- Nisaiy KN
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានមានប្រសាសន៍ប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ជាគោលការណ៍ច្បាប់ ការប្រកាសគាំទ្រសកម្មជន ឬជនជាប់ចោទ ហើយប្រឆាំងទៅនឹងវិធានការច្បាប់ មិនមែនជាមធ្យោបាយផ្លូវច្បាប់ក្នុងការការពារដល់ជនជាប់ចោទទាំងនោះទេ។ ឯកឧត្តម បានបញ្ជាក់បន្ថែមថា៖ «ការសម្រេចផ្តន្ទាទោសនេះ គឺជាការអនុវត្តច្បាប់ដោយផ្អែកលើអង្គហេតុ និងអង្គច្បាប់ និងមានមូលដ្ឋានរឹងមាំច្បាស់លាស់តាមរយៈការស៊ើបអង្កេតរបស់សមត្ថកិច្ចដែលឈានទៅដល់ការផ្តន្ទាទោស។ ហើយមធ្យោបាយតាមផ្លូវច្បាប់តែមួយគត់នៅក្នុងការជួយដល់ជនជាប់ចោទ គឺការចូលរួមក្នុងដំណើរការនីតិវិធីរបស់តុលាការ ធ្វើការការពារខ្លួនតាមផ្លូវច្បាប់ បង្ហាញភស្តុតាងសក្ខីកម្មឱ្យបានរឹងមាំនៅក្នុងការដោះបន្ទុកទៅនឹងបទចោទដែលសមត្ថកិច្ចមានដើម្បីធ្វើការដោះបន្ទុក»។ ដោយឡែកចំពោះការចេញសេចក្តីថ្លែងការណ៍ចោទប្រកាន់យ៉ាងណានោះ មិនមានឥទ្ធិពលអ្វីទៅលើតុលាការ ហើយក៏មិនអាចជួយដល់ជនជាប់ចោទដែលជាសកម្មជនទាំងអស់នោះបានដែរ។ ទាំងនេះបើផ្អែកទៅលើរដ្ឋធម្មនុញ្ញ និងនីតិវិធីច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា។ បន្ថែមពីលើនេះ ឯកឧត្តមអ្នកនាំពាក្យក្រសួងយុត្តិធម៌ ក៏បានបញ្ជាក់បន្ថែមផងដែរថា
July 7, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ យោងតាមសារព័ត៌មានក្នុងស្រុកមួយបានឱ្យដឹងថា លោកយាយ តាត់ ឆេន ភរិយាព្រឹទ្ធចារ្យកោសលវោហារ គង់ ណៃ រំជួលចិត្ដហូរទឹកភ្នែក ថ្លែងអំណរគុណសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បន្ទាប់ពីសម្ដេចបានបន្ដចាត់សហការី ចូលរួមរំលែកទុក្ខ ចំពោះមរណភាពរបស់ស្វាមីលោកយាយផ្ទាល់ដល់គេហដ្ឋាន។ លោកយាយ តាត់ ឆេន បានថ្លែងថា «ខ្ញុំត្រេកអរណាស់ ហើយរំភើបចិត្ដយ៉ាងខ្លំាង ពេលដែលសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្ដល់ភាពកក់ក្ដៅ និងគោរពស្រលាញ់តាខ្ញុំ (លោកព្រឹទ្ធចារ្យកោសលវោហារ គង់
June 30, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម យី វាសនា ទីប្រឹក្សារាជរដ្ឋាភិបាល និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានលើកឡើងថា ប្រភេទកីឡាអត្តពលកម្មជនពិការមានសក្តានុពលខ្ពស់ពីមួយឆ្នាំទៅមួយឆ្នាំ ដោយកីឡាករ កីឡាការិនីធ្វើបានកាន់តែលឿន ដោយចាយពេលកាន់តែតិច ដោយនេះបានបង្ហាញពីការរីកចម្រើនទាំងបរិមាណ និងគុណភាពរបស់អត្តពលិកពិការកម្ពុជា តាមរយៈការដណ្តើមបានមេដាយមាស ប្រាក់ និងសំរឹទ្ធជាបន្តបន្ទាប់ពីលើកឆាកអន្តរជាតិ។ នេះជាការគូសបញ្ជាក់របស់ឯកឧត្តមអគ្គលេខាធិការ នៅក្នុងឱកាសបិទការប្រកួតកីឡាអត្តពលកម្មជនពិការកម្ពុជា លើកទី៥ រយៈពេល២ថ្ងៃ គឺថ្ងៃ ២៨-២៩ មិថុនា ឆ្នាំ២០២៤នេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ ឯកឧត្តម យី វាសនា សង្កត់ធ្ងន់ថា ប្រភេទកីឡាអត្តពលកម្មជនពិការកាន់តែមានសន្ទុះកើនឡើងនូវចំនួនកីឡាករ
June 30, 2024 - ព័ត៌មានជាតិក្រុមជម្រើសជាតិទូកនាគកម្ពុជាដណ្តើមបានមេដាយសំរឹទ្ធ១គ្រឿងក្នុងការប្រកួតទូកនាគអន្តរជាតិ នៅប្រទេសរុស្ស៊ី
(ភ្នំពេញ)៖ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ ក្រុមជម្រើសជាតិទូកនាគកម្ពុជាចំណុះ ១២នាក់ដណ្តើមបានមេដាយសំរឹទ្ធ ១គ្រឿងជូនជាតិលើវិញ្ញាសាប្រណាំងចម្ងាយ ២០០ម៉ែត្រ នៅក្នុងការប្រកួតកីឡាទូកនាគអន្តរជាតិ (International Dragon Boat Festival នៅប្រទសរុស្ស៊ី។ នេះបើយោងតាមការបញ្ជាក់ប្រាប់ពីលោក គង់ សុភាព គ្រូជំនួយក្រុមជម្រើសជាតិទូកនាគកម្ពុជា តាមប្រព័ន្ធតេឡេក្រាម នារសៀលថ្ងៃទី២៩ ខែមិថុនានេះ។ ក្នុងវិញ្ញាសាប្រណាំងចម្ងាយ២០០ម៉ែត្រនេះ ចំណុះ១២នាក់នេះ គឺក្រុមជម្រើសជាតិមីយ៉ាន់ម៉ា ដណ្តើមបានចំណាត់ថ្នាក់លេខ១ មេដាយមាស, ឥណ្ឌូណេស៊ីដណ្តើមចំណាត់ថ្នាក់លេខ២ មេដាយប្រាក់ និងកម្ពុជាដណ្តើមបានចំណាត់ថ្នាក់លេខ៣ មេដាយសំរឹទ្ធ ខណៈកម្ពុជា នៅសល់២វិញ្ញាសាទៀត គឺវិញ្ញាសា ៥០០ម៉ែត្រ
June 30, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក Koen Everaert អនុប្រធានផ្នែកកិច្ចសហប្រតិបត្តិការសហភាពអឺរ៉ុបប្រចាំកម្ពុជា បានមានប្រសាសន៍ថា សហភាពអឺរ៉ុបជឿជាក់ថា ការអប់រំសម្រាប់ទាំងអស់គ្នា គឺជាគន្លឹះដ៏សំខាន់ក្នុងការជំរុញឱ្យយុវជនកម្ពុជាអាចឈានទៅសម្រេចបានសក្តានុពលរបស់ខ្លួន និងមានសារៈសំខាន់ សម្រាប់ការកាត់បន្ថយភាពក្រីក្រ និងបង្កើតនូវការងារធ្វើនៅក្នុងប្រទេសផងដែរ ហើយថាការអប់រំប្រកបដោយបរិយាបន្នសម្រាប់មនុស្សមានពិការភាពបានផ្តល់នូវឱកាសស្មើភាពគ្នា និងទទួលស្គាល់នូវសារៈសំខាន់នៃការចូលរួមចំណែករបស់ពួកគេទៅក្នុងការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេស។ លោក Koen Everaert លើកឡើងបែបនេះក្នុងឱកាសដែលលោកអញ្ជើញចូលរួមថ្លែងសុន្ទរកថា ក្នុងពិធីបិទសិក្ខាសាលាផ្សព្វផ្សាយផែនការសកម្មភាពស្តីពីការអប់រំបរិយាបន្នឆ្នាំ ២០២៤-២០២៨ ដែលរៀបចំឡើងដោយក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការ យូនីសេហ្វប្រចាំកម្ពុជា កាលពីរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម អ៊ុង បូរាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។
June 30, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ នេះ សាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីការចោទប្រកាន់ និងចំណាត់ការនីតិវិធីលើសំណុំរឿងពាក់ព័ន្ធនឹងអំពើឃាតកម្មប្រព្រឹត្តដោយឈ្មោះ ស្រី ស៊ីណា ក្រោយពិនិត្យភស្ដុតាង របាយការណ៍សន្និដ្ឋានរបស់សមត្ថកិច្ច និងបានសាកសួរគ្រប់បុគ្គលពាក់ព័ន្ធរួចមក។ ខាងក្រោមនេះ ជាចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីការចោទប្រកាន់ និងចំណាត់ការនីតិវិធីលើសំណុំរឿង ទាំងស្រុង៖ ប្រភព៖ ក្រសួងព័ត៌មាន
June 23, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ឯកឧត្តមរដ្ឋមន្រ្តី ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញចុះពិនិត្យទីតាំងដាក់ផ្លាកឈ្មោះផ្លូវមហាវិថី ស៊ី ជីនពីង នៅលើខ្សែផ្លូវក្រវាត់ក្រុងទី៣ ដើម្បីត្រៀមដាក់សម្ពោធផ្លូវការថ្ងៃខាងមុខ។ រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន អមដំណើរ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចុះពិនិត្យទីតាំងដាក់ផ្លាកឈ្មោះផ្លូវមហាវិថី ស៊ី ជីនពីង នៅលើខ្សែផ្លូវក្រវាត់ក្រុងទី៣ ដើមត្រៀមដាក់សម្ពោធនៅថ្ងៃខាងមុខ។
June 23, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្ដីប្រកាសព័ត៌មានបញ្ជាក់ពីវត្តមានរបស់ផ្សោតឃ្លៀច ឬផ្សោតផ្កាឈូកនៅក្នុងដែនសមុទ្រកម្ពុជា ត្រង់ចំណុចពាក់កណ្ដាលផ្លូវកំពង់សោម និងកោះរ៉ុង។ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសង្កេតឃើញថា ថ្មីៗនេះមានការផ្សព្វផ្សាយ និងចែករំលែកក្នុងបណ្តាញសង្គមយ៉ាងផុសផុល អំពីការប្រទះឃើញផ្សោតឬត្រីដូហ្វីនពណ៌ផ្កាឈូក នៅសមុទ្រកម្ពុជា ត្រង់ចំណុចពាក់កណ្តាលផ្លូវកំពង់សោម និងកោះរ៉ុង ដោយភ្ជាប់នូវរូបភាពសត្វផ្សោតឃ្លៀច (ផ្សោតពណ៌ផ្កាឈូក) ដែល មានប្រភពមិនច្បាស់លាស់។ ករណីនេះរដ្ឋបាលជលផលសូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា នៅក្នុងសមុទ្រ កម្ពុជាមានផ្សោតឃ្លៀច ឬផ្សោតផ្កាឈូក (Indo-Pacific humpbacked dolphin –
June 23, 2024 - PR
ភ្នំពេញ៖ ជាក្រុមហ៊ុនគម្រូដ៏ធំមួយនៅកម្ពុជា ដែលតែងតែមិនមើលរំលងនូវរាល់សកម្មភាពសប្បុរសធម៌ទាំងឡាយដើម្បីជួយដល់សង្គម។ ក្រុមហ៊ុន ជីប ម៉ុង ជាក្រុមហ៊ុនមេ របស់ ខ្មែរ ប៊ែវើរីជីស បានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការចូលរួមសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សុវត្ថិភាពសង្គមជាតិ ដោយក្រុមហ៊ុនបានចូលរួមឧបត្ថម្ភក្នុងព្រឹត្តិការណ៍តន្រ្តីប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ «ចូលរួមទាំងអស់គ្នាដើម្បីជីវិត និងសហគមន៍យើងគ្មានគ្រឿងញៀន»។ ការប្រយុទ្ធប្រឆាំងគ្រឿងញៀន គឺជាយុទ្ធនាការដ៏ធំមួយរបស់រាជរដ្ឋាភិបាល ដូច្នេះហើយ ទើបក្រុមហ៊ុន ជីប ម៉ុង ដែលកន្លងមកតែងតែជ្រោមជ្រែង និងមិនបោះបង់រាល់ការជួយអភិវឌ្ឍសង្គម បានប្ដេជ្ញាចិត្តជំរុញយុវជនបានយល់ដឹងឱ្យកាន់តែច្បាស់ពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន ដើម្បីឱ្យសហគមន៍យើងគ្មានគ្រឿងញៀន និងលែងជាបញ្ហារបស់សង្គមជាតិ។ លើសពីការឧបត្ថម្ភព្រឹត្តិការណ៍តន្រ្តីប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីសក៏បានគិតគូរពីប្រជាពលរដ្ឋដែលចូលរួមទស្សនា តាមរយៈការចែកជូន ទឹកពិសាកម្ពុជា ដោយឥតគិតថ្លៃនៅថ្ងៃនោះផ្ទាល់ផងដែរ។
June 23, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មានបានបញ្ជាក់ថា ប្រសាសន៍អំពាវនាវរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកនាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ នេះ គឺជាការណែនាំក្រើនរំលឹកដល់អ្នកសារព័ត៌មាន(អនឡាញជាពិសេស) អ្នកបង្កើតមាតិកាបណ្តាញសង្គម(MMO) និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមទាំងឡាយអំពីភាពចាំបាច់ក្នុងការធានាការលើកកម្ពស់សីលធម៌សង្គម សណ្តាប់ធ្នាប់សាធារណៈ ការគោរពសិទ្ធិ កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃ និងការថែរក្សាវប្បធម៌ ប្រពៃណីល្អក្នុងការរស់នៅប្រាស្រ័យទាក់ទងគ្នាជាប្រចាំរបស់ប្រជាជនកម្ពុជា។ ឯកឧត្តមបន្តថា ការអំពាវនាវនេះគឺជាការក្រើនរំលឹក ដាស់និងពង្រឹងស្មារតីដល់អ្នកសារព័ត៌មាន អ្នកបង្កើតមាតិកាបណ្តាញសង្គម(MMO) និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមទាំងឡាយ កុំឱ្យដើរប្រាសចាសពីគន្លងនៃក្រមសីលធម៌វិជ្ជាជីវៈ ក្រមសីលធម៌ក្នុងការរស់នៅក្នុងសង្គម ដែលក្នុងបរិបទប្រព័ន្ធផ្សព្វផ្សាយបែបឌីជីថល មានជនមួយចំនួន ក្នុងចំណោមអ្នកទាំងនេះ
June 23, 2024









