនអ្នកទេសចរជាតិ និងអន្តរជាតិ អញ្ជើញទស្សនាយ៉ាងច្រើនកុះករ ទោះបីជាអាកាសធាតុមិនអំណោយផល ព្រះអាទិត្យមិនអាចបញ្ចេញរស្មីបានក៏ដោយក្តី ។ ព្រឹត្តិការណ៍សមរាត្រី នៅសល់មួយថ្ងៃទៀត នាថ្ងៃស្អែក ដោយសង្ឃឹមថាអាកាសធាតុនឹងអំណោយផលល្អជូនដល់អ្នកទេសចរជាតិ និងអន្តរជាតិ ហើយនឹងមានការចូលរួមទស្សនាយ៉ាងច្រើនកុះករដូចថ្ងៃម្សិលមិញ និងថ្ងៃនេះ ។ គូសរំលេចផងដែរថា ព្រឹត្តិការណ៍អយន្តកាល ឬសមរាត្រីនេះ គឺព្រះអាទិត្យរះនៅចំប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្ត ដែលក្នុងមួយឆ្នាំមានចំនួន ២ដង ដូចជា ៖ ទី១.
September 22, 2024









