- SOMATEY
- ព័ត៌មានជាតិ
យោងតាម អាជ្ញាធរមីនកម្ពុជា បាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានអនុញ្ញាតឱ្យ ឯកឧត្តម Olivier RICHARD ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្នាក់ការអាជ្ញាធរមីន។ តាងនាមឱ្យ រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងជាប្រវត្តិសាស្រ្ត មិត្តភាពជិតស្និទ្ធ កិច្ចសហប្រតិបត្តិការល្អ និងដៃគូយូរអង្វែងរវាងប្រទេសនិងប្រជាជនទាំងពីរកម្ពុជា-បារាំង ព្រមទាំងថ្លែងអំណរគុណដល់សាធារណរដ្ឋបារាំងដែលបានចូលរួមដល់ដំណើរការស្វែងរកសន្តិភាព និងគាំទ្រដល់ការអភិវឌ្ឍនៅកម្ពុជា។ ពាក់ព័ន្ធនឹងវិស័យសកម្មភាពមីន ឯកឧត្តម
October 13, 2025 - ព័ត៌មានជាតិ
យោងតាម ក្រសួងព័ត៍មាន នាថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា មនុស្សវ័យចាស់ត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្លាំងណាស់ គឺមិនទុកឱ្យមនុស្សវ័យចាស់រស់នៅក្នុងភាពឯកកោឡើយ។ បើមានការខ្វះខាតអ្វីមួយ សូមមនុស្សវ័យចាស់ទាំងអស់ទាក់ទងមកសង្កាត់ ខណ្ឌ នោះអាជ្ញាធរនឹងជួយឧបត្ថមភ្លាម ពោលគឺមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយការអត់បាយឡើយ។ នេះបើតាមការលើកឡើងរបស់ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងពិធីសំណេះសំណាលមនុស្សវ័យចាស់ ខួបលើកទី២៧ នៃទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ១ តុលា ឆ្នាំ២០២៥ នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ នៅសាលារាជធានីភ្នំពេញ។ ឯកឧត្ដម ឃួង ស្រេង
October 13, 2025 - ព័ត៌មានជាតិ
ស្រុកបារាយណ៍ ខេត្តកំពង់ធំ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបារាយណ៍ បានដឹកនាំក្រុមការងារអញ្ជើញពិនិត្យមើលស្ថានភាពជាក់ស្តែងផ្លូវមួយចំនួន ដែលរងការខូចខាតដោយសារទឹកជំនន់នៅរដូវវស្សា ដែលទឹកហូរច្រោះបុកផ្លូវ នៅក្នុងភូមិអូរសួស្តី ភូមិបារាយណ៍តូច ភូមិបារាយណ៍ធំ ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ប្រភព៖ ក្រសួងព័ត៍មាន
October 13, 2025 - ព័ត៌មានជាតិ
យោងតាម ក្រសួងព័ត៍មាន នាថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា កងកម្លាំងចម្រុះថៃជាច្រើននាក់ប្រដាប់ដោយអាវុធ បានបន្តសកម្មភាពរំលោភបំពានលើដែនអធិបតេយ្យភាពរបស់កម្ពុជា ដោយលួចធ្វើការឈូសឆាយនៅតំបន់ភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥នេះ។ សកម្មភាពបំពានយ៉ាងគឃ្លើនរបស់កងកម្លាំងថៃនេះ គឺបានធ្វើការឈូសឆាយនៅទីតាំងថ្មីប៉ែកខាងឆ្វេង ពីទីតាំងចាស់ដែលថៃបានឈូសឆាយកាលពីពេលថ្មីៗនេះ នៅភូមិព្រៃចាន់ដូចគ្នា។ គួរបញ្ជាក់ថា ក្នុងរយៈប៉ុន្មានថ្ងៃនេះថៃបានធ្វើសកម្មភាពបំពានជាបន្តបន្ទាប់ទាំងការឈូសឆាយ ដីចម្ការរបស់ប្រជាពលរដ្ឋនៅភូមិព្រៃចាន់ ដែលបានអាស្រ័យផលជាយូរមកហើយ និងបន្តចាក់សំឡេងរំខានលឺខ្លាំងៗ ដូចជាសម្លេងខ្មោច ឆ្កែព្រុស ឆ្កែលូ សម្លេងខ្យល់ សម្លេងយន្តហោះ។ល។ ដែលជាទម្រង់នៃការបំភិតបំភ័យ និងយាយីផ្លូវចិត្តប្រជាពលរដ្ឋនៅភូមិព្រៃចាន់ និងភូមិជោគជ័យ។
October 13, 2025 - ព័ត៌មានជាតិ
យោងតាម ក្រសួងមហាផ្ទៃ នាថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា ក្រសួងមហាផ្ទៃនឹងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ចំនួន ៣៧២នាក់ ឱ្យចូលបម្រើការងារនៅស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ដូចខាងក្រោម៖ ១- ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ចំនួន ៣៤នាក់ ២- វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧០២ ចំនួន ១៧០នាក់ ៣- វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៩០៥ ចំនួន ១៦៨នាក់។
October 12, 2025 - ព័ត៌មានជាតិ
ភ្នំពេញ៖ យោងតាម ក្រសួងព័ត៍មាន នាថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ បានផ្សព្វផ្សាយ ហាមជក់បារីទីសាធារណៈ ឬបង្ហុយផ្សែងផលិតផលថ្នាំជក់នៅលើផ្លូវថ្មើរជើងចតុមុខ” ដែលពិធីនេះធ្វើឡើង នៅរាត្រីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ ដោយមានការចូលរួមពី ឯកឧត្ដម ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ តំណាង ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ។ លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានី បានបញ្ជាក់ថា៖ ដើម្បីចូលរួមជាមួយរដ្ឋបាលរាជធានីភ្នំពេញ
October 12, 2025 - ព័ត៌មានជាតិ
យោងតាម មន្ទីរព័ត៌មានខេត្តកំពត នាថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា ដើម្បីលើកកម្ពស់ និងទាកទាញទេសចរឱ្យមកកម្សាន្តនៅតំបន់រមណីយដ្ឋានទំនប់ម្លេចកាន់តែច្រើន រមណីយដ្ឋាន ឌឹ មរកតម្លេច ដែលទើបបើកដំណើរការកាលពីពេលថ្មីៗនេះ បានបន្ថែមសេវាកម្មប្លែកៗជាច្រើនលើអ្វីដែលមានស្រាប់ ពិសេសការជិះសត្វសេះកម្សាន្តគយគន់ទេសភាព ភ្នំ វាលស្រែ បឹង ប្រឡាយជាដើម។ តាមករបញ្ជាក់របស់តំណាងរមណីយដ្ឋានថា ការជិះសេះមានសុវត្ថិភាព ហើយជួយលើកកម្ពស់កីឡាជិះសេះកម្ពុជា និងការអភិរក្សសត្វសេះខ្មែរផង។ តំណាងម្ចាស់រមណីយដ្ឋាន ឌឹ មរកតម្លេច និងជាអ្នកជំនាញខាងបង្ហាត់ និងស្រឡាញ់កីឡាជិះសេះ បានប្រាប់ឱ្យដឹងថា ដើម្បីរួមគ្នាលើកកម្ពស់វិស័យទេសចរណ៍នៅកម្ពុជា តាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាឯកឧត្តម ម៉ៅ
October 12, 2025 - ព័ត៌មានជាតិ
យោងតាម ក្រសួងព័ត៍មាន កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ នេះបានឱ្យដឹងថា នៅវេលាម៉ោង១១:០០នាទីយប់ ថ្ងៃសៅរ៍ ទី១១ ខែតុលា ឆ្នាំ២០២៥ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) អញ្ជើញបន្តចុះពិនិត្យទីតាំងជាក់ស្តែង ភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ ក្រោយពីបានទទួលព័ត៌មាន មានការចាក់ធុងបាស់បំពងសំលេងពីភាគីថៃមកលើប្រជាពលរដ្ឋកម្ពុជា រួមមានទាំងអ្នកឈឺ មនុស្សចាស់ កុមារ និងជនពិការ នៅពេលយប់ស្ងាត់។ សំលេងរួមមាន៖ សំឡេងខ្មោច សំឡេងឆ្កែព្រុស
October 12, 2025 - ព័ត៌មានជាតិ
យោងតាម ក្រសួងព័ត៍មាន នាព្រឹកថ្ងៃសុក្រ ទី១២ ខែតុលា ឆ្នាំ២០២៥ នេះបានឱ្យដឹងថា ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានអញ្ជើញទស្សនកិច្ចលើនាវា PLAN 83 និង PLAN 988 របស់ កងទ័ពជើងទឹក នៃកងទ័ពរំដោះប្រជាជនចិន និងបានទទួលស្វាគមន៍ វរនាវីឯកពិសេស XU JIANGUO នាយករងសាលាបណ្ឌិត្យសភាកងទ័ពជើងទឹក Dalian PLAN និងជាមេបញ្ជាការនាវាហ្វឹកហ្វឺន Flotilla ចូលជួបសម្តែងការគួរសម។ ដំណើរទស្សនកិច្ច និងជំនួបនេះ
October 12, 2025 - ព័ត៌មានជាតិ
យោងតាម ក្រសួងព័ត៍មាន នាព្រឹកថ្ងៃសុក្រ ទី១០ ខែតុលា ឆ្នាំ២០២៥ នេះបានឱ្យដឹងថា ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយប្រទេសម៉ាឡេស៊ី អញ្ជើញចុះពិនិត្យទីតាំងជាក់ស្តែង នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ជាថ្មី កន្លែងដែលកងកម្លាំងថៃ និងគ្រឿងចក្រ បានបំពានអធិបតេយ្យភាពកម្ពុជា នារសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ក្រោមការសម្របសម្រួលពីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា។ ប្រភព៖ ក្រសួងព័ត៍មាន
October 10, 2025









