- SOMATEY
- ព័ត៌មានជាតិ
យោងតាម ក្រសួងព័ត៌មាន នាថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសគាំទ្រដល់ការលក់ទំនិញចាស់ៗមកពីប្រទេសថៃឲ្យអស់ តែមិនត្រូវនាំចូលទំនិញថ្មីមកបន្ថែមទៀតទេ។ តាមរយៈការបញ្ចេញយោបល់ក្នុងការផ្សាយក្នុងគេហទំព័រការងារផ្លូវការរបស់ខ្លួន នៅយប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ម្សិលមិញនេះ សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានសង្កត់ធ្ងន់ថា «សូមកុំឲ្យមានឈ្មោះថាទំនិញចាស់លក់មិនចេះអស់ តែវាជាទំនិញនាំចូលថ្មីមក ដែល បោកអតិថិជន»។ គួរជម្រាបជូនថា នារាត្រីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បង្ហាញការខកចិត្តចំពោះសកម្មភាពរបស់លោក
October 21, 2025 - ព័ត៌មានជាតិ
ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងនាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥នេះថា ព្យុះទី២៤ឈ្មោះហ្វេងសេង (Fengshen)T2524 បានថយឥទ្ធិពលមកលើរបបខ្យល់មូសុងដែលបក់លើសមុទ្រអានដាមម៉ែន សមុទ្រកម្ពុជា អាងទន្លេមេគង្គ សមុទ្រចិនខាងត្បូង និងលើព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឱ្យមានភ្លៀងធ្លាក់ពី១៥% ទៅ២០% ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥៕
October 21, 2025 - ព័ត៌មានជាតិ
យោងតាម ក្រសួងព័ត៌មាន នាថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា កិច្ចប្រជុំផ្សព្វផ្សាយ និងណែនាំអំពីនិយាមប្រតិបត្តិ សម្រាប់អនុវត្តក្នុងការត្រួតពិនិត្យវត្តមានជនបរទេស នៅតាមសណ្ឋាគារ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ត្រូវបានរៀបចំឡើង នៅសាលប្រជុំសាលាខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ណុប នរិន្ទ អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោក ធូ ភា អភិបាលរងខេត្តបាត់ដំបង លោកស្នងការរងនៃស្នងការនគរបាលខេត្ត និងលោកប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកប្រធានមន្ទីរទេសចរណ៍ខេត្ត ព្រមទាំងមេប៉ុស្តិ៍នគរបាលមកពីបណ្តាឃុំសង្កាត់ជាច្រើនរូបទៀត។ ឯកឧត្តម
October 20, 2025 - ព័ត៌មានជាតិ
យោងតាម មន្ទីរព័ត៌មានខេត្តសៀមរាប នាថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា កាលពីរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ កន្លងទៅ វត្តបារាយណ៍មហានទីរតនារាម ហៅវត្តស្វាយរមៀត ក្នុងសង្កាត់ទឹកវិល ក្រុងសៀមរាប ដោយមានការរៀបចំដង្ហែអង្គកឋិនទាន នៅលើផ្ទៃទឹកបារាយណ៍ដ៏ស្រស់ត្រកាល ដើម្បីទុកជាទំនៀមទម្លាប់ និងកេរដំណែលឲ្យកូនចៅជំនាន់ក្រោយបានដឹង និងចងចាំ។ ព្រះសច្ចានុបាល នឿម វុទ្ធី ព្រះគ្រូចៅអធិការវត្ត មានសង្ឃដីកាបញ្ជាក់ថា ការរៀបចំដង្ហែអង្គកឋិនទានតាមផ្លូវទឹកបារាយណ៍នាពេលនេះ ក៏ដើម្បីញ៉ាំងឱ្យកម្មវិធីកឋិនទាននោះកាន់តែមានភាពឱឡារិកគគ្រឹកគគ្រេង និងបង្ហាញឲ្យញាតិញោមគ្រប់មជ្ឈដ្ឋានបានឃើញពីសកម្មភាពនៃការដង្ហែ និងទិដ្ឋភាពភូមិសាស្ត្រនៃទីអារាមមួយនេះ ដែលស្ថិតនៅជាប់នឹងបារាយណ៍ទឹកថ្លានៃខេត្តសៀមរាប ដែលជាខេត្តសម្បូរដោយសម្បត្តិវប្បធម៌ធម្មជាតិ ប្រាង្គប្រាសាទ និងរមណីយដ្ឋានបុរាណ។
October 20, 2025 - ព័ត៌មានជាតិ
យោងតាម ក្រសួងព័ត៍មាន នាថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា លោកអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) បានថ្លែងថា ក្រុមហ៊ុន OCIC មានផែនការសាងសង់ផ្លូវទឹកដឹកជញ្ជូនថ្មីប្រវែង ១០គីឡូម៉ែត្រ ដែលគ្រោងចំណាយទុនវិនិយោគសរុបចំនួន ១00លានដុល្លារអាមេរិក សម្រាប់ធ្វើការតភ្ជាប់ពីបឹងជើងលោងក្បែរ ដែលនៅប៉ែកខាងត្បូងនៃ អាកាសយានដ្ឋានអន្តរជាតិតេជោ ទៅភ្ជាប់នឹងទន្លេបាសាក់។ ការកូសបញ្ជាក់របស់លោកអ្នកឧញ៉ា បានធ្វើ់ឡើងក្នុងពិធីបើកសម្ពោធជាផ្លូវការនៃអាកាសយានដ្ឋានអន្តរជាតិតេជោ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ ពី២០២៥នេះ។
October 20, 2025 - ព័ត៌មានជាតិ
នាថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២៥ នេះយោងតាម ក្រសួងព័ត៍មាន បានឱ្យដឹងថា សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ព្រលានចាស់) មិនបាត់ទៅណាទេ គឺស្ថិតនៅក្នុងការគ្រប់គ្រងរបស់រដ្ឋ ដោយរដ្ឋចំណាយថវិកាក្នុងមួយឆ្នាំ៣លានដុល្លារ ដើម្បីថែទាំ។ ព្រលានចាស់នេះ រដ្ឋរក្សាទុកថែទាំសម្រាប់ការប្រើប្រាស់ក្នុងគោលគំនិតពីរ៖ ទី១)រក្សាទុកជាអាកាសយានដ្ឋានបម្រុង ទី២) គ្រោងរៀបចំជាសួនសាធារណៈដើម្បីជាប្រយោជន៍របស់សាធារណៈជន ប្រជាពលរដ្ឋទូទៅ៕ ប្រភព៖ ក្រសួងព័ត៌មាន
October 20, 2025 - ព័ត៌មានជាតិ
យោងតាម ក្រសួងព័ត៌មាន នាថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ បានឱ្យដឹងថាថ្មីៗនេះ មានការផ្សព្វផ្សាយពីអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកជាច្រើនដែលគណនីរបស់ពួកគេត្រូវបានបិទ (Disable) ដោយមិនមានមូលហេតុច្បាស់លាស់។ ទន្ទឹមនឹងនេះ នាយកដ្ឋានក៏បានសង្កេតឃើញថា មានបុគ្គលមួយចំនួនបានប្រើប្រាស់បណ្ដាញសង្គមដើម្បីផ្សព្វផ្សាយ សេវាកម្មដោះស្រាយបញ្ហាគណនីហ្វេសប៊ុកដែលត្រូវបានបិទ (Facebook Disabled) ដោយគិតថ្លៃសេវាកម្មចន្លោះពី ៥០០ដុល្លារ ដល់ ១,២០០ដុល្លារ។ តាមរយៈបណ្តាញទំនាក់ទំការងារផ្លូវការ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានក្រើនរំលឹក និងជូនដំណឹងដល់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ដែលគណនីត្រូវបានបិទ (Disable) ដូចតទៅ៖ ១. កុំទាន់បង់ប្រាក់សម្រាប់សេវាកម្មដោះស្រាយបញ្ហាដោយបុគ្គលឯកជន ដោយសារ
October 18, 2025 - ព័ត៌មានជាតិ
យោងតាម ក្រសួងព័ត៌មាន កាលពីថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥នេះ បានទទួលជួបពិភាក្សាការងារ ជាមួយលោកជំទាវ គីម ជីណា (KIM JINA) អនុរដ្ឋមន្ត្រីទី២ នៃក្រសួងការបរទេសសាធារណរដ្ឋកូរ៉េ និងសហការី នៅទីស្ដីការក្រសួងមហាផ្ទៃ។ ភាគីទាំងពីរ បានផ្លាស់ប្ដូរយោបល់ប្រកបដោយការស្ថាបនាត្រង់ទៅត្រង់មកជាមួយគ្នាក្នុងស្មារតីសហប្រតិបត្តិការខ្ពស់ ព្រមទាំងបានឯកភាពលើចំណុចសំខាន់ៗ ចំនួន៣ ដើម្បីផ្ដល់ថាមពលបន្ថែមទៀត ដល់កិច្ចសហប្រតិបត្តិការបង្ការ ទប់ស្កាត់ និងបង្ក្រាបអំពើឆបោកតាមប្រព័ន្ធអនឡាញ។
October 18, 2025 - ព័ត៌មានជាតិ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៦ខែតុលាបានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ គីម ជីណា អនុរដ្ឋមន្ត្រីទី២ នៃក្រសួងការបរទេសសាធារណរដ្ឋកូរ៉េ និងគណៈប្រតិភូ ដោយបានគូសបញ្ជាក់ពីការពង្រឹងកិច្ចសហប្រតិបត្តិការលើភាពជាដៃគូយុទ្ធសាស្ត្រថ្មី រួមទាំងការប្តេជ្ញាចិត្តរួមគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសគឺការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ក្នុងជំនួបពិភាក្សាការងារនោះ សម្តេចនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងកម្ពុជា-សាធារណរដ្ឋកូរ៉េ ដែលត្រូវបានភ្ជាប់ឡើងវិញនៅឆ្នាំ១៩៩៧ និងត្រូវបានដំឡើងកម្រិតដល់ភាពជាដៃគូយុទ្ធសាស្ត្រនៅឆ្នាំ២០២៤ ដែលនាំឱ្យមានការរីកចម្រើនគួរឱ្យកត់សម្គាល់ស្ទើរគ្រប់វិស័យ។ ចំណុចស្នូលនៃកិច្ចពិភាក្សាគឺពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ សម្តេចបានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរប្រទេសទាំងពីរនាពេលកន្លងមកបានផ្តល់លទ្ធផលល្អជាច្រើនរួចមកហើយ ហើយកម្ពុជា និងកូរ៉េនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នាដើម្បីបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងបញ្ហានេះឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។ ឆ្លៀតក្នុងឱកាសនោះ សម្ដេច ហ៊ុន ម៉ាណែត ក៏បានលើកឡើងពីរបាយការណ៍សារព័ត៌មានរបស់ប្រទេសជិតខាងមួយដែលបានផ្សាយថា
October 16, 2025 - ព័ត៌មានជាតិ
យោងតាម មន្ទីរព័ត៌មានខេត្តសៀមរាប កាលពីថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា រដ្ឋបាលខេត្តសៀមរាប នឹងរៀបចំកម្មវិធីជិះទូកកម្សាន្ត និងផ្សារស្ទឹងសៀមរាប រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ ដើម្បីទាក់ទាញដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ខណៈដែលឆ្នាំនេះ ខេត្តពុំមានការរៀបចំព្រះរាជពិធីបុណ្យអុំទូកនោះទេ។ ក្នុងឱកាសដឹកនាំក្រុមការងារចុះត្រួតពិនិត្យទីតាំងត្រៀមរៀបចំកម្មវិធីនៅតាមដងស្ទឹងសៀមរាប នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានបញ្ជាក់ថា ឆ្នាំ២០២៥នេះ រដ្ឋបាលខេត្តពុំបានរៀបចំព្រះរាជពិធីបុណ្យអុំទូកនោះទេ ប៉ុន្តែមានការរៀបចំកម្មវិធីផ្សារទឹក
October 16, 2025









