- SOMATEY
- ព័ត៌មានជាតិ
យោងតាម ក្រសួងព័ត៌មាន នាថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា កិច្ចសន្យាផ្តល់ជំនួយឥតសំណងគូសាណូណិសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិនៃប្រទេសជប៉ុនដែលមានទំហំទឹកប្រាក់ចំនួន២៦៧.៣៨៤ ដុល្លារអាម៉េរិកសម្រាប់អនុវត្តលើគម្រោងចំនួនពីរនៅខេត្តកំពង់ស្ពឺ និងស្វាយរៀង ត្រូវបានចុះហត្ថលេខានៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ ក្រោមវត្តមានឯកឧត្តម អ៊ូអ៊ិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ពេជ្រ វាសនា អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម លោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ លោក ថោង អ៊ុំវ៉ារិន ប្រធានស្ដីទីមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង។ គម្រោងទាំងពីរដែលទទួលបាននូវជំនួយឥតសំណងគូសាណូណិ
October 3, 2025 - ព័ត៌មានជាតិ
យោងតាម ក្រសួងព័ត៌មាន នាថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា ថ្មីៗកន្លងមក យោងតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់របស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់សម្តេចព្រះមហាក្សត្រី បានអញ្ជើញនាំយកព្រះរាជទ្រព្យដ៏ថ្លៃថ្លាចំនួន 20.000USD (ម្ភៃពាន់ដុល្លារអាម៉េរិក) ដែលជាព្រះរាជូបត្ថម្ភដ៏ឧត្តុងឧត្តមរបស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជូនកាកបាទក្រហមកម្ពុជា។ ព្រះរាជូបត្ថម្ភដ៏ថ្លៃថ្លានេះ សម្តេចមហាមន្ត្រី គុយ សុផល បានយកមកប្រគល់ជូនលោកជំទាវ
October 3, 2025 - ព័ត៌មានជាតិ
យោងតាម ក្រសួងបរិស្ថាន នាថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា ថ្មីៗកន្លងមក មានការផ្សព្វផ្សាយលើបណ្តាញព័ត៌មានសង្គម ថាទឹកអូរចំនួន ១កន្លែង ក្នុងឧទ្យានជាតិជួរភ្នំក្រវាញ មានការប្រែពណ៌ជាក្រហម (ស្លាទុំ)។ បន្ទាប់ពីបានទទួលបានព័ត៌មានខាងលើ ក្រសួងបរិស្ថាន សូមបញ្ជាក់ជូនសាធារណជនឱ្យបានជ្រាបថា ករណីទឹកមានការប្រែពណ៌ពីថ្លា មកល្អក់ ឬទៅជាពណ៌លឿង (ពណ៌ដី ឬពណ៌ជ័រឈើ) គឺការប្រែប្រួលនៃធម្មជាតិ ដែលតែងកើតឡើងនៅតាមតំបន់ព្រៃភ្នំ នៅក្នុងពេលមានភ្លៀងធ្លាក់ ជាទូទៅនៅរដូវវស្សា។ នៅពេលមានភ្លៀងធ្លាក់ខ្លាំង តែងតែឃើញមានទឹកហូរ និងប្រែពណ៌ ពេលខ្លះទៅជាពណ៌តែ ពណ៌លឿងស្លាទុំ ពណ៌ក្រហមក្រម៉ៅ ដោយសារចេញកើតចេញពីសណ្ឋានដី
October 3, 2025 - ព័ត៌មានជាតិ
ខេត្តកណ្តាល ៖ យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន បានឱ្យដឹងថា ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ នេះ នារសៀលថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥ សាខាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ផ្ដល់ជូនប្រជាពលរដ្ឋចំនួន ៣២៣គ្រួសារ ក្នុងភូមិកោះប្រាក់ និងភូមិកោះប្រាក់ចាស់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ដែលរងគ្រោះដោយទឹកជំនន់ទន្លេមេគង្គ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្តម គួច ចំរើន
October 3, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន បានឱ្យដឹងថា ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ នេះ កំពង់ផែទេសចរណ៍អន្តរជាតិកំពតជាច្រកទ្វារអន្តរជាតិផ្លូវសមុទ្រយ៉ាងសំខាន់ តភ្ជាប់ការដឹកជញ្ជូនភ្ញៀវទេសចរទៅកាន់បណ្តាកោះនានានៅភាគខាងត្បូង និងតភ្ជាប់ខេត្តកំពត នៃប្រទេសកម្ពុជា ទៅកាន់ពិភពលោក។ កំពង់ផែទេសចរណ៍អន្តរជាតិកំពត មានទីតាំងស្ថិតនៅភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត បានបើកដំណើរការបណ្តោះអាសន្នរយៈពេល ៣ខែ គិតចាប់ពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥។ តាមរយៈកំពង់ផែនេះ នឹងជួយជំរុញបន្ថែមការអភិវឌ្ឍទេសចរណ៍ និងផ្នែកពាក់ព័ន្ធនានានៅខេត្តកំពត រមណីយដ្ឋានភ្នំបូកគោ និងគោលដៅទេសចរណ៍តំបន់ឆ្នេរសមុទ្ររបស់កម្ពុជា៕ ប្រភព៖ ក្រសួងព័ត៌មាន
October 3, 2025 - ព័ត៌មានជាតិ
មជ្ឈមណ្ឌលវះកាត់កុមារ(អ្នកជំងឺហៅថាពេទ្យគៀនឃ្លាំង) បានចេញសេចក្ដីជូនដំណឹងមួយនៅរសៀលថ្ងៃទី ២ ខែតុលា ឆ្នាំ ២០២៥ នេះ ថា នឹងមានក្រុមគ្រូពេទ្យបារាំងជំនាញជំងឺត្រចៀក បំពងក ច្រមុះ មកពីប្រទេសបារាំង ផ្តល់ជូនការពិនិត្យព្យាបាល និងវះកាត់ ចាប់ពីថ្ងៃទី20 ដល់23 ខែ តុលា ឆ្នាំ ២០២៥។ ដែលក្នុងនោះ ការពិនិត្យ ព្យាបាល និងវះកាត់ ធ្វើឡើងសម្រាប់មនុស្សគ្រប់វ័យ។ អាស័យដ្ឋាន៖ ក្នុងមជ្ឈមណ្ឌលជាតិស្តារលទ្ធភាពពលកម្មគៀនឃ្លំាង, ផ្លូវ៦អា,ភូមិគៀនឃ្លំាង ខណ្ឌ ជ្រោយ ចង្វារ រាជធានីភ្នំពេញ។ បញ្ជាក់៖ សូមកុំសួរអ្នករត់ម៉ូតូដុបនៅគៀនឃ្លាំង
October 2, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន បានឱ្យដឹងថា ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥ នេះ នៅទីស្នាក់ការអាជ្ញាធរមីន តាងនាមឱ្យ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាបោសសម្អាតមីន គាំទ្រពី «មូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥» ដែលការចុះហត្ថលេខានេះ ប្រព្រឹត្តិទៅរវាងអាជ្ញាធរមីន ជាមួយបញ្ជាការដ្ឋានកងទ័ពជើងគោក មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្រ្គាម និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា។ ពិធីចុះហត្ថលេខានេះ នឹងត្រូវធ្វើការបោសសម្អាតផ្ទៃដីមានមីនចំនួន ៤១.៧៩៦.២៦៣ ម៉ែត្រការ៉េ ស្មើនឹង
October 2, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅថ្ងៃទី ២ ខែ តុលា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា រាជធានីភ្នំពេញ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ — ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា តាមរយៈកម្មវិធី CAPRED កំពុងពង្រឹងកិច្ចសហការអភិវឌ្ឍ ផែនការវិនិយោគខេត្តសម្រាប់វិស័យទឹកស្អាត ដើម្បីពន្លឿនវឌ្ឍនភាពការផ្តល់សេវាគ្របដណ្តប់ទូទាំងប្រទេសត្រឹមឆ្នាំ២០៣០។ ឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលី បានកោតសរសើរចំពោះវឌ្ឍនភាពរបស់កម្ពុជា និងបានសង្កត់ធ្ងន់ថា ការសម្រេចគោលដៅនេះនឹងទាមទារឱ្យមានការបង្កើនការវិនិយោគ ការរៀបចំផែនការដែលសម្របសម្រួលអន្តរវិស័យ និងគោលនយោបាយដែលបង្កើនភាពធន់នឹងហានិភ័យអាកាសធាតុ។
October 2, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅថ្ងៃទី ២ ខែ តុលា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា នាព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងអង្គភាពលំហាត់របៀប បច្ចេកទេសថ្មើរជើង យុទ្ធវិធីថ្មើរជើង និងអប់រំចិត្តសាស្ត្រ ស្ថិតនៅទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្ត។ ពិធីនេះមានការអញ្ជើញចូលរួមពីលោកមេបញ្ជាការ មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោក លោកស្រី នាយទាហាន នាយទាហានរង ពលទាហាន យោធាចារ្យ និងសិក្ខាកាមជាច្រើនរូបទៀត។
October 2, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅថ្ងៃទី ២ ខែ តុលា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀម បានណែនាំឱ្យសិស្សានុសិស្សដែលទើបប្រឡងបញ្ចប់មធ្យមសិក្សាទុតិយភូមិ ពិចារណាលើកត្តាចំនួនបី យ៉ាងតិច មុនធ្វើការសម្រេចចិត្តជ្រើសរើសមុខជំនាញសិក្សានៅថ្នាក់ឧត្ដមសិក្សា និងគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលទី១ គឺ ឧបនិស្ស័យ ឬដុងពីកំណើតរបស់ក្មួយៗម្នាក់ៗ ទី២ ក្ដីស្រមៃរៀងៗខ្លួន និងទី៣ វិភាគអំពីតម្រូវការទីផ្សារការងារទៅថ្ងៃអនាគត។ ឯកឧត្ដម ហេង សួរ បានថ្លែងដូច្នេះក្នុងពិធីសំណេះសំណាលជាមួយសិស្សានុសិស្សប្រឡងមធ្យមសិក្សាទុតិយភូមិ
October 2, 2025









