- Nisaiy KN
- ព័ត៌មានជាតិ
នារសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញប្លង់គំរូ នៃគម្រោងលើកកម្ពស់សោភ័ណភាពឆ្នេរ ២៧០០ម៉ែត្រ ក្នុងខេត្តកែប និងគម្រោងលើកកម្ពស់គុណភាព “ឆ្នេរព្រែកត្រែង” ក្នុងខេត្តខេត្តព្រះសីហនុ។ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានគូសបញ្ចាក់ថា គម្រោងលើកកម្ពស់សោភ័ណភាព ឆ្នេរ២៧០០ម៉ែត្រ ត្រូវបានឱ្យឈ្មោះថា “ឆ្នេរតេជោសន្តិភាពកែប” ជាគម្រោងអភិវឌ្ឍន៍រមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ ស្ថិតនៅក្នុងសង្កាត់ព្រៃធំ ក្រុងកែប។ គម្រោងនេះ នឹងលើកកម្ពស់គុណភាពឆ្នេរ ២៧០០ម៉ែត្រ នេះ ឱ្យក្លាយទៅជាឆ្នេរខ្សាច់កម្សាន្តតែមួយគត់ ដែលនឹងឆ្លើយតបបានទៅនឹងការរំពឹងទុករបស់ភ្ញៀវទេសចរជាតិ-អន្តរជាតិ មកទស្សនាកម្សាន្តនៅឆ្នេរសមុទ្រកម្ពុជា។ ដោយឡែក ឆ្នេរព្រែកត្រែង នៃខេត្តព្រះសីហនុ
January 19, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការនិងអ្នកនាំពាក្យក្រសួងព័ត៌មាន បានអោយដឹងថា ក្នុងឆ្នាំ២០២៤ក្រសួងព័ត៌មានបានផ្តល់ បណ្ណសម្គាល់អ្នកសារព័ត៌មានចំនួន ៨ពាន់បណ្ណ ផ្តល់ភាពស្របច្បាប់និងសុវត្ថិភាពសម្រាប់អនុវត្តន៍ការងារក្នុងប្រទេសកម្ពុជា ដែលកំពុងបំពេញការងាររបស់ខ្លួនបានយ៉ាងពេញលេញ មានសុវត្ថិភាពនៅទូទាំងប្រទេស ដោយឈរលើមូលដ្ឋានក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន។ ទាំងនេះជាលទ្ធផលនៃការធ្វើបច្ចុប្បន្នភាពក្នុងក្របខណ្ឌនៃការរៀបចំសណ្តាប់ធ្នាប់ក្នុងវិស័យសារព័ត៌មាន ចាប់តាំងពីដើមអាណត្តិទី៧របស់ក្រសួងព័ត៌មាន ក្រោមការដឹកនាំរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។ មានប្រសាសន៍នៅក្នុងវគ្គបណ្តុះបណ្តាល ស្ដីពី «ការពង្រឹងការងារព័ត៌មាននិងសាធារណមតិ» នៅខេត្តកំពត កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥
January 19, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានកត់សម្គាល់អំពីសន្ទុះកើនឡើងនៃការប្រើប្រាស់ និងការអភិវឌ្ឍវិស័យយានយន្តអគ្គិសនីទាំងក្នុងតំបន់និងសកលលោក ដែលវិស័យនេះ បានផ្តល់នូវអត្ថប្រយោជន៍ជាច្រើន តាមរយៈការបង្កើតការងារសម្រាប់ពលរដ្ឋ និងផ្តល់តម្លៃបន្ថែមក្នុងសេដ្ឋកិច្ច, ការការពារបរិស្ថាន និងសុខភាពប្រជាជនតាមរយៈការកាត់បន្ថយការបញ្ចេញឧស្ម័នពុលជំនួសឱ្យការប្រើប្រាស់យានយន្តប្រើប្រាស់ប្រេងឥន្ធនៈ, និងការចូលរួមធានាសន្តិសុខថាមពលតាមរយៈការកាត់បន្ថយការពឹងផ្អែកលើការនាំចូលប្រេងឥន្ទនៈពីបរទេស ព្រមទាំងភាពងាយរងគ្រោះបណ្ដាលមកពីការប្រែប្រួលនៃថ្លៃប្រេងឥន្ទនៈសកល។ ការលើកឡើងរបស់លោកជំទាវ បានធ្វើឡើងនៅក្នុងពិធីសម្ពោធដាក់លក់ជាផ្លូវការរថយន្តអគ្គិសនីទំនើបម៉ាក AION V និង HYPTEC HT របស់ក្រុមហ៊ុន H.H AUTO PRESTIGE CO., LTD
January 19, 2025 - ព័ត៌មានជាតិ
(ខេត្តសៀមរាប)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំក្រុមការងារ រួមមានលោក ទារ គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម ខេត្តសៀមរាប និងសហការី ព្រមទាំងមន្ត្រីកសិកម្មឃុំ និងដោយមានការចូលរួមពីលោក ស៊ិន ចាន់ថុល អភិបាល នៃគណៈអភិបាលស្រុកពួក អាជ្ញាធរភូមិ ឃុំ ប្រជាកសិករឃុំសំរោងយារ និងឃុំព្រៃជ្រូក សរុបចំនួន ២៥នាក់ បានចុះពិនិត្យមើលការប្រមូលផលស្រូវសែនក្រអូប០១ របស់កសិករ
January 19, 2025 - ព័ត៌មានជាតិ
(សៀមរាប)៖ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឱ្យដឹងថា ដោយមានការដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំង នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បានស្រាវជ្រាវ ពាក់ព័ន្ធនឹងបទល្មើសជាក់ស្ដែងករណី(ក្មេងទំនើង) ផលិត ឬចរាចរណ៍អាវុធសម្រាប់ប្រហារផ្សេងទៀត (កាន់កាំបិតគំរាមគូរជម្លោះ និងថតបង្ហោះក្នុងបណ្ដាញសង្គម) បានធ្វើការនាំខ្លួនជនសង្ស័យចំនួន ៣នាក់។ ជនសង្ស័យចំនួន ០៣នាក់ មានដូចជា៖ ១.ឈ្មោះ ភារម្យ រតនា ហៅង៉ោល ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ
January 19, 2025 - ព័ត៌មានជាតិ
(ខេត្តព្រះសីហនុ)៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ បានឱ្យថា វេលាម៉ោង១៣និង១០នាទី មានប្រជាពលរដ្ឋរាយការណ៍មកថាមានករណីម្តាយចាប់កូនទៅផ្ទះ តែកូនមិនព្រមទៅ ស្ថិតនៅក្រុម១៩ ភូមិ១ សង្កាត់លេខ២ ក្រុងព្រះសីហនុ។ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឱ្យដឹងបន្ថែមទៀតថា ភ្លាមៗកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ២ បានចុះទៅដល់ និងបានអញ្ជើញម្តាយ កូនមកកាន់ប៉ុស្តិ៍នគរបាល ទេីបបានឱ្យដឹងថា ៖ ម្តាយឈ្មោះ ង្វៀង ធីមីញ៉ុង ភេទស្រី អាយុ៥១ឆ្នាំ ជនជាតិវៀតណាម មុខរបរមេផ្ទះ ទីលំនៅ ភូមិព្រែកដាច់ ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល
January 19, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ ២០២៤ បានឱ្យដឹងថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចេញសេចក្តីណែនាំ ស្តីពីការអនុវត្តប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ២០២៥ តទៅ ដោយត្រូវ ទូទាត់ចំនួន ២ដង ក្នុង១ខែ។ យោងតាមច្បាប់ស្ដីពីការងារ និងប្រកាសលេខ២១១/២៤ ក.ប/ប្រ.ក.ខ.ល ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ស្តីពីការកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ២០២៥
January 19, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ កាកបាទក្រហមកម្ពុជា នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារដែលរងគ្រោះថ្នាក់ចរាចរណ៍លើផ្លូវ ៦០ម៉ែត្រ និងចាត់មន្ត្រីនាំយកថវិកា ១៥លានរៀល រួមនឹងគ្រឿងឧបភោគបរិភោគមួយចំនួន សម្រាប់ចូលបុណ្យសព និងថវិកា ១០លានរៀលទៀត សម្រាប់ភរិយាដែលរងរបួសធ្ងន់ធ្ងរកំពុងសង្គ្រោះបន្ទាន់។ ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំសោកសង្រេងជាទីបំផុតជាមួយក្រុមគ្រួសារដែលរងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នៅលើផ្លូវ ៦០ម៉ែត្រ កាលពីថ្ងៃទី១០កន្លងទៅ, នៅព្រឹកថ្ងៃអាទិត្យ ទី១២ ខែមករា ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យមន្ត្រីចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសព ឪពុក
January 12, 2025 - ព័ត៌មានជាតិ
(សៀមរាប)៖ នៅថ្ងៃទី១១ ខែកមរា ឆ្នាំ២០២៥ យោងតាមការចុះផ្សាយរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ មន្ដ្រីជំនាញកម្ពុជា ចុះយកសំណាកក្រពើដើម្បីវិភាគជំងឺ មុននឹងនាំចេញក្រពើរស់ ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន។ បានបន្ថែមផងដែរថា ក្រុមការងារនៃរដ្ឋបាលជលផល និងអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ ព្រមទាំងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានចុះយកសំណាកក្រពើចិញ្ចឹមរបស់សហគមន៍អ្នកចិញ្ចឹមក្រពើ នៅខេត្តសៀមរាប ដើម្បីវិភាគរកវត្តមានមេរោគមួយចំនួន តាមលក្ខខណ្ឌតម្រូវ របស់សាធារណៈរដ្ឋប្រជាមានិតចិន។ ការចុះយកសំណាកដើម្បីវិភាគរកមេរោគនេះ
January 12, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ នៅសាលចតុម្មុខមង្គល ទីស្តីការក្រសួង ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីពិធីបិទសិក្ខាសាលាផ្សព្វផ្សាយ ស្វែងយល់អំពី “ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន និងក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាននៅកម្ពុជា” ដែលត្រូវបានរៀបចំឡើងក្រោមកិច្ចសហការរបស់ក្រសួងព័ត៌មាន និងសមាគមអេឡិចត្រូនិច អឹម អេស ជេ។ លោករដ្ឋមន្ត្រីក៏បានបង្ហាញភាពសុទិដ្ឋិនិយមនៅក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ដែលជាជំហ៊ានមួយយ៉ាងសំខាន់នៅក្នុងការបង្កើនការយល់ដឹងអំពីផលប៉ះពាល់នៃព័ត៌មានក្លែងក្លាយដល់សាធារណជនទូទាំងប្រទេស ហើយគំនិតផ្តួចផ្តើមនេះកំពុងទទួលបានការគាំទ្រពីបណ្តាប្រទេសជាច្រើននៅក្នុងតំបន់អាស៊ាន និងតំបន់ដទៃទៀត៕ ប្រភព៖ ក្រសួងព័ត៌មាន
January 12, 2025









