- Nisaiy KN
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហោះព័ត៌មាននៅលើគណនីផេកផ្លូវការរបស់ខ្លួន ជុំវិញករណីអគ្គិភ័យបានឆាប់ឆេះ បណ្ដាលឱ្យខូចខាតផ្ទះប្រជាពលរដ្ឋ និងសម្ភារៈ បារ៉ែតអស់មួយចំនួន កាលពីវេលាម៉ោង ៤ទាបភ្លឺ។ ព័ត៌មានទាំងស្រុង បានឱ្យដឹងថា “មានករណីអគ្គិភ័យ០១កន្លែង កើតឡើងនៅសង្កាត់ចោមចៅទី០១ កាលពីវេលាម៉ោង ០៤និង០០នាទីទៀបភ្លឺ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៤ មានករណីអគ្គិភ័យមួយកន្លែង កើតឡើងនៅចំណុចផ្ទះលេខ០៤C ផ្លូវវេងស្រេង ក្រុម០១ ភូមិចោមចៅ១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ អគ្គិភ័យនេះបង្កឡើងដោយមូលហេតុ: ឆ្លងចរន្តអគ្គិសនី។ អគារដែលឆាបឆេះនេះជាប្រភេទសំណង់: ផ្ទះល្វែង ទំហំ ៤ម៉ែត្រ X ១៦ម៉ែត្រ។
August 4, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ឧកញ៉ា ស្រី ចាន់ថន អនុប្រធានសហព័ន្ធកីឡា ប្រដាល់គុនខ្មែរ បានបង្ហោះសារនៅលើគណនីរបស់ខ្លួន ក្នុងគោលបំណងអំពាវនាវឱ្យសមាគមន៍ឧកញ៉ាចូលរួមថវិកាដើម្បីសាងសង់ផ្លូវនៅតាមព្រំដែន។ លោក ឧកញ៉ា បានលើកឡើងដូច្នេះថា “ការចូលរួមនឹងជាគំនិតយោបល់របស់ខ្ញុំ។ ខ្ញុំស្នើសូមអោយសមាគមនឧកញ៉ាចូលរួមដើម្បីប្រយោជន៍ជាតិតែមួយ – ឧកញ៉ា ចូលរួមមួយឆ្នាំ ៣,០០០០$ (បីម៉ឺនដុល្លា) – អ្នកឧកញ៉ា ចូលរួមមួយឆ្នាំ ៦,០០០០$ (ប្រាំមួយម៉ឺនដុល្លា) – លោកអ្នកឧកញ៉ា ចូលរួមមួយឆ្នាំ ១២,០០០០$ (ដប់ពីរម៉ឺនដុល្លា) គោលបំណង បានថវិកាដែលបានទៅធ្វើផ្លូវតាមព្រំដែនទាំងអស់នេះជាជំហ៊ានទី១។” តាមរយៈការលើកឡើងរបស់ ឧកញ៉ា ស្រី ចាន់ថន
August 4, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យជាមន្រ្តីយោធាម្នាក់ ពាក់ព័ន្ធករណីចា.ប់ រំ.លោភ បានសម្រេច នៅខណ្ឌជ្រោយចង្វារ។ គួររំលឹកផងដែរថា កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤ បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីចា.ប់ រំ.លោភ បានសម្រេច ប្រព្រឹត្ត កាលពីយប់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ នៅចំណុចផ្លូវ បេតុង ocic ភូមិដើមគរ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វារ។ ជនសង្ស័យ ឈ្មោះ
August 4, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤ ក្រសួងសុខាភិបាល បានប្រកាសពីការរកឃើញករណីជំងឺផ្តាសាយបក្សី លើក្មេងស្រីអាយុ១៦ឆ្នាំ ដែលរស់នៅខេត្តស្វាយរៀង។ តាមរយៈសេចក្តីប្រកាសព័ត៌មាន ក្រសួងសុខាភិបាលថា មានអ្នកជំងឺផ្តាសាយបក្សី កើតលើក្មេងស្រីអាយុ១៦ឆ្នាំ ចំនួន ០១ករណីទៀត និងត្រូវបានបញ្ជាក់ថា វិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទ H5N1 ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ និងវិទ្យាស្ថានប៉ាស្ទ័រ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤ ដែលមានទីលំនៅក្នុងភូមិចំការលាវ ឃុំព្រៃគគីរ ស្រុកចន្ទ្រា ខេត្តស្វាយរៀង។ ក្មេងស្រីនេះមានគ្រុនក្តៅ ក្អក ឈឺបំពង់ក ហត់ ពិបាកដកដង្ហើម។ បច្ចុប្បន្នស្ថានភាពអ្នកជំងឺមានសភាពធ្ងន់ធ្ងរ និងកំពុងទទួលបានការថែទាំ
August 4, 2024 - ព័ត៌មានជាតិ
(ពោធិ៍សាត់)៖ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានអោយដឹងថា កន្លែងស្រុត ប្រេះ បាក់ ដោយសារទឹកហូរច្រោះផ្លូវជាតិលេខ១០ អាចចរាចរណ៍បណ្តោះបានហើយទាំងយានយន្តធុនតូច-ធំ បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែង យកចិត្តទុកដាក់តភ្ជាប់ឡើងវិញ ជាពិសេសការចង្អុលបង្ហាញ និងការយកចិត្តទុកដាក់ខ្ពស់ជាប្រចាំរបស់ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹងជញ្ជូន និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ នៃខេត្តពោធិ៍សាត់។ គួរបញ្ជាក់ថា នៅពេលនេះ ភ្លៀងនៅតែបន្តធ្លាក់ឥតស្រាកស្រាន្ត ខណៈដែលក្រុមការងារការដ្ឋានកំពុងមមាញឹកទាំងភ្លៀងប្រឹងប្រែងធ្វើអោយកាន់តែប្រសើរឡើងកន្លែងស្រុត ប្រេះ បាក់ ដោយសារទឹកហូរច្រោះនៅចំណុច PK90+600 ចន្លោះឃុំប្រម៉ោយ-ឃុំអូរសោម
July 28, 2024 - ព័ត៌មានជាតិ
(កំពង់ធំ)៖ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ រដ្ឋបាលខេត្តកំពង់ធំ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពទឹកជំនន់ឡើងដល់កម្រិតដែលត្រូវប្រកាសឱ្យប្រុងប្រយ័ត្ន កម្ពស់ ១៣,៥០ម៉ែត្រ ក្នុងខេត្តកំពង់ធំ។ រដ្ឋបាលខេត្តកំពង់ធំ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ មេត្តាជ្រាបថា ដោយផ្អែកលើស្ថានភាពបច្ចុប្បន្នកម្រិតទឹកស្ទឹងសែននៅស្ថានីយកំពង់ធំ មានកម្ពស់ ១៣,៥១ម៉ែត្រ ដែលសង្កេតឃើញថាមានការកើនឡើងជាបន្ដបន្ទាប់ដល់កម្រិតប្រកាសឱ្យមានការប្រុងប្រយ័ត្ននូវកម្ពស់ ១៣,៥០ម៉ែត្រ។ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ សូមប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំទាំងអស់ និងបងប្អូនដែលរស់នៅតាមបណ្ដោយដងស្ទឹងសែន ជាពិសេសបងប្អូនដែលរស់នៅតំបន់ងាយរងគ្រោះ មេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយហាមកូនចៅតូចៗកុំឱ្យចុះលេងទឹក និងត្រូវត្រៀមរៀបចំទុកដាក់នូវសម្ភារ ឯកសារសំខាន់ៗដែលចាំបាច់ឱ្យបានត្រឹមត្រូវ។ ទន្ទឹមគ្នានេះដែរ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់ ក្នុងការត្រៀមរៀបចំផែនការអន្ដរាគមន៍ និងត្រៀមរៀបចំទីទួលសុវត្ថិភាពឱ្យបានសមរម្យក្នុងការជម្លៀសប្រជាពលរដ្ឋទៅទីទួលសុវត្ថិភាព ក្នុងអំឡុងពេលដែលមានគ្រោះមហន្ដរាយទឹកជំនន់មកដល់ ម្យ៉ាងវិញទៀត ត្រូវធ្វើការផ្សព្វផ្សាយណែនាំឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់លើសុខភាពអនាម័យ
July 28, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្តីជូនដំណឹង ស្តីពី ការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាឱ្យចូលបម្រើការងារតាមបណ្តាអង្គភាពចំណុះអគ្គលេខាធិការដ្ឋានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ.)។ ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងទាំងស្រុង៖ ប្រភព៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ – Ministry of Post and Telecommunications
July 28, 2024 - ព័ត៌មានជាតិ
(កោះកុង)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានអញ្ជើញជាគណៈអធិបតីក្នុងពិធីសម្ពោធស្រះចិញ្ចឹមនិងបង្កាត់ពូជអណ្ដើកហ្លួង នៅមជ្ឈមណ្ឌលអភិរក្សសត្វល្មូន ខេត្តកោះកុង របស់អង្គការ WCS កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤។ ពិធីនេះ ក៏មានការចូលរួមផងដែរ ពីសំណាក់មន្ត្រីជាន់ខ្ពស់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលជលផល អាជ្ញាធរមូលដ្ឋានក្នុងខេត្តកោះកុងនិងខេត្តព្រះសីហនុ ប្រជាសហគមន៍មូលដ្ឋាន និងតំណាងនៃ Mandai Nature ដែលជាម្ចាស់ជំនួយគាំទ្រការងារអភិរក្សសត្វល្មូនដែលរួមមានអណ្តើកហ្លួងនិងក្រពើត្រីនៅមជ្ឈមណ្ឌលអភិរក្សសត្វល្មូន ខេត្តកោះកុង និងនៅតាមប្រព័ន្ធព្រែកស្រែអំបិល។ មជ្ឈមណ្ឌលអភិរក្សសត្វល្មូន
July 21, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ តម្លៃសាំងធម្មតានៅថេរដដែល លក់ក្នុងតម្លៃ ៤ ៣០០រៀល និងម៉ាស៊ូត តម្លៃលក់ ៤ ១៥០រៀលក្នុង១លីត្រ។ ហើយតម្លៃនេះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពីថ្ងៃមុន មានការឡើងចុះបន្តិចបន្តួច ដោយកាលពីថ្ងៃមុន សម្រាប់ប្រេងសាំងធម្មតាគឺមានតម្លៃ ៤ ៣០០រៀល និងប្រេងសាំងម៉ាស៊ូតមានតម្លៃ ៤ ២០០រៀលក្នុងមួយលីត្រ៕ អត្ថបទ៖ និស្ស័យ ប្រភព៖ ក្រសួងពាណិជ្ជកម្ម Ministry
July 21, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានជូនសេចក្ដីជូនដំណឹងស្ដីពី “មហោស្រពល្ខោនបាសាក់ទូទាំងប្រទេស ឆ្នាំ២០២៤” ក្រោមប្រធានបទ “ចង្កឹះមួយបាច់”។ ក្រសួងវប្បធម៌ បានចេញសេចក្តីជូនដំណឹងស្តីពី “មហោស្រពល្ខោនបាសាក់ទូទាំងប្រទេស ឆ្នាំ២០២៤” ក្រោមប្រធានបទ “ចង្កឹះមួយបាច់”។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានកិត្តិយស សូមជម្រាបជូនដំណឹង សិល្បករ-សិល្បការិនី ដែលមានបំណងចង់ចូលរួមប្រឡងប្រជែងក្នុងមហោស្រពនេះ សូមអាននូវសេចក្តីជូនដំណឹងខាងក្រោមដើម្បីស្វែងយល់ព័ត៌មានលម្អិត។ ខាងក្រោមនេះ ជាសេចក្តីជូនដំណឹង៖ អត្ថបទ៖ និស្ស័យ ប្រភព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:
July 21, 2024









