Nisaiy KN
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា ឯកឧត្តម អានវ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី មានប្រសាសន៍ថា៖ “ខ្ញុំមានឱកាសបានភ្ជាប់ទំនាក់ទំនង និងសន្ទនា ជាមួយសម្តេចនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត និងឯកឧត្តមនាយករដ្ឋមន្ត្រីថៃ អានុទីន ដើម្បីផ្លាស់ប្ដូរយោបល់ និងពិភាក្សាអំពីមធ្យោបាយល្អនានាសំដៅឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងដែលកំពុងកើនឡើង រវាងប្រទេសទាំងពីរ”។ ឯកឧត្តមនាយករដ្ឋមន្ត្រី អានវ៉ា អ៊ីប្រាហ៊ីម បានឱ្យដឹងដូច្នេះនៅលើគណនីផ្លូវការរបស់ឯកឧត្តម នាព្រឹកថ្ងៃ២១ ខែធ្នូ ឆ្នាំ២០២៥នេះ។ បន្ថែមពីលើនេះ ឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានគូសបញ្ជាក់ឡើងវិញពីសារៈសំខាន់សម្រាប់កម្ពុជា និងថៃ ដែលត្រូវចូលរួមក្នុងស្មារតីសន្ទនា និងការគោរពគ្នាទៅវិញទៅមកដើម្បីបិទបញ្ចប់ភាពតានតឹង ការថែរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់។ ឯកឧត្តម

    December 21, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងព័ត៌មាន ឯកឧត្តម ទេព អស្នារិទ្ធ បានឱ្យដឹងថា ថៃបានបន្តបង្កើតព័ត៌មានក្លែងក្លាយជាច្រើន ក្នុងនោះថៃក៏បានប្រើ បច្ចេកវិទ្យាAi ដើម្បីប្រឌិត កាឡៃការពិតជុំវិញស្ថានភាព ជម្លោះបច្ចុប្បន្ន និងថ្មីៗនេះបានបង្កើតរូបភាពអវិជ្ជមានប៉ះពាល់ធ្ងន់ធ្ងរ ដល់អង្គព្រះមហាក្សត្រ ថ្នាក់ដឹកនាំជាតិ រាជរដ្ឋាភិបាល កងទ័ព និងពលរដ្ឋកម្ពុជា, ពលរដ្ឋកម្ពុជាដែលជាជនស៊ីវិលស្លួតត្រង់ បានទទួលរងគ្រោះរួចទៅហើយដោយសារការវាយប្រហារផ្នែកយោធាដោយបំពានច្បាប់របស់ថៃ ដោយក្នុងនោះប្រជាពលរដ្ឋចំនួនជិតកន្លះលាន បានបង្ខំចិត្តភៀសខ្លួនចេញពីភូមិឋានខ្លួន ហើយកំពុងទទួលរងនូវទុក្ខវេទនា ក្រោយពេលថៃបានបើកនិងបានបន្តការទម្លាក់គ្រាប់បែក និងការវាយប្រហារ ដោយប្រដាប់អាវុធគ្រប់ធុនមកលើកម្ពុជា ដោយឥតរើសគោលដៅឡើយ។ ខណៈរាជរដ្ឋាភិបាល ក្រសួងព័ត៌មានកំពុងចាត់វិធាននានា ដើម្បីទប់ស្កាត់ និងគ្រប់គ្រងការផ្សាយព័ត៌មានក្លែងក្លាយ និងការផ្សាយព័ត៌មានបំពុលផ្សេងៗ

    December 21, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញចុះសួរសុខទុក្ខយុទ្ធជននៅមន្ទីរពេទ្យព្រះកេតុមាលា ដែលកំពុងសម្រាកព្យាបាលរបួសក្នុងអំឡុងពេលប្រយុទ្ធការពារបូរណភាពទឹកដីពីការឈ្លានពានរបស់កងទ័ពថៃ។ នៅក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវជាមួយនឹងការថ្លែងអំណរគុណចំពោះវីរភាពរបស់យុទ្ធជន ដែលមានឆន្ទៈដ៏អង់អាចក្លាហាន មោះមុត

    December 21, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា អាជ្ញាធរជាតិអប្សរា បានរៀបចំពិធីបួងសួង សុំសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា នៅខាងមុខប្រាសាទអង្គរ ក្នុងពិធីបុណ្យរំលឹកគុណអង្គរ។ ពិធីបួងសួងប្រព្រឹត្តិទៅ ក្រោមអធិបតីភាព លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា រួមទាំងថ្នាក់ដឹកនាំ នៃអាជ្ញាធរជាតិអប្សរា ថ្នាក់ដឹកនាំរដ្ឋបាលខេត្តសៀមរាប ថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ មន្ត្រី បុគ្គលិកអាជ្ញាធរជាតិអប្សរា។ ពិធីបួងសួង នៃពិធីបុណ្យរំលឹកគុណអង្គរ ក្នុងគោលបំណងរំលឹកគុណ ដល់បុព្វបុរសខ្មែរ ដែលជាអ្នកកសាងប្រាសាទអង្គរ រួមនិងប្រាសាទបុរាណជាច្រើទៀត ដែលបានបន្សល់ទុកមរតកដ៏មានតម្លៃ សម្រាប់កូនខ្មែរជំនាន់ក្រោយ ព្រមទាំងសុំឱ្យមានសេចក្តីសុខសន្តិភាព ដល់មាតុភូមិកម្ពុជាទាំងមូល

    December 14, 2025
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានផ្ញើសារតាមរយៈបណ្តាញទំនាក់ទំនងសង្គម នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ នេះថា ខ្ញុំមានមោទនភាព ដែលបានឃើញនូវកម្លាំងដ៏រឹងមាំនៃមហាសាមគ្គីជាតិខ្មែរក្នុងកាលៈទេសៈ ប្រទេសកំពុងជួបប្រទះការឈ្លានពានពីប្រទេសជិតខាង។ ខ្លឹមសារទាំងស្រុង៖ “ខ្ញុំមានមោទនភាព ដែលបានឃើញនូវកម្លាំងដ៏រឹងមាំនៃមហាសាមគ្គីជាតិខ្មែរក្នុងកាលៈទេសៈដែលប្រទេសជាតិយើងកំពុងជួបប្រទះនឹងការលំបាកដោយសារការឈ្លានពានពីប្រទេសជិតខាង។ ព្រះមហាក្សត្រ ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ប្រជាពលរដ្ឋខ្មែរគ្រប់និន្នាការ សាសនា ទាំងក្នុងនិងក្រៅប្រទេស បានបង្ហាញនូវស្មារតីសាមគ្គីជាតិជាធ្លុងមួយ នៅពីក្រោយវីរៈកងទ័ព វីរៈនគរបាលជាតិគ្រប់រូបដែលកំពុងឈរជើងបំពេញបេសកកម្មយ៉ាងអង់អាចក្លាហានការពារដែនអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់កម្ពុជា។ សូមឱ្យកម្លាំងមហាសាមគ្គីជាតិខ្មែរនៅបន្តជាថាមពលដ៏រឹងមាំ សម្រាប់គាំទ្រនិងផ្ដល់កម្លាំងចិត្តដល់វីរៈកងទ័ព វីរៈនគរបាលជាតិរបស់យើង បន្តបេសកកម្មការពារទឹកដី។ រាជរដ្ឋាភិបាលស្ថិតនៅជាមួយបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាវីរៈកងទ័ព វីរៈនគរបាលជាតិរបស់យើងគ្រប់ពេលវេលា”៕ ប្រភព៖ សម្តេចធិបតី

    December 14, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ ជាខួបគម្រប់៣៣ឆ្នាំ នៃការដាក់បញ្ចូល «តំបន់រមណីយដ្ឋានអង្គរ» ក្នុងបញ្ជីបេតិកភណ្ឌ​ពិភព​​លោករបស់អង្គការយូណេស្កូនៅទីក្រុងសាន់តាហ្វេ សហរដ្ឋអាមេរិក (១៤ ធ្នូ ១៩៩២ – ១៤ ធ្នូ ២០២៤) ក្រោមព្រះរាជតម្រិៈដ៏ថ្លៃថ្លា និងឈ្លាសវៃបំផុតរបស់ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ។នៅក្នុងរមណីយដ្ឋានអង្គរទាំងមូល មានប្រាសាទជិត១០០ ផ្សេងទៀត ដែលត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ សូមជម្រាបថា តំបន់ឧទ្យានអង្គរ មិនមែនសំដៅតែទៅលើប្រាសាទអង្គរវត្តតែមួយនោះទេ

    December 14, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម នាយឧត្តមសេនីយ៍ Tan Sri Hj Mohd Nizam bin Hj Jaffar អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី និង គណៈប្រតិភូចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួបនេះ, ឯកឧត្តមអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្ដេចបវរធិបតី ដែលបានអនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូ

    December 7, 2025
  • ព័ត៌មានជាតិ

    (សៀមរាប)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ព្រឹត្តិការណ៍កីឡារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរ លើកទី៣០ ឆ្នាំ២០២៥ ប្រារព្ធឡើងនៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ បានស្រូបទាញអ្នកចូលរួមជាង១៦ ០០០នាក់ កើនឡើង២៥ភាគរយ ប្រៀបធៀបនិងឆ្នាំ២០២៤កន្លងទៅ ខណៈព្រឹត្តិការណ៍នេះ ទេសចរនឹងទទួលបានអារម្មណ៍រីករាយ ជាមួយប្រាសាទបុរាណ និងទទួលយកនូវថាមពលពីធម្មជាតិដ៏អស្ចារ្យនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.)តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ស្វាគមន៍អត្តពលិកជាតិ និងអន្តរជាតិ ក្នុងព្រឹត្តិការណ៍ទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរ លើកទី៣០ ឆ្នាំ២០២៥ ដែលជាព្រឹត្តិការណ៍កីឡាទេសចរណ៍មួយ ដ៏អធិកអធមប្រចាំឆ្នាំ

    December 7, 2025
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ក្នុងរយៈពេល ១០ខែ នៃឆ្នាំ ២០២៥ នេះ មានប្រជាពលរដ្ឋជាច្រើនជាតិសាសន៍បានធ្វើដំណើរតាមផ្លូវអាកាសចូលមកព្រះរាជាណាចក្រកម្ពុជា ជាង៥លាននាក់។ យោងតាមសារលិខិតក្នុងឱកាសទិវាជាតិអាកាសចរណ៍ស៊ីវិលលើកទី១ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍ថា លទ្ធផលនៃការដឹកជញ្ជូនតាមផ្លូវអាកាស ក្នុងរយៈពេល១០ខែ នៃឆ្នាំ ២០២៥ នេះ ព្រះរាជាណាចក្រកម្ពុជា មានក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក និងបរទេសចំនួន៣៥ ដែលកំពុងតភ្ជាប់ជើងហោះហើរជាមួយ

    December 7, 2025
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ តាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃគម្រោងស្អាត បានអញ្ជើញជាអធិបតីក្នុងកម្មវិធីសមាធិ « ចិត្តស្អាត ខ្មែរស្អាត ដើម្បីសន្តិភាព» នៃយុទ្ធនាការភ្នំពេញស្អាតឆ្នាំ ២០២៥ នៅពហុកីឡដ្ឋានជាតិអូឡាំពិច។ អញ្ជើញមានវត្តមាននាឱកាសនោះរួមមាន សម្តេចព្រះឧត្តមវង្សាបណ្ឌិត គូ សុភាព ឯកឧត្តម លោកជំទាវដែលជាថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃក្រុមការងារប្រតិបត្តិនៃគម្រោងស្អាត សិស្សានុសិស្ស បណ្តាសិល្បករ ក៏ដូចជាអ្នកផលិតមាតិកា(social influencer)

    November 30, 2025