SOMATEY
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ នេះបានឱ្យដឹងថា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បដិសេធការចោទប្រកាន់ថា កម្ពុជាប្រើប្រាស់មីនប្រឆាំងមនុស្ស ដែលចោទប្រកាន់ដោយភាគីថៃ និងបានឱ្យបញ្ឈប់ជាបន្ទាន់ ការផ្សព្វផ្សាយព័ត៌មានមិនពិតដល់សាធារណជន និងសហគមន៍អន្តរជាតិ និងចាត់វិធានការឱ្យបានសមស្រប ដើម្បីកែតម្រូវការនិយាយមិនពិតរបស់ខ្លួន។ យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស បានបញ្ជាក់ថា ក្រសួងសូមច្រានចោលទាំងស្រុង នូវសេចក្តីថ្លែងការណ៍ របស់ក្រសួងការបរទេស នៃព្រះរាជាណាចក្រថៃ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ ដែលមានចំណងជើងថា “ការតវ៉ាប្រឆាំងនឹងការប្រើប្រាស់មីនប្រឆាំងមនុស្ស” ដែលចោទ ប្រកាន់កម្ពុជាថា បានដាក់មីនថ្មីប្រឆាំងមនុស្ស ដោយរំលោភលើអនុសញ្ញាស្តីពីការហាមឃាត់មីនប្រឆាំង មនុស្ស (អនុសញ្ញាទីក្រុង

    July 22, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា កម្លាំងចម្រុះគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តមណ្ឌលគិរី ដឹកនាំដោយ ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី បានចុះបង្ក្រាបទីតាំងល្បែងអនឡាញខ្នាតធំមួយកន្លែង ដែលមានទីតាំងស្ថិតនៅក្នុងភូមិពូឆប ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។ ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សសរុបចំនួន ១៤៩នាក់ ក្នុងនោះមានស្រី ៣១នាក់ ដែលពួកគេមានសញ្ជាតិរហូតដល់ ១៣ផ្សេងគ្នា។ បន្ថែមពីលើនេះ សមត្ថកិច្ចក៏បានដកហូតវត្ថុតាងជាច្រើនរួមមាន កុំព្យូទ័រ ទូរសព្ទដៃ និងសម្ភារពាក់ព័ន្ធផ្សេងទៀត

    July 22, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមបច្ចេកវិទ្យា(គ.ប.ឆ.ប.) បានអនុញ្ញាតឱ្យ ឯកឧត្តម Shaharuddin bin Onn ឯកអគ្គរដ្ឋទូតម៉ាឡេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានជម្រាបជូន ឯកឧត្តម ឯកអគ្គរដ្ឋទូត អំពីបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញនូវវិធានការម៉ឺងម៉ាត់ក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងអំពីលទ្ធផលសម្រេចបានគួរឱ្យកត់សម្គាល់ ដែលសមត្ថកិច្ចតាមបណ្តារាជធានី ខេត្ត បានបង្រ្កាប កន្លងមក

    July 21, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នាថ្ងៃទី ២១ ខែ កក្កដា នេះបានឱ្យដឹងថា នៅថ្ងៃទី១៩-២០ ខែកក្កដា ឆ្នាំ២០២៥ នេះ ដោយអនុវត្តតាមបទបញ្ជាលេខ ០១ បប របស់រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានចាត់អភិបាលរងខេត្ត សហការជាមួយស្នងការនគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត និងអភិបាលក្រុង/ស្រុក បើកយុទ្ធនាការចុះស្រាវជ្រាវពិនិត្យទីតាំង សង្ស័យប្រព្រឹត្តបទល្មើសតាម Online (Online Scam) និងធ្វើរដ្ឋបាលចំហរត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅតាមមូលដ្ឋានស្រុកព្រំប្រទល់ខេត្តកំពង់ចាម។ ឯកឧត្តម អ៊ុន ចាន់ដា

    July 21, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីថ្ងៃទី ២០ ខែ កក្កដា នេះបានឱ្យដឹងថា សម្រាប់ឆមាសទី១ ឆ្នាំ២០២៥ ការអនុវត្តយុទ្ធនាការ «ផ្លូវជាតិគ្មានសំរាម និងសំណល់ប្លាស្ទិក» សម្រេចបានការសម្អាតផ្លូវជាតិចំនួន ៦៤ខ្សែ ស្មើនឹង៩៤,១២% នៃចំនួនផ្លូវជាតិគោលដៅសរុប ទូទាំងប្រទេសដែលមានចំនួន៦៨ខ្សែ និងមានប្រវែង ៦ ៣៤៩ គម។ អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា បានបញ្ជាក់ នៅថ្ងៃអាទិត្យ ទី២០ ខែកក្កដា ឆ្នាំ២០២៥នេះថា នៅក្នុងឆមាសទី១ ឆ្នាំ២០២៥នេះដែរ ផ្លូវជាតិប្រវែង ៦

    July 21, 2025
  • ព័ត៌មានជាតិ

    នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្នុងប្រតិបត្តិការបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ប្រចាំការគោលដៅត្រួតពិនិត្យ នៅចំណុចគល់ស្ពានមេគង្គ ស្ថិតនៅក្នុងភូមិ បាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ដឹកនាំដោយលោកវរសេនីយ៍ត្រី រៀល ថេន បានឃាត់រថយន្តមានដឹកជនជាតិចិនចំនួន ៩នាក់ និងបានដកហូតទូរស័ព្ទដៃ ១០គ្រឿង និងសម្ភារៈមួយចំនួនទៀតដើម្បីរក្សាទុកជាវត្ថុតាង។ ផ្អែកតាមរបាយការណ៍ស្រាវជ្រាវ សមត្ថកិច្ចបានដាក់ការសង្ស័យថា ក្រុមជនជាតិចិននេះមានការពាក់ព័ន្ធនឹងការលបលួចធ្វើសកម្មភាពឆបោកតាមអនឡាញ ដោយពួកគេមានគោលធ្វើដំណើរពីចំណុចទឹកធ្លាក់ព្រះនិម្មិត ស្ថិតក្នុងភូមិកំពង់សាមី ឃុំកំពុងស្រឡៅ២ ស្រុកឆែប ខេត្តព្រះវិហារ ដើម្បីឆ្ពោះទៅកាន់ខេត្តព្រះសីហនុ។ បច្ចុប្បន្ន ជនដែលត្រូវបានឃាត់ខ្លួន និងវត្ថុតាងទាំងអស់

    July 18, 2025
  • ព័ត៌មានជាតិ

    ភ្នំពេញ ៖ យោងតាមការចុះផ្សាយរបស់ ព័ត៌មានទូរទស្សន៍មហាផ្ទៃ នាថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ ២០២៥ នេះ​បានឱ្យដឹងថា អគ្គនាយក​ដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ការឆបោកប្រាក់តាមរយៈការទិញផលិតផលតាមអនឡាញ (Internet Purchasing Scam) សំដៅលើការទិញទំនិញ ឬសម្ភារៈនៅលើអនឡាញ ដោយពុំទទួលបានទំនិញ ឬសម្ភារៈនោះឡើយ។ ក្រុមឆបោកតាមរយៈប្រព័ន្ធបច្ចេកវិទ្យាបានបង្កើតគណនីបណ្តាញសង្គម និងគេហទំព័រ ក្លែងក្លាយ ដើម្បីធ្វើការផ្សព្វផ្សាយលក់ទំនិញ ក្នុងគោលបំណងឆបោកជនរងគ្រោះតាមរយៈបណ្តាញសង្គម និងគេហទំព័រនានាដូចជា Instagram, TikTok​ និងFacebook ជាដើម។ ថ្មីៗនេះមន្ត្រីជំនាញ

    July 18, 2025
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព៍ត៌មាន កាលពីថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ ២០២៥ កន្លងទៅ​បានឱ្យដឹងថា ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានសម្តែងនូវសេចក្តីសោមនស្សរីករាយចំពោះកិច្ចប្រជុំជាមួយ ឯកឧត្តម ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រី និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។ ជំនួបនេះធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥។ ក្នុងជំនួបនោះ ភាគីចិនបានកោតសរសើរយ៉ាងខ្លាំងចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានបង្កើតនូវគណៈកម្មការចំពោះកិច្ចដ៏សំខាន់នេះ ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ឯកឧត្តមឯកអគ្គរដ្ឋទូតបានបញ្ជាក់ពីឆន្ទៈរបស់ចិនក្នុងការសហការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅថែមទៀត ក្នុងការប្រយុទ្ធប្រឆាំងល្បែងស៊ីសងអនឡាញ និងការឆបោកតាមប្រព័ន្ធទូរគមនាគមន៍៕

    July 18, 2025
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព៍ត៌មាន កាលពីថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ ២០២៥ កន្លងទៅ​បានឱ្យដឹងថា លេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានចេញរបាយការណ៍ស្តីពីលទ្ធផលប្រតិបត្តិការបង្ក្រាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINESCAMS) ដែលបានធ្វើឡើងទូទាំងព្រះរាជាណាចក្រកម្ពុជា។ យោងតាមសេចក្តីប្រកាស គណៈកម្មការចំពោះកិច្ចនេះបានរៀបចំកិច្ចប្រជុំលើកទី១ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ក្រោយពីមានបទបញ្ជារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ក្នុងការបង្កើនការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ជាលទ្ធផល គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្តទាំង២៥ បានធ្វើប្រតិបត្តិការចុះបង្ក្រាបសរុបចំនួន ២០ទីតាំង នៅក្នុងភូមិសាស្ត្រ ៧

    July 18, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព៍ត៌មាន នាថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា ផ្លែទុរេនទូដំបូង របស់ប្រទេសកម្ពុជា ដែលមានទម្ងន់ប្រមាណ១៧តោន ត្រូវបានវេចខ្ចប់តាមស្ទង់ដារ និងត្រូវបាននាំចេញទៅកាន់ទីផ្សារប្រទេសចិន ជាផ្លូវការ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥នេះ។ ការនាំចេញផ្លែទុរេនរបស់កម្ពុជា ទៅលក់នៅលើទីផ្សាររបស់ប្រទេសចិន បានធ្វើឡើងដោយក្រុមហ៊ុន អេច អេហ្វ ហ្រ្វូត ឯ.ក (HF FRUIT LTD.) បានសហការជាមួយក្រុមហ៊ុននៅប្រទេសចិន បន្ទាប់ពីក្រុមបានសម្ពោធជាផ្លូវការ កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥

    July 17, 2025