- Nisaiy KN
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ខ្យល់មូសុងនិរតី ដែលបក់លើសមុទ្រ អានដាមម៉ែន (Andaman Sea) ឈូងសមុទ្រថៃ សមុទ្រចិនខាងត្បូង នៅបន្តមានឥទ្ធិពល អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ៥៥% នៅតំបន់ខ្ពង់រាប ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ នេះ។ ក្រសួងធនធានទឹក បានបន្ថែមថា ខ្យល់មូសុងនិរតី ដែលបក់លើសមុទ្រ អានដាមម៉ែន (Andaman Sea) ឈូងសមុទ្រថៃ
September 22, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា មានករណីអគ្គិភ័យបានកើតឡើងនៅចំណុចវត្តសារ៉ាវ័ន្ធ ផ្លូវ១៧៨ ភូមិ៩ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ហេតុការណ៍អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីដុតទៀនវស្សាឆេះរាលដាល បង្កជាអគ្គិភ័យ។ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបន្ថែមថា នៅវេលាម៉ោង០១:១៥នាទីរំលងអាធ្រាត្រ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ មានករណីអគ្គិភ័យមួយកន្លែងកើតឡើងនៅចំណុចវត្តសារ៉ាវ័ន្ធ ផ្លូវ១៧៨ ភូមិ៩ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។ ហេតុការណ៍អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីដុតទៀនវស្សាឆេះរាលដាល បង្កជាអគ្គិភ័យ។ អគ្គិភ័យនេះធ្វើឱ្យឆេះបន្ទប់ទំហំ ២ម៉ែត្រ×២ម៉ែត្រ និងសម្ភារៈមួយចំនួន នឹងពុំបណ្តាលឱ្យឆេះរាលដាលដល់កុតក្បែរខាងឡើយ។ នៅម៉ោង០២:១៥នាទីរំលងអាធ្រាត្រ
September 15, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ តាមការចុះផ្សាយ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រោមមាគ៌ាដឹកនាំប្រកបដោយភាពឈ្លាសវ័យរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងដោយមានការទទួលខុសត្រូវដឹកនាំសម្របសម្រួលដោយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ក្នុងរយៈពេល៣១ថ្ងៃ នៃខែសីហា ឆ្នាំ២០២៤នេះ អង្គភាព និងការិយាល័យច្រកចេញចូលតែមួយ រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ទូទាំងប្រទេស បានផ្ដល់សេវាជូនប្រជាពលរដ្ឋបានសរុបដល់ទៅ៤៥៤ ៦៧០សេវា។ នេះបើតាម ឯកឧត្តមបណ្ឌិត ទូច សុឃៈ (សុខៈ)
September 15, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ តាមរយៈការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ត្រូវបានជ្រើសតាំងជាប្រធានកិត្តិយសសមាគមអភិរក្សដំរីខ្មែរអៃរាវត្តា (Airavata) ដើម្បីចូលរួមក្នុងកិច្ចការងារថែរក្សា និងអភិរក្សសត្វដំរីក្នុងប្រទេសកម្ពុជាបានគង់វង្ស។ ការជ្រើសតាំង ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជាប្រធានកិត្តិយសសមាគមអភិរក្សដំរីខ្មែរអៃរាវត្តា ត្រូវបានប្រកាសជាផ្លូវការនៅល្ងាចថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៤ នាសណ្ឋាគារ Sun & Moon ភ្នំពេញ ក្នុងកម្មវិធីរាត្រីសមោលសរសប្បុរសធម៌រៃអង្គាសថវិកាលើកទី៦ ដើម្បីបន្តកិច្ចការងារអភិរក្សដំរីខ្មែរបានស្ថិតស្ថេរ រៀបចំ ឡើងដោយ សមាគមអភិរក្សដំរីអៃរាវត្តា ក្រោមអធិបតីភាព ឯកឧត្តម ឌិត
September 15, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ព្យុះទី១៣ឈ្មោះ ប៊ីបីនកា នៅតែបន្តមានឥទ្ធិពលខ្លាំងលើខ្យល់មូសុងនិរតី ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកញ្ញា នេះ។ ក្រសួងធនធានទឹក បានបន្ថែមថា ព្យុះទី១៣ឈ្មោះ ប៊ីបីនកា នៅតែបន្តមានឥទ្ធិពលខ្លាំងលើខ្យល់មូសុងនិរតី ដែលបក់លើសមុទ្រ អានដាមម៉ែន ឈូងសមុទ្រថៃ ខណៈសម្ពាធទាប គ្របដណ្ដប់លើ ភាគកណ្តាលនៃអាងទន្លេមេគង្គ សមុទ្រចិនខាងត្បូង និងលើព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤៖ ១-តំបន់វាលទំនាប៖
September 15, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម វ៉ាត់ ចំរើន អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មការចំពោះកិច្ចរៀបចំការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់សម្តេចធិបតីបានអំពាវនាវដល់អ្នកហាត់គុន ប្រជាពលរដ្ឋ យុវជនខ្មែរទូទាំងប្រទេស និងនៅក្រៅប្រទេសទាំងអស់សូមចូលរួមគាំទ្រ និងទស្សនាតាមដានពីភាពចម្រុះនៃភាពសម្បូរបែបរបស់យុទ្ធគុនចម្រុះខ្មែរបុរាណ ដើម្បីត្រៀមអបអរសាទរចំពោះស្នាដៃទេពកោសល្យរបស់កូនខ្មែរនៅក្នុងជំនាន់នេះ ដែលកំពុងខិតខំថែរក្សាយុទ្ធគុនសម្បត្តិបេតិកភណ្ឌ ដែលយើងកំពុងខិតខំជីកកកាយនូវកេរដំណែលព្រលឹងបុព្វបុរសខ្មែរឡើងវិញមកថែរក្សាឱ្យបានយូរអង្វែងតទៅមុខទៀត។ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡាបានគូសបញ្ជាក់ថា ៖«ក្នុងនាមគណៈកម្មការចំពោះកិច្ចរៀបចំព្រឹត្តិការណ៍កីឡាដ៏ធំនេះ សូមការគាំទ្រពីអ្នកហាត់គុនខ្មែរទាំងអស់ឱ្យចូលរួមប្រកួតឱ្យបានគ្រប់ៗគ្នានូវទឹកចិត្តស្មារតីឱ្យបានផុសផុល ក្នុងចលនាជាតិមួយដ៏វិសេសវិសាល ដែលសម្តេចធិបតីបានផ្តល់ឱកាសមកឱ្យយើងទាំងអស់គ្នា។ ក្រៅពីសុំការគាំទ្រពីអ្នកហាត់គុនទាំងអស់ យើងខ្ញុំក៏សូមអំពាវនាវដល់អ្នកហាត់គុនណាក៏ដោយ ក្នុងរង្វង់គ្រប់យុទ្ធគុនរបស់ខ្មែរត្រូវចូលរួមជាមួយគ្នា
September 15, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានាដោយចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ត្រូវលក់សាំងធម្មតាតម្លៃ ៤,០០០រៀល និងម៉ាស៊ូតត្រូវលក់ ៣,៨៥០រៀល ក្នុង១លីត្រ។ ហើយតម្លៃនេះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១០ថ្ងៃមុន មានការចុះបន្តិចបន្តួច ដោយកាលពី១០ថ្ងៃមុន សម្រាប់ប្រេងសាំងធម្មតាគឺមានតម្លៃ ៤,១៥០រៀលក្នុងមួយលីត្រ មានន័យថាចុះ ១៥០រៀលក្នុងមួយលីត្រ និងតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ៣,៩៥០រៀល មានន័យថាចុះ ១០០រៀលក្នុងមួយលីត្រ៕ អត្ថបទ៖ និស្ស័យ ប្រភព៖ ក្រសួងពាណិជ្ជកម្ម Ministry
September 1, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង តែងតែផ្តល់កិត្តិយស និងឱ្យតម្លៃលើការប្រឡងប្រជែង ជាក់ស្តែងនៅព្រឹកនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កំពុងមានវត្តមាន នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដើម្បីពិនិត្យការតាក់តែងវិញ្ញាសា និងជ្រើសរើសប្រធានវិញ្ញាសា សម្រាប់ការប្រឡងនៅពេលរសៀល។ តាមការរំពឹងទុក គ្រូតាក់តែងប្រធានវិញ្ញាសា នឹងត្រូវបញ្ចប់ការតាក់តែងសម្រាប់វេនទី១ នៅម៉ោង ៩៖០០ព្រឹក ដើម្បីដំណើរការនីតិវិធីបន្ត សម្រាប់ការប្រឡងប្រជែងដែលចាប់ផ្តើមនៅម៉ោង១២៖០០នាទី។ វិញ្ញាសាដែលកំពុងតាក់តែងរួមមាន សំណួរពហុចម្លើយ ផ្នែកវប្បធម៌ទូទៅ ៣០% និងផ្នែកគណិតវិទ្យា ៧០%។ ជាមួយគ្នានេះ គ្រូតាក់តែងវិញ្ញាសា
September 1, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា តំបន់ខ្ពង់រាប អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី ៥៥% ។ តំបន់ខ្ពង់រាប គ្របដណ្ដប់លើផ្ទៃដី៤៥% និង តំបន់មាត់សមុទ្រ គ្របដណ្ដប់លើផ្ទៃដី៣៥%។ ការប្រែប្រួលអាកាសធាតុដែលអាចមានភ្លៀងធ្លាក់នេះគឺអាស្រ័យដោយ ព្យុះទី១០ឈ្មោះ សានសាន (Shanshan) នៅមានឥទ្ធិពលលើខ្យល់មូសុងនិរតី ដែលបក់លើសមុទ្រ Andaman ខណៈសម្ពាធទាប គ្របដណ្តប់លើឈូងសមុទ្រថៃ ភាគកណ្តាលនៃអាងទន្លេមេគង្គ សមុទ្រចិនខាងត្បូងនិងលើព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤។ ទន្ទឹងនេះទៀត កម្ពុជាត្រូវបានគេព្យាករណ៍ថា ទទួលរងការប្រែប្រួលអាកាសធាតុ ដែលតំបន់វាលទំនាប
September 1, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ យោងតាមសារព័ត៌មានក្នុងស្រុក បានឱ្យដឹងថា កម្លាំងសមត្ថកិច្ចនគរបាល បានចាប់ខ្លួនលោក គុយ វ៉ាត ថៅកែហាង Park Coffee និងជាម្ចាស់ក្រុមហ៊ុនជាច្រើនទៀត ពាក់ព័ន្ធបទល្មើសចេញសែកអត់ប្រាក់ និងឆបោកប្រាក់ផ្សេងៗទៀត។ នេះបើតាមលោកឧត្តមសេនីយ៍ឯក ង៉េង ជួរ ប្រធាននាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤នេះ។ សមត្ថកិច្ចបញ្ជាក់ថា លោក គុយ វ៉ាត បានរងនូវពាក្យបណ្តឹងជាច្រើន ហើយនៅថ្ងៃស្អែកនឹងបញ្ជូនទៅកាន់តុលាការ៕ ប្រភព៖ Freshnews
August 25, 2024









