- SOMATEY
- ព័ត៌មានជាតិ
យោងតាម ក្រសួងព័ត៍មាន នាថ្ងៃទី ០៨ ខែតុលា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោកស្តីពីស្រ្តី នៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែតុលាឆ្នាំ២០២៥។ កិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោកស្តីពីស្រ្តី គឺជាការជួបជុំថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិនិងដៃគូអភិវឌ្ឍន៍នានា ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ ដើម្បីពិនិត្យវឌ្ឍនភាពនៃសេចក្តីថ្លែងការណ៍ទីក្រុងប៉េកំាង ឆ្នាំ១៩៩៥ ដែលជាមូលដ្ឋានគ្រឹះ និងជាប្រព័ន្ធស្តង់ដារជាសកលសម្រាប់ជំរុញសមភាពយេនឌ័រ បង្កើនភាពអង់អាចដល់ស្រ្តី និងការពារសិទ្ធិរបស់ស្រ្តី និងក្មេងស្រ្តីទូទំាងពិភពលោក។ កិច្ចប្រជុំដ៏សំខាន់នៅឆ្នាំនេះប្រារព្ធធ្វើឡើងក្រោមមូលបទស្តីពី “អនាគតរួមគ្នាតែមួយ៖ ដំណើរការថ្មី និងលឿនសម្រាប់ ការអភិវឌ្ឍស្ត្រីលើគ្រប់វិស័យ”
October 8, 2025 - ព័ត៌មានជាតិ
យោងតាម ក្រសួងព័ត៍មាន កាលពីថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា ដើម្បីចូលរួមលើកកម្ពស់ និងគាំទ្រលើវិស័យសុខាភិបាលនៅកម្ពុជា នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥ ក្រុមវេជ្ជបណ្ឌិតមកសហរដ្ឋអាមេរិករបស់អង្គការ Medical Mission Outreach តាមរយ:លោក ហ្វីលីព កាស្រ្តូ ជាប្រធានអង្គការ ប៊ីលេគ អភិវឌ្ឍន៍សហគមន៍អន្តរជាតិ សហការជាមួយការិយាល័យ សុខាភិបាលស្រុកប្រតិបត្តិបារាយណ៍-សន្ទុកធ្វើការចុះពិនិត្យ ព្យាបាលជូនបងប្អូនប្រជាពលរដ្ឋនៅស្រុកតាំងគោក ខេត្តកំពង់ធំដោយពុំគិតថ្លៃ។ សកម្មភាពរបស់ក្រុមវេជ្ជបណ្ឌិតបានធ្វើការពិនិត្យនិងព្យាបាលជាច្រើនប្រទេសមកហើយ លើកនេះដោយមានកិច្ចសហការបានល្អរបស់លោក ហ្វីលីព កាស្រ្តូ លោកបានអញ្ជើញក្រុមវេជ្ជបណ្ឌិតមកពិនិត្យ និងព្យាបាលជូនបងប្អូននៅប្រទេសកម្ពុជា។ លោកក៏មានការចាប់អារម្មណ៏ស្រុកតាំងគោក
October 8, 2025 - ព័ត៌មានជាតិ
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្តីប្រកាសថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះសកម្មភាពអសីលធម៌របស់ជនជាតិថៃមួយចំនួន ដែលបានយករូបថតរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជា ទៅធ្វើសកម្មភាពមិនគួរគប្បីជាសាធារណៈ ដោយចាត់ទុកទង្វើនេះជាអំពើថោកទាប និងខ្វះភាពថ្លៃថ្នូរក្នុងនាមជាមនុស្សជាតិ ដែលមិនអាចទទួលយកបាន។ ក្នុងនោះ សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបន្ថែមថា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានសង្កេតឃើញថា មានជនជាតិថៃមួយចំនួនបានយករូបថតរបស់ ថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជា ដូចជារូបថត សម្តេចប្រធានព្រឹទ្ធសភា សម្តេចនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំយោធាកម្ពុជា ទៅធ្វើសកម្មភាពមិនគួរគប្បីជាសាធារណៈ ដូចជាយកទៅធ្វើជាផ្ទាំងបាញ់ស៊ីបសម្រាប់ចាប់យករង្វាន់ និងយកទៅ ដាក់តាំងជារូបទីងមោង ដោយបានវាយប្រហារ និងប្រមាថជាសាធារណៈ ជាដើម។ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា សូមប្រកាសថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះសកម្មភាពអសីលធម៌ទាំងនេះ ដោយចាត់ទុកជាអំពើថោកទាប ខ្វះភាពថ្លៃថ្នូរក្នុងនាមជាមនុស្សជាតិដែលមិនអាចទទួលយកបាន។ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា យល់ឃើញថា ជនជាតិអាស៊ី ជាពិសេសជនជាតិថៃ និងខ្មែរមានប្រពៃណី
October 7, 2025 - ព័ត៌មានជាតិ
យោងតាម ក្រសួងព័ត៍មាន នាថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានណែនាំឱ្យកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរខណ្ឌទាំង១៤ បន្តទប់ស្កាត់ បង្ក្រាបគ្រឿងញៀន ប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) និងជំរុញការអនុវត្ត ការងាររំដោះទឹកចេញពីមូលដ្ឋានប្រជាពលរដ្ឋនិងចេញពីក្នុងរាជធានីភ្នំពេញ។ ការណែនាំបែបនេះរបស់ឯកឧត្ដម ឃួង ស្រេង បានធ្វើឡើងនាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥នេះ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញជាមួយកម្លាំងមានសមត្ថកិច្ចទាំង២ប្រភេទ និងអាជ្ញាធរខណ្ឌទាំង១៤ នៅសាលារាជធានីភ្នំពេញ។ ឯកឧត្ដម ឃួង
October 7, 2025 - ព័ត៌មានជាតិ
យោងតាម ក្រសួងព័ត៍មាន នាថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានគូសបញ្ជាក់ថា ការបើកដំណើរការជើងហោះហើរត្រង់ជាលើកដំបូង មកពីទីក្រុងអាប៊ូដាប៊ី ប្រទេសអារ៉ាប់រួម មកកាន់ព្រះរាជាណាចក្រកម្ពុជា និងជះឥទ្ធិពលវិជ្ជមាន និងបង្កើនភាពងាយស្រួលដល់ភ្ញៀវទេសចរមកពីមជ្ឈឹមបូព៌ាក៏ដូចជាភ្ញៀវទេសចរពីប្រទេសនានាដែលចង់មកកម្សាន្តនៅក្នុងប្រទេសកម្ពុជាកាន់តែច្រើនថែមទៀត។ ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP លោកជំទាវ ឆាយ ស៊ីវលីន បានលើកឡើងថា ការបើកដំណើរការជើងហោះហើរត្រង់របស់ Etihad Airway នឹងជះផលវិជ្ជមានដែលនឹងជំរុញដល់វិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែប្រសើរឡើង។ លោកជំទាវបញ្ជាក់ថា តួយ៉ាងការតភ្ជាប់ជើងហោះហើរនេះ នឹងបង្កើនភាពងាយស្រួលដល់ភ្ញៀវទេសចរមកពីមជ្ឈឹមបូព៌ាក៏ដូចជាភ្ញៀវទេសចរពីប្រទេសនានាដែលចង់មកកម្សាន្តនៅក្នុងប្រទេសកម្ពុជា ដោយពួកគេពុំចាំបាច់ឆ្លងកាត់ប្រទេសដទៃទៀតទេ ពោលគឺធ្វើដំណើរត្រង់ចូលមកកម្ពុជាតែម្តង។ លោកជំទាវបានថ្លែងបញ្ជាក់ថា៖
October 7, 2025 - ព័ត៌មានជាតិ
ភ្នំពេញ យោងតាម ក្រសួងព័ត៍មាន នាថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥–ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)បានអនុម័តដំណាក់កាលទីពីរនៃ កម្មវិធីអភិវឌ្ឍន៍វិស័យសម្រាប់អន្តរកម្មថាមពល (ETSDP) របស់កម្ពុជាដែលមានទឹកប្រាក់ ៨២,៥ លានដុល្លារ។ ដោយមានសហហិរញ្ញប្បទានពីមូលនិធិហេដ្ឋារចនាសម្ព័ន្ធអាស៊ាន (ASEAN Infrastructure Fund), មូលនិធិហិរញ្ញវត្ថុអាកាសធាតុអាស៊ីប៉ាស៊ីហ្វិក (Asia-Pacific Climate Finance Fund), មូលនិធិអាកាសធាតុបៃតង(Green Climate Fund), និងចក្រភពអង់គ្លេស តាមរយៈ មូលនិធិហរញ្ញវត្ថុបៃតងដើម្បីជំរុញសេដ្ឋកិច្ចអាស៊ាន (ASEAN Catalytic
October 7, 2025 - ព័ត៌មានជាតិ
យោងតាម ក្រសួងមុខងារសាធារណៈ នាថ្ងៃទី ០៦ ខែតុលា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា គណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែង នឹងចាប់ផ្តើមអនុវត្តនៅតាមមុខសញ្ញាគោលដៅចំនួន៣ ផ្សេងគ្នា៖ មុខសញ្ញាទី១.គ្រឹះស្ថានសិក្សាសាធារណៈ ដោយចាប់ផ្តើមនៅតាមអង្គភាពដែលស្ថិតក្នុងភូមិសាស្ត្រនៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ, មុខសញ្ញាទី២.អង្គភាពសុខាភិបាលមូលដ្ឋាន ដោយចាប់ផ្តើមនៅតាមអង្គភាពក្រោមសមត្ថកិច្ចនៃការិយាល័យស្រុកប្រតិបត្តិចតុមុខ រាជធានីភ្នំពេញ និង មុខសញ្ញាទី៣.ចាប់ផ្តើមអនុវត្តនៅក្រសួងមុខងារសាធារណៈ។ ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីជាក់ស្តែង នៅតាមរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ, គ្រឹះស្ថានសិក្សាសាធារណៈ និងអង្គភាពសុខាភិបាលមូលដ្ឋាន ត្រូវអនុវត្តផ្អែកលើគោលការណ៍រួមមាន៖ (១)ពិនិត្យផ្ទៀងផ្ទាត់រចនាសម្ព័ន្ធជាក់ស្តែងរបស់ក្រសួង ស្ថាប័ន, គ្រឹះស្ថានសិក្សា, និងអង្គភាពសុខាភិបាលមូលដ្ឋាន ដោយផ្អែកលើលិខិតបទដ្ឋានគតិយុត្តជាធរមាន (ផ្អែកលើ ច្បាប់,
October 6, 2025 - ព័ត៌មានជាតិ
ភ្នំពេញ៖ យោងតាម ក្រសួងព័ត៌មាន នាថ្ងៃទី ៤ ខែ តុលា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា យោងតាមលោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងនៅព្រឹកថ្ងៃសៅរ៍ ទី០៤ ខែតុលា ឆ្នាំ២០២៥ ថា ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូន ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ឱ្យចុះបំពេញបេសកកម្ម។ ក្រុម IOT ដែលដឹកនាំដោយ ប្រទេសម៉ាឡេស៊ី រួមនិងសមាជិក បានអញ្ជើញចុះពិនិត្យ ទីតាំងជាក់ស្ដែង ដែលរងផលប៉ះពាល់តាមរយៈការប្រើប្រាស់
October 4, 2025 - ព័ត៌មានជាតិ
(ខេត្តក្រចេះ)៖ យោងតាម ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី ៤ ខែ តុលា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា ផ្សារផលិតផលខ្មែរខេត្តក្រចេះ បាននិងកំពុងដំណើរលក់កសិផល និងផលិតផលខ្មែរ ដែលបានដាំដុះ និងកែច្នៃដោយកសិករ និងផលិតករខ្មែរនៅក្នុងខេត្តក្រចេះ នៅរៀងរាល់ថ្ងៃសុក្រ-សៅរ៍-អាទិត្យ ចាប់ពីម៉ោង ៦ព្រឹក – ៦ល្ងាច ដែលមានទីតាំងនៅផ្លូវបេតុងទឹកស្អាតក្រុងក្រចេះ ជិតស្ពានសរ ខេត្តក្រចេះ ។ ស្វែងរកផ្សារផលិតផលខ្មែរខេត្តក្រចេះ៖ https://maps.app.goo.gl/uaRz4q7FqgX4gZMB7?g_st=ipc សូមបញ្ជាក់ថា ក្រោមការដឹកនាំ និងការគាំទ្ររបស់ក្រសួងពាណិជ្ជកម្ម និងការសម្របសម្រួលផ្តល់ទីតាំងរបស់រដ្ឋបាលខេត្ត មន្ទីរពាណិជ្ជកម្មខេត្តក្រចេះ ក្រោមគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS)
October 4, 2025 - PR
(ភ្នំពេញ)៖ ជានិមិត្តសញ្ញានៃសប្បុរសធម៌ក្នុងសង្គម ជីប ម៉ុង បន្តរៀបចំកម្មវិធី បរិច្ចាគឈាម សង្គ្រោះជីវិត ដោយមានការស្ម័គ្រចិត្តចូលរួមពីបុគ្គលិក ជីប ម៉ុង ប្រមាណជិត ១៥០ នាក់ ព្រមទាំងកីឡាករប្រដាល់ ពីសហព័ន្ធក្លិបប្រដាល់ឃីកបុកស៊ីង និងសាធារណជន ដែលបង្ហាញពីឥទ្ធិពលនៃការសាមគ្គីគ្នាតែមួយ ក្នុងការជួយជាជំនួយទ្រទ្រង់ដល់ជីវិតរបស់អ្នកដែលកំពុងត្រូវការឈាមចាំបាច់។ ជីប ម៉ុង បានផ្សារភ្ជាប់ និងបំផុសស្មារតីក្នុងការចូលរួមកិច្ចការសង្គម ដោយសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាមក្នុងយុទ្ធនាការ «បរិច្ចាគឈាម សង្គ្រោះជីវិត» ដើម្បីជំរុញការផ្គត់ផ្គង់ឈាមដល់អ្នកដែលត្រូវការឈាមចាំបាច់ និងត្រៀមសម្រាប់ទំនុកបម្រុងដល់វីវៈកងទ័ពកម្ពុជា នាថ្ងៃទី ០២ តុលា ឆ្នាំ ២០២៥ នៅផ្សារទំនើប ជីប
October 3, 2025









