Nisaiy KN
  • ព័ត៌មានជាតិ

    (បន្ទាយមានជ័យ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ទិដ្ឋភាពផលប៉ះពាល់នៃសង្រ្គាមឈ្លានពានរបស់ទាហានថៃនៅតំបន់បឹងត្រកួនស្ថិតនៅក្នុងឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ មានចំនួន ៤ភូមិ គឺភូមិបន្ទាយមានឫទ្ធិ ភូមិផ្លូវបំបែក ភូមិត្រពាំងសំរោង ភូមិសាមគ្គី និងសកម្មភាពរំលោភច្បាប់អន្តរជាតិ ដោយព័ទ្ធយកភូមិតាមរយៈការដាក់កុងតឺន័រ។ ក្រុមការងារទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានផ្តិតយករូបភាពនេះនៅរសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៦៕ ប្រភព៖ ក្រសួងព័ត៌មាន

    January 4, 2026
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រុមយោធាថៃកំពុង បន្តឈរជើង និងកាន់កាប់ដោយខុសច្បាប់ ប្រតិបត្តិការយោធារបស់កងកម្លាំង ប្រដាប់អាវុធរបស់ខ្លួន នៅខេត្តចំនួនបួនក្នុងទឹកដីកម្ពុជា។ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជាបានធ្វើការតវ៉ាយ៉ាងខ្លាំងក្លាបំផុតប្រឆាំងនឹងការរំលោភបំពាន របស់ថៃទាំងងងើល និងខុសច្បាប់អន្តរជាតិនេះ។ ថ្លែងនៅក្នុងផ្សាយផ្ទាល់ពិសេស៖ «បច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ» ថ្ងៃទី៣ ខែមករា ឆ្នាំ ២០២៥នេះ ឯកឧត្តម ចាន់ រតនា អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យស្តីទីនៃក្រសួងការបរទេសឱ្យដឹងថា៖ភាគីថៃ មិនបានអើពើចំពោះស្មារតីនៃសេចក្តីប្រកាសរួម របស់កិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនទូទៅ នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ស្តីពីការហាមមិន ឱ្យមានសកម្មភាពញុះញង់ ការប្រើកម្លាំងគ្រប់ប្រភេទប្រឆាំងប្រជាជនស៊ីវិល និងគោលដៅស៊ីវិលក្នុង គ្រប់កាលៈទេសៈ

    January 4, 2026
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ប្រទេសបារាំង នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥នេះ បានចេញសេចក្ដីថ្លែងការណ៍ វាយតម្លៃខ្ពស់ការសម្រេចបានបទឈប់បាញ់កម្ពុជា-ថៃ និងជំរុញឱ្យភាគីទាំងពីរចាត់វិធានការចាំបាច់ទាំងអស់ឱ្យបានឆាប់ដើម្បីធានាការការពារពលរដ្ឋរបស់ខ្លួនអាចការវិលត្រលប់ទៅកាន់ផ្ទះសំបែងវិញ។ យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងអឺរ៉ុប និងការបរទេសបារាំង ពាក់ប័ន្ធនឹង ប្រទេសកម្ពុជា និងថៃ បានចូលជាធរមាននៃបទឈប់បាញ់ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដោយប្រទេសបារាំងវាយតម្លៃខ្ពស់ចំពោះការចូលជាធរមាននៅថ្ងៃសៅរ៍ ទី២៧ ខែធ្នូ នៃបទឈប់បាញ់រវាងប្រទេសថៃ និងប្រទេសកម្ពុជា បន្ទាប់ពីកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) ដែលឆ្លុះបញ្ចាំងឱ្យឃើញការចាប់ផ្តើមឡើងវិញនូវកិច្ចសន្ទនារវាងអាជ្ញាធរយោធានៃប្រទេសទាំងពីរ។ ក្រសួងអឺរ៉ុប និងការបរទេសបារាំង បញ្ជាក់ថា អំណឹះតទៅ សន្តិភាពត្រូវតែបានគេពង្រឹង។ ប្រទេសបារាំងជំរុញឱ្យភាគីទាំងពីរចាត់វិធានការចាំបាច់ទាំងអស់ឱ្យបានឆាប់តាមដែលអាចធ្វើបានដើម្បីធានាការការពារប្រជាពលរដ្ឋរបស់ខ្លួន ការវិលត្រលប់ទៅកាន់ផ្ទះសំបែងវិញរបស់ប្រជាពលរដ្ឋដែលត្រូវបានជម្លៀស

    December 28, 2025
  • ព័ត៌មានជាតិ

    (សៀមរាប)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ថ្មីៗនេះ ភ្ញៀវបរទេសឥណ្ឌាមានសន្ទុះកើនឡើងគួរអោយកត់សំគាល់ ខណៈពួកគេស្លៀកសម្លៀកបំពាក់បែបប្រពៃណីខ្មែរ នៅបរិវេណតំបន់ប្រាសាទអង្គរ ដែលជាបេតិកភណ្ឌពិភពលោករបស់កម្ពុជា។ ទិដ្ឋភាពនេះបានបង្ហាញពីការស្រលាញ់ពេញចិត្ត និងចាប់អារម្មណ៍លើវប្បធម៌ ប្រពៃណី ទំនៀមទំលាប់ខ្មែរ ព្រមទាំងបង្ហាញពីភាពទាក់ទាញនៃអត្តសញ្ញាណវប្បធម៌ជាតិចំពោះភ្ញៀវអន្តរជាតិផងដែរ។ ទិដ្ឋភាពនេះមិនត្រឹមតែបង្កើតភាពស្រស់ស្អាតជាសិល្បៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីសារៈសំខាន់មួយស្តីពីការអភិរក្ស និងការផ្សព្វផ្សាយវប្បធម៌ខ្មែរ ទៅកាន់ពិភពលោកផងដែរ។ អ្នកទេសចរជាតិ និងអន្តរជាតិជាច្រើន បានសរសើរដល់កាយវិការ ការបត់បែនទៅតាមទំរង់ប្រពៃណីទំនៀមទំលាប់ខ្មែរ ដោយចាត់ទុកថា នេះជារូបភាពដែលពោរពេញទៅដោយអត្ថន័យ ដែលបង្ហាញពីកិត្តិយស និងតម្លៃមរតកវប្បធម៌កម្ពុជា ក្នុងសម័យទំនើប៕ ប្រភព៖ ក្រសួងព័ត៌មាន

    December 28, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ នៅខេត្តយូណាន ក្នុងគោលដៅពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូដ៏រឹងមាំរវាងកម្ពុជា និងចិន ដែលរួមចំណែកដល់សន្តិភាព សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោកទាំងមូល៕ ប្រភព៖ ក្រសួងព័ត៌មាន

    December 28, 2025
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា បន្ទាប់ពីភាគីទាំងពីរគឺកម្ពុជា និងថៃបានឯកភាពគ្នាលើបទឈប់បាញ់ជាបន្ទាន់ និងក្រោយការចុះហត្ថលេខាលើសេចក្តីប្រកាសរួមគិតចាប់តាំងតែពីម៉ោង១២,០០ថ្ងៃត្រង់នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៥ និង គិតដល់ម៉ោង១៦,០០រសៀលថ្ងៃនេះដែរស្ថានការណ៍ជួរមុខមានសភាពស្ងប់ស្ងាត់។នេះបើតាមការបញ្ជាក់ពីសំណាក់ លោក ជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ។ គួរបញ្ជាក់ថា បើយោងតាមរយៈសេចក្តីថ្លែងការណ៍រួម គឺកម្ពុជា-ថៃ បានឯកភាពគ្នាលើបទឈប់បាញ់ ដោយអនុវត្តចាប់ពីម៉ោង ១២៖០០ថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងរក្សាការឈរជើងនៅទីតាំងបច្ចុប្បន្ន។ ក្នុងសេចក្តីថ្លែងការណ៍រួមនេះដែរ បានចុះហត្ថលេខាក្នុងកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ(GBC) នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ទឹកដីខេត្តប៉ៃលិន ប្រទេសកម្ពុជា

    December 28, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ខណៈឆ្នាំ២០២៥ ហៀបនឹងបញ្ចប់ ក្រុមការងារជំរុញការ វិនិយោគក្នុងខេត្តព្រះសីហនុ បានបង្ហាញថា​រយៈពេលពីរឆ្នាំ គឺ​ឆ្នាំ២០២៤-ឆ្នាំ២០២៥ ក្រុមការងារបានសម្រេចជាគោលការណ៍ ផ្ដល់ការ​លើកទឹកចិត្ត ការអនុគ្រោះ ការសម្រួល​នីតិវិធី និង ការ​សម្របសម្រួលដោះស្រាយវិវាទចំនួន ៤១២ គម្រោង ជាមួយ ទុនវិនិយោគប្រមាណ ៧ ៩៧១ លានដុល្លារ​​អាម៉េ​រិក ដោយ អាចបង្កើតការងារបានប្រមាណ ៥២ ០០០ កន្លែង ។ នេះបើយោង តាមលទ្ធផលនៃកិច្ច​ប្រជុំបូក​សរុប និង វាយតម្លៃការអនុវត្ត “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ” ក្នុងឆ្នាំ

    December 28, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា ឯកឧត្តម Marco Rubio រដ្ឋមន្ត្រីក្រសួងការបរទេសហរដ្ឋអាម៉េរិក បានចេញសេចក្តីថ្លែងការណ៍ស្វាគមន៍ចំពោះសេចក្តីប្រកាសរបស់ប្រទេសកម្ពុជា និងថៃ បន្ទាប់ពីការឈានដល់បទឈប់បាញ់ ដែលបញ្ឈប់អំពើអរិភាពតាមបណ្តោយព្រំដែនរបស់ប្រទេសទាំងពីរ បន្ទាប់ពីកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC)។ នេះបើយោងតាមក្រសួងការបរទេសអាម៉េរិកផ្សាយនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ម្សិលមិញនេះ។ សេចក្តីថ្លែងការណ៍បានបញ្ជាក់បន្ថែមថា “យើងក៏សូមអំពាវនាវឱ្យប្រទេសកម្ពុជា និងថៃ គោរពការប្តេជ្ញាចិត្តនេះភ្លាមៗ និងអនុវត្តពេញលេញតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងសន្តិភាព នៅទីក្រុងកូឡាឡាំពួរ”។ សូមរម្លឹកថា កម្ពុជា និងថៃបានចេញសេចក្តីប្រកាសរួម ដោយអនុវត្តបទឈប់បាញ់ភ្លាមៗនៅម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ បន្ទាប់ពីកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC)

    December 28, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងងញ្ជើញចូលរួមកិច្ចប្រជុំត្រីភាគីរវាងកម្ពុជា ថៃ និងចិន ដើម្បីពិភាក្សាអំពីការវិវត្តថ្មីៗនៃស្ថានភាពរវាងកម្ពុជា និងថៃ ដែលនឹងប្រព្រឹត្តទៅថ្ងៃទី២៨-២៩ ខែធ្នូ ឆ្នាំ២០២៥ នៅខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន តបតាមការអញ្ជើញរបស់ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រី ការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន។ យោងតាមសេចក្តីប្រាសព័ត៌មានក្រសួងការបរទស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា កិច្ចប្រជុំនេះមានគោលបំណងសម្របសម្រួលការផ្លាស់ប្ដូរយោបល់ប្រកបដោយការស្ថាបនា និង ភាពស្មោះត្រង់ ស្តីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជានិងថៃ ដើម្បីពង្រឹងការជឿទុកចិត្តគ្នាទៅវិញទៅមក ជំរុញការកាត់បន្ថយភាពតានតឹង

    December 28, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា “កិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ស្អែកនេះ នៅប្រទេសម៉ាឡេស៊ី នឹងផ្តោតទៅលើស្ថានភាពបច្ចុប្បន្នរវាងកម្ពុជា និងថៃ”។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសម៉ាឡេស៊ី នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥។ សេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា៖ “ម៉ាឡេស៊ី ក្នុងឋានៈជាប្រធានអាស៊ាន នឹងរៀបចំកិច្ចប្រជុំពិសេសនៃរដ្ឋមន្ត្រីការបរទេសអាស៊ាន ដើម្បីដោះស្រាយស្ថានភាពបច្ចុប្បន្នរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ នៅទីក្រុងគូឡាឡាំពួរ នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២៥។ កិច្ចប្រជុំពិសេសនឹងដឹកនាំដោយឯកឧត្តមរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី Dato’ Seri Utama Haji Mohamad bin

    December 21, 2025