- SOMATEY
- ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រកាសថា សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងជួយសាងសង់ផ្ទះសម្រាប់អតីតយុទ្ធជន១០០ខ្នងក្នុង១ឆ្នាំ រយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០២៥-២០៣០។ ថ្លែងនាឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា សម្តេចនឹងប្រើពេលវេលាចំនួន ៥ឆ្នាំនេះ ដើម្បីជួយសាងសង់ផ្ទះចំនួន ៥០០ខ្នង សម្រាប់ជូនអតីតយុទ្ធជន ហើយសម្រាប់ឆ្នាំនេះ ក្នុងថ្ងៃនេះ ឫស្អែក សម្តេចនឹងបើកប្រាក់សម្រាប់សាងសង់ផ្ទះសម្រាប់ ១០០ខ្នង ហើយឆ្នាំក្រោយនឹងបន្តបើកប្រាក់សម្រាប់សាងសង់ ១០០ខ្នងទៀត តទៅរហូតដល់គ្រប់ ៥ឆ្នាំ
September 29, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានលើកឡើងថា នឹងរៀបចំឱ្យមានសមាគមអតីតយុទ្ធជន និងនិវត្តន៍ជន នៅតាមស្ថាប័នទាំងអស់ ដើម្បីកុំឱ្យពួកគាត់ឃ្លាតឆ្ងាយ ព្រោះពួកគាត់បានបំពេញការងារជាច្រើនមុននឹងចូលនិវត្តន៍។ ការលើកឡើងរបស់សម្តេចតេជោ បែបនេះ នាឱកាសអញ្ជើញជាអធិបតីក្នុងមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងមហាផ្ទៃ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ចំពោះអតីតយុទ្ធជន និងបានដាក់ចេញនូវគោលនយោបាយនានា
September 29, 2025 - ព័ត៌មានជាតិ
ភ្នំពេញ៖ យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា កម្មវិធីពិព័រណ៍ផលិតផលខ្មែរ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ គាំទ្រផលិតផលក្នុងស្រុក» បានបិទបញ្ចប់ដោយជោគជ័យគួរជាទីមោទនៈ ស្របតាមគោលបំណងរបស់កម្មវិធី។ ពិព័រណ៍រយៈពេល ៣ថ្ងៃនេះ បានក្លាយជាទីប្រមូលផ្ដុំប្រជាពលរដ្ឋយ៉ាងច្រើនកុះករមកពីគ្រប់ទិសទី គ្រប់មជ្ឈដ្ឋាន ដើម្បីជួបជុំគ្នា បង្ហាញការគាំទ្រ និងលើកស្ទួយផលិតផលដែលកើតចេញពីស្នាដៃកូនខ្មែរ។ ក្នុងរយៈពេលនៃកម្មវិធី ភ្ញៀវដែលបានចូលរួមបានបង្ហាញនូវក្ដីរំភើប និងមោទនភាពយ៉ាងខ្លាំងចំពោះភាពចម្រុះ និងគុណភាពនៃផលិតផលក្នុងស្រុក។ ការគាំទ្រមិនត្រឹមតែបង្ហាញតាមរយៈពាក្យពេចន៍កោតសរសើរប៉ុណ្ណោះទេ ថែមទាំងតាមរយៈ ការចូលរួមប្រើប្រាស់ និងការជួយផ្សព្វផ្សាយបន្ត ទៀតផង។ សកម្មភាពនេះត្រូវបានចាត់ទុកជា
September 29, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ទីក្រុងណាហ្គូយ៉ា៖ នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងដំណើរទស្សនកិច្ចការងារចូលរួមពិព័រណ៍ទេសចរណ៍ជប៉ុន ២០២៥ និងកិច្ចប្រជុំតុមូលថ្នាក់រដ្ឋមន្ត្រីទេសចរណ៍ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងវិស័យឯកជន បានជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុនអាកាសចរណ៍ជប៉ុន All Nippon Airways (ANA) លោក Eiji Yamakita នៅពន្លាទេសចរណ៍។ ក្នុងឱកាសជំនួបនោះ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណ កោតសរសើរ
September 27, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបពិភាក្សាទ្វេភាគីក្រៅផ្លូវការជាមួយ ឯកឧត្តម Dato’ Seri Utama Haji Mohamad bin Haji Hasan រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី អំឡុងកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៨០ ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥។
September 27, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា កម្មវិធីពិព័រណ៍ផលិតផលខ្មែរក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ គាំទ្រ ផលិតផលក្នុងស្រុក» បានចាប់ផ្ដើមជាផ្លូវការនារសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធាន ស.ស.យ.ក.។ កម្មវិធីបើកពិព័រណ៍ផលិតផលខ្មែរនាឱកាសនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោកជំទាវ លោក លោកស្រី ជាម្ចាស់រោងចក្រ
September 26, 2025 - ព័ត៌មានជាតិ
ភ្នំពេញ ៖ យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានណែនាំឱ្យក្រសួងមហាផ្ទៃ និងសមត្ថកិច្ចពាក់ព័ន្ធបន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោល នយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ដោយបន្តចាត់វិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការបង្ក្រាបគ្រឿងញៀន ល្បែងស៊ីសង និងក្មេងទំនើង ដើម្បីរក្សាសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥។ នាឱកាសនោះដែរ
September 26, 2025 - ព័ត៌មានជាតិ
យោងតាម កាផ្សព្វផ្សាយរបស់ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈ អភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងថា ខេត្តព្រះសីហនុ សូមស្វាគមន៍ជើងហោះហើរដែលតភ្ជាប់ផ្ទាល់ពីទីក្រុងសុិនជិន នៃសាធារណរដ្ឋប្រជាមានិតចិន មកកាន់ព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ ជាលើកទី១។ ជើងហោះហើរនេះ ជាជើងហោះហើរត្រង់ទី១ ដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (Air Cambodia) ដែលបាននាំអ្នកដំណើរសរុបចំនួន ១៤៨នាក់ បានចុះចតដោយសុវត្ថិភាព នាវេលាម៉ោង ៦ និង៣០ នាទីព្រឹក ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥។ គួររំលឹកផងដែរថា ខេត្តព្រះសីហនុធ្លាប់មានជើងហោះហើរត្រង់ទៅទីក្រុងស៊ិនជិនម្តងរួចមកហើយ ប៉ុន្តែត្រូវបានផ្អាកទៅវិញដោយសារវិបត្តិសកលកូវីដ-១៩។ ការភ្ជាប់ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជាឡើងវិញនេះ គឺជាការឆ្លើយតបយ៉ាងពេញទំហឹងចំពោះយុទ្ធនាការ
September 26, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយពី រដ្ឋបាលខេត្តរតនគិរី នៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ដោយគិតត្រឹមព្រឹកថ្ងៃទី២៥ ខែកញ្ញាឆ្នាំ២០២៥នេះ ស្ថានភាពកម្ពស់ទឹកទន្លេស្រែពលំផាត់ នៅតែបន្តកើនឡើងជាលំដាប់ដែលបណ្ដាលឲ្យលិចភូមិ និងលំនៅដ្ឋានប្រជាពលរដ្ឋមួយចំនួននៅតាមដងទន្លេ។ រដ្ឋបាលខេត្តរតនគិរី ក៏ដូចជា អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងគណៈកម្មការគ្រប់គ្រងគ្រោះអន្តរាយខេត្ត បានកំពុងបន្តយកចិត្តទុកដាក់តាមដានយ៉ាងយកចិត្តទុកដាក់ និងជួយសម្រួលជម្លៀសបងប្អូនប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព។ រដ្ឋបាលខេត្តរតនគិរី បានអំពាវនាវជូនដំណឹងដល់ប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេទាំងអស់ សូមធ្វើការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈឱ្យបានខ្ពស់ និងធ្វើការទំនាក់ទំនងមកអាជ្ញាធរមូលដ្ឋានក៏ដូចជាអាជ្ញាធរស្រុក ខេត្ត ក្នុងករណីត្រូវការជំនួយចាំបាច់ណាមួយឬបន្ទាន់ អាជ្ញាធរនឹងជួយសម្របសម្រួលជូនបងប្អូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា៕ ប្រភព៖ រដ្ឋបាលខេត្តរតនគិរី
September 25, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលសារតាំង លោកជំទាវ Vivian Loss Sanmartin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព សាធារណរដ្ឋសហព័ន្ធប្រេស៊ីល ប្រចាំព្រះរាជាណាចក្រកម្ពុជា។ យោងតាមឯកឧត្តម
September 25, 2025









