SOMATEY
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅថ្ងៃទី ២ ខែ តុលា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានអនុញ្ញាតឱ្យ ឯកឧត្តម Derek Yip ឯកអគ្គរាជទូតអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ជំនួបដែលបានធ្វើឡើងនាថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដែល កម្ពុជាមានជាមួយអូស្ត្រាលី ក្នុងរយៈពេលជាង ៧០ឆ្នាំកន្លងមក

    October 2, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅថ្ងៃទី ១ ខែ តុលា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ទីក្រុងម៉ាឡាកា, ប្រទេសម៉ាឡេស៊ី, ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ នាឱកាសនៃកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីទេសចរណ៍អាស៊ានឆ្នាំ២០២៥, ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Alvin Tan រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្ម, ក្រសួងវប្បធម៌ សហគមន៍ និងយុវជន នៃប្រទេសសិង្ហបុរី។ នៅក្នុងជំនួបនេះ, ឯកឧត្តមរដ្ឋមន្ត្រីនៃប្រទេសទាំងពីរ បានកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ កម្ពុជា-សិង្ហបុរី

    October 1, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅថ្ងៃទី ១ ខែ តុលា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា កម្ពុជា នឹងរៀបចំ ព្រឹត្តិការណ៍កីឡាកុមារ អូឡាំពិក ជាលើកដំបូង នាថ្ងៃទី១ ខែ កុម្ភៈ ឆ្នាំ២០២៦ខាងមុខនេះ នៅផ្សារទំនើបអ៊ីអនម៉ល មានជ័យ រាជធានីភ្នំពេញ ព្រឹត្តិការណ៍នេះ រៀបចំឡើងដោយ គណៈកម្មាធិការជាតិ អូឡាំកកម្ពុជា ក្នុងគោលដៅគោរពនូវគោលការណ៍ ចលនាអូឡាំពិក អន្តរជាតិ ដែលកំពុងជំរុញឱ្យ អូឡាំពិក ប្រទេសនីមួយៗ ធ្វើការផ្សព្វផ្សាយ និងជំរុញអំពីឧត្តមគតិ

    October 1, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅថ្ងៃទី ១ ខែ តុលា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) នៅតាមបណ្តារសាកលវិទ្យាល័យចំនួន៥។ សាកលវិទ្យាល័យចំនួន៥ ដែលផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានដូចជា – សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP)

    October 1, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងឱកាសអញ្ជើញជាអធិបតីបើកសន្និសីទ ស្តីពីការផ្លាស់ប្តូរទៅរកភាពបៃតង ក្នុងប្រទេសកម្ពុជា ឡាវ និងវៀតណាម រៀបចំឡើងដោយរាជបណ្ឌិត្យសភាកម្ពុជា និងមានការចូលរួមពីវិទ្យាស្ថានគ្រប់គ្រងបរិស្ថាននៃសាធារណរដ្ឋកូរ៉េ នាថ្ងៃអង្គារ ទី៣០ ខែកញ្ញា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ បានធ្វើការអំពាវនាវដល់ប្រទេសចូលរួមទាំងអស់ រួមមានប្រទេសកម្ពុជា ឡាវ វោតណាម និងប្រទេសដៃគូរួមមានសាធារណរដ្ឋកូរ៉េ រួមគ្នាបង្កើតនូវផែនការអាទិភាព និងសកម្មភាពក្នុងការទប់ស្កាត់ការបំពុលបរិស្ថាន ការការពារនិងអភិរក្សធនធានធម្មជាតិ និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុរួមគ្នា។

    September 30, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា នៅក្នុងឱកាសចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត បានថ្លែងអំណរគុណជូនសម្តេចតេជោ ហ៊ុន សែន និងកម្ពុជាដែលបានជួយគំាទ្រដល់ប្រទេសទីម័រខាងកើតបានចូលជាសមាជិកទី១១ របស់អាស៊ានពេញសិទ្ធិនៅខែតុលាខាងមុខនេះ។ ឯកឧត្តមបានគូសបញ្ជាក់ថាកម្ពុជា-ទីម័រខាងកើតជាមិត្តដ៏ល្អ ដែលបានជួយគ្នានៅគ្រាលំបាក។ ឯកឧត្តម ម៉ាកូស ដូស រ៉េហ្ស ដា ខូលតា (Marcos dos Reis da Costa) ឯកអគ្គរដ្ឋទូតថ្មី

    September 30, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តឧត្តរមានជ័យ បានបន្តចុះប្រមូលផលត្រី និងស៊ុតទា ដែល​បាន​ចិញ្ចឹមនៅស្ថានីយ៍កសិកម្មកូនក្រៀល ដើម្បីយកជូនកងទ័ពជួរមុខមាន​ស៊ុតទា​ចំនួន១ ៨០០គ្រាប់ និងត្រីអណ្តែង ១៤០គីឡូក្រាមសម្រាប់ជា​ស្បៀង​បរិភោគ។ សូមជម្រាបជូនថា គិតត្រឹមថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ក្រោមស្មារតី «ខ្មែរតែមួយ» ដែលជាអំណោយរបស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់

    September 30, 2025
  • ព័ត៌មានជាតិ

    ភ្នំពេញ ៖ យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា កឋិនទាន គឺជាបុណ្យប្រពៃណីព្រះពុទ្ធសាសនា ដែលមានសម្តែងទុកក្នុងព្រះវិន័យបិដក មហាវគ្គ កឋិនក្ខន្ធកៈ ជាបុណ្យដែលមានលក្ខណៈប្លែកពីបុណ្យដទៃ ៥យ៉ាង ទី១. ប្លែកដោយកាល គឺជាកាលទាន ក្នុងមួយឆ្នាំធ្វើបានតែ១ដង មានរយៈពេលកំណត់ត្រឹមតែ២៩ថ្ងៃ ហើយវត្តមួយទទួលបានកឋិនតែ១ដងប៉ុណ្ណោះ ទី២.ប្លែកដោយវត្ថុ គឺសំពត់ដែលជាវត្ថុកឋិននោះ មានតែស្បង់ ចីវរ និងសង្ឃាដី ដែលគេធ្វើត្រឹមត្រូវតាម ពុទ្ធប្បញ្ញត្តិ ទី៣.ប្លែកដោយអំពើ គឺបុគ្គលអ្នកធ្វើគម្បីធ្វើឱ្យត្រូវតាមវិន័យបញ្ញត្តិ ហើយព្រះសង្ឃត្រូវក្រាលគ្រង

    September 30, 2025
  • ព័ត៌មានជាតិ

    យោងតាមការផ្សព្វផ្សាយរបស់លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន បានឱ្យដឹងថា ភារធារីស្ថានទូតសហរដ្ឋអាមេរិក លោកស្រី Bridgette Walker បានប្រកាសអំពីថវិកាជាជំនួយថ្មីចំនួន ៦៧៥០០០ ដុល្លារ ដើម្បីជួយគាំទ្រការងារបោសសម្អាតមីនដ៏មានសារៈខាន់របស់កម្ពុជា។ សហរដ្ឋអាមេរិកមានមោទនភាពជាម្ចាស់ជំនួយបោសសម្អាតមីនធំបំផុតនៅកម្ពុជា ដោយបានបរិច្ចាគ ២២០ លានដុល្លារ ចាប់តាំងពីឆ្នាំ ១៩៩៣ មក ក្នុងនោះ ១២ លានដុល្លារ សម្រាប់ឆ្នាំនេះ ដើម្បីផ្តល់លទ្ធភាពជូនក្រុមគ្រួសារខ្មែរអាចរស់នៅបានដោយសុខសន្តិភាព និងវិបុលភាព។ ក្នុងនោះលោកបានបន្តថា សូមអរគុណដល់ដៃគូរបស់យើង មានអង្គការជំនួយប្រជាពលរដ្ឋន័រវេស្សន៍ (Norwegian People’s Aid) និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC)

    September 30, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥នេះ បានផ្តល់មុងចំនួន៦០ការ៉ុង ស្មើ៣ពាន់មុង ទឹកស៊ីអ៊ីវ ៥០កេស និងទឹកត្រី៧៥យូរ ជូនដល់រដ្ឋបាលខេត្តសៀមរាប ដើមី្បយកទៅធ្វើការចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ភៀសសឹកដោយសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ នៅតាមមណ្ឌលភៀសសឹកក្នុងភូមិសាស្ត្រខេត្តសៀមរាប។ លោក ស៊ុន ចំណាន នាយករងរដ្ឋបាលសាលាខេត្តសៀមរាប បានឱ្យដឹងថា ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល ពីទុក្ខលំបាករបស់ប្រជាពលរដ្ឋរងគ្រោះដោយសង្គ្រាម ហើយអំណោយទាំងនេះត្រូវបានអាជ្ញាធរខេត្តធ្វើការបែងចែកជូនដល់បងប្អូន

    September 29, 2025