- Nisaiy KN
- អន្តរជាតិ
(បារាំង)៖ លោក Pavel Durov ជានាយកប្រតិបត្តិនៃកម្មវិធីផ្ញើសារ Telegram ត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋាន Bourget នៅក្រៅទីក្រុងប៉ារីស កាលពីល្ងាចថ្ងៃទី២៤ ខែសីហា។ លោក Durov កំពុងធ្វើដំណើរតាមយន្តហោះឯកជនរបស់គាត់ TF1 មកពីប្រទេស Azerbaijan ហើយត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋាន Bourget នៅក្រៅទីក្រុងប៉ារីសនៅម៉ោងប្រហែល ៨យប់ ម៉ោងក្នុងស្រុក (ម៉ោងនៅបារាំង)។ ដែលជាផ្នែកមួយនៃការស៊ើបអង្កេតបឋមរបស់ប៉ូលីស។ លោក Pavel Durov ត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួននៅក្នុងតុលាការនៅថ្ងៃទី២៥ ខែសីហា។ នៅទីក្រុងឌូបៃ Telegram ត្រូវបានបង្កើតឡើងដោយ លោក Pavel
August 25, 2024 - ព័ត៌មានជាតិ
(កំពង់ធំ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា គម្រោងអភិវឌ្ឍន៍អាងទឹកដងកាំបិត ត្រូវប្រើរយៈពេលសាងសង់ចំនួន៤៨ខែ ហើយគ្រោងបញ្ចប់ក្នុងខែតុលា ឆ្នាំ២០២៧។ ការងារសំខាន់ៗរបស់គម្រោងរួមមាន៖ ទី១) សាងសង់ទំនប់សរុបប្រវែង២៦៨០ម៉ែត្រ ក្នុងនោះទំនប់ដីខាងឆ្វេងប្រវែង១១៣៦ម៉ែត្រ ទំនប់បង្ហៀរទឹកប្រវែង៣០៦ម៉ែត្រ ទំនប់បេតុងប្រវែង៥០ម៉ែត្រ និងទំនប់ដីខាងស្តាំប្រវែង១១៨៨ ម៉ែត្រ និងទី២) សាងសង់ផ្លូវចូលទីតាំងទំនប់សរុបប្រវែង១៦,៦គីឡូម៉ែត្រ ទទឹង៧ម៉ែត្រ ក្នុងនោះសង់ផ្លូវថ្មីចូលទីតាំងទំនប់ខាងឆ្វេងប្រវែង៣,១គីឡូម៉ែត្រ ពង្រីកផ្លូវចូលទំនប់ប្រវែង១០,៥គីឡូម៉ែត្រ និងសង់ផ្លូវថ្មីចូលទីតាំងទំនប់ខាងស្តាំប្រវែង ៣គីឡូម៉ែត្រ ។ ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពគម្រោង អភិវឌ្ឍន៍អាងទឹកដងកាំបិត នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤នេះ ក្នុងភូមិស្រែខ្សាច់ ឃុំដងកាំបិត ស្រុកសណ្តាន់ ខេត្តកំពង់ធំ ក្រោមហិរញ្ញប្បទានសម្បទានពីធនាគារអាហរ័ណ
August 25, 2024 - ព័ត៌មានជាតិ
(មណ្ឌលគិរី)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តម ថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និង មន្ទីរធនធានទឹក និង ឧតុនិយមខេត្ត មណ្ឌលគិរី រួមជាមួយ ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី និង មន្ទីរពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព គម្រោងអភិវឌ្ឍន៍ធនធានទឹកសម្រាប់ ពហុវិស័យក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម(CLV-DTA) នៃប្រព័ន្ធទំនប់អាងទឹកអូរតេ និងទំនប់លើទំនប់ក្រោម ក្នុងភូមិសាស្ត្រក្រុងសែនមនោរម្យ និងស្រុកអូរាំង ខេត្តមណ្ឌលគិរី។ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ឱ្យដឹងថា
August 18, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងស្ដីពី ស្ថានភាពធាតុអាកាសសម្រាប់ទី១៨ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤។ ក្រសួងធនធានទឹក បានឱ្យដឹងថា ខ្យល់មូសុងនិរតី ថយឥទ្ធិពល ខណៈសម្ពាធទាប គ្របដណ្ដប់លើសមុទ្រចិនខាងត្បូង ភាគកណ្តាលនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤៖ ១-តំបន់វាលទំនាប៖ -សីតុណ្ហភាពអប្បបរមា ២៣°C និងសីតុណ្ហភាពអតិបរមា ៣៦°C ។ ខ្យល់បក់មកពីទិសនិរតី និងអាគ្នេយ៍ មានល្បឿនមធ្យម ២ម៉ែត្រ/វិនាទី។
August 18, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ តាមរយៈការផុសរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ករណីបាត់ក្មេងប្រុស ០២នាក់ ចេញពីសាលាបឋមសិក្សាឫស្សីកែវ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ បានរកឃើញវិញ នៅស្ពានជ្រោយចង្វារ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ០៦ និង ៤០នាទី និងអាណាព្យាបាលបានទទួលយកមកលំនៅដ្ឋានវិញហើយ៕ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហោះថា “ករណីបាត់ក្មេងប្រុស ០២នាក់ ចេញពីសាលាបឋមសិក្សាឫស្សីកែវ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤
August 11, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានាដោយចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ ត្រូវលក់សាំងធម្មតាតម្លៃ ៤,១០០រៀល និងម៉ាស៊ូតត្រូវលក់ ៤,០០០រៀល ក្នុង១លីត្រ។ ហើយតម្លៃនេះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១០ថ្ងៃមុន មានការចុះបន្តិចបន្តួច ដោយកាលពី១០ថ្ងៃមុន សម្រាប់ប្រេងសាំងធម្មតាគឺមានតម្លៃ ៤,២៥០រៀលក្នុងមួយលីត្រ មានន័យថាចុះ ១៥០រៀលក្នុងមួយលីត្រ និងតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ៤,០៥០រៀល មានន័យថាចុះ ៥០រៀលក្នុងមួយលីត្រ៕ អត្ថបទ៖ និស្ស័យ ប្រភព៖ ក្រសួងពាណិជ្ជកម្ម Ministry
August 11, 2024 - ព័ត៌មានជាតិ
(កំពង់ធំ)៖ ឯកឧត្តម ព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំ បានមានប្រសាសន៍ថា សាលារៀននៅស្រុកប្រាសាទសំបូរ មានទីតាំងស្ថិតនៅត្រើយម្ខាងដងស្ទឹងសែន ក្នុងភូមិសាស្ត្រស្រុក ប្រាសាទសំបូរ មិនទាន់មានស្ពានសម្រាប់សិស្សានុសិស្សឆ្លងទៅសាលារៀននៅឡើយ ជាពិសេសនៅរដូវវស្សា។ កន្លងមកសិស្សានុសិស្សបានធ្វើដំណើរទៅសាលារៀនដោយឆ្លងតាមទូកដរឯកជនតូចៗ ដែលមានហានិភ័យខ្ពស់មិនអាចធានាបាននូវសុវត្ថិភាពសម្រាប់សិស្សានុសិស្ស ហើយក៏ធ្លាប់មានករណីលិចទូកដរចម្លងបណ្តាល ឱ្យសិស្សមានគ្រោះថ្នាក់ដល់អាយុជីវិត។ ឃើញហានិភ័យបែបនេះនៅរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំ ឯកឧត្តមលោកជំទាវ អភិបាលរងខេត្ត ក្រុមការងារថ្នាក់ស្រុក/ឃុំ បានប្រគល់សាឡាង០១គ្រឿងដែលជាអំណោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី
August 11, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងស្ដីពី ស្ថានភាពធាតុអាកាសសម្រាប់ទី១១ ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤។ ក្រសួងធនធានទឹក បានឱ្យដឹងថា ព្យុះទី៥ឈ្មោះ ម៉ារីយ៉ា (Maria) បានថយឥទ្ធិពលមកលើខ្យល់មូសុងនិរតី ខណៈសម្ពាធទាប គ្របដណ្ដប់លើសមុទ្រចិនខាងត្បូង ភាគកណ្តាលនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤៖ ១-តំបន់វាលទំនាប៖ -សីតុណ្ហភាពអប្បបរមា ២៤°C និងសីតុណ្ហភាពអតិបរមា ៣៥°C ។ ខ្យល់បក់មកពីទិសនិរតី និងបស្ចឹម
August 11, 2024 - ព័ត៌មានជាតិ
(ពោធិ៍សាត់)៖ ឯកឧត្ដម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា នៅវេលាម៉ោង៤និង ៣០ នាទីព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤ រថភ្លើងមួយខ្សែចេញដំណើរពីបាត់ដំបង ឆ្ពោះទៅកាន់រាជធានីភ្នំពេញ បានជួបឧប្បត្តិហេតុធ្លាក់ទូរថភ្លើងដឹកប្រេងឥន្ធនៈចេញពីដែករ៉ៃ លើផ្លូវដែកភាគខាងជើងចំណុចPK-123+350 ស្ថិតក្នុងភូមិកប៉ាស់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ចំនួន៦ទូ(ទូទទេ) មិនបណ្តាលឲ្យរងគ្រោះថ្នាក់ដល់អ្នកបើកបរ អ្នកធ្វើដំណើរ និងប្រជាពលរដ្ឋរស់នៅតាមដងផ្លូវដែកឡើយ។ ក្រុមការងារនាយកដ្ឋានផ្លូវដែក នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន Royal Railway Cambodia បានទៅដល់កន្លែងកើតហេតុភ្លាមៗដើម្បីអន្តរាគមន៍ និងយករថយន្តស្ទូចលើកទូរថភ្លើងមកដាក់លើផ្លូវដែកវិញ។ ក្រុមការងារបច្ចេកទេស
August 4, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ស្អែកនេះ កម្ពុជា នឹងប្រារព្ធពិធីបើកការដ្ឋានសាងសង់ជាផ្លូវការព្រែកជីកហ្វូណនតេជោ ស្ថិតនៅភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ គម្រោងព្រែកជីកហ្វូណនតេជោនឹងប្រារព្ធពិធីបើកការដ្ឋានសាងសង់នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ គម្រោងព្រែកជីកនេះមានប្រវែងប្រមាណ ១៨០គីឡូម៉ែត្រ ដែលតភ្ជាប់ប្រព័ន្ធទន្លេមេគង្គ និងផ្លូវសមុទ្រ ចាប់ពីព្រែកតាកែវនៃទន្លេមេគង្គឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់រួចចូលតាមព្រែកតាហ៊ឹងនៃទន្លេបាសាក់ក្នុងស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។ សូមបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ
August 4, 2024









