Nisaiy KN
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ថ្លែងថា ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ ព្រោះប្រទេសជាតិត្រូវការធនធានមនុស្សដែលប្រកបទៅដោយសមត្ថភាព ចំណេះដឹង និងជំនាញ ព្រមទាំងប្រកបដោយគុណធម៌ សីលធម៌ និងសុខភាពមាំមួន។ នេះជាការថ្លែងរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសអញ្ជើញជាអធិបតីពិធីប្រគល់វិញ្ញាបនបត្រ និងបណ្ណសរសើរជូនដល់សិស្សានុសិស្សជ័យលាភីនៃសាលា អេ អ៊ី ធី អន្តរជាតិ នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ នៅអគារ

    December 22, 2024
  • ព័ត៌មានជាតិ

    (ខេត្តក្រចេះ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា គិតត្រឹមដើមខែធ្នូ ឆ្នាំ២០២៤ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះសម្រេចលទ្ធផល ៧៧,០២% ខណៈដែលគម្រោងទាំងមូលរួមមាន៖ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ ,ស្ពានមធ្យម ២កន្លែង, ស្ពានខ្លី ១កន្លែង និងផ្លូវតភ្ជាប់មានចំណុចចាប់ផ្តើមពីផ្លូវជាតិលេខ៧ (រង្វង់មូលខ្លាស្ទុះ) ទៅផ្លូវជាតិលេខ៦០B សម្រេចលទ្ធផល ៥៣,១៤%។ បើគ្មានការប្រែប្រួលទេ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ អាចនឹងបើកឲ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់បណ្តោះអាសន្ន នៅកំឡុងខែកញ្ញា ឆ្នាំ២០២៥ខាងមុខនេះ។ គម្រោងនេះជាផ្នែកនៃផ្លូវជាតិដ៏សំខាន់មួយភ្ជាប់ខេត្តក្រចេះ និងខេត្តកំពង់ធំ ព្រមទាំងដើរតួជាប្រព័ន្ធដឹកជញ្ជូនដ៏សំខាន់រវាងផ្លូវជាតិលេខ៦, ផ្លូវជាតិលេខ៧ និងចន្លោះ ផ្លូវជាតិលេខ៧១ និងផ្លូវជាតិលេខ៧៣។

    December 15, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ យោងតាមការបង្ហោះរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ ស្តីពី ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ដោយអនុក្រឹត្យនេះ កំណត់បែបបទនិងនីតិវិធីនៃការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីកំណត់អត្តសញ្ញាណ ប្រភេទការងារ មុខរបរ អាជីវកម្ម និងព័ត៌មានរបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ សំដៅចូលរួមអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យរីកធំធាត់ និងអាចចូលរួមបានពេញលេញប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់។ អនុក្រឹត្យនេះមានវិសាលភាពអនុវត្តចំពោះការចុះឈ្មោះសហគ្រាសធុនមីក្រូ កម្មករ និយោជិតនៃ សហគ្រាសធុនមីក្រូ កម្មករនិយោជិតម្តងម្កាល និងបុគ្គលស្វ័យនិយោជន៍ដែលប្រកបអាជីវកម្ម មុខរបរ និង/ឬ ការងារនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ខាងក្រោមនេះជាអនុក្រឹត ស្តីពី ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ៖

    December 15, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ បានលើកឡើងថា “ករណីឃាតកម្មលើអ្នកកាសែតនៅខេត្តសៀមរាប តុលាការបានដំណើរការនីតិវិធីរបស់ខ្លួនហើយ ដើម្បីធានាការផ្តល់យុត្តិធម៌ជូនជនរងគ្រោះតាមច្បាប់ជាធរមាន”។ ជាមួយគ្នានេះ ឯកឧត្តមអ្នកនាំពាក្យ បានបញ្ជាក់បន្ថែមថា៖ “គេមិនត្រូវយកករណីបាត់បង់ជីវិតរបស់អ្នកសារព័ត៌មានអនឡាញនៅខេត្តសៀមរាប លោក ឈឿង ឈឹង មកប្រើប្រាស់ជារបៀបវារៈដើម្បីកេងចំណេញផ្នែកនយោបាយរបស់ក្រុមណាមួយឡើយ ដោយត្រូវទុកភារកិច្ចអនុវត្តច្បាប់ជូនស្ថាប័នតុលាការក្នុងការអនុវត្តទៅតាមនីតិវិធី”។ ឯកឧត្តម ទេព អស្នារិទ្ធ លើកឡើងដូច្នេះបន្ទាប់ពីមានក្រុមមួយចំនួនដែលបានលើកឡើងប្រាសចាកពីការពិតដែលនាំឲ្យមានការភ័ន្តច្រឡំទៅដល់សាធារណជន។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ឯកឧត្តមអ្នកនាំពាក្យក្រសួងព័ត៌មានបានថ្លែងអំណអរគុណដល់អង្គការសង្គមស៊ីវិលដែលបានយកចិត្តទុកដាក់ចំពោះករណីឃាតកម្ម ដោយការលបលួបបាញ់លើអ្នកកាសែតរបស់យើងរូបនេះ។

    December 15, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញជាអធិបតីក្នុងពិធីបើកជំនួបផ្លាស់ប្តូរពាណិជ្ជកម្មទេសចរណ៍កម្ពុជាឆ្នាំ ២០២៤។ ឯកឧត្តម បានបន្ថែមផងដែរថា ដើម្បីជំរុញការតភ្ជាប់កញ្ចប់ទស្សនកិច្ចទេសចរណ៍ ពីបណ្តាប្រទេសនានាមកកាន់កម្ពុជា និងពីកម្ពុជាទៅបណ្តាប្រទេសផ្សេងទៀត តាមរយៈការរៀបចំជំនួបផ្លាស់ប្តូរពាណិជ្ជកម្មរវាងក្រុមហ៊ុនទេសចរណ៍ក្រៅប្រទេស ជាមួយប្រតិបត្តិករទេសចរណ៍ក្នុងស្រុក ជាពិសេសការបង្កើនកញ្ចប់ទស្សនកិច្ចទេសចរណ៍មកកាន់តំបន់ឆ្នេរសមុទ្រកម្ពុជា ដោយឆ្លៀតយកឱកាសពិធីបុណ្យសមុទ្រលើកទី១១ ជុំទី៣ ក្រោមប្រធានបទ៖ ” អបអរបេតិកភណ្ឌ និងចីរភាពនៃតំបន់ឆ្នេរ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត

    December 15, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងពី ពិធីបើកការសម្តែងសិល្បៈទស្សនីយភាពក្នុងព្រឹត្តិការណ៍ “រាត្រីចងចាំ” លើកទី៥ ឆ្នាំ២០២៤។ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អញ្ជើញជាអធិបតីពិធីបើកការសម្តែងសិល្បៈទស្សនីយភាពក្នុងព្រឹត្តិការណ៍ “រាត្រីចងចាំ” លើកទី៥ ឆ្នាំ២០២៤ ដើម្បីអបអរសាទរខួបគម្រប់៣២ឆ្នាំ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ខណៈពិធីនេះធ្វើឡើងនៅព្រះលានជល់ដំរី ក្រុងសៀមរាប ខេត្តសៀមរាប នៅរាត្រីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤៕ ប្រភព៖ ក្រសួងព័ត៌មាន

    December 15, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា មន្ទីរពិសោធន៍ជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងត្រូវសម្ពោធដាក់ឱ្យដំណើរការជាគ្រឹះស្ថានសាធារណៈរដ្ឋបាល នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ នេះ។ កំណែទម្រង់នេះមានគោលដៅពង្រឹងសមត្ថភាព និងប្រសិទ្ធភាពនៃមន្ទីរពិសោធន៍ជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយប្រែក្លាយស្ថាប័ននេះ ជាមន្ទីរពិសោធន៍ឈានមុខគេ ក្នុងការគាំទ្រវិស័យឯកជន និងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ តាមរយៈការធានាភាពអនុលោមតាមស្តង់ដារអន្តរជាតិ ISO/IEC 17025 ដែលទទួលស្គាល់ដោយស្ថាប័នអន្តរជាតិធំៗ ដូចជា NATA នៃប្រទេសអូស្ត្រាលី និង SAC-SINGLAS នៃប្រទេសសិង្ហបុរី

    December 8, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត រដ្ឋកាតា សាធារណរដ្ឋតួកគីយេ និងអេមីរ៉ាតអារ៉ាប់រួម សរុបរយៈពេល១សប្តាហ៍ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤។ ការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ប្រធានសភានៃបណ្តាប្រទេសជាមិត្ត។ សមាសភាពគណៈប្រតិភូអមដំណើរ សម្តេចតេជោប្រធានព្រឹទ្ធសភា រួមមានលោក អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ព្រមទាំងថ្នាក់ដឹកនាំសំខាន់ៗនៃព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងសភាពាណិជ្ជកម្មកម្ពុជា។ នៅក្នុងដំណើរទស្សនកិច្ច នៅព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត

    December 8, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ ក្រសួងយុត្តិធម៌ បានចេញសេចក្ដីថ្លែងការណ៍ ស្តីពី ករណីលោកយាយអាយុ ៨២ឆ្នាំ ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារនៅខេត្តតាកែវ។ ជុំវិញលើករណីនេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ សង្កេតឃើញមានការបន្តចុះផ្សាយ និងធ្វើអត្ថាធិប្បាយ ទាក់ទងករណីលោកយាយអាយុ៨២ឆ្នាំ ឈ្មោះ ជុំ យ៉េន ដែលត្រូវបានសាលាដំបូងខេត្តតាកែវ ផ្តន្ទាទោសដាក់ពន្ធនាគារ ដោយនៅក្នុងការចុះផ្សាយទាំងនេះ ក៏មានដែរការចុះផ្សាយនូវរូបភាពរបស់ចៅក្រម ដោយភ្ជាប់ជាមួយនូវពាក្យជេរប្រមាថ បង្កការប៉ះពាល់ដល់ភាពថ្លៃថ្នូររបស់បុគ្គល។ ពាក់ព័ន្ធនឹងករណីនេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ថា លោកយាយ ជុំ យ៉េន រួមជាមួយនឹងឈ្មោះ ជុំ រុំ និងឈ្មោះ

    December 8, 2024
  • ព័ត៌មានជាតិ

    (សៀមរាប)៖ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរលើកទី២៩ឆ្នាំ២០២៤ នៅខេត្តសៀមរាបចាប់ផ្តើមនាព្រឹកព្រលឹមថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤​នេះដោយមានអ្នកចូលរួមជាអត្តពលិកអាជីព ពាក់កណ្ដាលអាជីព និងមិនមែនអាជីព បានជួបជុំគ្នានៅខាងមុខប្រាសាទ​អង្គរ ដែល​មានមនុស្សសរុប ១៣ ៨៧៧នាក់ ក្នុងនោះជនបរទេសមានចំនួន ៣ ៣៤៥នាក់ មកពី ៨៧ប្រទេស ។ គណៈកម្មការរៀប​ចំកម្មវិធី​បានបញ្ជាក់ថា​ ចំនួននេះបានបំបែក​កំណត់ត្រា នៃការរត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរ តាំងពីឆ្នាំ១៩៩៦ ដែលមានអ្ន​កចូលរួមប្រមាណជាង ៦០០នាក់ មកពីជាង ១០ប្រទេសតែប៉ុណ្ណោះ ។ជាលទ្ធផលជ័យលាភីចំណាត់​ថ្នាក់លេខ១, ២ និងលេខ៣

    December 1, 2024