- Nisaiy KN
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ ចាប់តាំងពីថ្ងៃទី ១៣កក្កដារហូតដល់ថ្ងៃទី ២១កក្កដានេះ ការស្វែងរកឧទ្ធម្ភាគចក្រនិងអ្នកបើកបរពីរនាក់ដែលបាត់ខ្លួននៅមិនទាន់មានប្រភពណាបង្ហាញថាបានរកឃើញឬក៏មានតម្រុយដែលអាចនឹងឈានទៅរកឃើញនៅឡើយនោះទេ។ ប្រតិបត្តិការនេះបានធ្វើមួយថ្ងៃក្រោយឧទ្ធម្ភាគចក្របានបាត់ខ្លួនកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤។ នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា បញ្ហាអាកាសធាតុដែលភ្លៀងខ្លាំងនិងចុះអ័ព្ទបានបង្កការលំបាកសម្រាប់ការរុករកឧទ្ធម្ភាគចក្រ ដែលបានបាត់ដំណឹង។ ប្រតិបត្តិការរុករកនេះ បានប្រើប្រាស់ កម្លាំងថ្មើរជើងចូលទៅកាន់តំបន់ព្រៃក្រាស់ ជ្រោះជ្រលងភ្នំ និងកងកម្លាំងរុករកពីខាងលើ តំបន់ព្រៃដោយប្រើប្រាស់ឧទ្ធម្ភាគចក្រ និងយន្តហោះដ្រូន ។ហើយនៅពេលចុងក្រោយនេះកម្លាំងរុករកបានកើនឡើងដល់ជាង១០០០នាក់ហើយដោយពាក់អាវភ្លៀងចុះប្រតិបត្តិការ។ កាលពីថ្ងៃទី១៧កក្ដដានាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានចុះទៅដឹកនាំផ្ទាល់ក្នុងប្រតិបត្តិការរុករកនេះ។ ដោយឡែកអាជ្ញាធរខេត្តពោធិ៍សាត់ដែលជាម្ចាស់ភូមិសាស្ត្រក៏បានចូលរួមគាំទ្រក្នុងប្រតិបត្តិការស្វែងឧទ្ធម្ភាគចក្រដែលបាត់ខ្លួននេះដែរ។នេះបើតាមលោកហៀមឃួនអភិបាលរងនិងជាអ្នកនាំពាក្យសាលាខេត្តពោធិ៍សាត់។ លោកហៀមឃួន បានប្រាប់ក្រុមការងារផ្សព្វផ្សាយព័ត៌មានតាមប្រព័ន្ធអ៊ីនធឺណិតក្រសួងព័ត៌មានថា អាជ្ញាធរខេត្តពោធិ៍សាត់ចាប់តាំងពីដើមដៃ បានប្រើប្រាស់កម្លាំងដើរល្បាត
July 21, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង ស្ដីពីស្ថានភាពអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ អាចនឹងមានភ្លៀងធ្លាក់ លាយលំជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ក្រសួងបានបញ្ជាក់បន្ថែមថា៖ ប្រព័ន្ធសម្ពាធទាបជាមួយនឹងព្យុះមួយឈ្មោះ ហ្គ្សាមី (Gaemi) គ្របដណ្តប់លើសមុទ្រចិនខាងត្បូងមានឥទ្ធិពលលើសមុទ្រ Andaman ភាគកណ្តាលនិងខាងកើតឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា និងភាគកណ្តាលនៃអាងទន្លេមេគង្គ នឹងបណ្តាលឱ្យរបបខ្យល់មូសុងនិរតីមានឥទ្ធិពលមកលើប្រទេសកម្ពុជា។ ស្ថានភាពបែបបនេះចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤។ ១-តំបន់វាលទំនាប៖ -សីតុណ្ហភាពអប្បបរមា ២៣°C និងសីតុណ្ហភាពអតិបរមា ៣១°C ។
July 21, 2024 - ព័ត៌មានជាតិក្រសួងព័ត៌មាន រៀបចំស្តង់ដាប្រតិបត្តិវិជ្ជាជីវៈសារព័ត៌មានមួយដើម្បីធានាលំហ និងសន្តិសុខព័ត៌មាននៅកម្ពុជា
(ភ្នំពេញ)៖ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានបានប្រាប់ក្រុមការងារផ្សព្វផ្សាយតាមប្រព័ន្ធអ៊ីនធើណេតក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រសួងព័ត៌មានបាននឹងកំពុងធ្វើធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានមួយ ដើម្បីអនុញ្ញាតអោយអ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធក្នុងវិស័យនេះមានស្តង់ដារួមមួយប្រតិបត្តិ។ ឯកឧត្តម ទេព អស្នារិទ្ធបានបង្ហាញអំពីតម្រូវការអោយមានធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននេះនៅកម្ពុជាថា នៅកម្ពុជា ភាពស្រពិចស្រពិល និងកង្វះភាពសុខុដុមនីយកម្មក្នុងការកំណត់ក្រមសីលធម៌វិជ្ជាជីវៈរួមមួយសម្រាប់អ្នកសារព័ត៌មានបានកើតមានឡើង មូលហេតុដោយសារគេបានកត់សម្គាល់ឃើញមានគំនិត និងការប្រកាន់យកជំហរផ្សេងៗតែរៀងៗខ្លួន ពីអង្គភាពសារព័ត៌មានមួយទៅអង្គភាពសារព័ត៌មានមួយ និងពីសមាគមមួយទៅសមាគមមួយទៀត។ ការណ៍នេះទាមទារឱ្យប្រទេសកម្ពុជាចាំបាច់រៀបចំឡើងនូវគោលការណ៍រួមស្តីពីក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន សម្រាប់តួអង្គពាក់ព័ន្ធទាំងអស់យកទៅអនុវត្ត ដើម្បីលើកកម្ពស់ការយល់ដឹងនិងការអនុវត្តក្រមសីលធម៌រួម សំដៅលើកស្ទួយគុណតម្លៃគោលការណ៍គ្រឹះនៃវិជ្ជាជីវៈសារព័ត៌មាន និងធានាសណ្តាប់ធ្នាប់ក្នុងវិស័យព័ត៌មាននៅកម្ពុជា។ ភាពចាំបាច់នេះទៀតសោត បានកើតឡើងស្របពេលដែលសង្គមកម្ពុជា និងពិភពលោកកំពុងប្រឈមនឹងការវិវត្តឥតឈប់ឈរនៃបច្ចេកវិទ្យាទំនើប ដែលរាជរដ្ឋាភិបាល ក្រសួងព័ត៌មាន
July 21, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ ក្រសួងព័ត៌មាន បានឱ្យដឹងថា ខ្សែផ្លូវដែលពោរពេញដោយទេសភាពខៀវស្រងាត់ត្រជាក់ភ្នែក និងមានសភាពធន់ រឹងមាំ និងជាខ្សែផ្លូវដែលមានចរាចរណ៍ដ៏រលូននេះ គឺជាផ្លូវជាតិលេខ៧១C ប្រវែង ១១៤,៦២គីឡូម៉ែត្រ(ចាប់ពីផ្លូវជាតិលេខ៧ ចំណុច PK150+700 ក្នុងខេត្តត្បូងឃ្មុំ ទៅដល់ផ្លូវជាតិលេខ៧១ ចំណុច PK30+400 ខេត្តកំពង់ចាម) សម្រេចបានលទ្ធផល១០០%ហើយ។ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន តែងបានគិតគូរខ្ពស់ និងបានចង្អុលបង្ហាញឱ្យឯកឧត្តម បុង ប៊ុនហួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងសាងសង់ផ្លូវជាតិលេខ៧១C ប្រឹងប្រែងធ្វើឱ្យកាន់ប្រសើរឡើង
July 14, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ និងជាប្រធានលេខាធិការ ដ្ឋានមូលនិធិត្រីចក្រយានកម្ពុជា បានអញ្ជើញផ្ដល់ បណ្ណសមធម៌ និងអាវជាសមាជិកមូលនិធិស៊ីក្លូចំនួន២កំប្លេ ជូនដល់បងប្អូន អ្នកធាក់ស៊ីក្លូ ដែលជាសមាជិកមូលនិធិស៊ីក្លូក្នុងរាជធានីភ្នំពេញចំនួន២៩៥នាក់ នៅសាលារាជធានីភ្នំពេញ។ លោក ម៉េត មាសភក្តី បានបញ្ជាក់ថា៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានកិត្តិយសមូលនិធិត្រីចក្រយានកម្ពុជា(ស៊ីក្លូ) និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា តែងក្រើនរំលឹកឱ្យ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិត្រីចក្រយានកម្ពុជា ត្រូវយកចិត្តទុកដាក់និងមើលថែ
July 14, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០២៤ នេះ ក្រសួងការពារជាតិ ប្រកាសដំណឹងថា ឧទ្ធម្ភាគចក្រដែលបានបាត់បង់ការទាក់ទងពីទីបញ្ជាការទ័ពអាកាស នៅមិនទាន់ប្រទះ ឬរកឃើញឧទ្ធម្ភាគចក្រនៅឡើយទេ។ ក្រសួងការពារជាតិ បានលើកឡើងថា “សូមប្រកាសជូនដំណឹងដល់សាធារណៈជនអោយបានជ្រាបថា៖ ក្រោមកិច្ចខិតខំប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់ពីក្រុមការងារជួយសង្រ្គោះ អស់រយៈពេលពេញមួយថ្ងៃ ចាប់តាំងពីព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ ក្រោមអាកាសធាតុមិនអំណោយផល និងឧបសគ្គជាច្រើនក្នុងបេសកកម្មរុករកឧទ្ធម្ភាគចក្រមួយគ្រឿង ដែលបានបាត់បង់ ការទាក់ទងពីទីបញ្ជាការទ័ពអាកាស ក្នុងពេលកំពុងហាត់ហ្វឹកហ្វឺន នៅភូមិសាស្ត្រជួរភ្នំក្រវាញ ស្ថិតក្នុងខេត្តពោធិ៍សាត់ និង ខេត្តកោះកុង ក្រុមការងារជួយសង្រ្គោះនៅមិនទាន់ប្រទះឬ រកឃើញឧទ្ធម្ភាគចក្រនេះនៅឡើយ។ ក្រុមការងារជួយសង្រ្គោះ ដែលមានការចូលរួមពីបណ្តាកងឯកភាពពាក់ព័ន្ធក្នុងភូមិសាស្ត្របាត់បង់ ឧទ្ធម្ភាគចក្រនឹងខិតខំប្រឹងប្រែងបន្តសកម្មភាពស្វែងរកឧទ្ធម្ភាគចក្រដែលបានបាត់បង់ការទាក់ទងពីទីបញ្ជាការទ័ពអាកាស ក្នុងពេលកំពុងហាត់ហ្វឹកហ្វឺនបន្តទៀត”៕
July 14, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ នាយកដ្ឋានធនធានមនុស្ស ក្រសួងទេសចរណ៍ បានចេញបដិសេធជុំវិញព័ត៌មានមិនពិត បំផ្លើស និងបំភ្លៃការពិត មានចេតនាញុះញង់ ធ្វើឱ្យសាធារណជនមានការភាន់ច្រឡំ ប៉ះពាល់ដល់ការដឹកនាំ និងសាមគ្គីភាពផ្ទៃក្នុងរបស់ក្រសួងទាំងមូល។ ខ្លឹមសារទាំងស្រុង បានលើកឡើងថា “ក្នុងនាមមន្ត្រីរាជការ នៃនាយកដ្ឋានធនធានមនុស្ស ក្រសួងទេសចរណ៍ យើងខ្ញុំសូមបដិសេធព័ត៌មានមិនពិត បំផ្លើស និងបំភ្លៃការពិត ដែលមានចេតនាញុះញង់ ធ្វើឱ្យសាធារណជនមានការភាន់ច្រឡំ នាំឱ្យប៉ះពាល់ដល់ការដឹកនាំ និងសាមគ្គីភាពផ្ទៃក្នុងរបស់ក្រសួងទាំងមូល”។ បានបន្ថែមផងដែរថា “យើងខ្ញុំសូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការដឹកនាំដ៏ឈ្លាសវៃ របស់ឯកឧត្តមរដ្ឋមន្ត្រី និងសូមគោរពជូនពរ ឯកឧត្តមរដ្ឋមន្ត្រី ទទួលបានជោគជ័យគ្រប់ភារកិច្ច តាមរយៈការបន្តកសាង និងអភិវឌ្ឍវិស័យទេសចរណ៍ ដេីម្បីរួមចំណែកក្នុងការអភិវឌ្ឍមាតុភូមិកម្ពុជា
July 7, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន បានឱ្យដឹងថា លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានបង្ហោះវីដេអូមួយ ពន្យល់អំពីភាពចាំបាច់បំផុត ក្នុងការគ្រប់គ្រងការដាក់ប្រព័ន្ធអគ្គិសនីពន្លឺព្រះអាទិត្យ ដោយភ្ជាប់ទៅបណ្តាញផ្គត់ផ្គង់អគ្គិសនីសាធារណៈ។ លោកបញ្ជាក់ទៀតថា ការដាក់ប្រព័ន្ធនានា មិនភ្ជាប់ជាមួយបណ្តាញជាតិ និងការដាក់ប្រព័ន្ធតូចៗតាមលំនៅដ្ឋាន និងទីតាំងអាជីវកម្មដែលមានកម្រិតក្រោម ១០គីឡូវ៉ាត់ទោះភ្ជាប់ជាមួយបណ្តាញសាធារណៈក៏ដោយ មិនជាប់ការបង់ថ្លៃអគ្គិសនីបម្រុងនោះទេ។ ដូចនេះប្រជាពលរដ្ឋជាង ៩៥%ដែលប្រើប្រាស់អគ្គិសនីសម្រាប់លំនៅដ្ឋាន និងទីតាំងអាជីវកម្មនឹងមិនរងការប៉ះពាល់ ពីវិធានរបស់អាជ្ញាធរអគ្គិសនីថ្មីនោះឡើយ៕ សូមស្តាប់ការពន្យល់បញ្ជាក់កាលពីខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅដូចខាងក្រោម៖ ប្រភព៖ ក្រសួងព័ត៌មាន
July 7, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤នេះ លោក យឹម វិសិដ្ឋ ថ្លែងក្នុងសន្និសីទសារព័ត៌មាន របស់អាជ្ញាធរអគ្គិសនីកម្ពុជាបំភ្លឺជុំវិញ «ការតម្រូវឱ្យអ្នកប្រើប្រាស់អគ្គិសនីទាំងអស់ដែលបានដំឡើង និងប្រើប្រាស់ប្រព័ន្ធថាមពល ពន្លឺព្រះអាទិត្យលើដំបូល ដែលពុំមានការអនុញ្ញាតមកដាក់ពាក្យស្វ័យប្រកាស» បានថ្លែងដូច្នេះទៀតថា កន្លងមកអាជ្ញាធរបានប្រកាសដល់អ្នកដែលដំឡើង ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ ត្រូវមកធ្វើស្វ័យប្រកាសតាំងពីថ្ងៃ១៥ ខែធ្នូ ឆ្នាំ២០២៣ និងបានបញ្ចប់នៅដើមឆ្នាំ២០២៤ ប៉ុន្ដែដោយពិនិត្យឃើញថា យោងតាមការប្រកាសលើទី១នេះ ឃើញថាមានតែ ៩៤នាក់ប៉ុណ្ណោះ ដែលបានមកធ្វើស្វ័យប្រកាស។ លោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានពន្យល់យ៉ាងលម្អិត ដោះស្រាយចម្ងល់របស់ប្រជាពលរដ្ឋ ចំពោះការតម្រូវឱ្យទៅធ្វើស្វ័យប្រកាស និងការមិនតម្រូវឱ្យទៅធ្វើស្វ័យប្រកាស ចំពោះអ្នកប្រើប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូលផ្ទះ។
July 7, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ក្រសួងការបរទេស ស្ដីពីលទ្ធផលទស្សនកិច្ចរបស់លោកជំទាវ ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្ដ្រីការបរទេសជប៉ុន នៅកម្ពុជា ពីថ្ងៃទី៥ ដល់ទី៦ ខែកក្កដា ឆ្នាំ២០២៤ ក្នុងឱកាសជំនួបនេះដែរ រដ្ឋាភិបាលជប៉ុននឹងផ្តល់ហិរញ្ញប្បទានប្រមាណ ៨.០០០ លានយ៉េន (ប្រមាណ ៥០លានដុល្លារ) សម្រាប់ការពង្រីកបណ្តាញអគ្គិសនី នៅរាជធានីភ្នំពេញ។ តបតាមការអញ្ជើញរបស់ឯកឧត្ដម សុខ ចិន្ដាសោភា ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ លោកជំទាវ ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្ដ្រីការបរទេសជប៉ុន បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី៥
July 7, 2024









