- SOMATEY
- ព័ត៌មានជាតិ
យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា លោកជំទាវ អ៊ាត សោភា រដ្ឋមន្ត្រីស្តីទី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អញ្ជើញបទបង្ហាញស្តីពីបញ្ហាព្រំដែនកម្ពុជា-ថៃ នៅតំបន់ភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ជូនអង្គទូតបរទេស និងទីភ្នាក់ងារអង្គការសហប្រជាជាតិ នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥។ ការធ្វើបទបង្ហាញនេះ មានការចូលរួមពីអង្គទូត តំណាងស្ថានទូតចំនួន ៣០ ប្រចាំនៅកម្ពុជា និងស្ថានទូតនៅក្រៅប្រទេសដែលទទួលបន្ទុកលើកិច្ចព្រំដែនកម្ពុជា-ថៃ និងអង្គការអន្តរជាតិចំនួន
September 25, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ទីក្រុងណាហ្គូយ៉ា៖ នារសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងដំណើរទស្សនកិច្ចការងារចូលរួមពិព័រណ៍ទេសចរណ៍ជប៉ុន ២០២៥ និងកិច្ចប្រជុំតុមូលថ្នាក់រដ្ឋមន្ត្រីទេសចរណ៍ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងវិស័យឯកជន បានជួបពិភាក្សាការងារជាមួយឯកឧត្តម Hideaki Ōmura អភិបាលខេត្តអៃឈិ (Aichi Prefecture) អំពីការបង្កើតកិច្ចសហប្រតិបត្តិការទេសចរណ៍ថ្មីៗ បន្ថែមទៀតរវាងប្រទេសកម្ពុជា និងខេត្តអៃឈិ (Aichi Prefecture) នៅសាលាខេត្ត។
September 25, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តកំពត កាលពីថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២៥ បានឱ្យដឹងថា មន្ត្រីជំនាញបញ្ជាក់ថា ភ្ញៀវជាតិ-អន្តរជាតិប្រមាណជិត ១៥ម៉ឺននាក់ បានមកសម្រាកលម្ហែកម្សាន្ត និងស្នាក់នៅក្នុងខេត្តកំពត កំឡុងពេលនៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ ឆ្នាំ២០២៥នេះ។ ខណៈដែលភ្ញៀវទេសចរមកពីតាមបណ្តាខេត្ត បានប្រាប់ថា ពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ នៅតែប្រព្រឹត្តិទៅប្រកបដោយភាពសប្បាយរីករាយ និងមានមនុស្សដើរលេងច្រើន លើកលែងតែខេត្តដែលមានបញ្ហាព្រំដែនជាមួយប្រទេសថៃប៉ុណ្ណោះ។ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល បានបញ្ជាក់ថា សម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ បងប្អូនប្រជាពលរដ្ឋបានមកជួបជុំគ្នាធ្វើបុណ្យទាននៅស្រុកកំណើតតាមប្រពៃណីទំនៀមទម្លាប់ដូចសព្វមួយដង។ ហើយបន្ទាប់ពីការធ្វើបុណ្យទាននៅតាមទីវត្តអារាមនានា និងក្នុងគ្រួសារ ពួកគាត់ក៏បានឆ្លៀតពេលដើម្បីនាំគ្នាដើរលេងកម្សាន្តតាមរមណីយដ្ឋាននានាផងដែរ។ ជាក់ស្តែងខេត្តកំពត ដោយគិតពីថ្ងៃទី២០ ដល់ថ្ងៃទី២៣
September 25, 2025 - ព័ត៌មានជាតិ
នាថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២៥ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសរសេរនៅលើបណ្តាញសង្គមផ្លូវការរបស់សម្តេច នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥នេះថា៖ “ជូនពរដល់លោកតាយាយ អ៊ំពូមីង បងប្អូន ក្មួយៗ ទទួលបានសុខសុវត្ថិភាព និងរីករាយក្នុងការធ្វើដំណើរ តាមរយៈសេវារថយន្តក្រុងដឹកជញ្ជូនដោយឥតគិតថ្លៃ ដែលរៀបចំដោយសាលារាជធានីភ្នំពេញ។ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះជាការចូលរួមចំណែកតូចមួយរបស់រាជរដ្ឋាភិបាល ក្នុងការជួយបងប្អូនប្រជាពលរដ្ឋអាចសន្សំថវិកាបានខ្លះ ក្នុងការធ្វើដំណើរទៅជួបជុំគ្រួសារ ដើម្បីជាទុនសម្រាប់យកទៅធ្វើបុណ្យទាន និងជួបជុំញាតិសន្តាននៅស្រុកកំណើត។ សូមអរគុណចំពោះរដ្ឋបាលរាជធានីភ្នំពេញ និងអ្នកពាក់ព័ន្ធទាំងអស់ដែលរៀបចំការដឹកជញ្ជូននេះបានល្អប្រសើរ ដើម្បីដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋទៅលេងស្រុកកំណើតនៅតាមបណ្ដាខេត្តនៅទូទាំងប្រទេស ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ”៕
September 20, 2025 - ព័ត៌មានជាតិ
នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលឯកឧត្តម Olivier RICHARD ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប, ឯកឧត្តមឯកអគ្គរដ្ឋទូតបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចបវរធិបតី ដែលបានចំណាយពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងសហការីចូលជួបសម្តែងការគួរសម និង ពិភាក្សាការងារ។ ឯកឧត្តមឯកអគ្គរដ្ឋទូតបានគូសបញ្ជាក់ថា បារាំង និងកម្ពុជាគឺជាដៃគូដ៏យូរអង្វែង ហើយទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនេះត្រូវបានពង្រឹង និងពង្រីកជាបន្តបន្ទាប់ និង ប្រកបដោយភាពរឹងមាំ។ ជាមួយគ្នានេះ, ឯកឧត្តមបានគូសបញ្ជាក់ពីការប្ដេជ្ញាចិត្តក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នកម្ពុជា ដើម្បីបន្តជំរុញ និងលើកកម្ពស់ទំនាក់ទំនង
September 19, 2025 - ព័ត៌មានជាតិ
យោងតាម ក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា ការប្រកាសលទ្ធផលប្រឡងសញ្ញាបត្រសិក្សាទុតិយភូមិ សម័យប្រឡង ២៨ សីហា ២០២៥ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២០ កញ្ញា ឆ្នាំ ២០២៥ នៅតាមមណ្ឌលសំណេរ នៃរាជធានី ខេត្តទាំង ២៥ ទូទាំងប្រទេស។ ហើយជាលទ្ធផល បេក្ខជនប្រឡងជាប់សរុប ១២២ ៤៧៣នាក់ ត្រូវជា៨៤.៥៦ភាគរយ នៃចំនួនបេក្ខជនមកប្រឡង។ ក្នុងនោះនិទ្ទេស A មានចំនួន
September 19, 2025 - ព័ត៌មានជាតិ
សៀមរាប ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នាថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២៥ បានឱ្យដឹងថា កាលពីថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ២០២៥ រដ្ឋបាលខេត្តសៀមរាប បានរៀបចំពិធីសំណេះសំណាលជា មួយថ្នាក់ដឹកនាំ មន្ត្រីរាជការ បងប្អូនបុគ្គលិកអនាម័យ សាលាខេត្ត និង ជូនថវិកាក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ក្រោមអធិបតីភាព ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប។
September 19, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នាថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៥ បានឱ្យដឹងថា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥នេះ បានក្រាបបង្គំទូលថ្វាយនូវសារលិខិតថ្លែងអំណរព្រះរាជគុណថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភនូវព្រះរាជទ្រព្យចំនួន ១ពាន់ដុល្លារ ចំពោះកាកបាទក្រហមកម្ពុជា សម្រាប់ខែកញ្ញា ឆ្នាំ២០២៥។ ក្នុងសារលិខិតនោះមានខ្លឹមសារថា ៖ «ខ្ញុំម្ចាស់ និងសហការី នៃកាកបាទក្រហមកម្ពុជា មានសេចក្តីរីករាយឥតឧបមា
September 18, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នាថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៥ បានឱ្យដឹងថា លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់នារសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥នេះថា ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ប្រកាសបដិសេធទាំងស្រុងចំពោះការចោទប្រកាន់ ដោយគ្មានមូលដ្ឋាន និងគ្មានភស្តុតាងម្តងហើយម្តងទៀតរបស់ភាគីថៃថា កម្ពុជាបានប្រើប្រាស់ និងបន្ត ដាក់មីនប្រឆាំងមនុស្ស នៅតំបន់តាមបណ្តោយព្រំដែន នៃប្រទេសទាំងពីរ។ តាមលោកជំទាវ ឧត្តមសេនីយ៍ឯក ក្រសួងការពារជាតិសូមគូស បញ្ជាក់សាជាថ្មីម្តងទៀតថា កម្ពុជាមិនបានប្រើប្រាស់ និងមិនបានដាក់គ្រាប់មីនថ្មីឡើយ និងប្រកាន់
September 18, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នាថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៥ បានឱ្យដឹងថា នៅទីស្តីការក្រសួង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជំនួបសម្ដែងការគួរសម និងជម្រាបលារបស់ ឯកឧត្តម Sardar Umar Alam តំណាងអង្គការយូណេស្កូ ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែលឯកឧត្ដមបានបញ្ចប់បេសកកម្មការងារនៅកម្ពុជា។ នៅក្នុងជំនួប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ ឯកឧត្ដម Sardar Umar Alam ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្ដម និងការចូលរួមចំណែកដ៏មានតម្លៃរបស់អង្គការយូណេស្កូ ក្នុងការជំរុញអាទិភាពសម្រាប់ការអភិវឌ្ឍរបស់កម្ពុជា ជាពិសេសលើវិស័យអប់រំ
September 17, 2025









