Nisaiy KN
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា កម្ពុជាជាប្រទេសតូចមែនតែមានថ្នាក់ដឹកនាំស្រឡាញ់សន្តិភាព និងចង់ដោះស្រាយរាល់បញ្ហាដោយសន្តិវិធី តាមច្បាប់អន្តរជាតិ និងមានប្រជាជនចេះរួមសាមគ្គីគ្នាយ៉ាងរឹងមាំនៅពីក្រោយរាជរដ្ឋាភិបាលដើម្បីការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់ខ្លួន។ ក្នុងសន្និសីសារព័ត៌មានផ្សាយផ្ទាល់ចេញពីទីស្ដីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា ហេតុផលខាងលើនេះហើយដែលសហគមន៍អន្តរជាតិស្ថិតនៅជាមួយកម្ពុជានិងជួយជ្រោមជ្រែងគ្រប់បែបយ៉ាងដើម្បីបុព្វហេតុដ៏ត្រឹមត្រូវរបស់កម្ពុជា ហើយនេះគឺជាកត្តាធានាយ៉ាងកក់ក្តៅក្នុងជំហានឆ្ពោះទៅដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធីនិងដោយយុត្តិធម៌ ស្របតាមគោលការណ៍ច្បាប់អន្តរជាតិ ដូចដែលបានព្រមព្រៀងគ្នាត្រង់ចំណុចទី៣ នៃសេចក្តីប្រកាសរួមចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជំហរជាថ្មីថា កម្ពុជាគោរពនិងអនុវត្តយ៉ាងម៉ឺងម៉ាត់បំផុតនូវបទឈប់បាញ់ និងកិច្ចព្រមព្រៀងទាំងឡាយដែលបានធ្វើកាលពីពេលកន្លងមក។ កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ

    January 11, 2026
  • ព័ត៌មានជាតិ

    (សៀមរាប)៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានព័ត៌មាន បានឱ្យដឹងថា បុរសជនជាតិនេប៉ាល់ចំនួន ៣ នាក់ ទី១មានឈ្មោះ GURUNG BINAYA ទី២ ឈ្មោះ TUMROK SAIN និងទី៣ឈ្មោះ SAPKOTA MOHAN ត្រូវបានសាលាដំបូងខេត្តសៀមរាប កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦នេះ បង្គាប់ឱ្យឃុំខ្លួនបណ្តោះអាសន្ន ពីបទឆបោកមានស្ថានទម្ងន់ទោស ជាក្រុមមានការចាត់តាំង។ ជនសង្ស័យទាំង៣ នាក់នេះ ត្រូវបានសមត្ថកិច្ចកម្ពុជាស្រាវជ្រាវរកឃើញថាបានបន្លំខ្លួនជាក្រុមហ៊ុនផ្តល់ប្រាក់កម្ចី ប្រើប្រាស់ទីតាំងក្នុងបុរីដឺព្រីមៀ ស្ថិតក្នុង ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីប្រព្រឹត្តិបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមានគោលដៅទៅកាន់ប្រទេសផ្សេងៗ

    January 11, 2026
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា កាលពីឆ្នាំ២០២៥ មានការធ្លាក់ចុះតម្លៃស្រូវនៅកម្ពុជាដែលទទួលរងឥទ្ធពល ដែលបណ្តាលមកពីការប្រកួតប្រជែងតម្លៃអង្ករលើទីផ្សារអន្តរជាតិ ពិសេសឥណ្ឌាបញ្ចេញលក់ថោក, ការផ្អាកបញ្ជាទិញ, និងស្តុកអង្ករច្រើន។ ជាការឆ្លើយតប កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ រដ្ឋាភិបាលកម្ពុជាសម្រេចបញ្ចេញថវិកា និងឥណទាន ៤០ លានដុល្លារ តាមរយៈ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មដើម្បីឱ្យរោងម៉ាស៊ីនប្រមូលទិញស្រូវកសិករ តាមតម្លៃសមរម្យ។ ដើម្បី អន្តរាគមន៍ រក្សាលំនឹង ថ្លៃស្រូវ ក្នុងពេលប្រមូលផល ពី ខែវិច្ឆិកា ដល់ ខែធ្នូ ឆ្នាំ ២០២៥

    January 11, 2026
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Michael George DeSombre ឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក ទទួលបន្ទុកតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វីក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ឯកឧត្តម DeSombre បានជម្រាបជូនសម្តេចបវរធិបតីថា រដ្ឋាភិបាលសហរដ្ឋអាម៉េរិក ជាពិសេស ឯកឧត្តមប្រធានាធិបតី Donald Trump បន្តយកចិត្តទុកដាក់ចំពោះស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងការអនុវត្តតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ហើយឯកឧត្តមក៏បានសម្តែងសេចក្តីរីករាយចំពោះយោធិនកម្ពុជា

    January 11, 2026
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ ផ្ដល់អត្ថប្រយោជន៍ និងការលើកទឹកចិត្ដ ដល់អាជីវករដែលលក់ដូរឥតសណ្តាប់ធ្នាប់នៅលើផ្លូវ និងចិញ្ចើមផ្លូវ ជុំវិញផ្សារដើមគរចាស់ ដើម្បីផ្លាស់ប្ដូរទៅលក់-ដូរ នៅផ្សារដើមគរថ្មីវិញ។ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានបន្ថែមផងដែរថា សូមស្វាគមន៍អាជីវករដែលបានស្ម័គ្រចិត្តមកលក់ដូរនៅផ្សារបោះដុំបន្លែផ្លែឈេី (ផ្សារដេីមគរថ្មី) ក្រោមការសម្របសម្រួលពី​រដ្ឋបាលរាជធានីភ្នំពេញ​ ដោយទទួលបានអត្ថប្រយោជន៍ជាច្រេីន។ អាជីវករ​ដែលបានស្ម័គ្រចិត្តមក​លក់ដូរនៅផ្សារដេីមគរថ្មី​ បានបង្ហាញពីចំណាប់អារម្មណ៍វិជ្ជមាន​ និងសម្ដែងការពេញចិត្ត​ចំពោះលក្ខខណ្ឌផ្សេងៗ​ ដែលទទួលបានរួមមាន ការអនុគ្រោះថ្លៃឈ្នួលតូបរយៈពេល២ឆ្នាំដំបូង​ ដោយពុំមានប្រាក់កក់ ពុំគិតថ្លៃទឹកភ្លេីងរយៈពេល៦ខែដំបូង​ ព្រមទាំងអត្ថប្រយោជន៍ផ្សេងៗជាច្រេីនទៀត។ សូមបញ្ជាក់​ជូនសាធារណៈជនទាំងអស់ជ្រាបថា​ ដេីម្បីលេីកកម្ពស់សោភ័ណភាព​ហេដ្ឋារចនាសម្ព័ន្ធ​ និងសណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈ​ ចាប់ពីថ្ងៃទី១៨​ ខែមករា​

    January 11, 2026
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជួបពិភាក្សាការងារជាមួយឯកឧត្តម Michael George DeSombre ឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក ទទួលបន្ទុកតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក។ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការ- បរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Michael George DeSombre ឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក ទទួលបន្ទុកតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ក្នុងឱកាសដំណើរទស្សនកិច្ចរយៈពេលខ្លីមកកាន់រាជធានីភ្នំពេញ។

    January 11, 2026
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការបង្ហោះសារនៅលើផេកផ្លូវការរបស់ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី សរុបជាងពីរពាន់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ បានចុះបង្ក្រាបទីតាំងលក់ចែកចាយបារីអេឡិចត្រូនិក (Vape) មួយកន្លែងនៅចំណុចផ្ទះគ្មានលេខ ភូមិ១០ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦នេះ។ ខ្លឹមសារទាំងស្រុង បានឱ្យដឹងបន្ថែមទៀតថា៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបង្រ្កាបឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី សរុបជាងពីរពាន់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញបង្ក្រាប។ រយៈកាលកន្លងមក

    January 11, 2026
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងការពារជាតិ បានចេញសេចក្ដីណែនាំ ស្តីពី ការហាមឃាត់ការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ដ្រូន) គ្រប់ប្រភេទ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈជូនបងប្អូនប្រជាពលរដ្ឋ និងយោធិននៃកងយោធពលខេមរភូមិន្ទក្នុងកាលៈទេសៈដ៏លំបាកនេះ។ ក្រសួងការពារជាតិ សូមធ្វើការណែនាំ ដូចខាងក្រោម ៖ ១.ហាមដាច់ខាតការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ដ្រូន) គ្រប់ប្រភេទ ដោយគ្មានការអនុញ្ញាត នៅ ក្នុងរាជធានី ខេត្ត ជាពិសេសបណ្តាខេត្តជាប់ព្រំដែនដែលមានដូចជាខេត្តកោះកុង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ និងខេត្តប៉ៃលិន ។ ២.ជនណាដែលបំពាន

    January 4, 2026
  • ព័ត៌មានជាតិ

    បណ្ឌិត្យសភានគរបាលកម្ពុជា មានកិត្តិយសសូមជម្រាបជូនដំណឹងដល់មន្ត្រីនគរបាលជាតិ ដែលមិនទាន់បានឆ្លងកាត់វគ្គបណ្តុះបណ្តាលមន្ត្រីនគរបាលយុត្តិធម៌ឱ្យបានជ្រាបថា បណ្ឌិត្យសភានគរបាលកម្ពុជា គ្រោងបើកវគ្គបណ្ដុះបណ្ដាលមន្ត្រីនគរបាលយុត្តិធម៏ លើកទី២។ ក. កាលបរិច្ឆេទទទួលពាក្យ : ចាប់ពីថ្ងៃជូនដំណឹងនេះតទៅខ. កាលបរិច្ឆេទចូលរៀន : ចាប់ពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦គ. ថ្ងៃសិក្សា : សិក្សា ៣ថ្ងៃក្នុង ១សប្តាហ៍ (សុក្រ-សៅរ៍-អាទិត្យ) សម្រាប់ថ្ងៃចន្ទ ដល់ ថៃ្ងព្រហស្បតិ៍ សិក្ខាកាមត្រូវបំពេញ ការងារនៅអង្គភាពសាមី (អង្គភាព របស់សាមីខ្លួន) ជាធម្មតាឃ.មុខសញ្ញាវគ្គបណ្តុះបណ្តាល : វគ្គបណ្តុះបណ្តាលបំពេញបន្ថែម ង.លក្ខខណ្ឌដើម្បីទទួលបានការបណ្តុះបណ្ដាល៖– ជាមន្ត្រីនគរបាលជាតិដែលមានឋានន្តរសក្តិចាប់ពីអនុសេនីយ៍ត្រីឡើងទៅ– បម្រើការងារយ៉ាងតិច២ឆ្នាំក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិលើការងារជំនាញនគរបាលយុត្តិធម៌

    January 4, 2026
  • ព័ត៌មានជាតិ

    (កំពង់ចាម)៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តកំពង់ចាម បានឱ្យដឹងថា ខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានលែងត្រីរាជ ទម្ងន់ ៦៣គីឡូក្រាម ចូលក្នុងទន្លេវិញ ក្រោយទទួលបានព័ត៌មានពីប្រជានេសាទ ដោយនេសាទត្រីនេះបាន នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦នៅចំណុចតាមដងទន្លេមេគង្គ ភូមិពង្រ ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម។ មន្ត្រីជលផល បានឲ្យដឹងថា នៅវេលាម៉ោង១០និង៣០នាទី ខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានទទួល ព័ត៌មានពីប្រជានេសាទ ដែលបាន នេសាទបានត្រីរាជ ដោយប្រើប្រាស់ឧបករណ៍ម៉ាញ់ នៅចំណុចតាមដងទន្លេមេគង្គ ភូមិពង្រ ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម និងបានចុះពិនិត្យ ព្រមទាំងបានផ្តល់ព័ត៌មានទៅរដ្ឋបាលជលផល។បន្ទាប់មក

    January 4, 2026