SOMATEY
  • ព័ត៌មានជាតិ

    យោងតាម ក្រសួងព័ត៍មាន បានឱ្យដឹងថា នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង មានប្រសាសន៍ថា ដើមឈើមានសារៈសំខាន់ណាស់ ជួយស្រូបយកឧស្ម័នពុល និងផ្ដល់ខ្យល់អាកាសបរិសុទ្ធ និងរួមចំណែកក្នុងការកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងការកាត់បន្ថយកម្ដៅ។ ការពារប្រព័ន្ធអេកូឡូស៊ីលើកកម្ពស់សោភ័ណភាពតំបន់សាធារណៈ និងទាក់ទាញភ្ញៀវទេសចរ។ ឯកឧត្តម អភិសន្តិបណ្ឌិត មានប្រសាសន៍លើកឡើងនេះ គឺនៅក្នុងឱកាសដែល ឯកឧត្ដម អភិសន្តិបណ្ឌិត អញ្ជើញចូលរួមក្នុងពិធីដាំដើមឈើ ដើម្បីអបអរសាទរ ”ពិធីបុណ្យរុក្ខទិវា” នៅទួលព័ន្ធតាលី បឹងស្នេហ៍ ស្ថិតក្នុងឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង

    October 22, 2025
  • ព័ត៌មានជាតិ

    យោងតាម ក្រសួងព័ត៍មាន បានឱ្យដឹងថា នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥នេះ គឺជាថ្ងៃទីបី នៃកិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ដែលបានចាប់ផ្តើមហើយនៅវេលាម៉ោង ០៩:០០នាទីកាលពីព្រឹកមិញនេះ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ តាមលោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថានៅថ្ងៃនេះផងដែរ កិច្ចប្រជុំបានបន្តពិភាក្សាបន្ថែមទៀតលើខ្លឹមសារឯកសារសំខាន់ៗមួយចំនួន ដែលជាធាតុចូលក្នុងការជំរុញប្រសិទ្ធភាព ភាពជឿជាក់អំពីការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ និងការកសាងទំនុកចិត្តជាមួយគ្នា។ សូមគូសបញ្ជាក់ថា កិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) នេះធ្វើឡើង ដើម្បីត្រៀមរៀបចំសម្រាប់កិច្ចប្រជុំពិសេសលើកទី២ គណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ដែលនឹងប្រព្រឹត្តនៅថ្ងៃទី២៣

    October 22, 2025
  • ព័ត៌មានជាតិ

    យោងតាម ក្រសួងព័ត៍មាន នាថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជាដើម្បីអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍នៅទូទាំងប្រទេស តារយៈប្រព័ន្ធ ZOOM ដែលមានសមាសភាពចូលរួមចំនួនជាង ១ពាន់នាក់ នាព្រឹថ្ងៃពុធ ១កើតខែកក្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥។ ឆ្លៀតក្នុឱកាសនោះផងដែរ សម្តេចកិត្តិសង្គហបណ្ឌិត បាននាំយកការផ្តាំផ្ញើសាកសួរ សុខទុក្ខ និងការនឹករលឹកពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី

    October 22, 2025
  • ព័ត៌មានជាតិ

    នៅទីក្រុងសៀងហៃ ប្រទេសចិន នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុន Huangshi (Group) Dairy Co., Ltd. ដែលជាសហគ្រាសផលិតទឹកដោះគោរួមបញ្ចូលគ្នាឈានមុខគេមួយរបស់ប្រទេសចិន ដែលបានចុះបញ្ជីជាសាធារណៈនៅលើផ្សារហ៊ុន Shenzhen ។ ក្រុមហ៊ុនគ្រប់គ្រងខ្សែសង្វាក់តម្លៃទឹកដោះគោរួមបញ្ចូលគ្នាយ៉ាងពេញលេញពីការចិញ្ចឹមក្របី និង R&D រហូតដល់ការកែច្នៃ ការវេចខ្ចប់ និងចែកចាយខ្សែសង្វាក់ទូទាំងប្រទេសចិន។ ក្នុងជំនួបនេះក្រុមហ៊ុនមានបំណងចង់សិក្សាស្វែងយល់ពីឱកាសវិនិយោគនៅប្រទេសកម្ពុជាក៏ដូចជាខេត្តព្រះសីហនុ។ សូមបញ្ជាក់ជូនថា៖ រដ្ឋបាលខេត្តព្រះសីហនុបានត្រៀមខ្លួនរួចជាស្រេចក្នុងការសហការ និងសម្របសម្រួលជូនអ្នកវិនិយោគទាំងអស់ដែលមានបំណងចង់មកវិនិយោគនៅខេត្តព្រះសីហនុ ឱ្យបានឆាប់រហ័ស តម្លាភាព និងមានប្រសិទ្ធភាពខ្ពស់។

    October 22, 2025
  • ព័ត៌មានជាតិ

    យោងតាម ក្រសួងព័ត៍មាន កាលពីថ្ងៃទី ២១ ខែ តុលា ឆ្នាំ ២០២៥ កន្លងទៅនេះបានឱ្យដឹងថា នៅសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូជាមួយ ឯកឧត្តម Nasser BOURITA រដ្ឋមន្ត្រីក្រសួងការបរទេស សហប្រតិបត្តិការអាហ្រ្វិក និងជនអន្តោប្រវេសន៍ម៉ារ៉ុក។ ក្នុងជំនួប រដ្ឋមន្ត្រីការបរទេសទាំងពីរបានពិភាក្សាអំពីវិធីសាស្ត្រដើម្បីពង្រឹង និងពង្រីកបន្ថែមទៀតនូវចំណងមិត្តភាពដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យនានាដែលជាប្រយោជន៍ទៅវិញទៅមក ។ រដ្ឋមន្ត្រីការបរទេសទាំងពីរក៏បានពិភាក្សាអំពីការត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅឆ្នាំ២០២៦ នៅកម្ពុជា ព្រមទាំងបានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាកង្វល់រួម

    October 22, 2025
  • ព័ត៌មានជាតិ

    យោងតាម ក្រសួងព័ត៍មាន នាថ្ងៃទី ២១ ខែ តុលា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្លែងបើកកិច្ចប្រជុំឧត្តមមន្ត្រីការងារអាស៊ានលើកទី២១ (21st SLOM) នៅខេត្តសៀមរាប នាព្រឹកនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ថា នេះជាលើកទីពីរហើយដែលកម្ពុជាមានកិត្តិយស បានទទួលរៀបចំកិច្ចប្រជុំឧត្តមមន្រ្តីការងារអាស៊ានម្តងទៀត ដែលធ្លាប់ធ្វើជាម្ចាស់ផ្ទះកាលពីឆ្នាំ២០១២ នៅរាជធានីភ្នំពេញ ដើម្បីបញ្ជាក់ឡើងវិញនូវគោលបំណងរួមគ្នា ក្នុងការពង្រឹងកម្លាំងពលកម្មរបស់អាស៊ាន ប្រកបដោយបរិយាបន្ន ចីរភាព ភាពធន់ និងបានត្រៀមខ្លួនរួចរាល់សម្រាប់ពេលអនាគត។ ឯកឧត្តមរដ្ឋមន្រ្តីបានអបអរសាទរលោកជំទាវ Joan Moh

    October 21, 2025
  • ព័ត៌មានជាតិ

    ខេត្ត​កែប៖ នាព្រឹកថ្ងៃអង្គារ១៤រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ ​លោក​ ក្លែន ន័បឺត ហាន់(KLEIN NORBERT HANS)​ ជនជាតិ​អាល្លឺម៉ង់​ សញ្ជាតិ​អាល្លឺម៉ង់​ កេីតនៅថ្ងៃទី០៣​ ខែមេសា​ ឆ្នាំ​១៩៣៤​ ទីក្រុង​ NOVIVRBAS សាធារណរដ្ឋ​ស៊ែបី​ ត្រូវ​បាន​ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះបរមនាថ​ នរោត្តម​ សីហមុនី​ ព្រះ​មហាក្សត្រ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ត្រាស់បង្គាប់​ ផ្ដល់សញ្ជាតិ​ខ្មែរ​ តាមសេចក្ដីក្រាបបង្គំទូលថ្វាយរបស់​សម្ដេច​មហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​

    October 21, 2025
  • ព័ត៌មានជាតិ

    យោងតាម ក្រសួងព័ត៍មាន នាថ្ងៃទី ២១ ខែ តុលា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា សម្ដេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន បានជំរុញឱ្យបុគ្គលិកពេទ្យទាំងអស់ដែលកំពុងធ្វើប្រតិបត្តិការផ្តល់សេវាលើការ សង្គ្រោះ និងពិនិត្យ-ព្យាបាលជំងឺជូនប្រជាជន សូមប្រកាន់ភ្ជាប់នូវ ក្រមសីលធម៌វិជ្ជាជីវៈ ដោយតម្កល់នូវទឹកចិត្តអាណិតស្រលាញ់អ្នកជំងឺ ដែលជាអ្នកមកទទួល និងប្រើ ប្រាស់សេវានៅមន្ទីរពេទ្យឱ្យបានល្អ។ សម្តេច ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រ មណ្ឌលស្វាយរៀង បានជំរុញបែបនេះ ខណៈសម្ដេចជាអធិបតីភាព ក្នុងពិធីសម្ពោធដាក់ឱ្យប្រើ ប្រាស់ជាផ្លូវការ អគារថ្មី នៃមន្ទីរពេទ្យបង្អែកស្វាយជ្រំ ១ខ្នង

    October 21, 2025
  • ព័ត៌មានជាតិ

    យោងតាម ក្រសួងព័ត៍មាន នាថ្ងៃទី ២១ ខែ តុលា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូក្រុមហ៊ុនសាជីវកម្មរចនាផ្លូវដែក នៃប្រទេសចិន (China Railway Design Corporation – CRDC) ដឹកនាំដោយ លោក Zhang Yang អ្នកគ្រប់គ្រងទូទៅរបស់ CRDC ប្រចាំនៅកម្ពុជា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង

    October 21, 2025
  • ព័ត៌មានជាតិ

    យោងតាម អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នាថ្ងៃទី ២១ ខែ តុលា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានផ្សព្វផ្សាយសេចក្តីជូនដំណឹងលេខ៤៨៧៨ ចុះថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ ស្តីពីការជ្រើសរើសបុគ្គលិកជំនាញជាប់កិច្ចសន្យាចំនួន ១០រូប ដើម្បីបម្រើការងារនៅនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។ ប្រភព៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា

    October 21, 2025