- Nisaiy KN
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមសារព័ត៌មានក្នុងស្រុកមួយបានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានឧបត្ថម្ភថវិកាចំនួន៣ពាន់ដុល្លារ ជូនដល់គ្រួសារលោក សុខុម ចរណៈ ដែលរងការបាញ់ប្រហារយ៉ាងព្រៃផ្សៃបំផុតពីសំណាក់អតីតឧកញ៉ា ស្រី ស៊ីណា។ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាមេដឹកនាំមិនដែលមើលរំលងការលំបាកប្រជាពលរដ្ឋនោះឡើយ។ រាល់ពេលដែលសម្តេចទាំងទ្វេទទួលបានព័ត៌មាននៃការលំបាករបស់ប្រជាពលរដ្ឋ សម្តេចតែងតែជួយដោះស្រាយជានិច្ច។ បន្ទាប់ពីទទួលបានព័ត៌មាននៃការរងរបួសរបស់ប្អូនប្រុស សុខុម ចរណៈ ក្នុងហេតុការណ៍បាញ់ប្រហារដល់ក្នុងផ្ទះកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤កន្លងទៅនោះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានក្តីអាណិតអាសូរជាខ្លាំង ហើយក៏បានឧបត្ថម្ភថវិកាសម្រាប់ការព្យាបាលរបួសរបស់គេ។
June 23, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងស្ដីពី ស្ថានភាពធាតុអាកាសសម្រាប់ថ្ងៃទី២៣-២៥ ខែមិថុនា ឆ្នាំ២០២៤។ ក្រសួងធនធានទឹក បានឱ្យដឹងថា សម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។ ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤៖ ១-តំបន់វាលទំនាប៖ -សីតុណ្ហភាពអប្បបរមា ២៣°C និងសីតុណ្ហភាពអតិបរមា ៣៣°C ។ ខ្យល់បក់មកពីទិសនិរតី និងទិសបស្ចឹម មានល្បឿនមធ្យម ៣,០០ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង
June 23, 2024 - PR
នៅសណ្ឋាគារ Orkwood Premier ភ្នំពេញ: នៅថ្ងៃទី 15 មិថុនា ឆ្នាំ 2023 គឺជាថ្ងៃដែលអ្នកគាំទ្រទូរសព្ទត្រកូល Redmi បានទន្ទឹងរង់ចាំអស់ពេលជាយូរមកហើយ នោះគឺជាការបង្ហាញនូវសមាជិកចុងក្រោយគេបង្អស់នៃត្រកូល Redmi នោះគឺ Redmi 13 ជាមួយនឹងមុខងារពិសេសជាងមុន រូបរាងដ៏ប្រណីតទាក់ចិត្តអ្នកប្រើប្រាស់ ដោយភ្ជាប់ជាមួយកាម៉េរ៉ាទំហំ 108 MP ធ្វើអោយការថតរូប និង វីដេអូ មានគុណភាពត្រជាក់ភ្នែក និង ស្រស់ស្អាត។ ជាមួយមុខងារដ៏អស្ចារ្យ Redmi 13 ពិតជាសាកសមជាមួយនឹងអ្នកប្រើប្រាស់ដែលចូលចិត្ត ថតរូប ផលិតមាតិការក្នុងប្រព័ន្ធសង្គម
June 16, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងភ្នំពេញ លើកទី១២ ឆ្នាំ២០២៤ បានបញ្ចប់ដោយស្នាមញញឹម និងជោគជ័យ នៅមុខព្រះបរមរាជវាំងត្រូវដោយទាក់ទាញបានកីឡាករ កីឡាការិនីជាតិ-អន្តរជាតិសរុប ចំនួន ៤១១០នាក់ មកពី៥៧ប្រទេស ដើម្បីអបអរសាទរបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និងស្វែងរកថវិកាសប្បុរសធម៌។ មុនឱកាសចេញដំណើរការ ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានអញ្ជើញអត្តពលិកជាតិ-អន្តរជាតិ លើកដៃប្រណមដើម្បីថ្វាយនូវសព្ទសាធុការពរ ក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ
June 16, 2024 - ព័ត៌មានជាតិ
(សៀមរាប)៖ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន បានឱ្យដឹងថា ករណីសកម្មភាពប៉ូលីសម្នាក់ ធ្វើសកម្មភាព ទះកំភ្លៀងបុរស់ម្នាក់ យ៉ាងអាណាធិបតេយ្យ ត្រូវបានផ្អាកការងារបណ្តោះអាសន្នហើយ។ ក្រសួងបានបន្ថែមផងដែរថា៖ ស្នងការនគរបាលខេត្តសៀមរាប សម្រេចផ្អាកការងារបណ្តោះអាសន្នចំពោះលោកអនុសេនីយ៍ទោ វឿន សារ៉ាវុធ អត្តលេខៈ៨៤០១៣ ឋានៈនាយ រងប៉ុស្តិ៍នគរបាលរដ្ឋបាលខ្ទារសណ្តាយ នៃអធិការដ្ឋាននគរបាលស្រុកបន្ទាយស្រី ឱ្យមកបង្ហាញមុខនៅការិយាល័យ បុគ្គលិករៀងរាល់ម៉ោងធ្វើការ ។ ដោយមូលហេតុ : ល្មើសនឹងបទវិន័យនគរបាលជាតិកម្ពុជា៕ អត្ថបទ៖ និស្ស័យ ប្រភព៖ ក្រសួងព័ត៌មាន
June 16, 2024 - ព័ត៌មានជាតិ
(បន្ទាយមានជ័យ)៖ នាថ្ងៃសោរ៍ ទី១៥ ខែមិថុនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា មន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) បានសហការជាមួយមន្ត្រីសាខាគយ និងរដ្ឋាករខេត្តបន្ទាយមានជ័យ បានរកឃើញនូវផលិតផលបង្កកពុំអនុលោមតាមបទប្បញ្ញត្តិ និងមានសារធាតុគីមីហាមឃាត់ (សារធាតុ ហ្វ័រម៉ាលីន) មួយចំនួន ដោយមន្រ្តីជំនាញក៏បានធ្វើការដកហូត និងដុតកម្ទេចចោលនូវផលិតផលទាំងនោះ។ ក្រសួងពាណិជ្ជកម្មបានលើកឡើងថា៖ ខេត្តបន្ទាយមានជ័យ បានសហការជាមួយមន្ត្រីសាខាគយ និងរដ្ឋាករខេត្តបន្ទាយមានជ័យ ធ្វើការត្រួតពិនិត្យផលិតផលបង្កកដែលដឹកតាមរថយន្តដឹកអ្នកដំណើរ នៅចំណុចសាលាក្រហមស្ថិតនៅភូមិសូរិយាថ្មី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ នៅកំឡុងពេលត្រួតពិនិត្យ មន្រ្តីជំនាញបានរកឃើញនូវផលិតផលបង្កកពុំអនុលោមតាមបទប្បញ្ញត្តិ និងមានសារធាតុគីមីហាមឃាត់ (សារធាតុ
June 16, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងស្ដីពី ស្ថានភាពធាតុអាកាសសម្រាប់ថ្ងៃទី១៦-១៨ ខែមិថុនា ឆ្នាំ២០២៤។ ក្រសួងធនធានទឹក បានឱ្យដឹងថា សម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។ ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤៖ ១-តំបន់វាលទំនាប៖ -សីតុណ្ហភាពអប្បបរមា ២៣°C និងសីតុណ្ហភាពអតិបរមា ៣៤°C ។ ខ្យល់បក់មកពីទិសនិរតី និងអាគ្នេយ៍ មានល្បឿនមធ្យម ២,៥ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង
June 16, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ ក្នុងពិធីប្រារព្ធទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៧ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្លែងថា ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ដើរតួនាទីយ៉ាងសំខាន់មិនអាចខ្វះបាន ក្នុងការអភិវឌ្ឍមូលធនមនុស្ស ព្រោះបានជួយផ្តល់ចំណេះដឹង ជំនាញបច្ចេកទេស សមត្ថភាព ដល់យុវជនដើម្បីក្លាយខ្លួនជាកម្លាំងពលកម្មជំនាញ និងចូលរួមកាត់បន្ថយគម្លាតជំនាញក្នុងទីផ្សារការងារ។ ឯកឧត្តមថ្លែងបែបនេះ ក្នុងពិធីប្រារព្ធទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៧ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ ដែលធ្វើឡើងក្រោមប្រធានបទ «TVETរៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ»
June 16, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤ យោងតាមប្រភពសារព័ត៌មានក្នុងស្រុកបានឱ្យដឹងថា លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានប្រកាសមិនស្វាគមន៍កីឡាករ Dave Leduc ឡើងសង្វៀននៅកម្ពុជាឡើយ ហើយក៏គ្មានថ្ងៃធ្វើការជាមួយកីឡាករ Lethwei របស់មីយ៉ាន់ម៉ានេះដែរ បន្ទាប់ពីលោកបានមើលឃើញពីទង្វើមិនគប្បីម្ដងជាពីរដង ស្ទើរតែនាំឲ្យខូច និងប៉ះពាល់ដល់កម្មវិធីគុនខ្មែរថែមទៀត ជាក់ស្ដែងដូចជាការប្រកួតជាមួយ ព្រំ សំណាង កាលពីចុងឆ្នាំ២០២៣ និងកម្មវិធីគុនខ្មែរ ដែលមានវត្តមានស្ដេចប្រដាល់ពិភពលោក ម៉ានី ប៉ាគីអាវ អញ្ជើញចូលរួមជាភ្ញៀវកិត្តិយសកាលពីថ្មីៗ។ ប្រធានសហព័ន្ធខាងលើ បានបញ្ជាក់ថា «ចំពោះខ្ញុំ យើងគាំទ្រដែលមានកីឡាករបរទេសមកជួយផ្សព្វផ្សាយគុនខ្មែរ ប៉ុន្ដែចំពោះបុគ្គល Dave Leduc
June 9, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤ ក្រសួងពាណិជ្ជកម្មបាន បានចេញនូវសេចក្តីប្រកាសព័ត៌មានស្ដីអំពី ការចុះផ្សាយភាពមិនប្រក្រតីនៃការ អនុវត្តតួនាទីនិងភារកិច្ចរបស់មន្ត្រី ក.ប.ប. ៥រូប ខេត្តកំពង់ឆ្នាំង។ ក្រសួងបានបន្ថែមថា ពាក់ព័ន្ធនឹងករណីនេះ ក្រសួងពាណិជ្ជកម្ម សូមជម្រាបជូនថា កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ មន្ដ្រី ក.ប.ប. ខេត្តកំពង់ឆ្នាំង ចំនួន ៥រូប បានចុះទៅត្រួតពិនិត្យទំនិញនៅផ្សាររមាស ក្នុងឃុំអភិវឌ្ឍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ នៅពេលចុះអនុវត្តការងារ មន្ដ្រី ក.ប.ប. បានរកឃើញទីតាំងលក់ទំនិញ ៣កន្លែង ដែលបានតាំងលក់ផលិតផលគ្រឿងសម្អាងមិនអនុលោមតាមបទប្បញ្ញាត្តិពាក់ព័ន្ធនឹងបទដ្ឋានព័ត៌មានសម្រាប់អ្នកប្រើប្រាស់ ដែលម្ចាស់ទំនិញត្រូវទទួលរងនូវការពិន័យអន្តរការណ៍ស្របតាមច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់។
June 9, 2024









