SOMATEY
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព៍ត៌មាន នាថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែកក្កដា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំគណ:ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានចូលក្រាបបង្គំគាល់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត​ នៅព្រះបរមរាជវាំង ដើម្បីគោរពទូលថ្វាយអំពីលទ្ធផលរាជរដ្ឋាភិបាលទើបសម្រេចបានការចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជាពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកកាលពីថ្ងៃ១១ ខែកក្កដាកន្លងទៅ ក្នុងនោះរួមមានទីតាំង៖ ១/ អតីតមន្ទីរឃុំឃាំង ម-១៣, ២/

    July 17, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព៍ត៌មាន បានឱ្យដឹងថា នាល្ងាចថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារ ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងដោះស្រាយបញ្ហាប្រឈមនានា ដែលជាតម្រូវការចាំបាច់ របស់បងប្អូនអាជីវករលក់ដូរ នៅផ្សារថ្មីពោធិ៍សាត់ ប្រកបដោយភាពស្និតស្នាលក្រៃលែង។ ឯកឧត្តម បានសំណូមពរដល់ បងប្អូន ប្រជាពលរដ្ឋ ដែលលក់បន្លែ ត្រី សាច់ តាមកញ្ច្រែងល្អី និងអាជីវករត្រូវចាប់ផ្តើមរៀបចំការដាក់តាំងលក់ទំនិញ សម្ភារមានរៀបរាបរយ និងមានអនាម័យល្អពីឥឡូវនេះតទៅ និងត្រូវបោសសំអាតជាប្រចាំចំពោះទីកន្លែងដែលខ្លួនបានដាក់តាំងលក់នីមួយៗដោយភាពម្ចាស់ការ ។ រាល់កាកសំណល់ត្រូវវេចខ្ចប់ឲ្យបានត្រឹមត្រូវហើយយកទៅដាក់ក្នុងធុងសំរាម។ ចំពោះអ្នកគ្រប់គ្រងផ្សារ និងកងកម្លាំងប្រដាប់អាវុធ

    July 17, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព៍ត៌មាន កាលពីថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សម្រេចផ្អាកមុខងារជាបណ្តោះអាសន្ន លោក គ្រី សីហា ព្រះរាជអាជ្ញារងនៃអយ្យការអម សាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីបើកផ្លូវឱ្យក្រុមអធិការកិច្ច និងស្ថាប័នមានសមត្ថកិច្ចធ្វើការស៊ើបអង្កេតស្រាវជ្រាវ ទាក់ទងនឹងការអនុវត្តច្បាប់ដោយរំលោភបំពាន ក្នុងការដោះលែងជនល្មើសដែលត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅក្នុងខេត្តពោធិ៍សាត់។ ប្រភព៖ ក្រសួងព៍ត៌មាន

    July 17, 2025
  • ព័ត៌មានជាតិ

    (ខេត្តបន្ទាយមានជ័យ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព៍ត៌មាន កាលពីថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា គណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ បានសហការជាមួយសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ចុះប្រតិបត្តិការបង្រ្កាបទីតាំងលួចលាក់បង្កប់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅអគារកម្ពស់៣ជាន់មួយកន្លែង ស្ថិតនៅចំណុចផ្លូវស្តង់តាងួន ទល់មុខផ្លូវខាងលិចបុរីដឹផាកស៊ីធី ក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានរកឃើញជនជាតិឥណ្ឌូនេស៊ីសរុបចំនួន ២៧១នាក់ ក្នុងនោះមានស្ត្រីចំនួន ៤៥នាក់។ វត្ថុតាងដែលសមត្ថកិច្ចបានប្រមូលមករក្សាទុក រួមមាន កុំព្យូទ័រចំនួន ៣៤១គ្រឿង និងទូរសព្ទដៃចំនួន ៣៥២គ្រឿង។ បច្ចុប្បន្ន ជនជាតិឥណ្ឌូនេស៊ី

    July 17, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា នៅថ្ងៃពុធ ៦រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម សន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញជនជាតិវៀតណាមសរុបចំនួន ៤៥នាក់ (ស្រី១០នាក់)

    July 16, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព៍ត៌មាន នាថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា មនុស្សស្រីប្រុសជនជាតិវៀតណាមសរុបចំនួន៦៣នាក់ ត្រូវបានឃាត់ខ្លួនដោយសង្ស័យថាជាប់ពាក់ព័ន្ធនឹងការលបលួចប្រព្រឹត្តអំពើល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាពីទីតាំងចំនួន៤កន្លែង ក្នុងខេត្តព្រះស៊ីហនុ។ គណៈបញ្ជាការឯកភាពខេត្តព្រះសីហនុដឹកនាំដោយលោក យូសុះ សូឡៃម៉ាន អភិបាលរងខេត្ត ដោយសហការជាមួយ សមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធក្នុងខេត្ត កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ បានចុះប្រតិបត្តិបង្ក្រាបទីតាំងសង្ស័យចំនួន៤កន្លែងផ្សេងគ្នា ដែលត្រូវបានសមត្ថកិច្ចស្រាវជ្រាវ និងបានសង្ស័យថាបានលបលួចប្រព្រឹត្តការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងនោះ៖ ១• ទីតាំងទី១៖ សណ្ឋាគារ សៃ ណា យ៉ាង គ័ង

    July 16, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព៍ត៌មាន នាថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជឿជាក់ថា ច្បាប់កាតព្វកិច្ចយោធា ដែលអាចនឹងអនុវត្តចាប់ពីឆ្នាំ២០២៦តទៅនេះ នឹងជួយឱ្យការជ្រើសរើសកងទ័ព កាន់តែមានគុណភាព តាមរយៈការជួយហ្វឹកហ្វឺនបំពាក់បំប៉នវិន័យយោធា កាន់តែច្បាស់លាស់ ជូនពលរដ្ឋ ដែលមានបំណងចូលបម្រើជាតិ។ ថ្លែងក្នុងឱកាសអញ្ជើញចូលរួម អបអរសាទរ ពិធីទទួលដំណើរមាតុភូមិនិវត្តន៍ កងអនុសេនាធំវិស្វកម្មពហុជំនាញលេខ៤៦៨ ដែលបានបញ្ចប់បេសកកម្មរក្សាសន្តិភាព អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ

    July 16, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព៍ត៌មាន នាថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា កងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរក្រុង-ស្រុកទាំង១៣ និងគណៈបញ្ជាការឯកភាពគ្រប់ថ្នាក់ ត្រូវប្ដេជ្ញារួមគ្នាដើម្បីបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងល្បែងស៊ីសងខុសច្បាប់តាមអនឡាញគ្រប់ប្រភេទឱ្យអស់ពីមូលដ្ឋានខេត្តកណ្ដាល ហើយត្រូវមានវិធានធានការទប់ស្កាត់មិនឱ្យត្រឡប់មកវិញបានទៀត ពីព្រោះកិច្ចការនេះគឺជាកិច្ចការអាទិភាព ជាការងារដ៏ចម្បងបំផុត សម្រាប់អាជ្ញាធរក៏ដូចជាកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដែលទាមទារឱ្យយើងទាំងអស់គ្នាត្រូវបង្កើនការយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ក្នុងដោះស្រាយបញ្ហានេះប្រកបដោយប្រសិទ្ធភាពខ្ពស់។ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានធ្វើការណែនាំដូច្នេះនៅក្នុងកិច្ចប្រជុំគណបញ្ជាការឯកភាពរដ្ឋបាលខេត្តកណ្ដាល នារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ នៅសាលាខេត្តកណ្ដាល ដោយមានកាយចូលរួមពីអាជ្ញាធរក្រុង-ស្រុកទាំង១៣ និងកងកម្លាំងមានសមត្ថកិច្ចជាច្រើនរូបទៀត។ ឯកឧត្តមអភិបាលខេត្ត បានធ្វើការការក្រើនរំលឹក

    July 16, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព៍ត៌មាន នាថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី បានទទួលជួបសំដែងការគួរសមជាមួយលោកជំទាវ Brândușa Ioana Predescu ឯកអគ្គរដ្ឋទូតរ៉ូម៉ានីប្រចាំសាធារណរដ្ឋប៊ុលហ្គារី។ ក្នុងជំនួបនោះ ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ បានសម្តែងនូវកិត្តិយសក្នុងការធ្វើជាតំណាងផ្លូវការរបស់កម្ពុជា ប្រចាំប្រទេសរូម៉ានី ដោយបានពណ៌នាថា រូម៉ានី ជាប្រទេសដ៏រស់រវើក ជាមួយនឹងបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប និងស្មារតីឯកភាពគ្នាយ៉ាងរឹងមាំក្នុងចំណោមប្រជាជនរបស់ខ្លួន។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមបានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការជំរុញទំនាក់ទំនងនយោបាយ សេដ្ឋកិច្ច វប្បធម៌ និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា

    July 16, 2025
  • ព័ត៌មានជាតិ

    បន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា ផ្លែទុរេនប្រមាណជាង៤តោនប្រជាពលរដ្ឋ២ឃុំស្រុកសំឡូតយកមកប្រគល់ជូនទីបញ្ជាការទិសទី១សម្រាប់ជួយដល់កម្លាំងជួរមុខការពារព្រំដែននៅថ្ងៃទី១៤ ខែកក្តដា ឆ្នាំ២០២៥នៅទីបញ្ជាការដ្ឋានទិសទី១បន្ទាយមានជ័យ។ លោក ឈិម ព្រឿង មេឃុំសំឡូត និងលោក វិត រ៉េត មេឃុំស៊ុង បានមានប្រសាសន៍ថា ផ្លែទុរេនប្រមាណជាង៤តោន និងបន្លែផ្លែឈើជាច្រើនប្រភេទដែលនាំយកប្រគល់ជូនលោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការរងយោធភូមិភាគទី៥និងមេបញ្ជាការទិសទី១បន្ទាយមានជ័យសម្រាប់ទទួលយកទៅបែងចែកដល់កងកម្លាំងជួរការពារខ្សែបន្ទាត់ព្រំដែននិងបូរណៈភាពទឹកដីក្នុងភូមិសាស្គ្រខេត្តបន្ទាយមានជ័យ។ លោកមេឃុំទាំងពីរបានបញ្ជាក់ថា ផ្លែទុរេននិងបន្លែផ្លែឈើជាច្រើនប្រភេទ ដែលនាំយកមកប្រគល់ជូនទីបញ្ជាការទិសទីបន្ទាយមានជ័យ នៅពេលនេះគឺបងប្អូនប្រជាពលរដ្ឋក្នុងឃុំសំឡូត ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង

    July 15, 2025