- SOMATEY
- ព័ត៌មានជាតិ
យោងតាម ក្រសួងព័ត៍មាន នាព្រឹកថ្ងៃសុក្រ ទី១០ ខែតុលា ឆ្នាំ២០២៥ នេះបានឱ្យដឹងថា នាវាកងទ័ពជើងទឹកចិនចំនួន ០២គ្រឿង បានចូលចតនៅដែនសមុទ្រកម្ពុជា ក្នុងគោលបំណងដើម្បីរឹតចំណងសាមគ្គីភាពជាមួយកងទ័ពកម្ពុជាឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។ នាវាកងទ័ពជើងទឹកចិនទាំង ០២គ្រឿងនោះ គឺមានឈ្មោះថា (PLAN 83 និងPLAN 988) បានចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥៕ ប្រភព៖ ក្រសួងព័ត៍មាន
October 10, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតរបស់ខ្លួនប្រចាំកម្ពុជា បានផ្តល់ថវិកាចំនួន ១៨៣,៥៨៨ដុល្លារអាមេរិក ដល់ស្ថាប័នទទួលជំនួយចំនួនពីរ ក្រោមគ្រោងការណ៍ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (គូសាណូណិ) សម្រាប់លទ្ធកម្មរថយន្តពន្លត់អគ្គិភ័យជប៉ុន និងការបំពាក់បរិក្ខារពេទ្យ។ កិច្ចសន្យាផ្តល់ជំនួយត្រូវបានចុះហត្ថលេខានៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥នេះ ដោយលោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូត វិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងតំណាងស្ថាប័នទទួលជំនួយទាំងពីរ។ ថវិកាទាំងនេះដើម្បីអនុវត្តគម្រោងដូចតទៅ៖ ទី១៖ គម្រោងធ្វើលទ្ធកម្មរថយន្តសង្គ្រោះបន្ទាន់ដែលប្រើប្រាស់រួច ក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រះសីហនុ (ថវិកាចំនួន ១២០,៣០៨ដុល្លារអាមេរិក) ស្ថាប័នទទួលជំនួយ៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃក្រសួងមហាផ្ទៃ ជំនួយនេះនឹងត្រូវបានប្រើប្រាស់ដើម្បីធ្វើលទ្ធកម្មរថយន្តសង្គ្រោះរបស់ជប៉ុនសម្រាប់រាជធានីភ្នំពេញ ខេត្តកណ្តាល
October 9, 2025 - ព័ត៌មានជាតិ
យោងតាម ក្រសួងព័ត៌មាន នាថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា រដ្ឋបាលស្រុកមោងឬស្សីខេត្តបាត់ដំបង បានអំពាវនាវឱ្យប្រជាពលរដ្ឋ មានការ ប្រុង ប្រយ័ត្នខ្ពស់បំផុត ពិសេសក្មេងតូចៗ កុំឲ្យដើរលេងម្នាក់ឯង ក្រែងជួបប្រទះនឹងសត្វឆ្កែចចក ដែលអាច ខាំបង្កឲ្យគ្រោះថ្នាក់ដល់សុខភាព និង អាយុជីវិត។ ក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋបាលស្រុកមោងឬស្សី លើផេកផ្លូវការរបស់ខ្លួននៅថ្ងៃទី០៩តុលា ឆ្នាំ២០២៥ បញ្ជាក់ថាកន្លង មកមាន លេចឮ ពត៌មានតាមបណ្តាញសង្គមលើកឡើងថា មានសត្វឆ្កែ ចចក បែកហ្វូង រត់ចូលក្នុងភូមិអ្នក ស្រុក នោះគឺជារឿងពិតហើយ ប៉ុន្តែចំនួនសត្វឆ្កែចចក
October 9, 2025 - ព័ត៌មានជាតិ
នាថ្ងៃ ០៩ ខែតុលា ឆ្នាំ ២០២៥ នេះ ក្រុមការងារព័ត៌មានប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានឱ្យដឹងថា ករណីបុរសម្នាក់ បង្ហោះសារស្នើសុំជំនួយពីសមត្ថកិច្ចតាមបណ្ដាញសង្គមហ្វេសប៊ុក និងមានការផ្សព្វផ្សាយចែករំលែកព័ត៌មានថា ជាករណីប្លន់ តែជាលទ្ធផលតាមការស្រាវជ្រាវ បានឱ្យដឹងថាជាករណីហិង្សា ពុំមែនជាករណីប្លន់នោះឡើយ។ ក្រុមការងារព័ត៌មានប្រតិកម្មរហ័ស បានបន្ថែមថា មានករណីបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកដោយបុរសម្នាក់ ដើម្បីស្វែងរកជំនួយពីសមត្ថកិច្ច ។ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា នៅវេលាម៉ោង ១០:១៨នាទី យប់ ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ សមត្ថកិច្ចយើងខ្ញុំ ទទួលបានព័ត៌មានស្វែងរកជំនួយ ពីបុរសម្នាក់ជាអ្នករត់តាក់ស៊ី ថាជនសង្ស័យបានធ្វើអំពើហិង្សាមកលើខ្លួន ដោយប្រើប្រាស់កាំបិតចុងស្រួចចាក់ឲ្យរងរបួស។
October 9, 2025 - ព័ត៌មានជាតិ
យោងតាម ក្រសួងព័ត៍មាន នាថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា លោកជំទាវ ជ្រឹង បុទុមរង្សី រដ្ឋលេខាធិការ បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Shovgi Mehdizada ឯកអគ្គរដ្ឋទូតអាស៊ែបៃហ្សង់ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ។ ជំនួបដែលធ្វើឡើងកាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥កន្លងទៅនេះភាគីទាំងពីរបានសម្តែងការពេញចិត្តលើទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធិលើវិស័យនានាដូចជា ពាណិជ្ជកម្ម ទេសចរណ៍ អប់រំ ការបោសសំអាតមីន។ល។ ភាគីទាំងពីរបានអះអាងនូវការប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី កម្ពុជា-អាស៊ែបៃហ្សង់ និងកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌពហុភាគីបន្ថែមមួយកម្រិតទៀត។ ជាងនេះទៅទៀត លោកជំទាវរដ្ឋលេខាធិការបានជម្រាបជូនឯកឧត្តមឯកអគ្គរដ្ឋទូត អំពីបច្ចុប្បន្នភាពនៃជម្លោះព្រំដែនកម្ពុជា-ថៃ និងបានបញ្ជាក់ជាថ្មីនូវជំហរ និងការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់របស់កម្ពុជា
October 9, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ យោងតាមសេចក្ដីប្រកាសព័ត៌មាន ក្រសួងសុខាភិបាល នាថ្ងៃទី ៨ ខែ តុលា ឆ្នាំ ២០២៥ នេះបានច្រានចោលព័ត៌មានមិនពិត ដែលបានផ្សព្វផ្សាយដោយសារព័ត៌មាន និងបណ្តាញសង្គមនានា ដោយបានលើកឡើងថា «ចុងភៅជនជាតិថៃបានស្លាប់ ក្រោយពីមន្ទីរពេទ្យក្នុងស្រុក មិនព្រមទទួលព្យាបាល» គឺជាព័ត៌មានមិនពិត។ ក្រសួងសុខាភិបាលថា តាមការពិនិត្យស្រាវជ្រាវជាក់ស្តែងរបស់អាជ្ញាធរមានសមត្ថកិច្ច និងតាមរយៈការធ្វើកោសល្យវិច័យ បុរសជនជាតិថៃនោះ បានស្លាប់ដោយសារគាំងបេះដូង ដោយមិនបានមកទទួលសេវាព្យាបាល ឬត្រូវបាន បដិសេដដោយមន្ទីរពេទ្យក្នុងស្រុក មុនពេលទទួលមរណភាពឡើយ។ ក្រសួងសុខាភិបាល សូមបដិសេធ និងច្រានចោលទាំងស្រុង ចំពោះការ ផ្សព្វផ្សាយព័ត៌មានមិនពិត អំពីករណីពាក់ព័ន្ធនឹងមរណភាពបុរសជនជាតិថៃ អាយុ២៤ឆ្នាំ មកពីខេត្ត
October 8, 2025 - ព័ត៌មានជាតិ
នៅថ្ងៃទី៨ ខែតុលា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា កម្ពុជា និងជប៉ុន ចុះហត្ថលេខាលើលិខិតប្ដូរសារ ស្ដីពីការផ្ដល់ឥណទានសម្បទានប្រាក់យ៉េន ប្រមាណ ២៩៦,២លានដុល្លារអាម៉េរិក សម្រាប់អនុវត្តគម្រោងចំនួនពីរ គឺគម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងពង្រីកប្រព័ន្ធខ្សែបញ្ជូននិងចែកចាយអគ្គិសនី។ ក្នុងនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការ-បរទេស និងសហប្រតិបត្តិការអន្តរជាតិ និង ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុន ប្រចាំកម្ពុជា បានចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ឥណទានសម្បទានប្រាក់យ៉េនរបស់រដ្ឋាភិបាលជប៉ុន ក្រោមជំនួយអភិវឌ្ឍន៍ផ្លូវការ សម្រាប់គម្រោងចំនួន២ ដូចខាងក្រោម៖ ១.
October 8, 2025 - ព័ត៌មានជាតិ
យោងតាម ក្រសួងព័ត៍មាន នាថ្ងៃទី ០៨ ខែតុលា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឡើងតាមបណ្តាញសង្គម នាថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥នេះថា កំណត់ហេតុព្រមព្រៀងកិច្ចប្រជុំពិសេសលើកទី១ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅខេត្តកោះកុង ព្រះរាជាណាចក្រកម្ពុជា ចុះហត្ថលេខាដោយឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិកម្ពុជា និង ឯកឧត្តម នាយឧត្តមសេនីយ៍ Nattaphon
October 8, 2025 - ព័ត៌មានជាតិ
ត្បូងឃ្មុំ ៖ យោងតាម ក្រសួងព័ត៍មាន នាថ្ងៃទី ០៨ ខែតុលា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំប្រតិភូថ្នាក់ដឹកនាំខេត្ត ចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយគ្រួសារវីរកងទ័ពចំនួន ១៨៥គ្រួសារ ដែលមានស្វាមី ឪពុក ឬកូន កំពុងបម្រើការងារការពារបូរណភាពទឹកដីនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ។ ពិធីនេះបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ ក្នុងបរិវេណទីបញ្ជាការវរសេនាតូចថ្មើរជើងលេខ២១៣ នៅក្នុងស្រុកតំបែរ ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មេបញ្ជាការ-មេបញ្ជាការរងកងកម្លាំងទាំងបី ប្រធានពន្ធនាគារខេត្ត ប្រធាន-អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត
October 8, 2025 - ព័ត៌មានជាតិ
យោងតាម ក្រសួងព័ត៍មាន នាថ្ងៃទី ០៨ ខែតុលា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា ឯកឧត្តម Roosevelt Skerrit នាយករដ្ឋមន្ត្រីនៃកុំមិនវែលដូមីនីកា អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ នាព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥នេះ ដើម្បីបំពេញទស្សនកិច្ចការងារ រយៈពេល៣ថ្ងៃ នៅព្រះរាជាណាចក្រកម្ពុជា។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សម្តេចធិបតី នាយករដ្ឋមន្ត្រី និងឯកឧត្តម Roosevelt Skerrit នឹងអញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា ស្តីពីការបង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគី រវាងក្រសួងការបរទេស នៃប្រទេសទាំងពីរ។ ប្រភព៖ ក្រសួងព័ត៍មាន
October 8, 2025









